Posts

Showing posts with the label consensual

ម៉េចទៅបានគេហៅថារំលោភ - Sexual Assault vs. Sexual Harassment

Image
នៅក្នុងប្លុកមុនៗរបស់ខ្ញុំ យើងបានសិក្សាអំពីអំពើហិង្សាលើផ្លូវភេទ ការបៀតបៀនផ្លូវភេទ ថាតើអ្នកណា ខ្លះជាជនរងគ្រោះ និង អ្នកប្រព្រឹត្តនៃអំពើទាំងនេះ។ អ៊ីចឹង ថ្ងៃនេះយើងនឹងបន្តពិភាក្សាអំពីប្រធានបទនេះ ជាមួយនឹងពាក្យដែលយើងតែងតែនិយាយថា «ការបំពានខាងផ្លូវភេទ»។ ដូចនេះ ខ្ញុំនឹងព្យាយាមវែក ញែក អត្ថន័យរបស់ពាក្យនេះ ពីព្រោះខ្ញុំធ្លាប់បានឃើញមនុស្សច្រើនណាស់ដែលប្រើពាក្យនេះមិនត្រឹមត្រូវ ឬ ប្រើប្រាស់ពាក្យនេះជំនួសពាក្យមួយទៀតដែលមិនមានអត្ថន័យដូចគ្នាទាល់តែសោះ។ ទាល់តែ ពេល ដែល យើងដឹងពីអត្ថន័យរបស់ពាក្យទាំងនេះ ទើបយើងអាចយល់ពីបញ្ហានៅជុំវិញ អំពើហិង្សាលើ ផ្លូវភេទបានច្បាស់លាស់។ ខ្ញុំតែងតែជឿជាក់ថា យើងគួរព្យាយាមរៀនសូត្រពីបញ្ហាមួយឲ្យបានអស់ ពី សមត្ថភាពមុននឹងពេលដែលយើងវាយតម្លៃទៅលើវា ឬ បង្កើតមតិជុំវិញបញ្ហាទាំងអស់នោះ។ ហើយ អត្ថបទនេះគឺជាកំណត់ត្រានៃអ្វីដែលខ្ញុំបានស្រាវជ្រាវឃើញទៅលើប្រធានបទនេះ។

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះ តើការរួមភេទជារឿងអាក្រក់ឬយ៉ាងណា - This Valentine’s Day: Sex is not the devil

Image
នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ៖ ការរួមភេទមិនមែនជាបិសាចនោះទេ តែការរួមភេទដែលមិនមានការព្រមព្រៀងដោយស្ម័គ្រចិត្តទើបជាបិសាចពិតប្រាកដ មនុស្សនីមួយៗតែងមានរបៀបសប្បាយផ្សេងៗគ្នានៅពេលដែលពួកគេចង់អបអរសាទរអ្វីមួយ។ ទិវានៃក្តីស្រឡាញ់គឺមិនខុសគ្នាទេ។ ដំបូងបង្អស់ ខ្ញុំមិនគិតថាថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺផ្តាច់ មុខសម្រាប់តែគូស្នេហ៍ទេ។ ខ្ញុំធ្លាប់មើលរឿងភាគអាមេរិកមួយដែលមានឈ្មោះថា « Parks and Recreation » ហើយតួឯកស្រី Leslie Knope បានប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងលក្ខណៈមួយយ៉ាងប្លែក គឺគាត់នាំមិត្តស្រីៗរបស់គាត់ទាំងអស់ទៅញ៉ាំអីជាមួយគ្នា ហើយនិយាយពីភាពសំខាន់ របស់ ពួកគេនៅក្នុងជីវិតរបស់នាង។ សប្បាយម្យ៉ាងដែរ។ និយាយពីរឿងនេះហើយ ខ្ញុំនៅតែថាភាព សប្បាយរីករាយនៃទិវានៃក្តីស្រឡាញ់គួរតែអាស្រ័យលើបុគ្គលម្នាក់ៗថានឹងប្រារព្ធពិធីនេះជាមួយ អ្នកណា ហើយតាមរបៀបណា។ អ្នកខ្លះធ្វើវាជាមួយគ្រួសារ ខ្លះជាមួយមិត្តភក្តិ ហើយភាគច្រើន ជាមួយនឹងគូស្នេហា។