Posts

តើការរាយការណ៍ករណីរំលោភសុទ្ធតែកើតឡើងពិតប្រាកដទេ - The Truth About False Rape Claims

Image
[English Below] « ម្នាក់ស្រីនឹងដឹងតែកុហកហើយ។ តើអ្នកទាំងអស់គ្នាដឹងទេថាបុរសប៉ុន្មាននាក់ ត្រូវបានជាប់គុក ដោយសារ តែមនុស្សស្រីកុហក?! » « សង្សារនឹងគ្នាហើយ នៅថារំលោភទៀត? ថ្ងៃមុនឃើញទើបតែថើបគ្នាសោះ! » « ខ្ញុំមិនជឿទេ។ ម្នាក់ស្រីនឹងដោយសារចង់បែកគ្នាឬមួយក៏ធ្វើបាបម្នាក់ប្រុសនឹងទេ។ » ម្ដងហើយម្ដងទៀតខ្ញុំតែងតែឃើញនូវខមមិនទាំងនេះនៅក្រោមរឿងរ៉ាវរំលោភស្ទើរតែទាំងអស់លើកលែងតែ ក្នុងករណីណាដែលជនរងគ្រោះត្រូវគេសម្លាប់ ឬរឿង រំលោភដែលពាក់ព័ន្ធនឹងជនរងគ្រោះ ដែលមានអាយុ ក្រោម 13 ឆ្នាំប៉ុណ្ណោះ ដែលមហាជន មិនវាយ តម្លៃថាជារឿងប្រឌិត។ អ៊ីចឹងមានន័យថាបើសិន ជាជនរងគ្រោះ មិនស្លាប់បាត់បង់ជីវិត ឬ មិនមែនជាកូនក្មេង ភាគ ច្រើនគាត់សុទ្ធតែកុហកចឹង? តាមពិតការគិតបែបនេះ ជា ការយល់ខុសដ៏ធំមួយ ដែលរារាំងមិនឲ្យ ជនរងគ្រោះ ពិតហ៊ានចេញមកនិយាយ ឬ ដាក់ពាក្យបណ្ដឹង។ មាន ករណីខ្លះទៀតនៅក្នុងសង្គមយើង ក៏ដូច ជា សង្គមផ្សេងៗទៀតនៅលើពិភពលោក ជនរងគ្រោះ ភាគច្រើន ជាមនុស្សស្រី ត្រូវបានបង្ខំឲ្យ រៀបអាពាហ៍ពិពាហ៍ ជាមួយនឹងជនដែលប្រព្រឹត្តបទល្មើសនោះទៅទៀត។

មានដឹងពីការបៀតបៀនផ្លូវភេទទេ - Sexual Harassment

Image
[English Below] ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំមកនេះដែលខ្ញុំបានធ្វើការនៅក្នុងវិស័យអប់រំផ្លូវភេទ និង សកម្មជនសិទ្ធិ ស្មើគ្នា ខ្ញុំតែងតែត្រូវបានគេសួរខ្ញុំថា៖ តើខ្ញុំអាចបែងចែកអាកប្បកិរិយារួសរាយរាក់ទាក់ធម្មតាពីការ បៀតបៀនផ្លូវភេទតាមរបៀបណា ?  

តើអ្នកឆ្លងកាត់អំពើហិង្សាផ្លូវភេទមានមុខមាត់បែបណាទៅ - The Faces of Survivors

Image
បម្រាម៖ ខ្លឹមសារខាងក្រោមអាចនឹងរំលឹកនូវការចងចាំនៃអំពើហិង្សាផ្លូវភេទរបស់មនុស្សមួយចំនួន   អ្នកទាំងអស់គ្នាសាកគិតមួយភ្លែតទៅមើល។ តើអ្នកដែលធ្លាប់ទទួលរងអំពើហិង្សាផ្លូវភេទមានរូបរាងមុខមាត់ដូចម្តេច ? ពួកគេជាអ្នកណា ? តើពួកគេមានភេទអ្វី ? ហើយមានបុគ្គលិកលក្ខណៈដូចម្តេច ? ខ្ញុំជឿថាមិនមានមនុស្សច្រើនអ្នកទេដែលស្រម៉ៃឃើញបុរសមាឌធំម្នាក់ដែលមានកម្ពស់ជិត ២ ម៉ែត្រ ហើយទម្ងន់ ១១១ គីឡូទេមែនទេ ? ប៉ុន្តែលោក Terry Crews ដែលមានរូបរាងបែបនេះ បានជួបប្រទះហេតុការណ៍បៀតបៀនផ្លូវភេទមួយនៅពេលដែលគាត់ត្រូវបានចាងហ្វាងផលិតកម្មហូលីវូឌម្នាក់ចាប់ស្ទាបប្រដាប់ភេទរបស់គាត់នៅពិធីជប់លៀងដ៏ធំមួយ។

ស្រ្តីមានសិទ្ធិទទួលបានព័ត៌មានអំពីការរំលូតកូន - A Free and Informed Woman

Image
[English Below] នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ អង្គការ Marie Stopes Cambodia បានបើកសម្ភោធយុទ្ធនាការមួយដែលមានបំណងចង់លើកកម្ពស់ការយល់ដឹងរបស់ស្រ្តីអំពីសិទ្ធិបន្តពូជ និង សិទ្ធិក្នុងការសម្រេចចិត្ត ដែលមានឈ្មោះថា « សិទ្ធិក្នុងការជ្រើសរើស » ។ យុទ្ធនាការនេះតម្រង់ទិសដៅរបស់ខ្លួនទៅកាន់ការជម្រុញឲ្យស្រ្តីធ្វើការសម្រេចចិត្តទៅលើរាងកាយរបស់ខ្លួន និង ផ្ទៃពោះរបស់ខ្លួន ក៏ដូចជាផ្តល់ព័ត៌មានពេញលេញ និង គ្រប់គ្រាន់អំពីការរំលូតកូន ដែលជានីតិវិធីវះកាត់មួយដែលស្របច្បាប់ និងប្រកបដោយសុវត្ថិភាពប្រសិនបើអនុវត្តដោយបុគ្គិលិកសុខាភិបាល និង គ្លីនិក ប្រកបដោយជំនាញ និង វិជ្ជាជីវៈ។ និយាយឲ្យខ្លីទៅ យុទ្ធនាការនេះគាំទ្រ និង លើកទឹកចិត្តឲ្យស្រ្តីមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត និង ទទួលបានព័ត៌មានគ្រប់គ្រាន់។

តើការរៀបចំផែនការគ្រួសារជាតួនាទីរបស់អ្នកណា? Who has the rights to decide the family planning?

Image
[English Below] សិទ្ធិក្នុងការរៀបចំផែនការគ្រួសារគឺជាសិទ្ធិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រា ៤៥ នៃសេចក្តីប្រកាសនៃសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា « បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ » ។ បើយោងតាមសេចក្តីប្រកាសនេះ ផែនការគ្រួសារ គឺជាសិទ្ធិមនុស្សដែលចាំបាច់មួយសម្រាប់បុរស និង ស្រ្តីស្មើៗគ្នា ហើយវាជាសិទ្ធិដែលមិនអាចបំបាត់ចោល រំលោភបំពាន ឬ គម្រាមគំហែងនៅក្រោមលក្ខខណ្ឌណាៗទាំងអស់ មិនថាដោយបុគ្គលណាម្នាក់ឡើយ។

ការព្រមព្រៀងដោយស្ម័គ្រចិត្ត - Affirmative Consent

Image
នៅខែឧសភាឆ្នាំ ២០១៨ ប្រទេសស៊ុយអ៊ែតបានអនុម័តច្បាប់ស្តីពីការព្រមព្រៀងដោយស្ម័គ្រចិត្ត (Affirmative Consent Law) ដែលចែងថា មនុស្សត្រូវផ្តល់ការយល់ព្រមតាមរយៈការប្រើប្រាស់ ពាក្យសម្តី ឬកាយវិការ ក្នុងទំនាក់ទំនង ផ្លូ វភេទណាមួយ។ បើសិនជាគ្មានការយល់ព្រមបែបនេះទេ គឺចាត់ទុកថាជាការរំលោភ សេពសន្ថវៈ ។ ច្បាប់នេះខុសគ្នា ១៨០ ដឺក្រេពីច្បាប់ស្តីពីការចាប់រំលោភ នៅក្នុងប្រទេសភាគច្រើន ដែលដាក់បន្ទុកលើជនរងគ្រោះឲ្យរកភស្តុតាងបង្ហាញ។ នៅក្រោមច្បាប់នៃការព្រមព្រៀងដោយការស័្ម គ្រចិត្តនេះវិញ ជនត្រូវបានចោទប្រកាន់ ត្រូវបង្ហាញភស្តុតាងថា ជនរងគ្រោះបានព្រមព្រៀងដោយ ស្ម័គ្រចិត្តហើយ។ ទោះបីជាយ៉ាងនេះក្តី ការព្រមព្រៀងដោយស័្មគ្រចិត្តនេះមិនមែនជាគំនិតថ្មីនោះទេ គឺវាមានតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅឆ្នាំឆ្នាំ ២០១៨ មានតែប្រទេសចំនួន ១០ ក្នុងចំណោម ៣៣ ប្រទេសនៅអឺរ៉ុបប៉ុណ្ណោះ ដែលទទួលស្គាល់ថា ការរួមភេទដោយគ្មានការព្រមព្រៀងដោយ ស្ម័គ្រចិត្ត គឺជាការចាប់រំលោភ។ ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញអ្នកអានអំពីប្រធានបទ នៃការព្រមព្រៀង ដោយ ស្ម័គ្រចិត្ត ថាតើ ការព្រមព្រៀងដោយស្ម័គ្រចិត្តជាអ្វី ហើយអ្វីដែលមិនមែន ជាការ ព្រមព្រៀងដ...

Latrine – the Good, the Bad, and the Stinky

Image
Have you ever been away from home, say, in the countryside or on vacation, and suddenly, your stomach started making protest? You feel that the tingle coming on in your belly. Your stomach cramps up, and feel like curling on wherever you are and wait for the pain to pass? Or maybe you run to the nearest toilet and camp there until your stomach decides not to torture you anymore. But what if there isn't any toilet or latrine nearby? Well, this nice little commercial tells exactly that story.