ការរំលោភ គឺមកពីស្លៀកពាក់ខ្លី ដើរលេងយប់ ឬផឹកស្រវឹងឬ?
នេះជាលើកទី៣ហើយ ដែលខ្ញុំសរសេរពីបញ្ហារំលោភផ្លូវភេទនេះ។ លើកទីមួយគឺ
“Slut-shaming and victim-blaming” ហើយលើកទីពីរគឺ “‘No sir, I did not ask to be raped,’ –The spread of rape culture”។ លើកនេះ ខ្ញុំចង់និយាយបញ្ហានេះម្តងទៀត ដោយប៉ុន្មានថ្ងៃមុននេះ
Brock Turner ដែលជាសិស្សសាកលវិទ្យាល័យ
Stanford ត្រូវបានជាប់ទោះចំនួន៦ខែ
ក្នុងករណីប៉ុនប៉ងរំលោភអ្នកដែលស្រវឹង ការបៀតបៀនកេរ្តិ៍ខ្មាសអ្នកស្រវឹង
និងការបៀតបៀនកេរ្តិ៍ខ្មាសអ្នកដែលសន្លប់មិនដឹងខ្លួន។ ព័ត៌មានបន្ថែមរបស់ករណីនេះ
គឺមាននៅខាងក្រោមអត្ថបទ។
អ្វីដែល Turner បានធ្វើ គឺមិនសមនឹងជាប់ទោសត្រឹមតែ៦ខែឡើយ
ព្រោះគេបានបំផ្លាញជីវិតរបស់អ្នករងគ្រោះទាំងស្រុង។ តាមច្បាប់ប្រទេសខ្មែរ
ត្រូវជាប់ទោសពី៥ទៅ១០ឆ្នាំ ប៉ុន្តែករណីលំអៀងទៅខាងជនល្មើសករណីរំលោភ
គឺមានច្រើនករណីណាស់ មិនថានៅសហរដ្ឋអាមេរិក ឬនៅប្រទេសខ្មែរទេ។ កាលពីឆ្នាំ២០១៣
កាសែត Cambodia Daily បានចុះផ្សាយពីរបាយការណ៍របស់
UN ដែលបញ្ជាក់ថា មនុស្សប្រុសខ្មែរ១ក្នុងចំណោម៥នាក់ធ្លាប់ចាប់រំលោភ។
ការរំលោភផ្លូវភេទ គឺជាការរួមភេទ ឬបៀតបៀនដោយមិនមានការយល់ព្រមពីភាគីម្ខាងទៀត។
ហើយអ្នកដែលស្រវឹង មិនដឹងខ្លួន មិនមានសតិគ្រប់គ្រាន់ ឬអនិតិជន គឺមិនអាចផ្តល់សិទ្ធិការអនុញ្ញាតបានទេ។
ប៉ុន្តែមនុស្សភាគច្រើនមិនយល់ពីបញ្ហានេះទេ ដែលធ្វើឲ្យករណីរំលោភចេះតែកើតមានឡើង។
ពេលដែលមានករណីរំលោភកើតឡើង មនុស្សជាច្រើនតែងតែបន្ទោសទៅខាងស្រី។ ឃ្លាដែលគេចូលចិត្តនិយាយមានដូចជា៖
Credit: samuelmerritt.edu |
«ស្រីម្នាក់ហ្នឹងសមគេរំលោភ
ព្រោះស្លៀកពាក់ខ្លី លេចលើ លេចក្រោម»។ តើការស្លៀកពាក់របស់មនុស្សម្នាក់
ម៉េចបានជាទៅពាក់ព័ន្ធជាមួយនឹងប្រដាប់ភេទរបស់មនុស្សម្នាក់ទៀតទៅវិញ? ខ្ញុំស្លៀកពាក់លើខ្លួនខ្ញុំ
តែបើអ្នកគ្រប់គ្រងប្រដាប់ភេទអ្នកមិនបាន ហេតុអ្វីបានជាខុសខ្ញុំទៅវិញ?
តើមនុស្សស្រីជាអ្នកបញ្ជាប្រដាប់ភេទមនុស្សប្រុសឬ?
«មនុស្សស្រីដើរលេងយប់
ត្រូវគេរំលោភអ៊ីចឹងហើយ»។ មនុស្សស្រីដើរលេងយប់ ត្រូវមនុស្សប្រុសរំលោភ
ហេតុអ្វីបានជាខុសមនុស្សស្រី? តើមនុស្សស្រីជាអ្នកសុំឲ្យមនុស្សប្រុសរំលោភឬ?
សម័យនេះហើយ តើមនុស្សស្រីមិនគួរដើរលេងយប់ នៅតែផ្ទះ ដើម្បីកុំឲ្យគេរំលោភឬ?
«ផឹកស្រវឹង ដេកជាមួយគេ
គេមិនហៅថារំលោភទេ»។ ទីមួយ អ្នកដែលស្រវឹងមិនអាចផ្តល់ជាយល់ព្រមទេ។ បើអ្នកស្រវឹងហើយព្រមឲ្យឡានទៅគេ
តើច្បាប់យកជាការអត់? គេមានដែលឲ្យអ្នកស្រវឹងទៅផ្តិតមេដៃរឿងអីទេ? ហើយបើដឹងថាគេស្រវឹងហើយ
ហេតុអ្វីមិនឲ្យគេដេកឲ្យស្រួលបួល ឬយកគេទៅផ្ទះ? ចង់រួមភេទដល់ថ្នាក់ទ្រាំមិនបានមែន?
«បើធ្លាប់រួមភេទជាមួយម្តងហើយ
ចង់រួមភេទលើកក្រោយពេលណាក៏បាន»។ បើសិនបើខ្ញុំខ្ចីម៉ូតូគេម្នាក់
គេឲ្យខ្ចីម្តង។ ដល់លើកក្រោយ ទោះបីជាម្ចាស់គេមិនឲ្យខ្ចីក៏ដោយ ក៏ខ្ញុំយកបានដែរ
ព្រោះខ្ញុំយកបានម្តងហើយ។ នេះគេមិនហៅថា ការលួចទេ។
ប្រសិនបើដៃគូម្ខាងមិនយល់ព្រម សូម្បីតែជាប្តីប្រពន្ធនឹងគ្នា ក៏ជាការរំលោភដែរ។
«បើសិនមិនស្រែកឲ្យគេជួយ
ឬតដៃទេ គឺមិនមែនរំលោភទេ»។ ៨១.៧%នៃស្រីខ្មែរ និង៦៥.១%នៃបុរសខ្មែរគិតថា
បើមនុស្សស្រីមិនតដៃទេ គឺមិនមែនការរំលោភទេ។ ខ្ញុំមិនចង់បកស្រាយច្រើនទេ
តែចង់សួរអញ្ចេះវិញ បើចោរប្លន់យកម៉ូតូ ហើយយើងខ្លាច មិនហ៊ានវាយចោរ ឬស្រែកឲ្យគេជួយ
អ៊ីចឹងគឺមិនមែនការប្លន់ទេ មែនទេ? គឺជាការឲ្យម៉ូតូទៅចោរដោយព្រមព្រៀងគ្នា។
«ម៉េចបានដឹងថារំលោភ?
ក្រែងលោខាងស្រីធ្វើស៊ីទៅ»។ ពេលមនុស្សស្រីម្នាក់ចោទមនុស្សប្រុសថាបានរំលោភគាត់
តើគាត់បានអ្វីមកវិញ? តើសង្គមអបអរសាទរគាត់ឬ? តើគ្រួសារគាត់ជួយអរឬ? គេថាធ្វើអ៊ិចឹងដើម្បីបានការជាមួយមនុស្សប្រុស។
តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលទៅធ្វើដល់ថ្នាក់នេះ? ជាពិសេសក្នុងសង្គមខ្មែរ
ប្រាប់គេឯងថាខ្លួនជាអ្នករងគ្រោះករណីរំលោភ មិនមែនជារឿងល្អទេ។ ព្រោះតែគោលគំនិតបែបនេះហើយ
បានជាមនុស្សស្រីភាគច្រើនមិនហ៊ានទៅរាយការណ៍។
RAINN បានចេញតួលេខថា
ក្នុងចំណោមករណីរំលោភ៣ មានតែ១ទេ ដែលត្រូវបានរាយការណ៍។
ហេតុផល? ខ្លាចសង្គមរើសអើង ខ្លាចគ្រួសារ ខ្លាចប៉ូលីសមិនជឿ ខ្លាចគេចោទប្រកាន់ថាមកពីគាត់
ឬគេមិនខ្វល់ ហើយមិនចាប់អ្នកប្រព្រឹត្ត។
Vice President Joe
Biden បានសរសេរសំបុត្រមួយទៅនារីដែល Turner បានរំលោភ ហើយក្នុងនោះ
លោកបានសរសេរថា៖ «យើងនឹងនិយាយដើម្បីផ្លាស់ប្តូរវប្បធម៌នៅតាមសកលវិទ្យាល័យរបស់ពួកយើង
វប្បធម៌ដែលចេះតែសួរសំណួរខុស ដូចជា៖ តើអ្នកស្លៀកពាក់អ្វីកាលហ្នឹង? ហេតុអ្វីបានជាទៅកន្លែងហ្នឹង?
តើអ្នកបាននិយាយអ្វីខ្លះ? តើអ្នកបានផឹកគ្រឿងស្រវឹងច្រើនប៉ុណ្ណា? ជាជាងសួរទៅវីញថា៖
ហេតុអ្វីបានជាគេ [អ្នករំលោភ] គិតថាគេមានសិទ្ធិទៅចាប់រំលោភមនុស្សម្នាក់ទៀត»?
មានដឹងថាមូលហេតុតែមួយគត់ដែលនាំឲ្យមានការរំលោភគឺអ្វីទេ? គឺមនុស្សប្រុសចាប់រំលោភមនុស្សស្រី។
មិនមែនមកពីមនុស្សស្រីនោះស្លៀកខ្លី ផឹកស្រវឹង ឬដើរលេងយប់ទេ។ គឺមកពីមនុស្សប្រុសម្នាក់សម្រេចចិត្តរំលោភមនុស្សស្រី។
សង្គមយើងបច្ចុប្បន្នដាស់តឿន ហើយអប់រំមនុស្សស្រីកុំឲ្យដើរយប់ កុំឲ្យជឿគេ
កុំឲ្យផឹកស្រា ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ ដែលហៅកូនបុ្រសមកនិយាយជាមួយ
ហើយប្រាប់ទៅពួកគេថា៖ «មនុស្សស្រីក៏ជាមនុស្សដែរ។ ត្រូវគោរពពួកគេ។ បើគេនិយាយថា
«ទេ» គឺមានន័យថាទេ។ កុំរំលោភមនុស្សស្រី»។ បើមនុស្សប្រុសមិនរំលោភ តើមានករណីរំលោភមកពីណា?
No means no. Don’t rape. Pretty simple.
ឧទាហរណ៍ថា ការរាយការណ៍ករណីប្លន់ ដូចនឹងករណីរំលោភ៖
បុរស៖ ខ្ញុំចង់រាយការណ៍ករណីប្លន់។
ប៉ូលីស៖ ប្លន់? គេប្លន់នៅប្អូនឯងនៅណា?
បុរស៖ ខ្ញុំកំពុងតែដើរនៅផ្លូវមួយនោះ ហើយចោរក៏ទាញកាំភ្លើងយកភ្ជង់ ហើយប្រាប់ខ្ញុំឲ្យឲ្យលុយទៅគេទាំងអស់។
ប៉ូលីស៖ ហើយប្អូនក៏ឲ្យលុយទៅគេទៅ?
បុរស៖ បាទ។ ខ្ញុំធ្វើតាមចោរនោះប្រាប់។
ប៉ូលីស៖ អ៊ីចឹងប្អូនឯងស្តាប់តាមចោរ ឲ្យលុយទៅចោរ ហើយអត់ព្រមតដៃ ឬស្រែកឲ្យគេជួយទេ?
បុរស៖ បាទ! ខ្ញុំខ្លាចពេក។ ខ្ញុំខ្លាចចោរនោះបាញ់ខ្ញុំស្លាប់។
ប៉ូលីស៖ ប៉ុន្តែប្អូនឯងស្តាប់តាមចោរ។ ហើយខ្ញុំលឺថា ប្អូនឯងជាមនុស្សចិត្តសប្បុរសទៀត ត្រូវអត់?
បុរស៖ បាទ ខ្ញុំចូលចិត្តបរិច្ចាគលុយ។
ប៉ូលីស៖ អ៊ីចឹងប្អូនឯងចូលចិត្តឲ្យលុយទៅគេ។
បុរស៖ ចុះវាពាក់ព័ន្ធនឹងករណីខ្ញុំយ៉ាងម៉េច?
ប៉ូលីស៖ ប្អូនឯងស្លៀកពាក់ខោអាវថ្លៃ ហើយដើរតាមផ្លូវម្នាក់ឯង ទាំងដែលគេទាំងអស់គ្នាដឹងថាប្អូនឯងចូលចិត្តបរិច្ចាគលុយឲ្យគេឯង។ ហើយពេលគេប្លន់ ប្អូនឯងអត់តដៃទេ។ ស្តាប់មើលទៅ ដូចជាប្អូនឯងឲ្យលុយទៅគេ ហើយស្តាយក្រោយ។ ប្រាប់ខ្ញុំតាមត្រង់ទៅមើល តើប្អូនឯងចង់បំផ្លាញជីវិតរបស់អ្នកដែលយកលុយប្អូនឯង គ្រាន់តែព្រោះតែកំហុសរបស់ប្អូនឯងឬ?
ប៉ូលីស៖ ប្លន់? គេប្លន់នៅប្អូនឯងនៅណា?
បុរស៖ ខ្ញុំកំពុងតែដើរនៅផ្លូវមួយនោះ ហើយចោរក៏ទាញកាំភ្លើងយកភ្ជង់ ហើយប្រាប់ខ្ញុំឲ្យឲ្យលុយទៅគេទាំងអស់។
ប៉ូលីស៖ ហើយប្អូនក៏ឲ្យលុយទៅគេទៅ?
បុរស៖ បាទ។ ខ្ញុំធ្វើតាមចោរនោះប្រាប់។
ប៉ូលីស៖ អ៊ីចឹងប្អូនឯងស្តាប់តាមចោរ ឲ្យលុយទៅចោរ ហើយអត់ព្រមតដៃ ឬស្រែកឲ្យគេជួយទេ?
បុរស៖ បាទ! ខ្ញុំខ្លាចពេក។ ខ្ញុំខ្លាចចោរនោះបាញ់ខ្ញុំស្លាប់។
ប៉ូលីស៖ ប៉ុន្តែប្អូនឯងស្តាប់តាមចោរ។ ហើយខ្ញុំលឺថា ប្អូនឯងជាមនុស្សចិត្តសប្បុរសទៀត ត្រូវអត់?
បុរស៖ បាទ ខ្ញុំចូលចិត្តបរិច្ចាគលុយ។
ប៉ូលីស៖ អ៊ីចឹងប្អូនឯងចូលចិត្តឲ្យលុយទៅគេ។
បុរស៖ ចុះវាពាក់ព័ន្ធនឹងករណីខ្ញុំយ៉ាងម៉េច?
ប៉ូលីស៖ ប្អូនឯងស្លៀកពាក់ខោអាវថ្លៃ ហើយដើរតាមផ្លូវម្នាក់ឯង ទាំងដែលគេទាំងអស់គ្នាដឹងថាប្អូនឯងចូលចិត្តបរិច្ចាគលុយឲ្យគេឯង។ ហើយពេលគេប្លន់ ប្អូនឯងអត់តដៃទេ។ ស្តាប់មើលទៅ ដូចជាប្អូនឯងឲ្យលុយទៅគេ ហើយស្តាយក្រោយ។ ប្រាប់ខ្ញុំតាមត្រង់ទៅមើល តើប្អូនឯងចង់បំផ្លាញជីវិតរបស់អ្នកដែលយកលុយប្អូនឯង គ្រាន់តែព្រោះតែកំហុសរបស់ប្អូនឯងឬ?
Note: While I do
understand that men can be victims of rape, too, for argument’s sake, and for statistics’ sake, let’s
say the victim is female, but this applies for male victims, too.
Love, Catherine
XOXO
My former posts on
rape:
Details on the
Brock Turner case & extra information on sexual assault:
Comments
Post a Comment