តើធ្វើយ៉ាងណាទើបបន្ថយហានិភ័យកុំឲ្យរងអំពើរំលោភបំពានផ្លូវភេទ - Tips to Reduce Risks of Sexual Assault
[English Below]
តើវាជាការបន្លើសដែរឬទេបើសិនជាខ្ញុំនិយាយថា
ការរំលោភបំពានផ្លូវភេទ គឺជាអ្វីដែលស្រ្តីគ្រប់រូបនៅប្រទេសកម្ពុជាតែងតែមានកង្វល់រហូត?
វាមិនមែនជាការបន្លើសនោះទេ ខ្ញុំនឹងបកស្រាយ។
នៅពេលដែលអ្នកចេញក្រៅម្នាក់ឯងពេលយប់
អ្នកតែងតែបារម្ភថានឹងមានរឿងអ្វីទៅកើតឡើងលើអ្នក បើសិនជាអ្នកមិនសូវខ្វាយខ្វល់ពីសុវត្ថិភាពបន្តិចបន្តួចនោះ?
នៅពេលដែលអ្នកជិះរថយន្តឈ្នួល រថយន្តសាធារណៈ អ្នកតែងតែមានអារម្មណ៍មិនស្រួលក្នុងចិត្ត
ហើយចេះតែខ្លាចថារឿងអ្វីមួយនឹងកើតឡើងមកលើអ្នក ហើយអ្នកបន់ស្រន់ថាសុំឲ្យគាត់មានអារម្មណ៍ល្អសោះថ្ងៃនេះ
ដើម្បីកុំឲ្យគាត់ធ្វើបាបយើង។ នេះគឺជាការពិតសម្រាប់ស្រ្តីទាំងអស់។
នេះមិនមែនមានន័យថាបុរសមិនត្រូវបានគេបៀតបៀនផ្លូវភេទនោះទេ
ប៉ុន្តែចំនួនមនុស្សស្រីដែលរងអំពើនេះគឺវាច្រើនណាស់បើប្រៀបធៀបទៅនឹងបុរស
ហើយអារម្មណ៍មួយនេះគឺពិសេសសម្រាប់ស្រ្តីភេទ។
Credit: Integrify |
ជាក់ស្តែង ស្រ្តីម្នាក់ ក្នុង ស្រ្តី ៤
នាក់គឺជាជនរងគ្រោះនៃអំពើហិង្សារាងកាយ ផ្លូវចិត្ត និង ផ្លូវភេទ។ ១ ក្នុង ចំណោម ៤
នាក់។ អំពើហិង្សាផ្លូវភេទគឺមិនមែនជាកំហុសរបស់ជនរងគ្រោះនោះទេ។
យើងត្រូវច្បាស់ទៅលើចំនុចនេះ។ យ៉ាងណាមិញ មានគន្លឹះខ្លះៗដែលយើងអាចធ្វើបានដើម្បីកាត់បន្ថយហានិភ័យក្នុងការរងអំពើរំលោភបំពានផ្លូវភេទ។
នេះមិនមែនខ្ញុំមានន័យចង់បន្ទោសអ្នកដែលមិនធ្វើតាមគន្លឹះខាងក្រោមនេះ ឬដាក់សម្ពាធលើអ្នកណានោះទេ។
តែខ្ញុំជឿថាគន្លឹះទាំងនេះវាអាចមានអត្ថប្រយោជន៍សម្រាប់អ្នកដែលគាត់ចេញដើរលេងពេលយប់តែម្នាក់ឯង
ឬ ទៅកន្លែងប្លែក។
គន្លឹះខាងក្រោមនេះខ្លះ
ត្រូវបានដកស្រង់ពីអង្គការ និង ស្ថាប័នផ្លូវការដែលផ្តោតទៅលើការកាត់បន្ថយការរំលោភបំពានផ្លូវភេទ
និង ការលើកកម្ពស់ចំណេះដឹងជុំវិញបញ្ហានេះ៖
១. ចូរប្រយ័ត្នប្រយែងការពារកន្លែងដែលយើងរស់នៅ
អ្នកគប្បីគួរតែចាក់សោរផ្ទះ
ឬ កន្លែងស្នាក់នៅនៅពេលណាដែលចេញទៅក្រៅ។ ភាគច្រើនករណីបែបនេះជនល្មើសជាសង្សារចាស់ ឬ
អ្នកដែលគេហៅថា stalker ដែលតាមដានជនរងគ្រោះស្អិត។
ពួកនេះដឹងពីអាស័យដ្ឋានរបស់អ្នក និង ព្យាយាមចូលលាក់ខ្លួនក្នុងផ្ទះរបស់អ្នកនៅពេលដែលអ្នកចេញពីផ្ទះបាត់។
អំពើហិង្សារវាងដៃគូ គឺជាករណីដែលឧស្សាហ៍កើតមានខ្លាំងណាស់ ដូចនេះការការពារកន្លែងរស់នៅ គឺជារឿងដែលល្អប្រសើរ។
២. មានផែនការបម្រុង៖
ច្បាប់មួយគឺតែងតែប្រាប់នរណាម្នាក់ដែលយើងទុកចិត្ត
អំពីកន្លែងដែលយើងត្រូវទៅ ឬ កន្លែងដែលយើងកំពុងស្ថិតនៅ ដូចនេះប្រសិនបើមានអ្វីកើតឡើង ពួកគេអាចរកយើងឃើញបានឆាប់រហ័ស។
អ្នកក៏អាចដាក់អ្នកដែលអ្នកទុកចិត្តជា ទំនាក់ទំនងឆាប់រហ័សលើទូរស័ព្ទរបស់អ្នកដែលគ្រាន់តែចុចលេខណាមួយ គឺអាចហៅបានភ្លាម
ឬ មួយក៏អ្នកដាក់កូដសម្ងាត់មួយ ហើយនិយាយកូដនោះប្រាប់អ្នកដែលយើងទុកចិត្តនៅពេលដែលយើងមិនអាចនិយាយអ្វីបាន។
ឧទាហរណ៍ អ្នក និង បងស្រីរបស់អ្នកនិយាយគ្នារួចហើយថាបើសិនជាមានអ្នកណាម្នាក់និយាយកូដ
៩១១ នោះមានន័យថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលមិនមានសុវត្ថិភាព ឬ
មនុស្សដែលមិនសូវស្រួល។
៣. ត្រូវប្រយ័ត្នអ្វីដែលអ្នកបរិភោគ
និង ផឹក៖
នៅពេលដែលអ្នកទៅជប់លៀង ឬ
កម្មវិធីណាមួយ ត្រូវប្រយ័ត្នកុំទទួលយកភេសជ្ជៈដែលគេឲ្យយើង។ វារឹតតែប្រសើរប្រសិនបើយើងយកម្ហូប
និង ភេសជ្ជៈដោយខ្លួនឯងដើម្បីទប់ស្កាត់ការដាក់ថ្នាំ។
៤. វឹកហាត់ការពារខ្លួន៖
ការរៀនក្បាច់ការពារខ្លួនបន្តិចបន្តួចក៏អាចមានសារៈប្រយោជន៍ដែរ។
ខ្ញុំបានចូលរៀនបានខ្លះៗ ហើយខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថាវាពិតជាសប្បាយខ្លាំងណាស់!
យ៉ាងណាមិញ វាអាចជួយយើងបានខ្លះដែរនៅពេលដែលមានអ្នកដែលចង់ធ្វើបាបយើង។
៥. ប្រសិនបើអ្នកកំពុងនៅលើរថយន្ត៖
ប្រសិនបើអ្នកកំពុងជិះឡានឈ្នួល
ហើយអ្នកបើកឡានយកអ្នកទៅកន្លែងដែលអ្នកមិនស្គាល់ ចូរកុំអាលបាត់បង់ស្មារតី។
ត្រូវតាំងចិត្តឲ្យស្ងប់ ហើយផ្ញើរសារទៅកាន់មិត្តភក្តិរបស់អ្នក ឬមួយក៏ផ្ញើ live
location តាមបណ្តាញសង្គមដើម្បីឲ្យគេអាចបើកឡានទៅតាមអ្នកបាន។ អ្នកអាចធ្វើបែបនេះមុននឹងការជិះរថយន្តឈ្នួលគ្រប់ពេលវេលាក៏បានដែរ។
វាអាចធ្វើឲ្យអ្នកស្ងប់អារម្មណ៍បាន ដែលអ្នកមានអារម្មណ៍ថា មានអ្នកចាំមើលអ្នករហូត។
៦. កុំខ្លាចក្នុងការនិយាយថា
«ទេ» ឬ ការកុហកដើម្បីការពារខ្លួន៖
ស្រ្តីពេលខ្លះមានភាពភ័យខ្លាចក្នុងការបដិសេធការអញ្ជើញពីអ្នកណាម្នាក់
ដោយសារតែពួកគេខ្លាចគេនិយាយថាឲ្យថាឈ្លើយ ឬ មិនគួរឲ្យរាប់អាន។ កុំខ្វល់ពីសម្តីទាំងអស់នោះអី។
នេះគឹជាជម្រើសរបស់យើង។ ប្រសិនបើអ្នកមានអារម្មណ៍មិនមានសុវត្ថិភាពជាមួយមនុស្សណាម្នាក់
កុំស្ទាក់ស្ទើក្នុងការចាកចេញពីកន្លែងនោះឲ្យសោះ ហើយដោះសារធ្វើយ៉ាងម៉េចឲ្យចេញពីទីនោះឲ្យបាន
ហើយទៅនៅជិតអ្នកដែលយើងទុកចិត្តដែលបានមកជាមួយយើង។ គ្រាន់តែកុហកដើម្បីការពារខ្លួន
វាមិនអីនោះទេ។
ខ្ញុំមានគន្លឹះតែប៉ុននេះឯង។
គន្លឹះទាំងនេះអាចកាត់បន្ថយហានិភ័យបាន ប៉ុន្តែនេះមិនមានន័យថាអ្នកមិនធ្វើតាមគន្លឹះទាំងអស់នេះគួរតែទទួលការស្តីបន្តោសនោះទេ។
វាមិនមែនជាកំហុសរបស់ជនរងគ្រោះនោះឡើយ! ត្រូវចងចាំ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ
និង ប្រធានបទប្រចាំថ្ងៃផ្សេងៗទៀតដែលសំខាន់ចំពោះអ្នក សូមហៅមកកាន់លេខ ៣-២-១។
---
Would it be an exaggeration to say that sexual assault is a
part of an on-going worry in every Cambodian woman’s life? It isn’t, because
here’s why.
When you want to go out alone at night, you think about what
is going to happen to you if you just let loose for a little bit, when you
stopped being on your guard every single second. When you get on a taxi and
other modes of hired transport/public transportation, you have a deep sinking
feeling at the back of your mind that something will happen to you, that
someone is just going to think that today is the day to commit sexual assault
and you pray that the person you’re with is having a good day so you would be
safe. This is the reality of women everywhere. That is not to say that men do
not get sexually assaulted, but the proportion of women who do is overwhelming,
and that deep sinking feeling every time we go out alone is so excruciatingly
female. In fact, one in four women in Cambodia is a victim of physical, emotional,
or sexual violence. [[1]] Let
me repeat that, ONE IN FOUR women.
Sexual violence is never the victim’s fault. Let’s be clear
about that. However, perhaps there are certain measures that women AND men
could take in order to reduce the risks of getting sexually assaulted. That is
not to suggest that people who do not take such measures deserve to be sexually
assaulted, or putting pressure on the victims to be responsible for their own
sexual assault rather than focusing on solutions to dissuade or punish
perpetrators. I just believe that these tips may be helpful for those who feel
unsafe when going out alone or at night.
Some of these tips are taken from organizations and formal
bodies focusing on reducing and raising awareness on sexual assault: [[2]][[3]]
- Be aware of the protection of your private living space:
You should always be sure to lock the door
to your house, or your dorm, wherever you happen to be staying at. This is
mostly the issue with ex-lovers/stalkers being the perpetrator of sexual assault.
They would know your address and when you leave/enter the house. Intimate
partner violence is incredibly common, so taking the step to secure your living
space would be a good idea.
2. Have a backup plan:
The rule is to always tell someone close to
you where you’re going or where you’re at, so that if anything happens they
would know immediately where to find you. Put your trusted ones on speed dial,
or have a code for when you feel like you might be in danger, so that you can
send for help faster.
For example, you and your sister
established the code “911” for when you feel like you are uncomfortable with a
situation or the person you’re with.
Another thing that could be helpful is to
always look for an escape route in an enclosed space.
3. Watch what you eat and drink:
When you go to parties/social events, do
not readily accept a drink from someone else you don’t completely trust. It’d
be better if you take the extra step to get all of your drinks by yourself so
that no one would have the chance to put anything in your drink or your food.
Be cautious!
Credit: TimesLIVE |
4. Take a self-defense class:
Self-defense class is a very useful and
healthy way to protect yourself. I took a couple of classes myself and I can
tell you that it’s really fun! Anyway, learn tips and tricks on how to tackle
your opponent when they try to physically restrain you, it might really be
helpful someday.
5. If you are on a vehicle:
If you’re on a vehicle taking you to some
place you do not know, do not panic. Alert your friends via message and send them
your live location so they can track you and immediately go after you. You can
also do this as a precaution whenever you ride public or hired transportation.
It can also calm you down when you know that you will always have someone to
watch your back.
6. Don’t be afraid to say “no” or lie:
Women are sometimes afraid to reject
invitation from people due to the fact that they could be seen as rude or
disagreeable. Don’t be. This is for your safety. If at any time you feel like a
person is making you uncomfortable, do not hesitate to leave the place
immediately or excuse yourself and go attach yourself to a friend that you came
with or someone you trust instead. Feel free to lie or make excuses if you
want, it doesn’t make you a bad person when you’re only doing this to protect
yourself.
There you go! These are some of the tips that you can take
to reassure yourself whenever you go out alone or at night, or go on a date. Like
I said, these tips are useful to reduce risks, but it doesn’t mean those who do
not comply with the advice above are to blame when there are trouble. Sexual
assault is not the victim’s fault!
For more information about his topic and other everyday
topics that are important to you, please dial
3-2-1.
3-2-1.
Comments
Post a Comment