តើការរាយការណ៍ករណីរំលោភសុទ្ធតែកើតឡើងពិតប្រាកដទេ - The Truth About False Rape Claims

[English Below]
«ម្នាក់ស្រីនឹងដឹងតែកុហកហើយ។ តើអ្នកទាំងអស់គ្នាដឹងទេថាបុរសប៉ុន្មាននាក់ ត្រូវបានជាប់គុក ដោយសារ តែមនុស្សស្រីកុហក?!»
«សង្សារនឹងគ្នាហើយ នៅថារំលោភទៀត? ថ្ងៃមុនឃើញទើបតែថើបគ្នាសោះ!»
«ខ្ញុំមិនជឿទេ។ ម្នាក់ស្រីនឹងដោយសារចង់បែកគ្នាឬមួយក៏ធ្វើបាបម្នាក់ប្រុសនឹងទេ។»

ម្ដងហើយម្ដងទៀតខ្ញុំតែងតែឃើញនូវខមមិនទាំងនេះនៅក្រោមរឿងរ៉ាវរំលោភស្ទើរតែទាំងអស់លើកលែងតែ
ក្នុងករណីណាដែលជនរងគ្រោះត្រូវគេសម្លាប់ ឬរឿង រំលោភដែលពាក់ព័ន្ធនឹងជនរងគ្រោះ ដែលមានអាយុ ក្រោម 13 ឆ្នាំប៉ុណ្ណោះ ដែលមហាជន មិនវាយ តម្លៃថាជារឿងប្រឌិត។ អ៊ីចឹងមានន័យថាបើសិន ជាជនរងគ្រោះ មិនស្លាប់បាត់បង់ជីវិត ឬ មិនមែនជាកូនក្មេង ភាគ ច្រើនគាត់សុទ្ធតែកុហកចឹង? តាមពិតការគិតបែបនេះ ជា ការយល់ខុសដ៏ធំមួយ ដែលរារាំងមិនឲ្យ ជនរងគ្រោះ ពិតហ៊ានចេញមកនិយាយ ឬ ដាក់ពាក្យបណ្ដឹង។ មាន ករណីខ្លះទៀតនៅក្នុងសង្គមយើង ក៏ដូច ជា សង្គមផ្សេងៗទៀតនៅលើពិភពលោក ជនរងគ្រោះ ភាគច្រើន ជាមនុស្សស្រី ត្រូវបានបង្ខំឲ្យ រៀបអាពាហ៍ពិពាហ៍ ជាមួយនឹងជនដែលប្រព្រឹត្តបទល្មើសនោះទៅទៀត។


ឲ្យតែពេលខ្ញុំឃើញ ខមមិនដែលពួកគាត់អ្នកការពារជនល្មើសនោះសរសេរ ខ្ញុំតែងតែមានអារម្មណ៍ ខឹងផង អស់សង្ឃឹមផង។ ខឹងដែលពួកយើង មានចិត្តចង់ការពារ ឬចូលខាងជនដែលត្រូវគេចោទជាងជនរងគ្រោះ។ បើជនល្មើសនោះជាកូនអ្នកគ្រាន់បើ រៀនបានខ្ពង់ខ្ពស់ទៀត អ្នកខ្លះដល់ថ្នាក់អាណិត គេខ្លាចគេជាប់គុក យូរពេក ខូចអនាគត។ ចុះអ្នកទាំងនោះដែលគិតពីការឈឺចាប់ដែលជនរងគ្រោះបានឆ្លងកាត់ឬទេ? ទាំងផ្លូវកាយ និង ជាពិសេសផ្លូវចិត្តទៀតនោះ? មិនថាមានភស្តុតាង ឬ សាក្សីច្រើនប៉ុណ្ណា នៅតែមានអ្នក បន្ទោស ជនរងគ្រោះ។ រាល់ថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់បើគេគិតគូរចូល ខាងជនរងគ្រោះ ដូចគេ ព្យាយាមការពារជនល្មើស។ ផ្ទុយទៅវិញ ក្នុងករណីមួយចំនួនធំ ជនរងគ្រោះមិនត្រូវបានគេជឿជាក់សម្តី ដូច ជនល្មើសនោះទេ។ ដូចនេះហើយបានជាខ្ញុំសរសេរអត្ថបទនេះឡើងដើម្បីវែកញែកថា ការដែលយើងមិនជឿ ទុកចិត្ត ជនរងគ្រោះនេះវាសាកសមដែរឬទេ?

តើអ្វីជាការដាក់ពាក្យបណ្ដឹងករណីរំលោភសេពសន្ថវៈដែលក្លែងក្លាយ ឬ មិនពិត?

គេមានចំណាត់ ថ្នាក់ច្រើនណាស់ ហើយខុសៗគ្នាតាមប្រទេសនីមួយៗ នៃការកំណត់អត្ថន័យ ពាក្យ បណ្តឹង រំលោភក្លែងក្លាយ ប៉ុន្តែបើយើងងាកទៅមើលជ្រុងនីតិសាស្រ្ត វាត្រូវបានកំណត់ដោយលក្ខខណ្ឌបី៖
១. ការរាយការណ៍ប្រាប់អាជ្ញាធរពាក់ព័ន្ធ ពីបទរំលោភដែលមិនបានកើតឡើងទាល់តែសោះ។
២. ការរាយការណ៍ប្រាប់អាជ្ញាធរពាក់ព័ន្ធពីករណីដែលចាប់បង្ខំ នៅពេលដែល ការធ្វើសកម្មភាពផ្លូវភេទ ត្រូវ បានព្រមព្រៀង ដោយភាគីសងខាង។
៣. ការចោទប្រកាន់មនុស្សម្នាក់ដោយចេតនា នៅពេលដែលជនរងគ្រោះ ដឹងថាជនល្មើស ពិត ប្រាកដ ជាអ្នកដទៃ។

ការពិត និង ស្ថិតិនៃបណ្ដឹងករណីរំលោភដែលមិនពិត

យោងតាមការសិក្សាឆ្នាំ ២០១០ ដ៏ទូលំទូលាយមួយនៅសហរដ្ឋអាមេរិកវិភាគលើការស្រាវជ្រាវចំនួន ៨ ទៅ លើការចោទប្រកាន់រំលោភសេពសន្ថវៈក្លែងក្លាយ ដែលក្នុងនោះពួកគេពិនិត្យមើលវិធីសាស្រ្តស្រាវជ្រាវ នៃ ការសិក្សានីមួយៗនិងបានរកឃើញនូវតួលេខថាការចោទប្រកាន់រំលោភសេពសន្ថវៈដែលមិនពិតជាទូទៅ
មានតែប្រមាណពី ២% -១០% នៃករណីដែលបានរាយការណ៍ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ។

ខ្ញុំមិនអាច រកឃើញការសិក្សាណាមួយលើការចោទប្រកាន់រំលោភសេពសន្ថវៈក្លែងក្លាយនៅកម្ពុជាបានទេ
ប៉ុន្តែនៅក្នុងរបាយការណ៍ឆ្នាំ ២០០១ ស្តីពីអំពើរំលោភសេពសន្ថវៈនិង ប្រទួស្តកេរ្តិ៍ខ្មាស នៅកម្ពុជាដោយ អង្គការលីកាដូ ខ្ញុំបានសង្កេតឃើញចំនុចមួយចំនួន ដែលមានការពាក់ព័ន្ធនឹងប្រធានបទរបស់យើង បន្តិច ដែរ។ អង្គការលីកាដូបានរកឃើញថាការយល់ខុសមួយដែល មានភាពនិយមទូទៅច្រើនជាងទៅលើអំពី រំលោភសេពសន្ថវៈនៅក្នុងប្រទេសកម្ពុជាគឺមនុស្សភាគច្រើននៅប្រទេសកម្ពុជារមែងតែងគិតថា ការចោទ ប្រកាន់ បទរំលោភបំពានផ្លូវភទភាគច្រើនជាការអះអាងក្លែងក្លាយ។ ប៉ុន្តែតាមដែរការសិក្សា បានបញ្ជាក់ឲ្យ ឃើញ ការយល់ឃើញបែបនេះគឺខុសស្រឡះ ដោយហេតុថាតាមពិតទៅបទរំលោភសេពសន្ថវៈទៅ វិញទេ ដែលជាបទល្មើសដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ឬ ប្តឹងទៅកាន់សមត្ថកិច្ចតិចជាងគេ។
នេះអាច ដោយសារតែការឱបក្រសោបគំនិតមួយដែលគេហៅថា «កិត្តយសកូនស្រី» ដោយ មិនគិត ថាការដែលយើងបិទបាំងមិនឲ្យជនរងគ្រោះធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរ នឹងបើកផ្លូវឲ្យជនល្មើស បន្តប្រព្រឹត្តបទល្មើសនេះតទៅទៀត។ ទោះបីពិត ឬមិនពិត ស្រ្តីដែលចេញមកនិយាយ អំពីការរំលោភ សេពសន្ថវៈដែលកើតឡើងមកលើខ្លួន ប្រឈមនឹងការអាម៉ាស់ ភាពមិនសូវខ្វាយខ្វល់ ឬ សម្តីមិនសមរម្យ ចំពោះ ជនរងគ្រោះពីអ្នកដែលទទួលពាក្យបណ្ដឹង ក៏ដូចជាការមិនមានទំនុកចិត្តនៅក្នុងភាព យុត្តិធម៌ នៃតុលាការ។ កត្តាទាំងអស់នេះនឹងធ្វើឲ្យស្ត្រីមិនហ៊ានសូម្បីតែដាក់ពាក្យបណ្ដឹង កុំថាឡើយដល់ថ្នាក់ក្រឡៃ ការពិតដើម្បីផលប្រយោជន៍ខាងប្រាក់កម្រៃ។

ដូចដែលយើងឃើញស្រាប់ហើយ ភាគរយដែលបណ្ដឹងរំលោភសេពសន្ថវៈក្លែងក្លាយគឺវាមានតិចណាស់។ ចំនួនរបស់វាមិនអាចទៅប្រៀបធៀបជាមួយនឹងករណីរំលោភសេពសន្ថវៈដែលមិនបានរាយការណ៍ជា
រៀងរាល់ឆ្នាំផង អញ្ចឹងសួរថាហេតុអ្វីបានជាយើងរាល់គ្នាខិតខំស្វែងរកចំនុចចោទប្រកាន់ជនរងគ្រោះម្ល៉េះ?

ហេតុអ្វីបានជាសង្គមមិនសូវជឿលើសម្តីរបស់ជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈ?

តាមពិតទៅ សូម្បីតែខ្ញុំដែលបានឆ្លងកាត់ការស្រាវជ្រាវជាច្រើនហើយនោះ ក៏នៅតែមិនសូវយល់ពី មូលហេតុ ជាក់លាក់ដែលមហាជនមិនមានការជឿលើពាក្យសម្តីរបស់ជនរងគ្រោះដែរ។ ជាពិសេសនៅក្នុង សង្គ មអភិរក្សនិយម មនុស្សស្រីត្រូវបានកំណត់ឲ្យស្លៀកពាក់ខោអាវរបៀបណាមួយ រៀបចំខ្លួនក្នុង របៀប ណាមួយ និយាយស្តី ឬ មានឥរិយាបទជាក់លាក់ណាមួយ ដោយមិនសូវមានសេរីភាពបុគ្គលពេញលេញ និង គ្រប់គ្រាន់ ហេតុនេះហើយបើសិនជាគាត់ត្រូវបានគេប្រព្រឹត្តបទល្មើសដាក់ ហើយនារីម្នាក់នោះ មិនត្រូវ ពុម្ពនៃនារីប្រពៃ សំពត់ក្នុងផ្នត់ គេនឹងនាំគ្នាជឿជាក់ថានារីនោះជានារីមិនល្អ ហើយមិនជឿនូវ ពាក្យសម្តីដែល គាត់និយាយ។ 

មនុស្សស្រីតែងតែត្រូវបាន គេហាមឃាត់ថាកុំឲ្យដើរយប់ កុំឲ្យស្លៀកពាក់ចេញសាច់ កុំឲ្យផឹកគ្រឿងស្រវឹង ប្រយ័ត្នគេចាប់ តែបែរជាមិនជឿគាត់នៅពេលដែលគាត់ត្រូវបានគេចាប់មែន ទាំងដែលមនុស្សនៅ ជុំវិញ ខ្លួនតែងតែប្រាប់គាត់ថាគាត់តែងតែមានហានិភ័យ និង គ្រោះថ្នាក់រហូត។ ចូរចងចាំថា ទោះបីជា មនុស្ស ពីរនាក់នៅក្នុងទំនាក់ទំនងស្នេហាជាមួយគ្នា មិនមែនមានន័យថា គាត់មិនអាចរងអំពើ រំលោភ បំពាន ផ្លូវភេទ ពីដៃគូទេ។ ការព្រមព្រៀងត្រូវតែសុំការអនុញ្ញាតពីដៃគូទាំងសងខាងជានិច្ច។

ខ្ញុំនិយាយនេះ មិនមែន មានន័យថាជនរងគ្រោះមានតែនារីទេ អ្នកណាក៏អាចជាជនរងគ្រោះដែរ តែសង្គម ហាក់បីដូចជាមិនជឿទុកចិត្តពាក្យសម្តីរបស់ស្រ្តីដែលជាជនរងគ្រោះ។ ខ្ញុំក៏មិនមែន ចង់និយាយថាឲ្យ យើង ជឿសម្តីរបស់ជនរងគ្រោះដោយមិនមានការស្រាវជ្រាវ ស៊ើបអង្កេតរកភស្តុតាងដែរ តែខ្ញុំសុំឲ្យអ្នក ទាំងអស់ គ្នាកុំនាំគ្នាបន្តោសជនរងគ្រោះ ហើយទៅគាំទ្រការពារជនសង្ស័យ ដោយច្រានចោលសម្តីរបស់ ជនរងគ្រោះ ទាំងស្រុង ឬ មើលងាយគាត់។

The Truth about False Rape Claims

“She must have lied about it! They all do, you know how many innocent men have gone to prison because of this?!”
“They’re already in a relationship, how could he have raped her when she’s already his girlfriend? They were seen kissing the other day!”
“I don’t believe her. She must have said that just to get out of the relationship.”

Time and time again, I see these sorts of comments under almost every rape story that does not end in murder, or a rape story that doesn’t involve a victim under the age of 13; because if the victim wasn’t murdered or was too young to know about sex, who cares about the others, right? 

Almost every single rape story, there’s always that rhetoric that is sure to make an appearance – false rape claim. Whenever I argue with passionate rapist (alleged) defenders online, the person would always retort that there is always a possibility that he was FRAMED. It didn’t matter if there were sufficient evidence, witnesses, everyone is always so worried that the perpetrator was wrongly accused of something he/she didn’t commit. Boy, I’d be ecstatic if the victims receive the same sort of vehement support from everyone. Short answer is: they don’t. The victims are usually doubted and shamed, never given enough benefit of the doubt as the perpetrator. That’s why I’m writing a blog on this topic today. Let’s break down the rhetoric of false rape claim together, shall we?

What is a false rape accusation?

There are many criteria in which people deem a certain rape report to be “false allegations”. These criteria differs from one study to another, but from a legal perspective a report is deemed to be false when:

“(1) a report of forced sexual contact where there was no sexual conduct at all; (2) a claim of forced contact where the actual encounter was consensual; or (3) an accusation of a particular person when the complainant knows that her assailant was someone else.”[1]

Facts and statistics on false rape claims

According to a comprehensive 2010 study in the U.S. analyzed over 8 false rape allegations studies, in which they take a look at research methodology of each study and came up with the figure that false rape allegations represents around 2%-10% of all reported rape cases. [2]
I couldn’t find any study on false rape claims in Cambodia, but in a 2001 report on Rape and Sexual assault in Cambodia by Licadho, there were some really interesting facts to consider. Licadho found that one of the most pervasive myths about rape in Cambodia is that the majority are false claims. This couldn’t be further from the truth, because as Licadho posited, rape is actually the most under-reported of all major crimes in Cambodia due to the stigma surrounding women who report rape – most women who report rape, whether the claim is true or false, face social shaming, authorities’ incompetency and insensitivity, as well as a general lack of faith in the Cambodian legal system. All these factors would deter women from going forward with rape claims, let alone false ones that will most likely reap in zero benefits.[3]

However, as we can already see, the percentage of false rape allegations is scant. The number is NOTHING when compared with the many unreported rape cases each year. So, isn’t it odd that people are so desperate to hold on to the false belief that the majority of rape claims are false?

Why are people hung up on this rhetoric?

It’s hard to pin-point the exact reasons why people are so eager to get behind the perpetrators and not the victims. Keep in mind that although victims of sexual assault could be men, the majority are women. Women are told not to go outside at night because they could get raped, they are told to watch what they wear, to not converse with strangers, or hang out in dark places. They are warned that they are ALWAYS in danger of rape. Yet, when rape actually happens, they are doubted the most. It is infinitely worse when they’re in a relationship with the perpetrator, they are almost never believed that they could be raped while in a relationship with someone. Please remember that consent isn’t constant. It could always be retracted, and one resounding consent doesn’t mean you’re guaranteed to always be given one.

The truth is, I still don’t have the answer to this question. It is hard to answer and it is hard to understand. This is the only thing I would say: I fervently hope that our society cares about protecting the rights and freedom of our girls more protecting certain parts of the culture and mindset that sabotages those exact rights and freedom.



[1] Epstein, J. (2006). True lies: The constitutional and evidentiary bases for admitting prior false accusation evidence in sexual assault prosecutions. Quinnipiac Law Review, 24, 609-658.

[2] Lisak, David; Gardinier, Lori; Nicksa, Sarah C.; Cote, Ashley M. (2010). "False Allegations of Sexual Assualt [sic]: An Analysis of Ten Years of Reported Cases" (PDF)Violence against Women
[3] Rape and Indecent Assault in Cambodia – Licahdo (2001)



Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story