Posts

តើស្រឡាញ់ ឬហួងហែង - Toxic Relationship

Image
ពេលណាដែលអ្នកត្រូវចាកចេញពីដៃគូរបស់អ្នក៖ ការចងសម្ព័ន្ធស្នេហាដែលល្អ និង សញ្ញានៃដៃគូដែលរំលោភបំពាន​លើសិទ្ធិសេរីភាព​របស់អ្នក តាំងពីតូចមក ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ដូចខ្ញុំដែរ គឺតែងតែគិតថានឹងទទួលបានស្នេហា  ចប់​ដោយ​បរិបូណ៌ដែលសប្បាយរីករាយ ហើយអង្គុយមើលព្រះអាទិត្យអស្តង្គតជាមួយនឹង​មនុស្ស​ដំបូងដែលយើងស្រលាញ់តរៀងទៅ។ តែតាមពិតវាមិនមែនសុទ្ធតែបែបនឹងទេ អាចថាកម្រនឹង​កើត​ឡើងទៀតផង។ ខ្ញុំគិតថាការដែលយើងជឿទៅលើ​គំនិតខាងលើនេះធ្វើឲ្យយើងបង្ខំ​ចិត្តនៅក្នុងទំនាក់ទំនងដែលមិនល្អ ដែលមានដៃគូបំផ្លិចបំផ្លាញផ្នែកផ្លូវចិត្តរបស់អ្នកទៀតផង។ តែសួរថា ធ្វើម៉េចបានយើងដឹងថាដៃគូរបស់យើងបង្កហិង្សាផ្នែកផ្លូវចិត្ត និង រំលោភបំពានសិទ្ធិ​សេរីភាពរបស់យើង? ហើយថាតើធ្វើបែបម៉េចបានយើងអាចកសាងទំនាក់ទំនងមួយដែលល្អបាន?

ម៉េចទៅបានគេហៅថារំលោភ - Sexual Assault vs. Sexual Harassment

Image
នៅក្នុងប្លុកមុនៗរបស់ខ្ញុំ យើងបានសិក្សាអំពីអំពើហិង្សាលើផ្លូវភេទ ការបៀតបៀនផ្លូវភេទ ថាតើអ្នកណា ខ្លះជាជនរងគ្រោះ និង អ្នកប្រព្រឹត្តនៃអំពើទាំងនេះ។ អ៊ីចឹង ថ្ងៃនេះយើងនឹងបន្តពិភាក្សាអំពីប្រធានបទនេះ ជាមួយនឹងពាក្យដែលយើងតែងតែនិយាយថា «ការបំពានខាងផ្លូវភេទ»។ ដូចនេះ ខ្ញុំនឹងព្យាយាមវែក ញែក អត្ថន័យរបស់ពាក្យនេះ ពីព្រោះខ្ញុំធ្លាប់បានឃើញមនុស្សច្រើនណាស់ដែលប្រើពាក្យនេះមិនត្រឹមត្រូវ ឬ ប្រើប្រាស់ពាក្យនេះជំនួសពាក្យមួយទៀតដែលមិនមានអត្ថន័យដូចគ្នាទាល់តែសោះ។ ទាល់តែ ពេល ដែល យើងដឹងពីអត្ថន័យរបស់ពាក្យទាំងនេះ ទើបយើងអាចយល់ពីបញ្ហានៅជុំវិញ អំពើហិង្សាលើ ផ្លូវភេទបានច្បាស់លាស់។ ខ្ញុំតែងតែជឿជាក់ថា យើងគួរព្យាយាមរៀនសូត្រពីបញ្ហាមួយឲ្យបានអស់ ពី សមត្ថភាពមុននឹងពេលដែលយើងវាយតម្លៃទៅលើវា ឬ បង្កើតមតិជុំវិញបញ្ហាទាំងអស់នោះ។ ហើយ អត្ថបទនេះគឺជាកំណត់ត្រានៃអ្វីដែលខ្ញុំបានស្រាវជ្រាវឃើញទៅលើប្រធានបទនេះ។

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះ តើការរួមភេទជារឿងអាក្រក់ឬយ៉ាងណា - This Valentine’s Day: Sex is not the devil

Image
នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ៖ ការរួមភេទមិនមែនជាបិសាចនោះទេ តែការរួមភេទដែលមិនមានការព្រមព្រៀងដោយស្ម័គ្រចិត្តទើបជាបិសាចពិតប្រាកដ មនុស្សនីមួយៗតែងមានរបៀបសប្បាយផ្សេងៗគ្នានៅពេលដែលពួកគេចង់អបអរសាទរអ្វីមួយ។ ទិវានៃក្តីស្រឡាញ់គឺមិនខុសគ្នាទេ។ ដំបូងបង្អស់ ខ្ញុំមិនគិតថាថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺផ្តាច់ មុខសម្រាប់តែគូស្នេហ៍ទេ។ ខ្ញុំធ្លាប់មើលរឿងភាគអាមេរិកមួយដែលមានឈ្មោះថា « Parks and Recreation » ហើយតួឯកស្រី Leslie Knope បានប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងលក្ខណៈមួយយ៉ាងប្លែក គឺគាត់នាំមិត្តស្រីៗរបស់គាត់ទាំងអស់ទៅញ៉ាំអីជាមួយគ្នា ហើយនិយាយពីភាពសំខាន់ របស់ ពួកគេនៅក្នុងជីវិតរបស់នាង។ សប្បាយម្យ៉ាងដែរ។ និយាយពីរឿងនេះហើយ ខ្ញុំនៅតែថាភាព សប្បាយរីករាយនៃទិវានៃក្តីស្រឡាញ់គួរតែអាស្រ័យលើបុគ្គលម្នាក់ៗថានឹងប្រារព្ធពិធីនេះជាមួយ អ្នកណា ហើយតាមរបៀបណា។ អ្នកខ្លះធ្វើវាជាមួយគ្រួសារ ខ្លះជាមួយមិត្តភក្តិ ហើយភាគច្រើន ជាមួយនឹងគូស្នេហា។

Dealing With Rejections

Image
I can't remember the last time I wrote a blog. You might notice that I have posted a new blog post every few weeks or so, but that is not what I meant. I can't remember the last time I wrote a blog that was purely for my own pleasant -- a string of unadulterated thoughts made visible in the forms of words on your device, flowing from my restless fingertips.  The blog posts that have been posted here for the last two years were work. That is not to say that I didn't enjoy crafting them out, but they had to be checked and edited by the organizations that I produced those for. They served a purpose. There was a team behind those blog posts. I missed the feeling of having nothing between you and the world as you publish your inner thoughts, which was the reason why I made that first leap into blogging in the first place. And thus, here I am. Back in the flesh -- the digital flesh that is. Now, I didn't plan on blogging again, not the way I used to. I have been caught u...

តើការរាយការណ៍ករណីរំលោភសុទ្ធតែកើតឡើងពិតប្រាកដទេ - The Truth About False Rape Claims

Image
[English Below] « ម្នាក់ស្រីនឹងដឹងតែកុហកហើយ។ តើអ្នកទាំងអស់គ្នាដឹងទេថាបុរសប៉ុន្មាននាក់ ត្រូវបានជាប់គុក ដោយសារ តែមនុស្សស្រីកុហក?! » « សង្សារនឹងគ្នាហើយ នៅថារំលោភទៀត? ថ្ងៃមុនឃើញទើបតែថើបគ្នាសោះ! » « ខ្ញុំមិនជឿទេ។ ម្នាក់ស្រីនឹងដោយសារចង់បែកគ្នាឬមួយក៏ធ្វើបាបម្នាក់ប្រុសនឹងទេ។ » ម្ដងហើយម្ដងទៀតខ្ញុំតែងតែឃើញនូវខមមិនទាំងនេះនៅក្រោមរឿងរ៉ាវរំលោភស្ទើរតែទាំងអស់លើកលែងតែ ក្នុងករណីណាដែលជនរងគ្រោះត្រូវគេសម្លាប់ ឬរឿង រំលោភដែលពាក់ព័ន្ធនឹងជនរងគ្រោះ ដែលមានអាយុ ក្រោម 13 ឆ្នាំប៉ុណ្ណោះ ដែលមហាជន មិនវាយ តម្លៃថាជារឿងប្រឌិត។ អ៊ីចឹងមានន័យថាបើសិន ជាជនរងគ្រោះ មិនស្លាប់បាត់បង់ជីវិត ឬ មិនមែនជាកូនក្មេង ភាគ ច្រើនគាត់សុទ្ធតែកុហកចឹង? តាមពិតការគិតបែបនេះ ជា ការយល់ខុសដ៏ធំមួយ ដែលរារាំងមិនឲ្យ ជនរងគ្រោះ ពិតហ៊ានចេញមកនិយាយ ឬ ដាក់ពាក្យបណ្ដឹង។ មាន ករណីខ្លះទៀតនៅក្នុងសង្គមយើង ក៏ដូច ជា សង្គមផ្សេងៗទៀតនៅលើពិភពលោក ជនរងគ្រោះ ភាគច្រើន ជាមនុស្សស្រី ត្រូវបានបង្ខំឲ្យ រៀបអាពាហ៍ពិពាហ៍ ជាមួយនឹងជនដែលប្រព្រឹត្តបទល្មើសនោះទៅទៀត។

មានដឹងពីការបៀតបៀនផ្លូវភេទទេ - Sexual Harassment

Image
[English Below] ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំមកនេះដែលខ្ញុំបានធ្វើការនៅក្នុងវិស័យអប់រំផ្លូវភេទ និង សកម្មជនសិទ្ធិ ស្មើគ្នា ខ្ញុំតែងតែត្រូវបានគេសួរខ្ញុំថា៖ តើខ្ញុំអាចបែងចែកអាកប្បកិរិយារួសរាយរាក់ទាក់ធម្មតាពីការ បៀតបៀនផ្លូវភេទតាមរបៀបណា ?  

តើអ្នកឆ្លងកាត់អំពើហិង្សាផ្លូវភេទមានមុខមាត់បែបណាទៅ - The Faces of Survivors

Image
បម្រាម៖ ខ្លឹមសារខាងក្រោមអាចនឹងរំលឹកនូវការចងចាំនៃអំពើហិង្សាផ្លូវភេទរបស់មនុស្សមួយចំនួន   អ្នកទាំងអស់គ្នាសាកគិតមួយភ្លែតទៅមើល។ តើអ្នកដែលធ្លាប់ទទួលរងអំពើហិង្សាផ្លូវភេទមានរូបរាងមុខមាត់ដូចម្តេច ? ពួកគេជាអ្នកណា ? តើពួកគេមានភេទអ្វី ? ហើយមានបុគ្គលិកលក្ខណៈដូចម្តេច ? ខ្ញុំជឿថាមិនមានមនុស្សច្រើនអ្នកទេដែលស្រម៉ៃឃើញបុរសមាឌធំម្នាក់ដែលមានកម្ពស់ជិត ២ ម៉ែត្រ ហើយទម្ងន់ ១១១ គីឡូទេមែនទេ ? ប៉ុន្តែលោក Terry Crews ដែលមានរូបរាងបែបនេះ បានជួបប្រទះហេតុការណ៍បៀតបៀនផ្លូវភេទមួយនៅពេលដែលគាត់ត្រូវបានចាងហ្វាងផលិតកម្មហូលីវូឌម្នាក់ចាប់ស្ទាបប្រដាប់ភេទរបស់គាត់នៅពិធីជប់លៀងដ៏ធំមួយ។