Posts

Showing posts with the label equality

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះ តើការរួមភេទជារឿងអាក្រក់ឬយ៉ាងណា - This Valentine’s Day: Sex is not the devil

Image
នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ៖ ការរួមភេទមិនមែនជាបិសាចនោះទេ តែការរួមភេទដែលមិនមានការព្រមព្រៀងដោយស្ម័គ្រចិត្តទើបជាបិសាចពិតប្រាកដ មនុស្សនីមួយៗតែងមានរបៀបសប្បាយផ្សេងៗគ្នានៅពេលដែលពួកគេចង់អបអរសាទរអ្វីមួយ។ ទិវានៃក្តីស្រឡាញ់គឺមិនខុសគ្នាទេ។ ដំបូងបង្អស់ ខ្ញុំមិនគិតថាថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺផ្តាច់ មុខសម្រាប់តែគូស្នេហ៍ទេ។ ខ្ញុំធ្លាប់មើលរឿងភាគអាមេរិកមួយដែលមានឈ្មោះថា « Parks and Recreation » ហើយតួឯកស្រី Leslie Knope បានប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងលក្ខណៈមួយយ៉ាងប្លែក គឺគាត់នាំមិត្តស្រីៗរបស់គាត់ទាំងអស់ទៅញ៉ាំអីជាមួយគ្នា ហើយនិយាយពីភាពសំខាន់ របស់ ពួកគេនៅក្នុងជីវិតរបស់នាង។ សប្បាយម្យ៉ាងដែរ។ និយាយពីរឿងនេះហើយ ខ្ញុំនៅតែថាភាព សប្បាយរីករាយនៃទិវានៃក្តីស្រឡាញ់គួរតែអាស្រ័យលើបុគ្គលម្នាក់ៗថានឹងប្រារព្ធពិធីនេះជាមួយ អ្នកណា ហើយតាមរបៀបណា។ អ្នកខ្លះធ្វើវាជាមួយគ្រួសារ ខ្លះជាមួយមិត្តភក្តិ ហើយភាគច្រើន ជាមួយនឹងគូស្នេហា។

ស្រ្តីមានសិទ្ធិទទួលបានព័ត៌មានអំពីការរំលូតកូន - A Free and Informed Woman

Image
[English Below] នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ អង្គការ Marie Stopes Cambodia បានបើកសម្ភោធយុទ្ធនាការមួយដែលមានបំណងចង់លើកកម្ពស់ការយល់ដឹងរបស់ស្រ្តីអំពីសិទ្ធិបន្តពូជ និង សិទ្ធិក្នុងការសម្រេចចិត្ត ដែលមានឈ្មោះថា « សិទ្ធិក្នុងការជ្រើសរើស » ។ យុទ្ធនាការនេះតម្រង់ទិសដៅរបស់ខ្លួនទៅកាន់ការជម្រុញឲ្យស្រ្តីធ្វើការសម្រេចចិត្តទៅលើរាងកាយរបស់ខ្លួន និង ផ្ទៃពោះរបស់ខ្លួន ក៏ដូចជាផ្តល់ព័ត៌មានពេញលេញ និង គ្រប់គ្រាន់អំពីការរំលូតកូន ដែលជានីតិវិធីវះកាត់មួយដែលស្របច្បាប់ និងប្រកបដោយសុវត្ថិភាពប្រសិនបើអនុវត្តដោយបុគ្គិលិកសុខាភិបាល និង គ្លីនិក ប្រកបដោយជំនាញ និង វិជ្ជាជីវៈ។ និយាយឲ្យខ្លីទៅ យុទ្ធនាការនេះគាំទ្រ និង លើកទឹកចិត្តឲ្យស្រ្តីមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត និង ទទួលបានព័ត៌មានគ្រប់គ្រាន់។

ការព្រមព្រៀងដោយស្ម័គ្រចិត្ត - Affirmative Consent

Image
នៅខែឧសភាឆ្នាំ ២០១៨ ប្រទេសស៊ុយអ៊ែតបានអនុម័តច្បាប់ស្តីពីការព្រមព្រៀងដោយស្ម័គ្រចិត្ត (Affirmative Consent Law) ដែលចែងថា មនុស្សត្រូវផ្តល់ការយល់ព្រមតាមរយៈការប្រើប្រាស់ ពាក្យសម្តី ឬកាយវិការ ក្នុងទំនាក់ទំនង ផ្លូ វភេទណាមួយ។ បើសិនជាគ្មានការយល់ព្រមបែបនេះទេ គឺចាត់ទុកថាជាការរំលោភ សេពសន្ថវៈ ។ ច្បាប់នេះខុសគ្នា ១៨០ ដឺក្រេពីច្បាប់ស្តីពីការចាប់រំលោភ នៅក្នុងប្រទេសភាគច្រើន ដែលដាក់បន្ទុកលើជនរងគ្រោះឲ្យរកភស្តុតាងបង្ហាញ។ នៅក្រោមច្បាប់នៃការព្រមព្រៀងដោយការស័្ម គ្រចិត្តនេះវិញ ជនត្រូវបានចោទប្រកាន់ ត្រូវបង្ហាញភស្តុតាងថា ជនរងគ្រោះបានព្រមព្រៀងដោយ ស្ម័គ្រចិត្តហើយ។ ទោះបីជាយ៉ាងនេះក្តី ការព្រមព្រៀងដោយស័្មគ្រចិត្តនេះមិនមែនជាគំនិតថ្មីនោះទេ គឺវាមានតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅឆ្នាំឆ្នាំ ២០១៨ មានតែប្រទេសចំនួន ១០ ក្នុងចំណោម ៣៣ ប្រទេសនៅអឺរ៉ុបប៉ុណ្ណោះ ដែលទទួលស្គាល់ថា ការរួមភេទដោយគ្មានការព្រមព្រៀងដោយ ស្ម័គ្រចិត្ត គឺជាការចាប់រំលោភ។ ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញអ្នកអានអំពីប្រធានបទ នៃការព្រមព្រៀង ដោយ ស្ម័គ្រចិត្ត ថាតើ ការព្រមព្រៀងដោយស្ម័គ្រចិត្តជាអ្វី ហើយអ្វីដែលមិនមែន ជាការ ព្រមព្រៀងដ...

តើការរកស៊ីផ្លូវភេទគួរតែស្របច្បាប់ដែរឬទេ?

Image
ការ រក ស៊ី ផ្លូវ ភេទ ត្រូវ បាន គេ ចាត់ ទុក ថា ជា ការងារ ដែល មាន អាយុ កាល ចំណាស់ ជាង គេ ក្នុង ពិភពលោក។ ទោះ ជា យ៉ាង នេះ ក៏ ដោយ ក៏ មនុស្ស ភាគ ច្រើន នៅ តែ មើល ងាយ ស្រ្តី (ឬ បុរស) ដែល រក ស៊ី ផ្លូវ ភេទ ហើយ គិត ថា ការងារ នេះ ជា ការងារ ដែល ថោក ទាប និង កង្វក់។ ប៉ុន្តែ ពេល ដែល យើង គិត មក វិញ តើ ការ រក ស៊ី ផ្លូវ ភេទ ខុស ពីការងារ ផ្សេង ទៀត ត្រង់ ណា?

ការរំលោភ គឺមកពីស្លៀកពាក់ខ្លី ដើរលេងយប់ ឬផឹកស្រវឹងឬ?

Image
នេះ​ជា​លើក​ទី​៣​ហើយ ដែល​ខ្ញុំ​សរសេរ​ពី​បញ្ហា​រំលោភ​ផ្លូវ​ភេទ​​នេះ។ លើក​ទី​មួយ​គឺ “Slut-shaming and victim-blaming” ហើយ​លើក​ទី​ពីរ​គឺ “‘No sir, I did not ask to be raped,’ –The spread of rape culture” ។ លើក​នេះ ខ្ញុំ​ចង់​និយាយ​បញ្ហា​នេះ​ម្តង​ទៀត ដោយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Brock Turner ដែល​ជា​សិស្ស​សាកលវិទ្យាល័យ Stanford ត្រូវ​បាន​ជាប់​ទោះ​ចំនួន​៦​ខែ ក្នុង​ករណី​ប៉ុន​ប៉ង​រំលោភ​អ្នក​ដែល​ស្រវឹង ការ​បៀត​បៀន​កេរ្តិ៍​ខ្មាស​អ្នក​ស្រវឹង និង​ការ​បៀត​បៀន​កេរ្តិ៍​ខ្មាស​អ្នក​ដែល​សន្លប់​មិន​ដឹង​ខ្លួន។ ព័ត៌មាន​បន្ថែម​របស់​ករណី​នេះ គឺ​មាន​នៅ​ខាង​ក្រោម​អត្ថបទ។ អ្វី​ដែល Turner បាន​ធ្វើ គឺ​មិន​សម​នឹង​ជាប់​ទោស​ត្រឹម​តែ​៦​ខែ​ឡើយ ព្រោះ​គេ​បាន​បំផ្លាញ​ជីវិត​របស់​អ្នក​រងគ្រោះ​ទាំង​ស្រុង។ តាម​ច្បាប់​ប្រទេស​ខ្មែរ ត្រូវ​ជាប់​ទោស​ ពី​៥​ទៅ​១០​ឆ្នាំ ប៉ុន្តែ​ករណី​លំអៀង​ទៅ​ខាង​ជន​ល្មើស​ករណី​រំលោភ​ គឺ​មាន​ច្រើន​ករណី​ណាស់ មិន​ថា​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​ប្រទេស​ខ្មែរ​ទេ។ កាល​ពី​ឆ្នាំ​២០១៣ កាសែត Cambodia Daily បាន​ចុះ​ផ្សាយ​ពី​របាយការណ៍​របស់ UN ដែល​បញ្ជាក់​ថា មនុស្ស​ប្រុស​ខ្មែរ​១​ក្នុង​ចំណោម​៥​នាក់​ធ្លាប់​ចាប់​រំលោ...

ពេលក្បត់ មនុស្សស្រីត្រូវទឹកអាស៊ីត មនុស្សប្រុស គេថាមកពីធម្មជាតិជាប្រុស

Image
តាម​ពិត​ទៅ ខ្ញុំ​ត្រូវ​សរសេរ​អត្ថបទ​ពី​គោល​គំនិត​ខ្មែរ​យើង ទៅ​លើ​ការ​លែង​លះ​គ្នា ប៉ុន្តែ​ចៃដន្យ​អី ពេល​ដែល​បើក Facebook មើល​ទៅ ក៏​ឃើញ​មាន Page មួយ គាត់​បាន​បង្ហោះ​រូប​ខាង​ក្រោម​នេះ៖

គោលដៅជីវិតរបស់មនុស្សស្រីមិនមែនរៀបការ និងមានកូនទេ

Image
តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​នៅ​ក្រោម​គំនាប​សង្គម​ដែល​តម្រូវ​ថា ខ្ញុំ​ត្រូវ​តែ​រៀប​ការ និង​មាន​កូន​នៅ​ពេល​ខ្ញុំ​ពេញ​វ័យ ជា​ពិសេស​ដោយ​សារ​ខ្ញុំ​ជា​ស្រី ។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ធំ​ ខ្ញុំ​ស្គាល់​ពី​ពិភព​ខាង​ក្រៅ ខ្ញុំ​ស្វែង​យល់​ពី​ខ្លួន​ឯង ខ្ញុំ​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គោល​ដៅ​ជីវិត​របស់​ខ្ញុំ គឺ​ត្រូវ​រៀប​ការ និង​មាន​កូន?

ការស្រឡាញ់ភេទដូចគ្នា មិនមែនខុសពីធម្មជាតិទេ

Image
មក​ដល់​ឆ្នាំ​២០១៦​ទៅ​ហើយ អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ដែល​នៅ​ក្នុង​ក្រុម LGBTQ (Lesbian, Gay, Bisexual,   Transgender, Queer) ឬ​គេ​ហៅ​ថា «ខ្ទើយ» នៅ​តែ​ទទួល​ការ​រើស​អើង​ពី​មហាជន​មួយ​ចំនួន​ធំ ដោយ​ពួក​គាត់​ទាំង​អស់​នោះ លើក​ហេតុ​ផល​នៃ​ការ​រើស​អើង​របស់​ពួក​គាត់​ថា ការស្រឡាញ់ភេទដូចគ្នា គឺជារឿងមួយដែលខុសពីធម្មជាតិ ឬធ្វើឲ្យផុតពូជមនុស្ស។​ ប៉ុន្តែ​ចុះ​បើ​ខ្ញុំ​ប្រាប់​ទៅ​វិញ​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​មិន​មែន​ជា​រឿង​មួយ​ដែល​ខុស​ពី​ធម្មជាតិ? តើ​អ្នក​នៅ​តែ​បន្ត​ការ​រើស​អើង​នោះ​ទៀត​ឬ?

បទ «First Lady» ចូលរួមលើកកម្ពស់អំពើហឹង្សា

Image
បន្ទាប់​ពី​ខ្ញុំ​បាន​សរសេរ​ពី​បទ «អា​មុំ​ពុំ​ពីត» កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន អ្នក​អាន​ក៏​បាន​ឲ្យ​គំនិត​ថា​ខ្ញុំគួរ​សរសេរ​ពី​បទ « First Lady » របស់ Tena ។ និយាយ​តាម​ត្រង់​ទៅ បើ​ប្រៀប​ធៀប​បទ​នេះ ជាមួយ​នឹង បទ​របស់​លោក ពាក់​មី បទ​របស់​លោក ពាក់មី គឺ​បទ​លោក ពាក់មី ល្អ​ជាង​ឆ្ងាយ​ណាស់។ បទ « First Lady » នេះ ស្ទើរ​តែ​គ្រប់​ម៉ាត់ គឺ​សុទ្ធ​តែ​ទាញ​ទម្លាក់​មនុស្ស​ស្រី​ឲ្យ​សឹង​តែ​ស្មើ​នឹង​ទាសករ​របស់​មនុស្ស​ប្រុស​ទៅ​ហើយ។ ខ្ញុំ​នឹង​លើក​យកតែ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​វិភាគ​មើល។

បទចម្រៀង «អាមុំពុំពីត» ៖ ព្រោះមនុស្សស្រីសម្រាប់តែច្រៀងលេងសើចទេ

Image
Side Note: I hope you realize the sacrifices I’ve made by writing this post. I had to listen to the song numerous times. I was so close to shooting myself… កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​ប្រទះ​ភ្នែក​ឃើញ​បទ​ចម្រៀង​ថ្មី​មួយ​របស់​លោក ពាក់ មី ដែល​មាន​ចំណង​ជើង​ថា «អា​មុំ​ពុំ​ពីត»។ ពេល​ឃើញ​ហើយ ខ្ញុំ​មិន​ចង់​ស្តាប់​ទេ ព្រោះ​ដឹង​ថា បើ​ស្តាប់​ហើយ ច្បាស់​ជា​ខឹង​ហើយ។ ប៉ុន្តែ​ហេតុ​តែ​ឆ្ងល់ ខ្ញុំ​ក៏​ចុច​មើល​ទៅ។​

ស្រីដែលលាបសក់ពណ៌ក្រហម គឺសុទ្ធតែជាសំផឹង

Image
កាល ពី ថ្ងៃ អាទិត្យ មុន ខ្ញុំ បាន ឃើញ វីដេអូ ពូ មួយ នៅ ប្រទេស បារាំង ដែល គាត់ និយាយ ថា មនុស្ស ស្រី ដែល លាប សក់ ពណ៌ ក្រហម គឺ ជា សំផឹង ។ ពេល​ដែល​មើល​ហើយ ខ្ញុំ​ហួស​ចិត្ត​បន្តិច ឆ្ងល់​បន្តិច។ So many questions. ចង់​សួរ​ទៅ​ពូ​ថា ពូ​នៅ​សុខៗ​ម៉េច​ទៅ​នឹក​ឃើញ​ថា អ្នក​ដែល​លាប​ពណ៌​សក់​ក្រហម គឺ​ជា​សំផឹង? ចុះ​ពណ៌​ផ្សេង ដូច​ជា​ពណ៌​លឿង ស្វាយ ខៀវ បៃតង ស វិញ? តើ​ម៉េច​ជា​វា​ទៅ​អ៊ីចឹង? ខ្ញុំ​អាន​ច្រើន​ដែរ តែ​មិន​ដែល​ឃើញ​អ្នក​ណា​និយាយ​ដូច​ពូ​សោះ។ ឬ​មួយ​ក៏​ពូ គឺ​ជា​អ្នក​វិទ្យាសាស្រ្ត​ថ្មី?

ម៉េចបានគេចូលចិត្តនិយាយថា ក្មេងៗជំនាន់នេះ «បំផ្លាញវប្បធម៌ខ្មែរ» ម៉្លេះ?

Image
ពាក្យ «វប្បធម៌» ជា​ពាក្យ​ដែល​ខ្ញុំ​ឧស្សាហ៍​ឃើញ​ខ្មែរ​យើង​ប្រើ​ណាស់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​ដែល​ខុស​ប្លែក​ពី​គេ ឬ​ខុស​ប្លែក​ពី​សង្គម មិន​ថា​ការ​ស្លៀក​ពាក់ ឬ​ពិធី​បុណ្យ​ណា​មួយ​ទេ គឺ​ច្បាស់​ជា​មាន​គេ​និយាយ​ថា៖ «បំផ្លាញ​វប្បធម៌​ជាតិ» ឬ «ឈ្លក់​វង្វេង​នឹង​វប្បធម៌​បរទេស»។ ប៉ុន្តែ​តើ​ពាក្យ​ថា «វប្បធម៌» នេះ​មាន​ន័យ​យ៉ាង​ម៉េច​ឲ្យ​ប្រាកដ? តើ​អ្នក​ដែល​ចូល​ចិត្ត​លើក​វប្បធម៌​មក​ធ្វើ​ជា​ឈ្នាន់​ដើម្បី​វាយ​តម្លៃ​អ្នក​ដទៃ មាន​ដឹង​ពី​អត្ថន័យ​ពាក្យ​នេះ​ទេ មុន​នឹង​ប្រើ?

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

Image
For the English version, click here .  តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក សង្គម​បាន​បង្រៀន​ខ្ញុំ​ថា កើត​មក​ជា​មនុស្ស​ស្រី តម្លៃ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ភាព​បរិសុទ្ធ ឬ​ព្រហ្មចារីយ៍​របស់​ខ្ញុំ ( ឬ​ព្រហ្មចារីនី , according to my professor)​ ។ « មនុស្សស្រី តែ​អស់​ហ្ស៊ីន ឬ​អស់​ព្រហ្មចារីយ៍ ដឹង​តែ​ចប់​ហើយ » ។ ឃ្លា​នេះ​ ខ្ញុំ​ធ្លាប់​បាន​លឺ​ច្រើន​លើក​ច្រើន​សា​ចេញ​ពី​មាត់​មនុស្ស​មិន​ថា ស្រី ឬ​ប្រុស​ទេ។ ​គេ​ថា​ មនុស្ស​ស្រី​ដែល​អស់​ព្រហ្មចារីយ៍​មុន​រៀប​ការ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​វប្បធម៌ ហើយ​អ្នក​ខ្លះ​គឹ​ថា​មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ « អាស់ » ឬ « អស់​សាច់ » ។ សតវត្ស​ទី​២១​នេះ​ទៅ​ហើយ ទោះ​ជា​ប្រទេស​មួយ​ជឿន​លឿន​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​មនុស្ស​ស្រី​តាម​រយៈ​ព្រហ្មចារីយ៍​នេះ​ដែរ។

មនុស្សស្រីស្លៀកពាក់បែបណាបានសង្គមឈប់រិះគន់ឲ្យ?

ឲ្យ​តែ​ខ្ញុំ​ចូល​ទៅ​មើល Facebook ពេល​ណា ដឹង​តែ​មាន​រឿង​ត្រូវ​ហួស​ចិត្ត​រហូត។ កាល​ពី​ថ្ងៃ​ពុធ​នេះ​ មិត្ត​ភក្តិ​ខ្ញុំ​បាន Tag ខ្ញុំ​ចូល​ក្នុង​រូប​របស់​នារី​ម្នាក់​ដែល​គាត់​ពាក់​អាវ​វាល​ខ្នង និង​ខោ​ខ្លី ដែល​បង​ប្រុស​ម្នាក់​គាត់​បាន Post ហើយ​គាត់​បាន​និយាយ​ថា សម្លៀក​បំពាក់​នារី​ម្នាក់​នោះ​គឺ​បំផ្លាញ​ប្រពៃណី​ខ្មែរ ហើយ​ថែម​ទាំង​ប្រៀប​ធៀប​គាត់​នឹង​ស្រី​បារ​ទៀត។ គិត​ទៅ​ខ្មែ​យើង ឲ្យ​តែ​គេ​ធ្វើ​អ្វី​ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ដឹង​តែ​បំផ្លាញ​ប្រពៃណី​តែ​ម្តង។ គួរ​តែ​មាន​ពាក្យ​រិះ​គន់​ថ្មី​ហើយ។

បើកើតមកជាជនជាតិវៀតណាម ធ្វើអ្វីក៏ខុសដែរ

Image
កាល ​ ពី ​ ម្សិល ​ មិញ ខ្ញុំ ​ បាន ​ ឃើញ ​ ព័ត៌មាន ​ មួយ ​ ទាក់ ​ ទង ​ នឹង ​ ស្រ្តី ​ ម្នាក់ ​ ដែល ​ បាន ​ ខាំ ​ អ ​​ ណ្តាត ​​ សម្លាប់ ​ ខ្លួន ​​ ក្នុង ​ រថយន្ត ​​ ដោយ ​ សារ ​ តែ​​ទំនាស់​ជាមួយ​នឹង​ប្តី​របស់​គាត់។ ព័ត៌មាន​នោះ​បាន​បញ្ជាក់​ទៀត​ថា ស្រ្តី ​ ម្នាក់​នោះ​គឺ​ជា​ជនជាតិ​វៀតណាម។ ខ្ញុំ​គ្រាន់​តែ​ឃើញ​អត្ថបទ​នោះ​ហើយ ខ្ញុំ​ក៏​ដឹង​ភ្លាម​ថា ច្បាស់​ជា ​ មាន​អ្នក​មក ​ Comment ថា​ឲ្យ​គាត់ ដោយ​សារ​តែ​គាត់​ជា​ជនជាតិ​វៀតណាម​ហើយ ​ មើល​ទៅ។ ដល់ ​ ថ្ងៃ​នេះ មិត្តភក្តិ​ខ្ញុំ​ម្នាក់​បាន​បង្ហោះ Screenshot Comments ទាំង​នោះ​នៅ​លើ Facebook មែន។

Government Strikes Again: Short Shorts Are A No-No

Image
I have a funny story to share just to get you all hyped up for the weekend. I was going to one of the ministries earlier today to do an interview for an article. If you don't know me in person, you should probably know that I normally go around in denim shorts or above knee-length skirt/dress. Basically, I don't like wearing long bottoms because this is Cambodia we're talking about. The weather can get as high as 30 degrees. It's summer all year round.

រូបអាក្រាត - Nude Leaks

Image
Note: My blog is now bilingual. Please scroll down for the English version. កាលពីថ្ងៃព្រហស្បតិ៍នេះ ពេលខ្ញុំមកដល់ Office ខ្ញុំក៏បើកមើល Facebook ដូចរាល់ដង។យើង​ដឹង​ស្រាប់​ហើយថា សម័យឥឡូវនេះ បើបើកកុំព្យូទ័រភ្លាម មនុស្សភាគច្រើនដឹងតែចូលទៅ Facebook ហើយ។ ឲ្យតែខ្ញុំបើក Facebook ដឹងតែមានរឿងអ្វីមួយកើតឡើងដែលធ្វើឲ្យខ្ញុំខឹងហើយ តែធ្វើម៉េច បើ​មិនចូល Facebook ព័ត៌មានដឹងមិនទាន់គេ។ ពេលចូលទៅលើកនេះ ក៏ឃើញគេនាំគ្នា Share រឿង​រូប​អាក្រាតរបស់ ទេព បូព្រឹក្ស។

"No Sir, I Did Not Ask To Be Rape" -- The Spread of Rape Culture

Image
Let me share with you a very clever analogy about sexual assault that I wish I was the one who came up with it. Unfortunately, I found it on twitter. Here goes:

នគរបាលបានប្រាប់ពួកខ្ញុំថាការបណ្តើរឆ្កែជាក្រុមខុសច្បាប់នៅប្រទេសកម្ពុជា

Image
We were excited to go, not knowing what awaited us រសៀលថ្ងៃទី ៥​ ខែ មេសា នេះ មិត្តភក្តិខ្ញុំប៉ុន្មាននាក់បានរៀបចំកម្មវិធី "Say No To Dog Meat" ដែលជាកម្មវិធីដើម្បីបញ្ឈប់ការញ៉ាំសាច់សត្វឆ្កែ និងឆ្មា។

Dog Walking Is Now Illegal In Cambodia

Image
On Sunday, April 05, 2015, some of my friends decided to organize a "Say No To Dog Meat" event, which has been conducted in so many countries before. I was extremely excited to join. As a matter of fact, I have been waiting for months just to go to this event.