Friday, December 7, 2018

ស្រ្តីមានសិទ្ធិទទួលបានព័ត៌មានអំពីការរំលូតកូន - A Free and Informed Woman


[English Below]
នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ អង្គការ Marie Stopes Cambodia បានបើកសម្ភោធយុទ្ធនាការមួយដែលមានបំណងចង់លើកកម្ពស់ការយល់ដឹងរបស់ស្រ្តីអំពីសិទ្ធិបន្តពូជ និង សិទ្ធិក្នុងការសម្រេចចិត្ត ដែលមានឈ្មោះថា «សិទ្ធិក្នុងការជ្រើសរើស»។ យុទ្ធនាការនេះតម្រង់ទិសដៅរបស់ខ្លួនទៅកាន់ការជម្រុញឲ្យស្រ្តីធ្វើការសម្រេចចិត្តទៅលើរាងកាយរបស់ខ្លួន និង ផ្ទៃពោះរបស់ខ្លួន ក៏ដូចជាផ្តល់ព័ត៌មានពេញលេញ និង គ្រប់គ្រាន់អំពីការរំលូតកូន ដែលជានីតិវិធីវះកាត់មួយដែលស្របច្បាប់ និងប្រកបដោយសុវត្ថិភាពប្រសិនបើអនុវត្តដោយបុគ្គិលិកសុខាភិបាល និង គ្លីនិក ប្រកបដោយជំនាញ និង វិជ្ជាជីវៈ។ និយាយឲ្យខ្លីទៅ យុទ្ធនាការនេះគាំទ្រ និង លើកទឹកចិត្តឲ្យស្រ្តីមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត និង ទទួលបានព័ត៌មានគ្រប់គ្រាន់។

Monday, November 12, 2018

តើការរៀបចំផែនការគ្រួសារជាតួនាទីរបស់អ្នកណា? Who has the rights to decide the family planning?


[English Below]

សិទ្ធិក្នុងការរៀបចំផែនការគ្រួសារគឺជាសិទ្ធិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ

មាត្រា ៤៥ នៃសេចក្តីប្រកាសនៃសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ» បើយោងតាមសេចក្តីប្រកាសនេះ ផែនការគ្រួសារ គឺជាសិទ្ធិមនុស្សដែលចាំបាច់មួយសម្រាប់បុរស និង ស្រ្តីស្មើៗគ្នា ហើយវាជាសិទ្ធិដែលមិនអាចបំបាត់ចោល រំលោភបំពាន គម្រាមគំហែងនៅក្រោមលក្ខខណ្ឌណាៗទាំងអស់ មិនថាដោយបុគ្គលណាម្នាក់ឡើយ។

Wednesday, September 12, 2018

ការព្រមព្រៀងដោយស្ម័គ្រចិត្ត - Affirmative Consent

នៅខែឧសភាឆ្នាំ ២០១៨ ប្រទេសស៊ុយអ៊ែតបានអនុម័តច្បាប់ស្តីពីការព្រមព្រៀងដោយស្ម័គ្រចិត្ត(Affirmative Consent Law) ដែលចែងថា មនុស្សត្រូវផ្តល់ការយល់ព្រមតាមរយៈការប្រើប្រាស់ ពាក្យសម្តី ឬកាយវិការ ក្នុងទំនាក់ទំនង ផ្លូ វភេទណាមួយ។ បើសិនជាគ្មានការយល់ព្រមបែបនេះទេ គឺចាត់ទុកថាជាការរំលោភ សេពសន្ថវៈ ច្បាប់នេះខុសគ្នា ១៨០ ដឺក្រេពីច្បាប់ស្តីពីការចាប់រំលោភ នៅក្នុងប្រទេសភាគច្រើន ដែលដាក់បន្ទុកលើជនរងគ្រោះឲ្យរកភស្តុតាងបង្ហាញ។ នៅក្រោមច្បាប់នៃការព្រមព្រៀងដោយការស័្ម គ្រចិត្តនេះវិញ ជនត្រូវបានចោទប្រកាន់ ត្រូវបង្ហាញភស្តុតាងថា ជនរងគ្រោះបានព្រមព្រៀងដោយ ស្ម័គ្រចិត្តហើយ។ ទោះបីជាយ៉ាងនេះក្តី ការព្រមព្រៀងដោយស័្មគ្រចិត្តនេះមិនមែនជាគំនិតថ្មីនោះទេ គឺវាមានតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅឆ្នាំឆ្នាំ ២០១៨ មានតែប្រទេសចំនួន ១០ ក្នុងចំណោម ៣៣ ប្រទេសនៅអឺរ៉ុបប៉ុណ្ណោះ ដែលទទួលស្គាល់ថា ការរួមភេទដោយគ្មានការព្រមព្រៀងដោយ ស្ម័គ្រចិត្ត គឺជាការចាប់រំលោភ។ ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញអ្នកអានអំពីប្រធានបទ នៃការព្រមព្រៀង ដោយ ស្ម័គ្រចិត្ត ថាតើ ការព្រមព្រៀងដោយស្ម័គ្រចិត្តជាអ្វី ហើយអ្វីដែលមិនមែន ជាការ ព្រមព្រៀងដោយស្ម័គ្រចិត្ត  ព្រមទាំង សារៈសំខាន់របស់វា ក្នុងការផ្តន្ទាទោសជនប្រព្រឹត្ត បទល្មើសរំលោភបំពានផ្លូវភេទ។

Tuesday, April 4, 2017

Latrine – the Good, the Bad, and the Stinky

Have you ever been away from home, say, in the countryside or on vacation, and suddenly, your stomach started making protest? You feel that the tingle coming on in your belly. Your stomach cramps up, and feel like curling on wherever you are and wait for the pain to pass? Or maybe you run to the nearest toilet and camp there until your stomach decides not to torture you anymore. But what if there isn't any toilet or latrine nearby? Well, this nice little commercial tells exactly that story.

Friday, August 5, 2016

តើការរកស៊ីផ្លូវភេទគួរតែស្របច្បាប់ដែរឬទេ?



ការ រក ស៊ី ផ្លូវ ភេទ ត្រូវ បាន គេ ចាត់ ទុក ថា ជា ការងារ ដែល មាន អាយុ កាល ចំណាស់ ជាង គេ ក្នុង ពិភពលោក។ ទោះ ជា យ៉ាង នេះ ក៏ ដោយ ក៏ មនុស្ស ភាគ ច្រើន នៅ តែ មើល ងាយ ស្រ្តី (ឬ បុរស) ដែល រក ស៊ី ផ្លូវ ភេទ ហើយ គិត ថា ការងារ នេះ ជា ការងារ ដែល ថោក ទាប និង កង្វក់។ ប៉ុន្តែ ពេល ដែល យើង គិត មក វិញ តើ ការ រក ស៊ី ផ្លូវ ភេទ ខុស ពីការងារ ផ្សេង ទៀត ត្រង់ ណា?

Monday, July 4, 2016

អ្នកមានបញ្ហាផ្លូវចិត្ត មិនមែនជាមនុស្សឆ្កួតទេ



កាល​ពី​ម្សិល​មិញ «សារ​ព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ» បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា៖ «រោគ​សញ្ញា​ប្លែកៗ មុន​ក្លាយ​ជា «មនុស្ស​ឆ្កួត»។» ប្រទេស​ខ្មែរ​យើង​មាន​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន តែ​មក​ដល់​ពេល​នេះ​ហើយ មនុស្ស​ភាគ​ច្រើន​នៅ​តែ​មិន​យល់​ថា ជំងឺ​ផ្លូវ​ចិត្ត​ជា​អ្វី​ ហើយ​ចេះ​តែ​នាំ​គ្នា​ហៅ​ថា​ជា «មនុស្ស​ឆ្កួត»។ 

Friday, July 1, 2016

Dear Sixth-Grade Crush

Dear sixth-grade crush. I stumbled upon some photos of the high school we went to. Memories hit me like a freight train. It took me back to almost a decade ago. It took me back to you.

Friday, June 17, 2016

Looks Matter



Ah, inner beauty. The phrase you utter to describe and reassure people you don't find attractive. Well, I'm here to tell you that it's all a bunch of bullshit.We tell each other that beauty doesn't matter; all that matters is someone's personality. That's a lie. Beauty matters. Period. 

Friday, June 10, 2016

ការរំលោភ គឺមកពីស្លៀកពាក់ខ្លី ដើរលេងយប់ ឬផឹកស្រវឹងឬ?



នេះ​ជា​លើក​ទី​៣​ហើយ ដែល​ខ្ញុំ​សរសេរ​ពី​បញ្ហា​រំលោភ​ផ្លូវ​ភេទ​​នេះ។ លើក​ទី​មួយ​គឺ “Slut-shaming and victim-blaming” ហើយ​លើក​ទី​ពីរ​គឺ “‘No sir, I did not ask to be raped,’ –The spread of rape culture”។ លើក​នេះ ខ្ញុំ​ចង់​និយាយ​បញ្ហា​នេះ​ម្តង​ទៀត ដោយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Brock Turner ដែល​ជា​សិស្ស​សាកលវិទ្យាល័យ Stanford ត្រូវ​បាន​ជាប់​ទោះ​ចំនួន​៦​ខែ ក្នុង​ករណី​ប៉ុន​ប៉ង​រំលោភ​អ្នក​ដែល​ស្រវឹង ការ​បៀត​បៀន​កេរ្តិ៍​ខ្មាស​អ្នក​ស្រវឹង និង​ការ​បៀត​បៀន​កេរ្តិ៍​ខ្មាស​អ្នក​ដែល​សន្លប់​មិន​ដឹង​ខ្លួន។ ព័ត៌មាន​បន្ថែម​របស់​ករណី​នេះ គឺ​មាន​នៅ​ខាង​ក្រោម​អត្ថបទ។

អ្វី​ដែល Turner បាន​ធ្វើ គឺ​មិន​សម​នឹង​ជាប់​ទោស​ត្រឹម​តែ​៦​ខែ​ឡើយ ព្រោះ​គេ​បាន​បំផ្លាញ​ជីវិត​របស់​អ្នក​រងគ្រោះ​ទាំង​ស្រុង។ តាម​ច្បាប់​ប្រទេស​ខ្មែរ ត្រូវ​ជាប់​ទោស​ពី​៥​ទៅ​១០​ឆ្នាំ ប៉ុន្តែ​ករណី​លំអៀង​ទៅ​ខាង​ជន​ល្មើស​ករណី​រំលោភ​ គឺ​មាន​ច្រើន​ករណី​ណាស់ មិន​ថា​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​ប្រទេស​ខ្មែរ​ទេ។ កាល​ពី​ឆ្នាំ​២០១៣ កាសែត Cambodia Daily បាន​ចុះ​ផ្សាយ​ពី​របាយការណ៍​របស់ UN ដែល​បញ្ជាក់​ថា មនុស្ស​ប្រុស​ខ្មែរ​១​ក្នុង​ចំណោម​៥​នាក់​ធ្លាប់​ចាប់​រំលោភ
ការ​រំលោភ​ផ្លូវ​ភេទ គឺ​ជា​ការ​រួម​ភេទ ឬ​បៀត​បៀន​ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​ភាគី​ម្ខាង​ទៀត។ ហើយ​អ្នក​ដែល​ស្រវឹង​ មិន​ដឹង​ខ្លួន មិន​មាន​សតិ​គ្រប់​គ្រាន់ ឬ​អនិតិជន គឺ​មិន​អាច​ផ្តល់​សិទ្ធិ​ការ​អនុញ្ញាត​បាន​ទេ។ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​យល់​ពី​បញ្ហា​នេះ​ទេ​ ដែល​ធ្វើ​ឲ្យ​ករណី​រំលោភ​ចេះ​តែ​កើត​មាន​ឡើង។

ពេល​ដែល​មាន​ករណី​រំលោភ​កើត​ឡើង មនុស្ស​ជា​ច្រើន​តែង​តែ​បន្ទោស​ទៅ​ខាង​ស្រី។ ឃ្លា​ដែល​គេ​ចូល​ចិត្ត​និយាយ​មាន​ដូច​ជា៖ 

Credit: samuelmerritt.edu
«ស្រី​ម្នាក់​ហ្នឹង​សម​គេ​រំលោភ ព្រោះ​ស្លៀក​ពាក់​ខ្លី លេច​លើ លេច​ក្រោម»។ តើ​ការ​ស្លៀក​ពាក់​របស់​មនុស្ស​ម្នាក់ ម៉េច​បាន​ជា​ទៅ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រដាប់​ភេទ​របស់​មនុស្ស​ម្នាក់​ទៀត​ទៅ​វិញ? ខ្ញុំ​ស្លៀក​ពាក់​លើ​ខ្លួន​ខ្ញុំ តែ​បើ​អ្នក​គ្រប់​គ្រង​ប្រដាប់​ភេទ​អ្នក​មិន​បាន ហេតុអ្វី​បាន​ជា​ខុស​ខ្ញុំ​ទៅ​វិញ? តើ​មនុស្ស​ស្រី​ជា​អ្នក​បញ្ជា​ប្រដាប់​ភេទ​មនុស្ស​ប្រុស​ឬ?

«មនុស្ស​ស្រី​ដើរ​លេង​យប់ ត្រូវ​គេ​រំលោភ​អ៊ីចឹង​ហើយ»។ មនុស្ស​ស្រី​ដើរ​លេង​យប់ ត្រូវ​មនុស្ស​ប្រុស​រំលោភ ហេតុអ្វី​បាន​ជា​ខុស​មនុស្ស​ស្រី? តើ​មនុស្ស​ស្រី​ជា​អ្នក​សុំ​ឲ្យ​មនុស្ស​ប្រុស​រំលោភ​ឬ? សម័យ​នេះ​ហើយ តើ​មនុស្ស​ស្រី​មិន​គួរ​ដើរ​លេង​យប់ នៅ​តែ​ផ្ទះ ​ដើម្បី​កុំ​ឲ្យ​គេ​រំលោភ​ឬ?

«ផឹក​ស្រវឹង ដេក​ជាមួយ​គេ គេ​មិន​ហៅ​ថា​រំលោភ​ទេ»។ ទី​មួយ អ្នក​ដែល​ស្រវឹង​មិន​អាច​ផ្តល់​ជា​យល់​ព្រម​ទេ។ បើ​អ្នក​ស្រវឹង​ហើយ​ព្រម​ឲ្យ​ឡាន​ទៅ​គេ តើ​ច្បាប់​យក​ជា​ការ​អត់? គេ​មាន​ដែល​ឲ្យ​អ្នក​ស្រវឹង​ទៅ​ផ្តិត​មេ​ដៃ​រឿង​អី​ទេ? ហើយ​បើ​ដឹង​ថា​គេ​ស្រវឹង​ហើយ ហេតុ​អ្វី​មិន​ឲ្យ​គេ​ដេក​ឲ្យ​ស្រួលបួល ឬ​យក​គេ​ទៅ​ផ្ទះ? ចង់​រួម​ភេទ​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​មែន?

«បើ​ធ្លាប់​រួម​ភេទ​ជាមួយ​ម្តង​ហើយ ចង់​រួម​ភេទ​លើក​ក្រោយ​ពេល​ណា​ក៏​បាន»។ បើសិន​បើ​ខ្ញុំ​ខ្ចី​ម៉ូតូ​គេ​ម្នាក់​ គេ​ឲ្យ​ខ្ចី​ម្តង។ ដល់​លើក​ក្រោយ ទោះ​បី​ជា​ម្ចាស់​គេ​មិន​ឲ្យ​ខ្ចី​ក៏​ដោយ ក៏​ខ្ញុំ​យក​បាន​ដែរ ព្រោះ​ខ្ញុំ​យក​បាន​ម្តង​ហើយ។ នេះ​គេ​មិន​ហៅ​ថា ការ​លួច​ទេ។

ប្រសិន​បើ​ដៃ​គូ​ម្ខាង​មិន​យល់​ព្រម សូម្បី​តែ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក៏​ជា​ការ​រំលោភ​ដែរ។

«បើសិន​មិន​ស្រែក​ឲ្យ​គេ​ជួយ ឬ​ត​ដៃ​ទេ គឺ​មិន​មែន​រំលោភ​ទេ»។ ៨១.៧%​នៃ​ស្រី​ខ្មែរ និង​៦៥.១%​នៃ​បុរស​ខ្មែរ​គិត​ថា បើ​មនុស្ស​ស្រី​មិន​ត​ដៃ​ទេ គឺ​មិន​មែន​ការ​រំលោភ​ទេ។ ខ្ញុំ​មិន​ចង់​បក​ស្រាយ​ច្រើន​ទេ តែ​ចង់​សួរ​អញ្ចេះ​វិញ បើ​ចោរ​ប្លន់​យក​ម៉ូតូ ហើយ​យើង​ខ្លាច មិន​ហ៊ាន​វាយ​ចោរ ឬ​ស្រែក​ឲ្យ​គេ​ជួយ អ៊ីចឹង​គឺ​មិន​មែន​ការ​ប្លន់​ទេ មែន​ទេ? គឺ​ជា​ការ​ឲ្យ​ម៉ូតូ​ទៅ​ចោរ​ដោយ​ព្រម​ព្រៀង​គ្នា។

«ម៉េច​បាន​ដឹង​ថា​រំលោភ? ក្រែង​លោ​ខាង​ស្រី​ធ្វើ​ស៊ី​ទៅ»។ ពេល​មនុស្ស​ស្រី​ម្នាក់​ចោទ​មនុស្ស​ប្រុស​ថា​បាន​រំលោភ​គាត់ តើ​គាត់​បាន​អ្វី​មក​វិញ? តើ​សង្គម​អបអរសាទរ​គាត់​ឬ? តើ​គ្រួសារ​គាត់​ជួយ​អរ​ឬ? គេ​ថា​ធ្វើ​អ៊ិចឹង​ដើម្បី​បាន​ការ​ជាមួយ​មនុស្ស​ប្រុស។ តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់ ដែល​ទៅ​ធ្វើ​ដល់​ថ្នាក់​នេះ? ជា​ពិសេស​ក្នុង​សង្គម​ខ្មែរ ប្រាប់​គេ​ឯង​ថា​ខ្លួន​ជា​អ្នក​រងគ្រោះ​ករណី​រំលោភ មិន​មែន​ជា​រឿង​ល្អ​ទេ។ ព្រោះ​តែ​គោល​គំនិត​បែប​នេះ​ហើយ បាន​ជា​មនុស្ស​ស្រី​ភាគ​ច្រើន​មិន​ហ៊ាន​ទៅ​រាយការណ៍។

RAINN បាន​ចេញ​តួលេខ​ថា ក្នុង​ចំណោម​ករណី​រំលោភ​៣ មាន​តែ​១​ទេ ដែល​ត្រូវ​បាន​រាយការណ៍។ ហេតុផល? ខ្លាច​សង្គម​រើស​អើង ខ្លាច​គ្រួសារ ខ្លាច​ប៉ូលីស​មិន​ជឿ ខ្លាច​គេ​ចោទ​ប្រកាន់​ថា​មក​ពី​គាត់ ឬ​គេ​មិន​ខ្វល់ ហើយ​មិន​ចាប់​អ្នក​ប្រព្រឹត្ត។

Vice President Joe Biden បាន​សរសេរ​សំបុត្រ​មួយ​ទៅ​នារី​ដែល Turner បាន​រំលោភ ហើយ​ក្នុង​នោះ លោក​បាន​សរសេរ​ថា៖ «យើង​នឹង​និយាយ​ដើម្បី​ផ្លាស់​ប្តូរ​វប្បធម៌​នៅ​តាម​សកលវិទ្យាល័យ​របស់​ពួក​យើង វប្បធម៌​ដែល​ចេះ​តែ​សួរ​សំណួរ​ខុស ដូច​ជា៖ តើ​អ្នក​ស្លៀក​ពាក់​អ្វី​កាល​ហ្នឹង? ហេតុអ្វី​បាន​ជា​ទៅ​កន្លែង​ហ្នឹង? តើ​អ្នក​បាន​និយាយ​អ្វី​ខ្លះ? តើ​អ្នក​បាន​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ប៉ុណ្ណា? ជា​ជាង​សួរ​ទៅ​វីញ​ថា៖ ហេតុអ្វី​បាន​ជា​គេ [អ្នក​រំលោភ] គិត​ថា​គេ​មាន​សិទ្ធិ​ទៅ​ចាប់​រំលោភ​មនុស្ស​ម្នាក់​ទៀត»?

មាន​ដឹង​ថា​មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​គឺ​អ្វី​ទេ? គឺ​មនុស្ស​ប្រុស​ចាប់​រំលោភ​មនុស្ស​ស្រី។ មិន​មែន​មក​ពី​មនុស្ស​ស្រី​នោះ​ស្លៀក​ខ្លី ផឹក​ស្រវឹង ឬ​ដើរ​លេង​យប់​ទេ។ គឺ​មក​ពី​មនុស្ស​ប្រុស​ម្នាក់​សម្រេច​ចិត្ត​រំលោភ​មនុស្ស​ស្រី។ សង្គម​យើង​បច្ចុប្បន្ន​ដាស់​តឿន ហើយ​អប់រំ​មនុស្ស​ស្រី​កុំ​ឲ្យ​ដើរ​យប់ កុំ​ឲ្យ​ជឿ​គេ កុំ​ឲ្យ​ផឹក​ស្រា ប៉ុន្តែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ហៅ​កូន​បុ្រស​មក​និយាយ​ជាមួយ ហើយ​ប្រាប់​ទៅ​ពួក​គេ​ថា៖ «មនុស្ស​ស្រី​ក៏​ជា​មនុស្ស​ដែរ។ ត្រូវ​គោរព​ពួក​គេ។​ បើ​គេ​និយាយ​ថា «ទេ» គឺ​មាន​ន័យ​ថា​ទេ។ កុំ​រំលោភ​មនុស្ស​ស្រី»។ បើ​មនុស្ស​ប្រុស​មិន​រំលោភ តើ​មាន​ករណី​រំលោភ​មក​ពី​ណា?

No means no. Dont rape. Pretty simple.

ឧទាហរណ៍​ថា ការ​រាយការណ៍​ករណី​ប្លន់ ដូច​នឹង​ករណី​រំលោភ៖
បុរស៖ ខ្ញុំ​ចង់​រាយការណ៍​ករណី​ប្លន់។
ប៉ូលីស៖ ប្លន់? គេ​ប្លន់​នៅ​ប្អូន​ឯង​នៅ​ណា?
បុរស៖ ខ្ញុំ​កំពុង​តែ​ដើរ​នៅ​ផ្លូវ​មួយ​នោះ ហើយ​ចោរ​ក៏​ទាញ​កាំភ្លើង​យក​ភ្ជង់ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ឲ្យ​លុយ​ទៅ​គេ​ទាំង​អស់។
ប៉ូលីស៖ ហើយ​ប្អូន​ក៏​ឲ្យ​លុយ​ទៅ​គេ​ទៅ?
បុរស៖ បាទ។ ខ្ញុំ​ធ្វើ​តាម​ចោរ​នោះ​ប្រាប់។
ប៉ូលីស៖ អ៊ីចឹង​ប្អូន​ឯង​ស្តាប់​តាម​ចោរ ឲ្យ​លុយ​ទៅ​ចោរ ហើយ​អត់​ព្រម​ត​ដៃ ឬ​ស្រែក​ឲ្យ​គេ​ជួយ​ទេ?
បុរស៖ បាទ! ខ្ញុំ​ខ្លាច​ពេក។ ខ្ញុំ​ខ្លាច​ចោរ​នោះ​បាញ់​ខ្ញុំ​ស្លាប់។
ប៉ូលីស៖ ប៉ុន្តែ​ប្អូន​ឯង​ស្តាប់​តាម​ចោរ។ ហើយ​ខ្ញុំ​លឺ​ថា​ ប្អូន​ឯង​ជា​មនុស្ស​ចិត្ត​សប្បុរស​ទៀត ត្រូវ​អត់?
បុរស៖ បាទ ខ្ញុំ​ចូលចិត្ត​បរិច្ចាគ​លុយ។
ប៉ូលីស៖ អ៊ីចឹង​ប្អូន​ឯង​ចូលចិត្ត​ឲ្យ​លុយ​ទៅ​គេ។
បុរស៖ ចុះ​វា​ពាក់​ព័ន្ធ​នឹង​ករណី​ខ្ញុំ​យ៉ាង​ម៉េច?
ប៉ូលីស៖ ប្អូន​ឯង​ស្លៀក​ពាក់​ខោ​អាវ​ថ្លៃ ហើយ​ដើរ​តាម​ផ្លូវ​ម្នាក់​ឯង ទាំង​ដែល​គេ​ទាំង​អស់​គ្នា​ដឹង​ថា​ប្អូន​ឯង​ចូល​ចិត្ត​បរិច្ចាគ​លុយ​ឲ្យ​គេ​ឯង។ ហើយ​ពេល​គេ​ប្លន់ ប្អូន​ឯង​អត់​ត​ដៃ​ទេ។ ស្តាប់​មើល​ទៅ ដូច​ជា​ប្អូន​ឯង​ឲ្យ​លុយ​ទៅ​គេ​ ហើយ​ស្តាយ​ក្រោយ។ ប្រាប់​ខ្ញុំ​តាម​ត្រង់​ទៅ​មើល តើ​ប្អូន​ឯង​ចង់​បំផ្លាញ​ជីវិត​របស់​អ្នក​ដែល​យក​លុយ​ប្អូន​ឯង គ្រាន់​តែ​ព្រោះ​តែ​កំហុស​របស់​ប្អូន​ឯង​ឬ?

Note: While I do understand that men can be victims of rape, too, for arguments sake, and for statistics sake, lets say the victim is female, but this applies for male victims, too.

Love, Catherine
XOXO

My former posts on rape:

Details on the Brock Turner case & extra information on sexual assault: