ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?



For the English version, click here

តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក សង្គម​បាន​បង្រៀន​ខ្ញុំ​ថា កើត​មក​ជា​មនុស្ស​ស្រី តម្លៃ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ភាព​បរិសុទ្ធ ឬ​ព្រហ្មចារីយ៍​របស់​ខ្ញុំ (ឬ​ព្រហ្មចារីនី, according to my professor)​«មនុស្សស្រី តែ​អស់​ហ្ស៊ីន ឬ​អស់​ព្រហ្មចារីយ៍ ដឹង​តែ​ចប់​ហើយ»។ ឃ្លា​នេះ​ ខ្ញុំ​ធ្លាប់​បាន​លឺ​ច្រើន​លើក​ច្រើន​សា​ចេញ​ពី​មាត់​មនុស្ស​មិន​ថា ស្រី ឬ​ប្រុស​ទេ។ ​គេ​ថា​ មនុស្ស​ស្រី​ដែល​អស់​ព្រហ្មចារីយ៍​មុន​រៀប​ការ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​វប្បធម៌ ហើយ​អ្នក​ខ្លះ​គឹ​ថា​មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ «អាស់» «អស់​សាច់»។ សតវត្ស​ទី​២១​នេះ​ទៅ​ហើយ ទោះ​ជា​ប្រទេស​មួយ​ជឿន​លឿន​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​មនុស្ស​ស្រី​តាម​រយៈ​ព្រហ្មចារីយ៍​នេះ​ដែរ។


និយមន័យ​ទូទៅ​របស់​ពាក្យ «ព្រហ្មចារីយ៍» គឺ​ការ​ដែល​មិន​ធ្លាប់​រួម​ភេទ​ពី​មុន​មក (the state of never having had sexual intercourse)។ ប៉ុន្តែ​បើ​យើង​គិត​មក​វិញ «ការ​មិន​ធ្លាប់​រួម​ភេទ» តែ​អ្វី​ជា​ការ​មិន​ធ្លាប់​រួម​ភេទ? តើ​មនុស្ស​ស្រី​ដែល​ធ្លាប់​តែ​រួម​ភេទ​តាម​រន្ធ​គូទ​ អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ស្រី​អស់​ព្រហ្មចារីយ៍​ដែរ​ឬ​ទេ? ចុះ​មនុស្ស​ស្រី​ដែល​រួម​ភេទ​ជាមួយ​នឹង​ដៃ​គូ​តាម​មាត់? ចុះ​បើ​ប្រើ​ម្រាម​ដៃ? ចុះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ? អាច​ទៅ​រួច​ទេ ដែល​និយាយ​ថា​មនុស្ស​ស្រី​ម្នាក់​អស់​ព្រហ្មចារីយ៍​ជាមួយ​នឹង​លិង្គ​សប្បនិមិត្ត ឬ​ឧបករណ៍​ជំនួយ? អ្នក​ខ្លះ​ទៀត​និយាយ​ថា ទាល់​តែ​មនុស្ស​ប្រុស​ម្នាក់​ដាក់​ប្រដាប់​ភេទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី ទើប​មនុស្ស​ស្រី​នោះ​អស់​ព្រហ្មចារីយ៍។ ចុះ​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា? ​បើ​ពួក​គាត់​មិន​មាន​លិង្គ​ផង តើ​មាន​ន័យ​ថា​គាត់​នឹង​នៅ​តែ​មាន​ព្រហ្មចារីយ៍​មួយ​ជីវិត​របស់​គាត់​ឬ? ចុះ​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​វិញ? តែ​បើ​និយាយ​ចុះ​និយាយ​ឡើង​ទៅ អ្នក​ខ្លះ​គេ​ថា ព្រហ្មចារីភាព​របស់​មនុស្ស​ស្រី​គឺ​ត្រូវ​បាន​កំណត់​ដោយ​សន្ទះ​ព្រហ្មចារីយ៍។

ប្រភេទសន្ទះព្រហ្មចារីយ៍ Credit: soc.ucsb.edu
បើ​និយាយ​ពី​សន្ទះ​ព្រហ្មចារីយ៍​វិញ មនុស្ស​ភាគ​ច្រើន​គឺ​មិន​ស្គាល់​ទេ ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ។ សន្ទះ​ព្រហ្មចារីយ៍ គឺ​ជា​សន្ទះ​ស្បែក​ស្តើង​មួយ ដែល​នៅ​ខាង​ក្នុង​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី គឺ​ប្រហែល​ជា​១​ទៅ​២​សង់ទីម៉ែត្រ​ពី​មាត់​ប្រដាប់​ភេទ។ សន្ទះ​ស្បែក​នេះ ចាប់​ផ្តើម​កកើត​ឡើង​បន្ទាប់​ពី​ប្រដាប់​ភេទ​ ក្នុង​កំឡុង​ពេល​ដែល​គភ៌​កំពុង​តែ​លូត​លាស់​ប្រដាប់​ភេទ គឺ​ពី​សប្តាហ៍​ទី​៣​ទៅ​ត្រី​មាស​ទី​ពីរ។ ស្ទើរ​តែ​មនុស្ស​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​ជួប គឺ​មិន​ដឹង​ទេ​ថា សន្ទះ​ព្រហ្មចារីយ៍​មិន​មែន​ជា​សន្ទះ​ស្បែក​មួយ​ដែល​គ្រប​ប្រដាប់​ភេទ​ជិត​ ដូច​ស្គរ​នោះ​ទេ។ សន្ទះ​ព្រហ្មចារីយ៍​ ជា​ធម្មតា​គឺ​មាន​ប្រហោង ដើម្បី​ឲ្យ​ឈាម​រដូវ​ហូរ​ចេញ​បាន។ បើ​មនុស្ស​ស្រី​មាន​សន្ទះ​ព្រហ្មចារីយ៍​ដែល​គ្រប​បិត​ជិត វា​ជា​បញ្ហា​សុខភាព​មួយ ដែល​គាត់​ត្រូវ​តែទៅ​ពេទ្យ​ដើម្បី​ពិនិត្យ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​ឈាម​រដូវ​របស់​គាត់។ សន្ទះ​នេះ​មាន​លក្ខណៈ​យឺត តែ​វា​ក៏​អាច​ដាច់​រលាត់​ក្នុង​ពេល​ហាត់​កីឡា ធ្វើ​ការ​ធ្ងន់ សម្រេច​ផ្លូវ​ភេទ​ដោយ​ខ្លួន​ឯង ឬ​រួម​ភេទ។

ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង​រឿង ហើយ​ក៏​ធ្លាប់​លឺ​គេ​និយាយ​ថាក្នុង​យប់​ផ្សំ​ដំណេក​ មនុស្ស​ប្រុស គាត់​ដាក់​កន្សែង​ស​មួយ​នៅ​ពី​ក្រោម​មនុស្ស​ស្រី​ពេល​ដែល​រួម​ភេទ។ បើ​ក្រោយ​ពេល​ដែល​រួម​ភេទ​ហើយ​ កន្សែង​នោះ​មាន​ឈាម មាន​ន័យ​ថា​មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ជា​មនុស្ស​ស្រី «បរិសុទ្ធ»។ ដូច​ខ្ញុំ​និយាយ​មិញ​អ៊ីចឹង សន្ទះ​ព្រហ្មចារីយ៍​អាច​ដាច់​រលាត់​គ្រប់​ពេល ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ (Links below) មាន​មនុស្ស​តែ​៤៣%​តែ​ប៉ុណ្ណោះ​ដែល​ធ្លាក់​ឈាម​ក្រោយ​ការ​រួម​ភេទ​លើក​ទី​មួយ។ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ធ្លាក់​ឈាម បើ​សន្ទះ​ព្រហ្មចារីយ៍​មាន​ប្រហោង​ស្រាប់​ទៅ​ហើយ? វា​មក​ពី​ការ​រួម​ភេទ​នោះ​ផ្ទាល់។ ការ​រួម​ភេទ​ដែល​មិន​មាន​ទឹក​រំអិល​គ្រប់​គ្រាន់ ឬ​ខ្លាំង​ពេក អាច​បណ្តាល​ឲ្យ​សន្ទះ​នោះ​ដាច់​រលាត់ ដែល​នាំ​ឲ្យ​មនុស្ស​ស្រី​មាន​ការ​ឈឺ​ចាប់ ឬ​ហូរ​ឈាម។ អ៊ឹចឹង​បើ​អ្នក​រួមភេទ​ជាមួយ​នឹង​មនុស្ស​ស្រី ហើយ​គាត់​មាន​ចេញ​ឈាម នោះ​វា​មក​ពី​អ្នក​មិន​បាន​រួម​ភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ។ Its nothing to be proud of.

បើ​និយាយ​ពី​លក្ខណៈ​ជីវសាស្រ្ត​វិញ សន្ទះ​ព្រហ្មចារីយ៍​គឺ​សឹង​តែ​មិន​មាន​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ។ មាន​ទ្រឹស្តី​មួយ​ចំនួន​បាន​លើក​ឡើង​ថា សន្ទះ​ព្រហ្មចារីយ៍​ប្រហែល​ជា​មាន​តួនាទី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​គភ៌ពេល​ដែល​នៅ​ក្នុង​ពោះ​ម្តាយ។ ប៉ុន្តែ​បើ​និយាយ​ពី​សង្គម​វិញ សន្ទះ​ស្បែក​មួយ​ដែល​សឹង​តែ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ​នេះ បែរ​ជា​ត្រូវ​បាន​ឲ្យ​តម្លៃ​អាច​នឹង​ជាង​ជីវិត​របស់​មនុស្ស​ម្នាក់​ទៅ​ទៀត។ មាន​ករណី​ច្រើន​ណាស់ ដែល​មនុស្ស​ស្រី​ត្រូវ​បាន​គ្រួសារ​បោះ​បង់​ចោល​ ឬ​អ្នក​ភូមិ​សម្លាប់​ដោយ​សារ​តែ​គេ​គិត​ថា​នាង​អស់​ព្រហ្មចារីយ៍។ តែ​បើ​មនុស្ស​ស្រី​ដដែល​នោះ​ពិការ​ដៃ​ ឬបាត់​បង់​អវៈយីវៈ​ផ្សេង​ដែល​មាន​ប្រយោជន៍ ចាំ​បាច់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ តើ​ពួក​គេ​នឹង​ធ្វើ​បែប​នោះ​ដាក់​គាត់​ដែរ​ទេ? ហេតុ​អ្វី​បាន​ជា​មាន​ផ្នត់​គំនិត​នេះ​ឡើង? ហើយ​ហេតុ​អ្វី​បាន​ជា​វា​ពាក់​ព័ន្ធ​តែ​ជាមួយ​នឹង​មនុស្ស​ស្រី​ទៅ​វិញ?

គេ​ថា ប្រវត្តិ​សាស្រ្ត​គឺ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស​ប្រុស។ ច្បាប់​ទម្លាប់​ដែល​យើង​មាន​សព្វ​ថ្ងៃ ភាគ​ច្រើន​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ប្រុស។ បើ​និយាយ​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ផ្នត់​គំនិត​នេះ​ឡើង យើង​ត្រូវ​ងាក​ទៅ​មើល​សម័យ​កាល​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បង្កើត​ជា​សង្គម​ដំបូង។ បើ​តាម​សៀវភៅ​របស់ Hanne Blank, Virgin: An Untouched History នៅ​កំឡុង​ពី​ឆ្នាំ​៨៥០០​ទៅ​២៦០០​មុន​គ្រឹស្តសករាជ្យ (ដែល​គេ​ហៅ​ថា​សម័យ Neolithic Era) មនុស្ស​ចាប់​ផ្តើម​ចេះ​បែង​ចែក​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដូច​ជា​ផ្ទះ​សម្បែង ​ក្រុម​គ្រួសារ ឬ​មនុស្ស​ស្រី​របស់​ពួក​គេ។ យើង​ដឹង​ហើយ​ថា តួនាទី​របស់​វត្ថុ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​លោក (រាប់​បញ្ចូល​ទាំង​មនុស្ស​ផង​នោះ) គឺ​បង្តើត​កូន​ដើម្បី​ត​ពូជ។ អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​មនុស្ស​ចូល​ទៅ​ជា K-strategists មាន​ន័យ​ថា​មនុស្ស​អាច​មាន​កូន​ចំនួន​តិច​ក្នុង​មួយ​ជីវិត ហើយ​ការ​មាន​កូន​នោះ​ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន។ ហេតុ​នេះ​ហើយ មនុស្ស​ប្រុស​ត្រូវ​ប្រាកដ​ថា កូន​ដែល «មនុស្ស​ស្រី​របស់​គេ» បាន​បង្កើត​នោះ គឺ​ជា​កូន​របស់​គេ​មែន។ 

ដើម្បី​ធ្វើ​បែប​នេះ​បាន សង្គម​បាន​ចាប់​ផ្តើម​ដាក់​គំនាប​ដល់​ជីវិត​ផ្លូវ​ភេទ​មនុស្ស​ស្រី ដោយ​ប្តី ឬ​មនុស្ស​ប្រុស​របស់​នាង​ត្រូវ​តែ​ជា​មនុស្ស​ប្រុស​តែ​មួយ​គត់​ដែល​នាង​រួម​ភេទ​ជាមួយ។ តែ​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​អាច​មាន​ឱកាស​បន្ត​ពូជ​បាន​ច្រើន សង្គម​បែរ​ជា​មើល​ឃើញ​ថា មនុស្ស​ប្រុស​ដែល​មាន​
Credit: whisper.sh
ស្រី​ច្រើន ធ្លាប់​រួមភេទ​បាន​ច្រើន​ ថា​ជា​មនុស្ស​ប្រុស​ដែល​ពូកែ។ បើ​សត្វ​វិញ ឧទាហរណ៍​ពេល​ដែល​ខ្លា​ឈ្មោល​ធំ​ជាង​គេ​ក្នុង​ហ្វូង​បាន​ស្លាប់ (
Alpha Male) នោះ​នឹង​មាន​ខ្លា​មួយ​ថ្មី​មក​ស្នង​តំណែង តែ​ខ្លា​ថ្មី​នោះ ភាគ​ច្រើន​នឹង​ទៅ​សម្លាប់​កូន​របស់​ខ្លា​ចាស់​ដែល​បាន​ស្លាប់ ព្រោះ​ខ្លា​ថ្មី​នោះ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​កូន​របស់​វា​រីក​លូតលាស់​ដើម្បី​បន្ត​ពូជ​ទៅ​មុខ​ទៀត។

ប៉ុន្តែ​បើ​យើង​មើល​មក​វិញ ផ្នត់​គំនិត​បែប​នេះ​មិន​អាច​ប្រើ​ការ​បាន​ទៀត ព្រោះ​យើង​អាច​ធ្វើ​តែស្ត DNA ដើម្បី​មើល​ថា តើ​កូន​របស់​មនុស្ស​ស្រី​នោះ​ជា​កូន​របស់​អ្នក​ណា ហើយ​ពេល​ដែល​រួម​ភេទ យើង​ក៏​មាន​ស្រោម​អនាម័យ ឬ​វិធី​ផ្សេងៗ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដែរ។ តែ​ទោះ​បែប​នេះ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​សង្គម​នៅ​តែ​បន្ត​ផ្នត់​គំនិត​បែប​នេះ? តើ​វា​នៅ​តែ​ជួយ​បន្ត​បម្រើ​ផល​ប្រយោជន៍​ដល់​យើង​យ៉ាង​ណា ក្រៅ​ពី​ដាក់​សម្ពាធ​ដល់​មនុស្ស​ស្រី? ច្បាប់​ចែង​ថា ស្រ្តី​មាន​សិទ្ធិ​ស្មើ​បុរស ប៉ុន្តែ​សង្គម​មិន​ថា​ដូច្នេះ​ទេ។ មនុស្ស​ស្រី​មិន​គួរ​ដើរ​ហើរ​ពេល​យប់ មិន​គួរ​មាន​សង្សារ មិន​គួរ​ផឹក​គ្រឿង​ស្រវឹង ឬ​មិន​គួរ​ស្និទ្ធិ​ស្នាល​នឹង​បុរស។ មូល​ហេតុ​គឺ​មក​ពី​គេ​ខ្លាច​ថា ស្រ្តី​នោះ​នឹង​ទៅ​រួម​ភេទ ហើយ «អត់​ក្រមុំ​ឲ្យ​ប្តី»

មាន​ដែល​គិត​ទេ​ថា វប្បធម៌​នេះ​កំពុង​តែ​ឲ្យ​តម្លៃ​មនុស្ស​ស្រី​ស្មើ​នឹង​ទំនិញ? ទំនិញ​ដែល​ថ្លៃ ភាគ​ច្រើន​គឺ​ជា​ទំនិញ​ដែល «ថ្មី ទើប​នឹង​យក​ពី​ឃ្លាំង មិន​ទាន់​បាន​បើក» មែន​ទេ? ចុះ​មនុស្ស​វិញ​ស្រី? ទាល់​តែ​មនុស្ស​ស្រី​ដែល​មិន​ធ្លាប់​បាន​ថើប ប៉ះ ឬ​រូម​ភេទ​បាន​ជា​មនុស្ស​ស្រី​នោះ​មាន​តម្លៃ​ត្រូវ​ទេ? តើ​ខុស​អ្វី​ពី​ទំនិញ?

ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​លែង​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង តែ​បែរ​ជា​ពឹង​ផ្អែក​លើ​អ្នក​ដទៃដើម្បី​ឲ្យ​តម្លៃ​នាង​ទៅ​វិញ។ នាង​ចាប់​ផ្តើម​យល់​ថា ការ​រូម​ភេទ​ជា​រឿង​មួយ​ដែល​ខុស គួរ​ឲ្យ​ខ្មាស់​អៀន ឬ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស។ នេះ​ហើយ​បាន​ជា​មនុស្ស​ស្រី​ជា​ច្រើន​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​ផ្លូវ​ភេទ ឬ​រីករាយ​សប្បាយ​នឹង​ការ​រួមភេទ​ដូច​មនុស្ស​ប្រុស។ នេះ​ហើយ​បាន​ជា​មនុស្ស​ស្រី​មួយ​ចំនួន​ធំ មិន​ដែល​បាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ​ពេល​ដែល​ពួក​គាត់​រួម​ភេទ ព្រោះ​គាត់​គិត​ថា​អ្វី​ដែល​គាត់​កំពុង​តែធ្វើ ជា​រឿង​មិន​ល្អ។ ស្រ្តី​ដែល​បាន​រួម​ភេទ​ជា​មួយ​នឹង​សង្សារ​របស់​គាត់​ ពេល​ដែល​សង្សារ​របស់​គាត់​បែក​ពី​គាត់ ស្រ្តី​មួយ​ចំនួន​ច្បាស់​ជា​គិត​ថា គាត់​បាន​បំផ្លាញ​អនាគត​របស់​គាត់ ហើយ​គាត់​លែង​មាន​តម្លៃ​ទៀត​ហើយ។ ស្រ្តី​ខ្លះ​ទៀត អាច​ដល់​ទៅ​សម្លាប់​ខ្លួន​ទៅ​ទៀត។ នេះ​គឺ​មក​ពី​ផ្នត់​គំនិត​ដែល​សង្គម​ដាក់​ឲ្យ។ សួរ​ថា ហេតុ​អ្វី​បាន​ជា​អស់​អនាគត? សន្ទះ​ព្រហ្មចារីយ៍​គាត់​ គឺ​នៅ​កន្លែង​ដដែល​ហ្នឹង​ គ្រាន់​តែ​យ៉ាង​ច្រើន​ដាច់​រលាត់​តិច​តួច​ទេ។ ប្រដាប់​ភេទ​គាត់​រីក​ធំ​ពេល​ដែល​គាត់​កំពុង​រួម​ភេទ តែ​ប្រដាប់​ភេទ​មនុស្ស​ស្រី​មាន​លក្ខណៈ​យឺត អ៊ីចឹង​វា​ក៏​អាច​រួម​មក​វិញ​ដែរ។ គាត់​នៅ​តែ​មាន​ខួរ​ក្បាល​ដែល​គាត់​នៅ​តែ​អាច​ប្រើ​បាន ហើយ​គាត់​ក៏​នៅ​តែ​មាន​អវៈយីវៈ​ដែល​អាច​ប្រើ​បាន ដូច​មុន​ពេល​រួម​ភេទ​ដែរ។

ពាក្យ​ថា «អស់​ព្រហ្មចារីយ៍» ហ្នឹង តើ​តាម​ពិត​គឺ​អស់​អ្វី? ហើយ​បើ​មនុស្ស​ស្រី​អស់​ព្រហ្មចារីយ៍​ពេល​រួម​ភេទ​លើក​ដំបូង ចុះ​មនុស្ស​ប្រុស? ​តើ​បើ​ក្នុង​កាលៈទេសៈ​ដូច​គ្នា តើ​សង្គម​នឹង​ដាក់​សម្ពាធ​មនុស្ស​ប្រុស ដូច​នឹង​មនុស្ស​ស្រី​ដែរ​ទេ? ដែល​លឺ​គេ​ថា កូន​ប្រុស​ម្នាក់​ហ្នឹង​ត្រូវ​ឪពុក​ម្តាយ​កាត់​កាល​ចោល​ដោយ​សារ​តែ «អស់​ព្រហ្មចារីយ៍» ដែរ​អត់? តើ​ហេតុ​អ្វី​បាន​ជា​ខុស​គ្នា? មូល​ហេតុ​គឺ «ព្រោះ​តែ​វា​អ៊ីចឹង» មែន? នេះ​ខ្ញុំ​មិន​ទាន់​និយាយ​ពី​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​ផង។

Credit: anuglyhead.blogspot.com
ឧទាហរណ៍​ថា មនុស្ស​ស្រី​ម្នាក់ គាត់​អស់​ព្រហ្មចារីយ៍​មុន​ពេល​រៀបការ ប៉ុន្តែ​គាត់​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក។ តើ​ដោយ​សារ​តែ​សន្ទះ​ស្បែក​មួយ​នេះ អ្នក​នៅ​តែ​យល់​ថា​គាត់​អត់​មាន​តម្លៃ​ដែរ​មែន? តែ​បើ​គាត់​នៅ​ព្រហ្មចារីយ៍ តែ​គាត់​ទៅ​សម្លាប់ ឬ​ប្លន់​គេ តើ​គាត់​នៅ​ជា​មនុស្ស​មាន​កិត្តិយស​ឬ?

ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ជា​មនុស្ស មាន​ជីវិត។ ខ្ញុំ​ចេះ​សប្បាយ ខ្ញុំ​មាន​តម្រូវការ ខ្ញុំ​មាន​ចំណង់ ខ្ញុំ​មាន​អារម្មណ៍​ដូច​មនុស្ស​ប្រុស​ដែរ ហើយ​ខ្ញុំ​ក៏​អាច​ជួយ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​សង្គម​ដែរ។ អ្វី​ដែល​ខ្ញុំ​ស្អប់​បំផុត គឺ​ពេល​ដែល​អ្នក​ដទៃ​មក​កំណត់​តម្លៃ​ឲ្យ​ខ្ញុំ ព្រោះ​វា​ជា​រាង​កាយ​របស់​ខ្ញុំ ប្រដាប់​ភេទ​របស់​ខ្ញុំ ព្រហ្មចារីយ៍​របស់​ខ្ញុំ ហើយ​មាន​តែ​ខ្ញុំ​ទេ ដែល​អាច​ឲ្យ​តម្លៃ​ខ្លួនឯង​បាន។ គេ​ថា​មនុស្ស​ស្រី​ប្រៀប​ដូច​កន្សែង​ស តែ​ចុះ​បើ​ខ្ញុំ​មិន​ចង់​ធ្វើ​ជា​កន្សែង​ស? ចុះ​បើ​ខ្ញុំ​ចង់​ធ្វើ​ជា​កន្សែង​ផ្កាឈូក ស្វាយ ឬ​ខ្មៅ​វិញ? ចុះ​បើ​ខ្ញុំ​ជា​កន្សែង​ស តែ​ពេល​ខ្ញុំ​ប្រឡាក់ ខ្ញុំ​យក​ទៅ​បោក​នឹង​សាប៊ូ Or bleach? សម្រាប់​មនុស្ស​ប្រុស​វិញ តើ​អ្នក​ស្រឡាញ់​គេ ឬ​ស្រឡាញ់​សន្ទះ​ស្បែក​មួយ​សន្ទះ​ហ្នឹង? ល្មម​ដល់​ពេល​យើង​គិត​ឡើង​វិញ​ហើយ តើ​តម្លៃ​របស់​យើង​គួរ​តែ​ស្ថិត​នៅ​លើ​យើង និង​សមត្ថភាព​របស់​យើង​ឬ​គ្រាន់​តែ​ផ្អែក​លើ​គំនាប​ដែល​សង្គម​បាន​ដាក់​មក​លើ​ជីវិត​ផ្លូវ​ភេទ​របស់​យើង៕

Love, Catherine
XOXO

References: 

Hanne Blank, Virgin: An Untouched History










Comments

  1. សរសេរបានល្អ! ខ្ញុំគិតថាតំលៃមនុស្សម្នាក់ៗស្ថិតនៅលើអំពីដែលគេធ្វើ ចំពោះអ្នកនៅក្បែរខ្លួន និងក្នុងសង្គម ហើយរឿងគេចង់គេងជាមួយអ្នកណា ជារឿងរបស់គេ។ សំខាន់ខ្ញុំចង់អោយនារីគ្រប់រូប ធ្វើការសំរេចចិត្តអោយបានឆ្លាតវៃ ដោយ មិនទទួលការបង្ខិតបង្ខំពីអ្នកណាម្នាក់ឡើយ។

    ReplyDelete
  2. សរសេរនិងវិភាគបានល្អ!

    ReplyDelete
  3. អត្ថបទល្អណាស់ ជាអ្វីដែលមនុស្សស្រីត្រូវការបំផុតគឺភាពស្មើរគ្នា មិនមែនរាល់មនុស្សស្រីដែលដើរលេងយប់ ផឹកគ្រឿងស្រវឹង មានមិត្តភក្តិជាបុរស ដើរលេងជាមួយមិត្តភក្តិជាបុរស សុទ្ឋតែជានារីខាតលក្ខ ឬអាវាសែទេ សំខាន់តម្លៃស្ថិតនៅលើខ្លួននាង

    ReplyDelete
  4. និយាយត្រូវបានល្អណាស់!! នេះគឺជាអ្វីដែលខ្ញុំតែងនិយាយប្រាប់មិត្តភ័ក្តរបស់ខ្ញុំ។ Thank goodness for this post and thank goodness for you!!

    ReplyDelete
  5. និយាយត្រូវបានល្អណាស់!! នេះគឺជាអ្វីដែលខ្ញុំតែងនិយាយប្រាប់មិត្តភ័ក្តរបស់ខ្ញុំ។ Thank goodness for this post and thank goodness for you!!

    ReplyDelete
  6. Wow finally someone say it out!!! Thank you

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. អ្នកណាគេហ្នឹងមានគំនិតសរសេរល្អម្ល៉េះ? ម៉េចមិនគិតចង់បង្កើតគេហទំព័រផ្ទាល់ខ្លួនចឹង។

    ReplyDelete
  9. និយាយទៅមនុស្សមានសិទ្ធដូចគ្នា មិនថាប្រុស មិនថាស្រី ប៉ុន្តែ សម្រាប់ខ្ញុំគិតថាមនុស្ស គួតែអោយតម្លៃខ្លួនអែងជាមុនសិន មិនថាប្រុស មិនថាស្រី ទេីបសង្គមអោយតម្លៃ

    ReplyDelete
  10. មនុស្សស្រី ដែលមិនធ្លាប់រួមភេទសោះគេហៅថាក្រមុំ។ ដែលធ្លាប់រួមភេទជាមួយបុរសតិចនាក់គេហៅថាមេម៉ាយ។ ដែលធ្លាប់រួមភេទជាមួយបុរសច្រើននាក់គេហៅថា​សំផឹង។ វាជារឿងត្រឹមត្រូវណាស់ដែលសង្គមមនុស្ស អោយតម្លៃផ្សេងគ្នាលើមនុស្សស្រី៣ប្រភេទនេះ។ ចំពោះរឿងសន្ទះព្រហ្មចារីយ៍ បាត់បង់ឬរក្សាបានជាសិទ្ធិសេរីភាពរបស់មនុស្សស្រី។ ប៉ុន្តែសូមអ្នកដែលបណ្តោយអោយបាត់បង់ កុំទាមទារលើកតម្លៃខ្លួនស្មើនឹងអ្នកដែលគេរក្សាបាន។ សូមសាកគិតទៅមើល បើមនុស្សស្រីម្នាក់ចូលចិត្តសេរីភាពក្នុងការរួមភេទ តើគេនឹងមានលំនឹងជីវិត និងកសាងគ្រួសារម្តេចទៅ? តើស្រ្តីនោះគប្បីនឹងបុរសចុងក្រោយរបស់គេដែរឬទេ ដែលកន្លែងផ្តល់កំណើតអោយកូនរបស់ពួកគេ ធ្លាប់ត្រូវបានប្រលាក់ប្រឡូកជាមួយមនុស្សប្រុសដ៏ទៃ?

    ReplyDelete
    Replies
    1. ចុះហេតុអ្វីសង្កត់លើតែមនុស្សស្រី? មិនក៏មិនអាចនិយាយសរុបថា មនុស្សទាំងពីភេទ? តើតម្លៃរបស់ស្រី ដែលអ្នកបានលើកឡើងនេះ សំដៅលើអ្វី? ព្រហ្មចារី? ជាការយល់ឃើញរបស់ខ្ញុំ តម្លៃមិនត្រូវបានស្ថិតលើព្រហ្មចារីនោះទេ.វាគួរតែជាការប្រព្រឹត្តរបស់បុគ្គលនោះក្នុងសង្គម. ឧ.ចុះបើនារីម្នាក់ អស់ព្រហ្មចារី ប៉ុន្តែនាងជាគ្រូបង្រៀន តើអ្នកមិនមានតម្លៃទេ??? ការចែករំលែកចំណេះដឹងទៅដល់មនុស្សជំនាន់ក្រោយ នេះ មិនមែនជាតម្លៃទេ?
      ខ្ញុំសាកគិតមើល នៅសង្គមបច្ចុប្បន្ននេះ មនុស្សស្រីភាគច្រើនដែលមិនចូលចិត្តសេរីភាពក្នុងការ រួមភេទ ព្រោះពួកគេគិតដល់កិត្តិយស ភាពថ្លៃថ្នូ។ ដោយឡែកសំនួររបស់អ្នកនឹងកាន់តែល្អ ប្រសិនអ្នកបានចោតសួរទៅមនុស្សទាំងពីភេទ ដូចគ្នា៖
      បើមនុស្សប្រុសម្នាក់ចូលចិត្តសេរីភាពក្នុងការរួមភេទ គេមានលំនឹងជិវីត និងកសាងគ្រួសារម្តេចទៅ?
      គេគប្បីនឹងមនុស្សចុងក្រោយដែរឬទេ សមជាឪពុកដែលទទួលខុសត្រូវ និងជាមនុស្សដែលប្រឡាក់ប្រឡូកនឹងស្រីរាប់ភ្លេច? ខ្ញុំយល់ថា អ្នកប្រហែលស្រមៃឃើញចម្លើយហើយ នៅពេលដែលអ្នកបានចោតសួរសំនួរខាងលើនេះ។

      Delete
    2. មនុស្សប្រុសដែលមិនធ្លាប់រួមភេទសោះគេហៅថាកំលោះ។ ដែលធ្លាប់រួមភេទជាមួយនារីតិចនាក់គេហៅថាពោះម៉ាយ។ ដែលធ្លាប់រួមភេទជាមួយនារីច្រើននាក់គេហៅថាអាចោលម្សៀត។​ចំពោះរឿងចុយគ្នាប៉ុន្មានដង ដាច់រលាត់ក្តប៉ុន្មានដងជាសិទ្ធិសេរីភាពរបស់មនុស្សប្រុស។ ប៉ុន្តែសូមអ្នកដែលបណ្តោយអោយបាត់បង់ កុំទាមទារលើកតម្លៃខ្លួនស្មើនឹងអ្នកដែលគេរក្សាបាន។ សូមសាកគិតទៅមើល បើមនុស្សប្រុសម្នាក់ចូលចិត្តសេរីភាពក្នុងការរួមភេទ តើគេនឹងមានលំនឹងជីវិត និងកសាងគ្រួសារម្តេចទៅ? តើបុរសនោះគប្បីនឹងនារីចុងក្រោយរបស់គេដែរឬទេ ដែលប្រដាប់ផ្តល់កំណើតអោយកូនរបស់ពួកគេ ធ្លាប់ត្រូវបានប្រលាក់ប្រឡូកជាមួយកន្តួយស្រីដ៏ទៃ?

      Delete
    3. រឿង‌អស់‌ព្រហ្ម‌ចារីយ៍ ឬ‌រួមភេទ‌ជាមួយ‌មនុស្ស‌ប៉ុន្មាន‌នាក់‌ គ្មាន‌អ្នកដ៏ទៃណា‌ដឹងជាង‌សមីខ្លួនទេ។ ទំនោរ‌នៃការចំនង់រួម‌ភេទ‌វា‌ស្តែង‌តាមរយៈ‌សម្មភាព‌និង‌ឥរិយាបថ‌ ឧទាហរណ៍‌ដូចជា‌ការ‌ផ្លាស់‌ប្តូរ‌សង្សារ‌ច្រើន‌ជាដើម‌។ តម្លៃ‌របស់‌មនុស្ស‌ម្នាក់‌មានច្រើនសណ្ឋាន‌ទៅតាមកាលៈទេសៈ។ អ្នក‌ប្រកបរបរ‌ពេស្យា‌ក៏‌ជាមនុស្ស‌ម្នាក់‌ដែរ‌ ដូច្នេះ‌ពួក‌គេមាន‌តម្លៃ‌ជា‌មនុស្ស‌ដូចអ្នក‌ដែល‌ប្រកប‌របរ‌ផ្សេង‌ទៀត‌ដែរ‌។ តែបើក្រឡេកមើល‌អំពី‌តម្លៃ‌សីលធម៌‌របស់‌មនុស្ស‌ដែល‌ប្រកាន់‌យក‌គោលការណ៍‌បន្ត‌ពូជ‌ខុស‌ពី‌សត្វ‌ដ៏ទៃ នោះ‌ពួកគេ‌មិនសមនឹង‌ទទួល‌ការអោយ‌តម្លៃ‌ដូច‌អ្នក‌ដ៏ទៃឡើយ។ សូម‌បញ្ជាក់‌ថា តម្លៃ‌ចុងក្រោយ‌នេះ‌ ឧទារហណ៍ ចំពោះ‌មនុស្ស‌ស្រី‌ វាជា‌តម្លៃទឹកប្រាក់ សម្រាប់‌រៀប‌ពិធី‌អាពាហ៍ពិពាហ៍‌។ ចំពោះ‌ស្រី‌ក្រមុំ‌ ការចំនាយ‌ពិធី‌ជាបន្ទុកខាង‌ប្រុស‌ បើ‌មេម៉ាយ‌ត្រូវ‌ចេញ‌ស្មើ‌គ្នា‌‌ តែបើស្រីទុំមុនស្រគាលវិញ‌ច្រើន‌តែខាងស្រីជាអ្នក‌ចំនាយ‌។ ករណី‌ចុងក្រោយ‌នេះ‌ កូន‌ស្រី‌ទុំ‌មុន‌ស្រគាល‌ហើយ‌‌នៅតែ‌ទទួល‌បាន‌បណ្ណាការ‌ ច្រើន‌តែបុរស‌ដែល‌ដណ្តឹង‌នោះ‌មិនមែន‌ជា‌អ្នក‌ធ្វើ‌អោយ‌នាង‌ទុំ‌ទេ។

      Delete
    4. @Unknown : មនុស្សប្រុសដែលធ្លាប់រួមភេទជាមួយនារីច្រើននាក់ ជាតួយ៉ាងលោកចារ រឹទ្ធី ដែលបានប្រកាសក្តែងៗថាមានស្រីរាប់ភ្លេច គ្មានត្រូវបាននរណាម្នាក់ថ្កោលទោសទណ្ឌអីទេ ខណៈដែលប្រទេសមានច្បាប់ឯកព័ន្ធភាពហើយសង្គមក៏ប្រៀនប្រដៅមិនអោយប្រព្រឹត្តខុសក្នុងកាមទៀត។

      Delete
    5. @ "AnonymousNovember 16, 2015 at 7:42 AM" : ទាំងស្រីទាំងប្រុស អោយតែប្រព្រឹត្តខុសក្នុងកាម សុទ្ធតែគ្មានលំនឹងជិវិត និងមិនគប្បីនឹងគ្រួសាររបស់ខ្លួន។ ក្នុងក្របខណ្ឌអត្ថបទដែលចុះផ្សាយខាងលើ សូមមនុស្សស្រីកុំបណ្តែតបណ្តោយខ្លួនប្រាណអោយបាត់បង់ព្រហ្មចារីយ៍ទោះដោយមូលហេតុណាក៏ដោយ នៅពេលដែលមិនទាន់ទទួលបានមនុស្សប្រុសចុងក្រោយដែលនឹងរួមរស់ជាមួយគ្នាអស់មួយជីវិត។ ទោះសង្គមគិតយ៉ាងណាក៏ដោយ ប៉ុន្តែសម្បជញ្ញៈជាអ្នកអោយតម្លៃដល់អ្នក សូមធ្វើអ្វីដែលខ្លួនយល់ថាគប្បី និងមិនបណ្តាលជាទុក្ខនៅពេលក្រោយ។
      អូ៎ ខ្ញុំស្ទើរតែភ្លេចរំលឹកអំពីមនុស្សប្រុស ត្បិតអីអត្ថបទដើមមានប្រធានបទអំពីស្រ្តី។ សូមមនុស្សប្រុសព្រានទាំងឡាយ កុំប្រាថ្នាព្រហ្មចារីយ៍មនុស្សច្រើនពេកបើទោះបីជានាងចិត្តងាយក៏ដោយ។ សូមមានសម្បជញ្ញៈជាកូនប្រុសទ្រូងប្រាំហត្ថ កុំប្រលែងលេងនឹងល្បែងស្នេហាខុសសិលធម៌ប្រុសស្រីនោះ។

      Delete
    6. ខ្ញំយល់ថាក្នុងនាមជាមនុស្សរស់នៅក្នុងសង្គម គួរតែគិតពីខ្លួនអែងផង មិនថាមនុស្សប្រុសឫស្រីត្រូវអោយតម្លៃខ្លួនអែង។💚💛

      Delete
    7. ខ្ញំយល់ថាក្នុងនាមជាមនុស្សរស់នៅក្នុងសង្គម គួរតែគិតពីខ្លួនអែងផង មិនថាមនុស្សប្រុសឫស្រីត្រូវអោយតម្លៃខ្លួនអែង។💚💛

      Delete
    8. ខ្ញំយល់ថាក្នុងនាមជាមនុស្សរស់នៅក្នុងសង្គម គួរតែគិតពីខ្លួនអែងផង មិនថាមនុស្សប្រុសឫស្រីត្រូវអោយតម្លៃខ្លួនអែង។💚💛

      Delete
  11. មនុស្សប្រុសភាគច្រេីនមានសង្សារទាមទារការួមភេទជាមួួួួយដៃគូ ប្រេីសំដីលួងលោម គ្រប់បែបយ៉ាង។ ពេលអនាគតមិនទៀងថាអ្នកអាចរៀបការជាមួយសង្សារអ្នកនោះទេ ប៉ុន្តែអ្នកត្រូវរៀបការជាមួយនារីម្នាក់ផ្សេងទៀត ពេលនោះអ្នកនឹងគិតថា តេីនារីនឹងបរិសុទ្ធអត់? ធ្លាប់ឆ្លងកាត់មនុស្សប្រុសទេ? ព្រោះអ្វីបានអ្នកគិតបែបនេះ? ព្រោះអ្នកធ្លាប់ធ្វេីបែបនេះចំពោះសង្សាររបស់អ្នក

    ReplyDelete
  12. Women are just women no matter what. Their value is not judged by their sexual decision. Because they are adults. They have their own choice. The way we treat virginity as everything does not help but just to create a very false belief that they lost everything if they lost "it".
    Just in short, women are still perfect no matter what they've been through.

    ReplyDelete
    Replies
    1. Anonymous said...
      អ្នកសរសេរអត្ថបទនេះគឺគ្មានន័យ ហើយគ្មានប្រយោជន៍សូម្បីតែបន្តិចក៏គ្មានដែរ គឺមានតែការចង់បំផ្លាញ់សង្គមខ្មែរ បំផ្លាញប្រពៃណីដ៏បរវររបស់ខ្មែរពិតៗ, ចង់បង្កើតភាពវឹកវរដល់សង្គម shit

      August 24, 2016 at 12:04 AM

      Delete
  13. សូមអធ្យាស្រ័យទុកជាមុនប្រសិនបើការបញ្ចេញមតិរបស់ខ្ញុំមានការប៉ះពាល់ទៅលើបងប្អូន។ ខ្ញុំបានខិតខំព្យាយាមពន្យល់ចាស់ៗនិងអ្នកភូមិរបស់ខ្ញុំអំពីផ្នត់គំនិត ខាងលើនេះដែរ តែចុងបញ្ចប់គាត់បានសួរខ្ញុំថា ប្រសិនបើប្រពន្ធក្មួយជាស្រីបំរើផ្លូវភេទ តើក្មួយព្រមយកគេធ្វើជាភរិយាទេ ឆ្លើយដោយត្រង់ គាត់បញ្ជាក់។ សូមបង ជួយបកស្រាយនូវមតិខាងលើនេះផង សូមអរគុណ។

    ReplyDelete
    Replies
    1. រឿងហ្នឹងក៏ខ្ញុំធ្លាប់យកមកគិតខ្លួនឯងដែរ។ ខ្ញុំគិតថា បើបងចង់ឆ្លើយសំណួរនេះបាន ទាល់តែបងសួរខ្លួនឯងថា តើបងស្រឡាញ់មនុស្សស្រីម្នាក់នោះដោយសារតែភាពបរិសុទ្ធរបស់គាត់ ការងាររបស់គាត់ ឬស្រឡាញ់គាត់តែម្តង? បើបងស្រឡាញ់គាត់ហើយ ទើបបានដឹងពីការងាររបស់គាត់ សួរវិញថា មនុស្សស្រីដែលបងស្រឡាញ់មុនពេលដែលបងបានដឹង និងមនុស្សស្រីក្រោយពេលដែលបងដឹងនេះ​ គាត់នៅតែជាមនុស្សតែមួយទេ ត្រូវអត់? សំខាន់គឺគាត់កុហកបង។ វាមិនខ្វះទេ ដែលមនុស្សប្រុសយកមនុស្សស្រីដែលជាអ្នកបម្រើសេវាផ្លូវភេទ តួរឿងផ្លូវភេទ ហើយមានអ្នកខ្លះទៀតបើកឲ្យដៃគូរួមភេទជាមួយនឹងអ្នកផ្សេងទៀត (Open relationship)។ វាសំខាន់លើមនុស្ស និងអ្វីដែលគេឲ្យតម្លៃ។ តែដោយសារតែគំបាបសង្គម និងកត្តាជីវៈនេះហើយ បានជាធ្វើឲ្យមនុស្សភាគច្រើនមិនអាចទទួលបាន ពេលដឹងថា ដៃគូខ្លួនឯងលក់ភេទ។ ការបម្រើសេវាផ្លូវភេទគ្រាន់តែជាការងារមួយទេ។ គាត់លក់រាងកាយគាត់ អ្នកខ្លះគាត់លក់ឧត្តមគតិ អ្នកខ្លះការងាររបស់គាត់គឺបោកប្រាស់គេ។ ខ្ញុំប្រហែលជានិយាយច្រើនពេកហើយ ប៉ុន្តែត្រឡប់មកវិញ សំណួរនេះមានតែបងទេដែលអាចឆ្លើយខ្លួនឯងបាន។ តើអ្វីដែលបងឲ្យតម្លៃជាងគេ?

      Delete
    2. ខ្ញុំបានដកស្រង់ចេញពីសៀវភៅមួយគេបានសរសេរថា "យកសំផឹងធ្វើប្រពន្ធ កុំយកប្រពន្ធធ្វើសំផឹង" សូមបងគិតឲ្យបានច្រើនដងពីឈ្លានេះ។

      Delete
    3. យកសំផឹងធ្វេីប្រពន្ធ កំុយកប្រពន្ធធ្វេីសំផឹង គឺបានន័យថាស៊ូយកសំផឹងជាប្រពន្ធ ជាជាងយកប្រពន្ធផឹតក្បត់ឬគ្មានចរិយាមាយាទ។ ពាក្យមួយគ្លានេះគេបានអោយតម្លៃមនុស្សស្រីលេីចរិយាមាយាទ មិនមែនព្រម្មចារិយទេ។

      Delete
    4. ប្អូនអាចសួរបកទៅគាត់វិញថា ប្រសិនបើកូនស្រីអ៊ំជានារីបំរើផ្លូវភេទម្នាក់ ព្រមកែប្រែខ្លួន ឈប់លក់សេវាកម្មផ្លូវភេទ ហើយព្រមរួមរស់ប្តីមួយប្រពន្ធមួយជាមួយបុរសម្នាក់ តែឪពុកម្តាយខាងបុរសនោះបដិសេធ តើអ៊ំយល់យ៉ាងណា ចំពោះឪពុកម្តាយខាងប្រុស? ហេតុអ្វី? តើអ៊ំគិតថា គ្រួសារខាងបុរសនោះ គួរតែអោយឳកាសកូនស្រីអ៊ំបានផ្លាស់ប្តូរខ្លួនដើម្បីស្នេហាស្មោះស្ម័គ្រដែរទេ?
      បើគាត់ឆ្លើយថា គួរអោយឳកាសកូនគាត់
      ប្អូនក៏អាចពើងទ្រូងឆ្លើយបានដូចគ្នាថា ព្រមរៀបការជាមួយនារីបំរើផ្លូវភេទ (បើប្អូនស្រលាញ់នារីនោះអស់ពីបេះដូង​ ប្អូននឹងទទួលបាន)តែមិនមែននារីដែលនៅតែបន្តការរកស៊ីផ្លូវភេទបន្ទាប់ពីរៀបការនោះទេ។ ប្រសិននារីម្នាក់នៅតែបន្តលក់ភេទ រឺមានដៃគូស្នេហាច្រើន ទោះបីជាបានទទួលស្នេហាពីយើងហើយនោះ នារីនោះគឺមិនមានបំណងប្រើជីវិតនៅសល់ជាមួយយើងទេ នាងគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់អោយយើងផ្តល់ឳកាសធ្វើជាឧត្តមភរិយា ជាម្តាយរបស់កូនយើងទេ។
      អតីតកាលមុនរៀបការ និងព្រហ្មចារិយ៍មិនសំខាន់ តែភក្តីភាពបន្ទាប់ពីចាប់ផ្តើមទំនាក់ទំនង រឺសាងជីវិតគ្រួសាររួមគ្នា គឺជាឳសថថែរក្សាស្នេហាអោយនៅស្ថិតស្ថេរ ថែរក្សាគ្រួសារអោយគង់វង្ស។

      Delete
  14. មិនថាការបកស្រាយរបស់អ្នក យ៉ាងណានោះទេ វាជាគំនិតរបស់អ្នកនឹងបទពិសោធន៍របស់អ្នក ក៍ដូចជា មនុស្សក្នុងសង្គម មួយចំនួន។ ចំពោះខ្ញុំ វិញគឺ អោយតម្លៃ ទៅលើ ប្រពៃណី វប្បធម៌ ពិសេសនោះគឺ បុគ្គលនោះផ្ទាល់ ថាគេមានប្រវត្តិ ជាមនុស្សបែបណា បច្ចុប្បន្នជាមនុស្សយ៉ាយណា នឹងគិតដល់ថ្ងៃអនាគត់។ មិនថាបុរសរឺនារី ចំពោះការស្រលាញ់ គឺសេចក្តីស្រលាញ់ដោយភាពថ្លៃថ្នូ ភាពស្មោះត្រង់ សេចក្តីល្អ ទាំងចិត្តទាំងកាយ នោះនាំអោយការស្រលាញ់ ទទួលបានសុភមង្គល ចាប់ពីស្គាល់គ្នា ដល់ថ្ងៃរៀបអាពាហ័ពិពាហ៍ ជាពិសេសរួមរសជាមួយគ្នារហូរដល់ចាស់ ស្លាប់។ មិនមែនជាមនុស្ស ចិត្តងាយ នឹងចេះតែស្រលាញ់ អ្នកនេះ រឺអ្នកនោះ នោះឡើយ ហើយប្រសិនបើមនុស្សទាំងអស់គិតតែពីធ្វើអ្វីៗតាមតែខ្លួនចង់បាន ដោយមិនបានគិតអំពីតម្លៃខ្លួន នឹងសង្គមនោះ វានាំអោយមានការបាត់បង់ នឹងខុស។
    នេះគ្រាន់តែជាគំនិត នឹងយោបល់ អធ្យាស្រ័យប្រសិនបើមិនល្អ រឺខុសនូវគំនិតរបស់អ្នក។

    ReplyDelete
  15. សំរាប់​ខ្ញុំ​យល់​ថា​ព្រហ្មចារី​មិន​មែនជា​ហេតុអាច​វាយ​តម្លៃ​អ្នក​ណាទេ​!
    ផល​នៃ​តម្លៃ​នោះ​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​អោយ​ឃើញ​នៅ​សេចក្ដី​ផ្សេងៗ​ទេ​!
    បើ​យើង​និយាយ​ពីការរួម​ភេទ​វាជា​ធម្មជាតិ​មនុស្ស​សត្វ​ដែល​ត្រូវ​តែ​មាន
    ប៉ុន្តែ​ប្រពៃណី​ទំនៀម​ទំនៀមទម្លាប់​វា​ជាគន្លឹះ​សំខាន់​រៀប​តម្រង់​សន្ដាប់​ធ្នាប់​
    នៃ​មនុស្ស​អោយ​ប្រាស្រ័យ​លើ​សេចក្ដី​ល្អ​មួយ​លើ​ផ្នត់គំនិត​ដែល​ច្រើន​ពន់ពេក​ វា​ក៏​ដូច​ទៅ​ហ្នឹង​ច្ច្បាប់​នៃប្រទេស​​ និង​សង្គម​នីមួយៗ​ដែរ​។
    យើង​គិត​មើល​បើ​គ្មាន​ទំនៀម​ទាំង​នោះ​តើ​មនុស្ស​រស់​ដោយ​រញ៉េរញ៉ៃ​
    បែបណា​? ត្បិត​អី​យើង​យល់​ថា​ទំនៀម​ទាំង​នោះ​ដាក់​សំពៀត​លើ​ស្ត្រី​
    តែ​យើង​សាក​គិត​ថា​ទំនៀមទម្លាប់​មនុស្ស​ជាអ្នក​បង្កើត​ ចុះ​មូល​ហេតុ​
    អ្វី​ទើប​គេ​បង្កើត​ទំនៀម​នោះ​ឡើង​? ចុះ​បើ​យើង​ត្រលប់​ទៅ​ប្រើ​ជីវិត​
    មុន​ការ​រៀប​ចំ​ដូច​ន័យ​ដែល​អត្ថបទ​ខាង​បង្ហាញ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច​? ហើយ​បើ​មនុស្សរស់​បែប​នោះ​មែន​ គឺ​ដូចជា​មនុស្សប្រើ​ជីវិត​រស់​
    ដូចជា​សត្វ​ផ្សេងៗ​ដែរ។

    ReplyDelete
    Replies
    1. បើសង្កេតមើលសត្វស្រុកដូចជាសុនកជាដើម ពួកវារួមភេទដើម្បីបន្តពូជ រួមភេទទៅតាមកាលវេលាត្រឹមត្រូវ។ តែមនុស្សប្រើការរួមភេទដើម្បីការសប្បាយ រួមភេទស្ទើររាល់ថ្ងៃ។

      Delete
  16. ខ្ញុំគាំទ្រ គំនិរបស់បង!

    ReplyDelete
  17. ខ្ញុំគាំទ្របង
    បើចង់អោយកូនគេនៅក្រមុំព្រហ្មចារីយ៍ ទាល់តែមនុស្សប្រុសមួយចំនួន ហ្នឹង កុំទៅបំផ្លាញគេ កុំប្រើពាក្យសម្តីលួងលោម ដើម្បីយកព្រហ្មចារីយ៍ហ្នឹង ១វិញទៀត ស្រលាញ់មនុស្សស្រី តើអ្នកផ្ដោតតែរឿងនោះមួយមុខទេមែនទេ ។ សង្គមនេះលែងដូចមុនហើយ

    ReplyDelete
    Replies
    1. ស្រលាញ់មនុស្សស្រីម្នាក់មិនមែនផ្តោតតែរឿងព្រហ្មចារីយ៍ទេ តែភាពបរិសុទ្វមិនធ្លាប់ប្រឡូកប្រឡាក់រឿងរួមភេទ ជាធាតុផ្សំមួយសម្រាប់ស្នេហាក្រមុំកំឡោះ។ បើស្នេហាជាមួយមេម៉ាយ ឬពោះម៉ាយវិញ គេមិនដែលគិតរឿងព្រហ្មចារីយ៍ទេ ព្រោះគេដឹងថាវាអត់ទៅហើយ ហើយគេក៏មិនប្រកាន់ដែរ។ ម្យ៉ាងទៀតប្រុសព្រានមិនដែលខ្វល់រឿងព្រហ្មចារីយ៍ទេ។​ មនុស្សស្រីប្រភេទណាក៏វាយកដែរ អោយតែវាពេញចិត្តនិងលួងលោមបាន។ ហើយទីបំផុត មានតែមនុស្សប្រុសត្រឹមត្រូវទេដែលមិនស្គាល់ជាតិព្រហ្មចារីយ៍ពេញមួយជីវិតរបស់គេ។ក្រោយដឹងថាប្រពន្ធស្របច្បាប់របស់ខ្លួនបានខូចខ្លួនជាមួយប្រុសផ្សេងមុនពេលរៀបការ ប្រសិនបើបុរសនោះចង់ស្គាល់រស់ជាតិនោះ គេនឹងត្រូវក្បត់ប្រពន្ធហើយដើរប្រម៉ាញ់ស្រីក្រមុំហើយ។

      Delete
  18. មិនជំទាស់ទេ!​​ តែស្តាប់ទៅដូចជាកំពុងលើកទឹកចឹត្តស្រ្តីឲ្យរូមភេទមុនរៀមការចឹង!

    ReplyDelete
    Replies
    1. គួរតែអាន២ទៅ៣ដងទៀតដើម្បីឲ្យយល់កាន់តែច្បាស់នូវអ្វីដែលអ្នកសរសេរចង់និយាយនិងសង្កត់ធ្ងន់លើ។​ មើលមនុស្សប្រុសផង មិនទទួលបានការលើកទឹកចិត្តផង ម៉េចពួកគេនៅតែរួមភេទមុនពេលរៀបការ? ទោះលើកទឹកចឹត្តឬមិនលើកទឹកចិត្តវាមិនសំខាន់ទេ អ្វីដែលសំខាន់គឺបុគ្គលផ្ទាល់ខ្លួនគេទេ គេជាអ្នកសំរេចចិត្ត។

      Delete
  19. This comment has been removed by the author.

    ReplyDelete
  20. នេះជាគំនិតមួយដ៏ល្អ។ មនុស្សគ្រប់រូបមានសេរីភាពក្នុងការរួមភេទ ចុះហេតុអ្វីបានជាសង្គមអោយតម្លៃតែលើអាទិភាពបុរស ហើយបែរជាដាក់កំហុស និងសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ ធ្វើអោយស្ត្រីភេទអាប់អោនកិត្តិយសទៅវិញ? ខ្លួនជាបុរសភេទ តែងតែរំពឹងថា នឹងបានរៀបការជាមួយស្ត្រីដែលនៅភាពបរិសុទ្ធតែខ្លួនឯងចូលចិត្តមានសង្សារច្រើន ហើយបានបំផ្លាញភាពបរិសុទ្ធរបស់គេក៏មានដែរ អោយតែលឺថានារីនេះបានបាត់បង់ភាពបរិសុទ្ធ តាំងប្រើការវាយតម្លៃថានារីនេះមិនល្អទេ ឬក៏ អស់ហ្ស៉ីនជាដើម។ ចុះសួរថាមកពីអ្នកណាដែលធ្វើឱ្យនាងបាត់បង់នោះ ភាគច្រើនគឺបុរសនោះឯង (មូលហេតុមានច្រើនដូចក្នុងអត្ថបទខាងលើ)។ ដូច្នេះក្នុងនាមជាបុរស គប្បីផ្តល់ក្តីស្រលាញ់ពិតប្រាកដអោយនារីដែលខ្លួនស្រលាញ់ កុំរំពៃតែខ្លួនប្រាណគេពេកអី ព្រោះបើយើងស្រលាញ់គេស្មោះ និងមានកំណើតនោះ គេក៏មិនស្តាយនឹងរួមរស់ជាមួយខ្លួនដែរ។ ឯនារីវិញក៏អញ្ចឹងដែរ កុំភ្លើតភ្លើនជ្រើមជ្រួលនឹងការសប្បាយ ការអូសទាញរបស់បុរសក្រោមរូបភាពប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀនជាដើម ត្រូវដឹងថាមិត្តប្រុសដែលដើរលេងសប្បាយក្នុងផ្លូវមិនល្អបែបនេះ សុទ្ធតែគ្រោះថ្នាក់បំផុត អោយតែយើងធ្វើដូចសឺៗ នឹងវាចាត់ការហើយ រួចចុងក្រោយមានអ្នកណាក្រៅពីខ្លួនឯងដែលស្តាយក្រោយ មានជម្ងឺផ្លូវអារម្មណ៍នោះ បើថានារីដែលគេប្រកបអាជីបខាងសេវាកម្មបម្រើផ្លូវភេទទៅវាធម្មតាទៅហើយ ក៏ប៉ុន្តែខ្លួនយើងជាស្រី មានម៉ែមានពុកមើលគ្រងរក្សា មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម បែរជាមកជួបរឿងបែបនេះ វាពិតជារឿងអាស្រូវខ្លាំងណាស់។ ជារួមមកវិញ ឃើញថាផ្នត់គំនិតវាយតម្លៃនេះ នៅបណ្តាប្រទេសដទៃទៀតគេសឹងតែលែងប្រកាន់តឹងតែងទៀតហើយ អ្វីដែលសំខាន់ គឺការចេះការពារខ្លួន និងអោយតម្លៃលើខ្លួនឯងទើបជាការសំខាន់។

    ReplyDelete
  21. ញុំគិតថាអ្នកដែលសសេរនឹងចង់លាងខ្លួនឯង​ អ្នកដែលគាំទ្រនឹង​សុទ្ធតែចូលគំរូនឹងហើយ​ តែញុំគាំទ្រចំពោះតែស្រ្តីណាដែលកើតឡើងដោយ​អចេតនា​ដូចជា​ចាប់រំលោភជាដើមបានត្រូវ​ មិន​សមនិយាយជាមួយស្រីដែល​ខូចខិលជាមួយសង្សារហើយវាមិនត្រូវ​ទេ​ កុំយកវប្បធម៍បរទេសមកប្រៀបធៀបជាមួយ​វប្បធម៌​ខ្មែរ​ បើចង់សប្បាយចឹងកុំរអ៊ូចឹងចាំពេលមានប្តីចាំ​យាយគ្នាមួយប្តីទៅ។ តែញុំសុំប្រាប់ថា​យកល្អមុនរៀបការនិយាយជាមួយគ្នា​អោយហើយសិនទៅកុំអោយពិបាយថ្ងៃក្រោយ​ ព្រោះបើគេស្រឡាញ់យើងស្មោះគេមិនបោះបង់យើងទេវាជារឿងល្អបំផុតសម្រាប់​មនុស្សស្រី​។ យកល្អ​មនុស្សស្រី​កុំប្រព្រឹត្ត​ល្អជាង​ជៀសវាង​ទៅ​ ​ហើយមនុស្ស​ស្រី​ងាយស្រួល​ចាញ់​បោក​សង្សា​រ​ណាស់​ពិសេស​ពេលមាន​ពិធី​បុណ្យ​ពិសេសៗ​តែហ៊ាន​ស្រវឹងហើយ​មនុស្សស្រី​លែង​ខ្លាចហើយប្រយ័ត្នផង​​ ព្រោះ​មិត្តភ័ក្ដិ​ញុំ​ធ្លាប់​បោក​សង្សា​រវាបានច្រើនហើយ​។ អរគុណ​! ! !

    ReplyDelete
  22. ពួកអ្នកខូច វាដាក់វិធានការបែបហ្នឹង ដើម្បីអោយប្រាកដថា គ្រប់នារីដែលវាយកមកសប្បាយ គឺនៅបរិសុទ្ធ វាធំជាងគេ វាមានអំណាច វាចែងវិធានការចឹងទៅ តម្លៃពិតរបស់មនុស្សគឺស្ថិតនៅលើសកម្មភាពដែលផ្តើមចេញ ពីចិត្តរបស់បុគ្គលនោះ។ បើតម្លៃរបស់បុគ្គលម្នាក់ស្ថិតនៅលើមាត់គេថា នៅលើលោកនេះគ្មានបុគ្គលដែលមាន តម្លៃទេចសូម្បីតែព្រះសម្មាសម្ពុទ្ធ ព្រោះព្រះអង្គក៏មានគេរិះគុនដែរ។ មនុស្សយើងចេញមិនរួចពីខ្លាចគេថា ចឹង ធ្វើអីៗ ខ្លាចតែគេថាអោយ មិនគិតលើរឿងត្រឹមត្រូវទេ បើច្បាស់លាស់ថាអ្វីដែលខ្លួនធ្វើត្រឹមត្រូវហើយ ដើរ បញ្ជ្រាសនឹងការយល់របស់គេទៅ អ្នកខ្លាំងទាំងឡាយ សុទ្ធតែដាច់ក្រដាសត្រចៀកក្នុងការងារដែលខ្លួនយល់ ថាត្រឹមត្រូវ តែមិនមែនមានន័យថា មិនស្តាប់មតិរិះគន់របស់គេទេ។

    ReplyDelete
  23. មនុស្សម្នាក់ៗមានសិទ្ធិសប្បាយ តែមិនមែនសប្បាយដាច់បង្ហៀរ សប្បាយដូចសត្វនោះ គឺត្រូវស្ថិតក្នុងក្រប ខណ្ឌ័ជាមនុស្សដែលមនសិការជាមនុស្សបស់យើងថា សប្បាយប៉ុណ្ណឹងវាមិនអីទេ វាមិនប្រទាំងប្រទឹសនឹង មនសិការទេ បើមិនអញ្ចឹង នឹងមានវិប្បដិសារីនឹងទង្វើរបស់យើង

    ReplyDelete
  24. អ្នកសរសេរអត្ថបទនេះគឺគ្មានន័យ ហើយគ្មានប្រយោជន៍សូម្បីតែបន្តិចក៏គ្មានដែរ គឺមានតែការចង់បំផ្លាញ់សង្គមខ្មែរ បំផ្លាញប្រពៃណីដ៏បរវររបស់ខ្មែរពិតៗ, ចង់បង្កើតភាពវឹកវរដល់សង្គម shit

    ReplyDelete
  25. អ្នកសរសេរអត្ថបទនេះគឺគ្មានន័យ ហើយគ្មានប្រយោជន៍សូម្បីតែបន្តិចក៏គ្មានដែរ គឺមានតែការចង់បំផ្លាញ់សង្គមខ្មែរ បំផ្លាញប្រពៃណីដ៏បរវររបស់ខ្មែរពិតៗ, ចង់បង្កើតភាពវឹកវរដល់សង្គម shit

    ReplyDelete
  26. មនុស្សស្រីធ្លាប់ឆ្លងកាត់ការរួមសង្វាស មានន័យថាគាត់អស់ភាពបរិសុទ្ធផ្លូវកាយ។ ពេលគាត់មានគ្រួសារតើគាត់មានភាពបរិសុទ្ធផ្លូវចិត្តជូនគ្រួសារគាត់ឬអត់?
    បើមាន ទើបអាចទទួលយកបាន តែបើមិនមានទេ ទទួលយកមិនបានទេ! មិនមានភាពស្មោះត្រង់ ប្រើសេរីភាពហួស បំពេញផ្នែកអារម្មណ៍ច្រើនពេកមិនល្អទេ!

    ReplyDelete
  27. ខ្ញុំឈប់រៀបការជាមួយនារីម្នាក់ ក្នុងថ្ងៃរៀបការ ពេលដឹងថានាង គ្នានភាពបរិសុទ្ធ ខ្ញុំសន្យាអោយនាង10000$ សូម្បី100ខ្មែរ មិនបានផង

    ReplyDelete
    Replies
    1. ត្រង់នេះអ្នកគួរពិចារណា តើនាងបាត់បងភាពបរិសុទ្ធដោយមូល ហេតុអ្វី? ហើយការរៀបការរបស់នាង តើកើតឡើងដោយការស្រឡាញ់ពិតប្រាកដ ឬ ការសម្លឹងទ្រព្យ? ចុះពីដំបូងមូលហេតុអ្វីបានជាអ្នកចងរៀបការជាមួយនាង ដោយសា លង់ នឹង សម្រស់ ឬ ក្តីស្រឡាញ់ដ៏ពិតប្រាកដ ម្តាយឪពុកបង្ខំ ឬសម្លឹងឃើញផលប្រយោជន៍ អ្វីពីការរៀបការនេះ? អ្នកសម្រេចចិត្តរៀបការ និង ឈប់រៀបការ ក៏មិនមែន រឿងដែលត្រឹមត្រូវនោះដែរ ។ ធ្វើជាមនុស្សត្រូវមានគុណធម៌ មិនមែនដើម្បីតែសេចក្តីសុខ និងមុខមាត់ផ្ទាល់ខ្លួននោះទេ។ យើងរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ ត្រូវចាំថា មនុស្សដែលយើងស្រឡាញ់ មិនមែជាសត្រូវយើងនោះទេ។

      Delete
  28. សរុបជារួមមនុស្សស្រីអាចមានសិទ្ធិសេរីភាពក្នុងសង្គម ហើយក៏មានសិទ្ធិសម្រេច និងសមត្ថភាពធ្វើការក្នុងសង្គមស្មើនឹងបុរសដែរ។ ប៉ុន្តែបើនិយាយរឿងផ្លូវភេទវិញចំពោះមនុស្សស្រី ចុះប្រសិនបើចេះតែធ្វើរឿងផ្តេស្តផ្តាស់ តើសង្គមខ្មែរបច្ចុប្បន្ននឹងទៅជាយ៉ាងណា? តើសង្គមគ្រួសាររបស់ពួកគេបង្កើតពួកគេមក ច្បាស់ជាដូចនឹងសត្វធាតុដែរហើយដែលមានកូនមុនថ្ងៃរៀបការ។ តើពួកគេនូវមានកិត្តិយស និងឲ្យតម្លៃនារីទៀតទេ? ចុះបុព្វបុរសខ្មែរយើង លោកខំបង្កើតច្បាប់ ដូចជា ច្បាប់ប្រុសស្រី តើបង្កើតដើម្បីអ្វីទៅ ចឹងកូនខ្មែរគ្រប់រូបមិនថាប្រុសស្រីច្បាស់ជាលែងឲ្យតម្លៃខ្លួនឯង និងសង្គមទៀតហើយ។

    ReplyDelete
  29. Another good article would be " ជូនដល់មាតាបិតាដែលមានបុត្រាគ្រប់ប្រាណ​ សូមមេត្តាប្រៀនប្រដៅ​ និងពន្យល់ដល់ពួកគាត់​ ក្នុងការប្រើប្រាស់សាច់លើសមួយដំុរបស់ពួកគាត់ឲ្យបានត្រឹមត្រូវ​ ដើម្បីកំុឲ្យអន្តរាយដល់គេឯងដែលគេមិនដឹងអី​ ឬអាចនិយាយបានថា​ មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរួមភេទ​ "
    Stop feeling proud that your son could have many girls, yeah? I'm so irritated with that.
    But yeah, I love your article here.

    ReplyDelete
  30. អទបទ: នេះត្រូវមួយផ្នែកធំ
    គំនិតខ្ងុំយល់ឃើញថា ប្រពៃណៃជាតិសាសយើងធ្វើបែបនេះគឺល្អ
    ព្រោះបានអប់រំមនុស្សអោយល្អមិនមែនអោយមនុស្សធ្វើរឿងមិនល្អ
    ឯណា មិនថាមនុស្សស្រីនិងមនុស្សប្រុសប្រសិនបើមិនមានការកាពាបើប
    នេះទេមិនដឹងទៅជាយ៉ាងណាទេ " ដូចសត្វតេរច្ឆាន"មិនខាន
    អីឡូវក៏គ្មាននណារហាមមិនអោយមនុស្សស្រីរួមភេទដែរបើមានគឺមាន
    តែឪពុកម្តាយខ្លួនឯងនិងហើយព្រោះគាត់ចង់អោយកូនគាត់ល្អ
    ព្រោះបើយើងអារាត់អារាយដូចសត្វដែរ ចឹងសួថា ល្អមើលអត់ឬកល្អ
    មើល " ហេតុអ្វីបានជាចាស់ទំមិនអោយមនុស្សស្រីធ្វើរឿងបែបនេះ"
    ព្រោះគាត់ចង់អោយកូនស្រី ចៅស្រីបស់គាត់មានគូគ្រងត្រឹមត្រូវ
    ជាគូអនាគតជាគូដែលខ្លួនពេញចិត្ត "គាត់ធ្វើបែបនេះខុសមែន"
    ចុះបើយើងអារាត់អារាយ គ្មានអ្វីអោយប្រាកដ ដូចសត្វដែរ សួថាអនាគត
    ម៉េចទៅ
    ខ្ញុំឃើញមនុស្សអារាត់អារាយភាគច្រើន គឺគ្មានអ្វីក្រៅតែពីដេកផឹកថ្នាំនោះ
    ទេ
    ! (ខ្ញុំជឿជាក់ថាអតបទនេះមិនមែនចំ ចំណង់របស់បងប្អូនទៅចុះ)



    ReplyDelete
  31. រឿងព្រហ្មចារី គ្រាន់តែជាតឹកតាង មួយផ្នែកតូច ដែលបញ្ជាក់ថា គេជាមនុស្សត្រឹមត្រូវ នឹង មិនឲ្យរាង្គកាយរងការប្រមាថពីព្រាននារី ដែល គេតែងនិយាយ ថាមិនមែនេជាស្រីចិត្តងាយ ។ ហើយគេតែងសង្កេត ឃើញថាមនុស្សមួយចំនួន ដែលងាយប្រគល់ខ្លួនឲ្យគេ ក៏ងាយនឹងប្រគល់ខ្លួនឲ្យអ្នកផ្សេងទៀតដែរ។ ត្រង់ចំណុចនេះ ចុះបើ ចិត្តងាយប្រគល់ឲ្យអ្នកណាក៏បាន តើវាយ៉ាងម៉ិច មានបញ្ហាអ្វីបើគ្រាន់តែ រួមរក្សជាមួយដៃគូរច្រើន ត្រង់នេះអ្នកនិយាយត្រូវ គឺមិនដឹងជាកូនរបស់អ្នកណា ចុះបើពិនិត្យ DNA ដឹងថាជាកូនបានហើយ តើយ៉ាងម៉ិចទៀត ? មនុស្សខុសពីសត្វ សត្វតែងតែ ផ្លាសប្តូរដៃគូរស្នេហា​ រួមរក្ស តាមអំពើចិត្ត ចំណែកមនុស្ស ក៏ជាភាវរសដែរ មានតណ្ហាកាមកិលេស ពីកម្នើតដូចគ្នា ចុះបើមនុស្ស ធ្វើដូចជាសត្វ បង្កើតកូនពាសវាលពាសកាល ចុះតម្លៃមនុស្ស ឋិតនៅឯណា ។ ម្យាងទៀត មនុស្សគ្រប់រូប មុននឹងឈានដល់ ការឡើងឋានសួរលោកកីជាមួយដៃគូស្នេហា តើតូវឆ្លងកាត់អ្វីខ្លះ ? ពាក្យមួយម៉ាតគឺ សេចក្តីស្នេហា គឺការស្រឡាញ់ វាមិនមែនឋិតនៅលើរាង្គកាយនេះទេ គឺនៅលើចិត្ត។ រវាងមនុស្សប្រុស​ និង ស្រី គ្មានអ្វីខុសគ្នានោះទេ គឺតែងតែចង់បាន អ្វីដែលខ្លួនស្រឡាញ់មកជាកម្មសិទ្ធ ផ្ទាល់ខ្លួន មិនចង់ឲ្យអ្នកណាមក ប៉ះពាល់ឬ ដណ្តើមយក របស់នោះចេញពីខ្លួនឡើយ នេះជាមូលហេតុ នៃបញ្ហា ។ ជាតិជាបុរស់ កើតមកធម្មជាតិ បានផ្តល់ឲ្យកម្លាំងក្លាំងក្លាតាំងពីកម្នើត (មិននិយាយទាក់ទងនឹងផ្លូវភេទ) ឯស្ត្រី ពុំសូវមានកម្លាំងនឹងអាចធ្វើការរធ្ងន់ បានដូចបុរស់ឡើយ។ ដឹងទេថាហេតុអ្វីបានជា ហ៊ី ត្លែ មានចិត្តក្លាហា ប្រកាសនឹង ធ្វើសង្គ្រៀមលោកលើកទី២ មូលហេតុ ធំសម្រាប់ ហ៊ី ត្លែរ គឺដើម្បីអូន គឺប្រពន្ធរបស់គាត់ គាត់ចាញ់ សង្គៀម ហើយ សម្លាប់ខ្លួន ឯង ក៏ដោយសាតែ ប្រពន្ធ គាត់។ បុរស មិនព្រមចុះ ចាញសត្រូវស្នេហា​គេបានដោយងាយ ឡើយជាចរិតពីធម្មជាតិ ដែលជាក្តីកង្វល់ សម្រាប់ការជ្រើសរើសប្រពន្ធ ទី ១ អ្នកដណ្តើមប្រពន្ធគេ ២ អ្នកដែលត្រូវគេដណ្តើម ប្រពន្ធ។ ទាំង២ នេះគឺ ត្រូវប្រឈមនឹង សង្គ្រៀមទាល់មុខគ្នា ពិបាកត្រងម្នាក់នៅ កន្លែង ភ្លឺ និង សត្រូវ នៅខាងងងឹត ដែមានបុរសជាប្តីត្រូវសាហាយ របស់ប្រពន្ធ សម្លាប់ដើម្បី បានស្រីជាកម្មសិទ្ធិ ដូចដែលសាព័ត៌មានបានចុះផ្សាយជាបន្តរបន្ទាប់ ។ បុរស់ថ្វីត្បិតតែខ្លាំង តែចិត្តមិនដាច់ដូច មនុស្សស្រីឡើយ ។ ជាការពិត ពាក្យថា​ព្រហ្មចារី គឺសំដៅលើបន្ទះ ព្រហ្មចារីពិតមែន តែទីសេចក្តី គឺចង់សំដៅលើភាពស្មោះត្រង់ នឹងដៃគូស្នេហា ដែពិបាកនឹងជឿទុកចិត្ត ថាមានចិត្តតែមួយមកលើប្តី ដោយសាតែភាពងាយនៃចិត្ត ដែលងារនឹងប្រគលឲ្យអ្នកផ្សេង ដែលគម្រៀមកំហែង ដល់សេចក្តីសុខ គ្រួសារផង ជីវិត្តខ្លួនផង រកការប្រមាថពីសាហាយ និង មិនត្រឹមតែប៉ុន្នោះ គឺការកាប់សម្លាប់គ្នា ដែលអាចនឹងកើតមាន ជាយថាយហេតុ។ ចឹងហើយ បានសង្គមឲ្យតម្លៃលើព្រហ្មចារី ព្រោះនឹងអាចមានបញ្ហាច្រើនរាប់មិនអស់ នៅពេរៀបការរួចក៏ដោយ អាចនិយាយបានថា ថាការរក្សារាង្គកាយ ឲ្យគង់វង្សល្អដល់ថ្ងៃរៀបការ គឺជាវិន័យ ផ្ទាល់ខ្លួន ក្នុងការអប់រំចិត្តខ្លួនឯង មិនឲ្យវៀចវេរ និងក្លាយជាទំលាប់ មិនល្អក្នុងការ ក្នុងការបណ្តោយ ចិត្តកាយឲ្យទីទៃ រកដៃគូស្នេហាផ្លាសប្តូរគ្មានទីបញ្ចប់។

    ReplyDelete
  32. អត្ថបទល្អ យើងយល់ថាការស្រលាញ់មនុស្សស្រីមិនបានស្រលាញ់លើតែខ្លួនប្រាណរបស់នាងនោះទេ ការបាត់បង់ ឬមានព្រហ្មអាចារីយ៍វាមិនសំខាននោះទេតែអ្វីដែរត្រូវគិតនោះគឺថា៖ ក្រោយពេលដែរយើងរួមរស់ជាមួយគ្នាគេនៅតែបន្តទៀតឬក៍យ់ាងណា!
    បើតាមការសិក្សាយើងដឹងថា​ ពិតណាស់មនុស្សស្រីមានចំណង់ខ្ពស់ជាងបុរស ដូចនេះការរឹតត្បិតពីសង្គមវាជាការល្អ

    ReplyDelete
  33. I appreciate with this content because the references were included. But we should consider culture, tradition, and society. We should not do something againt with culture but not always. What is good need to follow, and think of it. I accept with a sentence "We love her or her virginity?" . But all girl please dont think that having sex is a normal/general thing for girl.

    ReplyDelete

Post a Comment

Popular posts from this blog

My IELTS Tale