តើធ្វើយ៉ាងណាទើបបន្ថយហានិភ័យកុំឲ្យរងអំពើរំលោភបំពានផ្លូវភេទ - Tips to Reduce Risks of Sexual Assault


[English Below]
 
តើវាជា​ការបន្លើសដែរឬទេបើសិនជាខ្ញុំនិយាយថា ការរំលោភបំពានផ្លូវភេទ គឺជាអ្វីដែលស្រ្តីគ្រប់​រូបនៅ​ប្រទេស​កម្ពុជា​តែងតែមានកង្វល់រហូត? វាមិនមែនជាការបន្លើសនោះទេ ខ្ញុំនឹងបកស្រាយ។


នៅពេលដែលអ្នក​ចេញក្រៅម្នាក់ឯងពេលយប់ អ្នកតែងតែបារម្ភថានឹងមានរឿងអ្វីទៅកើតឡើង​លើអ្នក​ បើសិន​ជា​អ្នកមិនសូវខ្វាយខ្វល់ពីសុវត្ថិភាពបន្តិចបន្តួចនោះ? នៅពេលដែលអ្នកជិះរថយន្តឈ្នួល រថយន្តសាធារណៈ អ្នក​តែងតែមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយចេះតែខ្លាចថារឿងអ្វីមួយនឹងកើតឡើងមកលើអ្នក ហើយ​អ្នក​បន់​ស្រន់ថាសុំឲ្យគាត់មានអារម្មណ៍ល្អសោះថ្ងៃនេះ ដើម្បីកុំឲ្យគាត់ធ្វើបាបយើង។ នេះគឺជាការពិត​សម្រាប់​ស្រ្តី​ទាំងអស់។ នេះមិនមែនមានន័យថាបុរសមិនត្រូវបានគេបៀតបៀនផ្លូវភេទនោះទេ ប៉ុន្តែចំនួនមនុស្សស្រី​ដែល​រង​អំពើនេះគឺវាច្រើនណាស់បើប្រៀបធៀបទៅនឹងបុរស ហើយអារម្មណ៍មួយនេះគឺពិសេសសម្រាប់ស្រ្តីភេទ។ 

Credit: Integrify
ជាក់ស្តែង ស្រ្តីម្នាក់ ក្នុង ស្រ្តី ៤ នាក់គឺជាជនរងគ្រោះនៃអំពើហិង្សារាង​កាយ ផ្លូវចិត្ត និង ផ្លូវភេទ។ ១ ក្នុង ចំណោម ៤ នាក់។ អំពើហិង្សាផ្លូវភេទគឺមិនមែនជាកំហុសរបស់ជនរង​គ្រោះនោះទេ។ យើងត្រូវច្បាស់​ទៅលើ​ចំនុច​នេះ។ យ៉ាងណាមិញ មានគន្លឹះខ្លះៗដែលយើងអាចធ្វើបានដើម្បីកាត់បន្ថយ​ហានិភ័យ​ក្នុងការរងអំពើ​រំលោភ​បំពានផ្លូវភេទ។ នេះមិនមែនខ្ញុំមានន័យចង់បន្ទោសអ្នកដែលមិនធ្វើតាមគន្លឹះខាងក្រោមនេះ ឬដាក់​សម្ពាធ​លើអ្នកណានោះទេ។​ តែខ្ញុំជឿថាគន្លឹះទាំងនេះវាអាចមានអត្ថប្រយោជន៍សម្រាប់អ្នកដែល​គាត់ចេញ​ដើរ​លេង​ពេលយប់តែម្នាក់ឯង ឬ ទៅកន្លែងប្លែក។

គន្លឹះខាងក្រោមនេះខ្លះ ត្រូវបានដកស្រង់ពីអង្គការ និង ស្ថាប័នផ្លូវការដែលផ្តោត​ទៅលើការកាត់​បន្ថយការ​រំលោភ​បំពាន​ផ្លូវភេទ និង ការលើកកម្ពស់ចំណេះដឹងជុំវិញបញ្ហានេះ៖

១. ចូរប្រយ័ត្នប្រយែងការពារកន្លែងដែលយើងរស់នៅ
អ្នកគប្បីគួរតែចាក់សោរផ្ទះ ឬ កន្លែងស្នាក់នៅនៅពេលណាដែលចេញទៅក្រៅ។ ភាគច្រើនករណីបែបនេះ​ជន​ល្មើស​ជាសង្សារចាស់ ឬ អ្នកដែលគេហៅថា stalker ដែលតាមដានជនរងគ្រោះស្អិត។ ពួកនេះដឹងពី​អាស័យដ្ឋាន​​របស់អ្នក និង ព្យាយាមចូលលាក់ខ្លួនក្នុងផ្ទះរបស់អ្នកនៅពេលដែលអ្នកចេញពីផ្ទះបាត់។​ អំពើ​ហិង្សា​រវាងដៃគូ គឺ​ជាករណីដែលឧស្សាហ៍កើតមានខ្លាំងណាស់ ដូចនេះការការពារ​កន្លែងរស់នៅ គឺជារឿង​ដែល​ល្អប្រសើរ។

២. មានផែនការបម្រុង៖
ច្បាប់មួយគឺតែងតែប្រាប់នរណាម្នាក់ដែលយើងទុកចិត្ត អំពីកន្លែងដែលយើងត្រូវទៅ ឬ កន្លែងដែលយើងកំពុង​ស្ថិត​នៅ ដូចនេះប្រសិនបើមានអ្វីកើតឡើង ពួកគេអាចរកយើងឃើញបានឆាប់រហ័ស។ អ្នកក៏អាចដាក់អ្នក​ដែល​​អ្នកទុកចិត្តជា ទំនាក់ទំនងឆាប់រហ័សលើទូរស័ព្ទរបស់អ្នកដែលគ្រាន់​តែចុចលេខណាមួយ គឺអាចហៅ​បាន​ភ្លាម ឬ មួយក៏អ្នកដាក់កូដសម្ងាត់មួយ ហើយនិយាយកូដនោះប្រាប់អ្នកដែលយើង​ទុកចិត្តនៅពេលដែល​យើង​មិន​អាច​និយាយអ្វីបាន។

ឧទាហរណ៍​ អ្នក និង បងស្រីរបស់អ្នកនិយាយគ្នា​រួចហើយ​ថាបើសិនជាមានអ្នកណាម្នាក់និយាយកូដ ៩១១ នោះមានន័យថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលមិនមានសុវត្ថិភាព ឬ មនុស្សដែលមិនសូវស្រួល។

៣. ត្រូវប្រយ័ត្នអ្វីដែលអ្នកបរិភោគ និង ផឹក៖

នៅពេលដែលអ្នកទៅជប់លៀង ឬ កម្មវិធីណាមួយ ត្រូវប្រយ័ត្នកុំទទួលយកភេសជ្ជៈដែលគេឲ្យយើង។ វារឹតតែ​ប្រសើរ​ប្រសិនបើយើងយកម្ហូប និង ភេសជ្ជៈដោយខ្លួនឯងដើម្បីទប់ស្កាត់ការដាក់ថ្នាំ។

៤. វឹកហាត់ការពារខ្លួន៖

ការរៀនក្បាច់ការពារខ្លួនបន្តិចបន្តួចក៏អាចមានសារៈប្រយោជន៍ដែរ។ ខ្ញុំបានចូលរៀនបានខ្លះៗ ហើយខ្ញុំអាច​ប្រាប់​អ្នក​ទាំងអស់គ្នាបានថាវាពិតជាសប្បាយខ្លាំងណាស់! យ៉ាងណាមិញ វាអាចជួយយើងបានខ្លះដែរនៅ​ពេល​ដែលមានអ្នកដែលចង់ធ្វើបាបយើង។

៥. ប្រសិនបើអ្នកកំពុងនៅលើរថយន្ត៖

ប្រសិនបើអ្នកកំពុងជិះឡានឈ្នួល ហើយអ្នកបើកឡានយកអ្នកទៅកន្លែងដែលអ្នកមិនស្គាល់ ចូរកុំអាល​បាត់បង់​ស្មារតី។ ត្រូវតាំងចិត្តឲ្យស្ងប់ ហើយផ្ញើរសារទៅកាន់មិត្តភក្តិរបស់អ្នក ឬមួយក៏ផ្ញើ live location តាម​បណ្តាញសង្គមដើម្បីឲ្យគេអាចបើកឡានទៅតាមអ្នកបាន។ អ្នកអាចធ្វើបែបនេះមុននឹងការជិះ​រថយន្តឈ្នួល​គ្រប់​ពេលវេលាក៏បានដែរ។ វាអាចធ្វើឲ្យអ្នកស្ងប់អារម្មណ៍បាន ដែលអ្នកមានអារម្មណ៍ថា មានអ្នក​ចាំមើល​អ្នក​រហូត។

៦. កុំខ្លាចក្នុងការនិយាយថា «ទេ» ឬ ការកុហកដើម្បីការពារខ្លួន៖

ស្រ្តីពេលខ្លះមានភាពភ័យខ្លាចក្នុងការបដិសេធការអញ្ជើញពីអ្នកណាម្នាក់ ដោយសារតែពួកគេខ្លាចគេ​និយាយ​ថា​ឲ្យថាឈ្លើយ ឬ មិនគួរឲ្យរាប់អាន។ កុំខ្វល់ពីសម្តីទាំងអស់នោះអី។ នេះគឹជាជម្រើសរបស់យើង។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍មិនមានសុវត្ថិភាពជាមួយមនុស្សណាម្នាក់ កុំស្ទាក់ស្ទើក្នុងការចាកចេញពីកន្លែងនោះឲ្យសោះ ហើយដោះសារធ្វើយ៉ាងម៉េចឲ្យចេញពីទីនោះឲ្យបាន ហើយទៅនៅជិតអ្នកដែលយើងទុកចិត្តដែល​បានមក​ជាមួយ​យើង។ គ្រាន់តែកុហកដើម្បីការពារខ្លួន វាមិនអីនោះទេ។
 
ខ្ញុំមានគន្លឹះតែប៉ុននេះឯង។ គន្លឹះទាំងនេះអាចកាត់បន្ថយហានិភ័យបាន ប៉ុន្តែនេះមិនមានន័យថាអ្នកមិន​ធ្វើ​តាម​គន្លឹះ​ទាំងអស់នេះគួរតែទទួលការស្តីបន្តោសនោះទេ។ វាមិនមែនជាកំហុសរបស់ជនរងគ្រោះនោះឡើយ! ត្រូវចងចាំ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ និង ប្រធានបទប្រចាំថ្ងៃផ្សេងៗទៀតដែល​សំខាន់​ចំពោះ​អ្នក សូមហៅមកកាន់លេខ ៣--១។

---

Would it be an exaggeration to say that sexual assault is a part of an on-going worry in every Cambodian woman’s life? It isn’t, because here’s why. 

When you want to go out alone at night, you think about what is going to happen to you if you just let loose for a little bit, when you stopped being on your guard every single second. When you get on a taxi and other modes of hired transport/public transportation, you have a deep sinking feeling at the back of your mind that something will happen to you, that someone is just going to think that today is the day to commit sexual assault and you pray that the person you’re with is having a good day so you would be safe. This is the reality of women everywhere. That is not to say that men do not get sexually assaulted, but the proportion of women who do is overwhelming, and that deep sinking feeling every time we go out alone is so excruciatingly female. In fact, one in four women in Cambodia is a victim of physical, emotional, or sexual violence. [[1]] Let me repeat that, ONE IN FOUR women.

Sexual violence is never the victim’s fault. Let’s be clear about that. However, perhaps there are certain measures that women AND men could take in order to reduce the risks of getting sexually assaulted. That is not to suggest that people who do not take such measures deserve to be sexually assaulted, or putting pressure on the victims to be responsible for their own sexual assault rather than focusing on solutions to dissuade or punish perpetrators. I just believe that these tips may be helpful for those who feel unsafe when going out alone or at night.

Some of these tips are taken from organizations and formal bodies focusing on reducing and raising awareness on sexual assault: [[2]][[3]]

  1. Be aware of the protection of your private living space:
You should always be sure to lock the door to your house, or your dorm, wherever you happen to be staying at. This is mostly the issue with ex-lovers/stalkers being the perpetrator of sexual assault. They would know your address and when you leave/enter the house. Intimate partner violence is incredibly common, so taking the step to secure your living space would be a good idea.


2.       Have a backup plan:

The rule is to always tell someone close to you where you’re going or where you’re at, so that if anything happens they would know immediately where to find you. Put your trusted ones on speed dial, or have a code for when you feel like you might be in danger, so that you can send for help faster.

For example, you and your sister established the code “911” for when you feel like you are uncomfortable with a situation or the person you’re with.

Another thing that could be helpful is to always look for an escape route in an enclosed space.


3.       Watch what you eat and drink:

When you go to parties/social events, do not readily accept a drink from someone else you don’t completely trust. It’d be better if you take the extra step to get all of your drinks by yourself so that no one would have the chance to put anything in your drink or your food. Be cautious!
Credit: TimesLIVE


4.       Take a self-defense class:

Self-defense class is a very useful and healthy way to protect yourself. I took a couple of classes myself and I can tell you that it’s really fun! Anyway, learn tips and tricks on how to tackle your opponent when they try to physically restrain you, it might really be helpful someday.


5.       If you are on a vehicle:

If you’re on a vehicle taking you to some place you do not know, do not panic. Alert your friends via message and send them your live location so they can track you and immediately go after you. You can also do this as a precaution whenever you ride public or hired transportation. It can also calm you down when you know that you will always have someone to watch your back.


6.       Don’t be afraid to say “no” or lie:

Women are sometimes afraid to reject invitation from people due to the fact that they could be seen as rude or disagreeable. Don’t be. This is for your safety. If at any time you feel like a person is making you uncomfortable, do not hesitate to leave the place immediately or excuse yourself and go attach yourself to a friend that you came with or someone you trust instead. Feel free to lie or make excuses if you want, it doesn’t make you a bad person when you’re only doing this to protect yourself.

There you go! These are some of the tips that you can take to reassure yourself whenever you go out alone or at night, or go on a date. Like I said, these tips are useful to reduce risks, but it doesn’t mean those who do not comply with the advice above are to blame when there are trouble. Sexual assault is not the victim’s fault!


For more information about his topic and other everyday topics that are important to you, please dial
3-2-1.






Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story