Posts

Showing posts from November, 2015

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

Image
For the English version, click here .  តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក សង្គម​បាន​បង្រៀន​ខ្ញុំ​ថា កើត​មក​ជា​មនុស្ស​ស្រី តម្លៃ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ភាព​បរិសុទ្ធ ឬ​ព្រហ្មចារីយ៍​របស់​ខ្ញុំ ( ឬ​ព្រហ្មចារីនី , according to my professor)​ ។ « មនុស្សស្រី តែ​អស់​ហ្ស៊ីន ឬ​អស់​ព្រហ្មចារីយ៍ ដឹង​តែ​ចប់​ហើយ » ។ ឃ្លា​នេះ​ ខ្ញុំ​ធ្លាប់​បាន​លឺ​ច្រើន​លើក​ច្រើន​សា​ចេញ​ពី​មាត់​មនុស្ស​មិន​ថា ស្រី ឬ​ប្រុស​ទេ។ ​គេ​ថា​ មនុស្ស​ស្រី​ដែល​អស់​ព្រហ្មចារីយ៍​មុន​រៀប​ការ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​វប្បធម៌ ហើយ​អ្នក​ខ្លះ​គឹ​ថា​មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ « អាស់ » ឬ « អស់​សាច់ » ។ សតវត្ស​ទី​២១​នេះ​ទៅ​ហើយ ទោះ​ជា​ប្រទេស​មួយ​ជឿន​លឿន​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​មនុស្ស​ស្រី​តាម​រយៈ​ព្រហ្មចារីយ៍​នេះ​ដែរ។

Things I Wish I'd Known Before Jumping Into A Relationship

Image
Believe it or not, I have only been in a relationship once. If you know me at all, you'd know that I'm a very flighty person, and I have moments when I realized that I'm in a relationship and go into panic mode. It happens more than I can count, but I'm still here. Just as every else in life, I have stumbled, fallen, made mistakes and made some very stupid decisions. If I could go back and gave some advice to my 19-year-old self, this is what I would tell her:

មនុស្សស្រីស្លៀកពាក់បែបណាបានសង្គមឈប់រិះគន់ឲ្យ?

ឲ្យ​តែ​ខ្ញុំ​ចូល​ទៅ​មើល Facebook ពេល​ណា ដឹង​តែ​មាន​រឿង​ត្រូវ​ហួស​ចិត្ត​រហូត។ កាល​ពី​ថ្ងៃ​ពុធ​នេះ​ មិត្ត​ភក្តិ​ខ្ញុំ​បាន Tag ខ្ញុំ​ចូល​ក្នុង​រូប​របស់​នារី​ម្នាក់​ដែល​គាត់​ពាក់​អាវ​វាល​ខ្នង និង​ខោ​ខ្លី ដែល​បង​ប្រុស​ម្នាក់​គាត់​បាន Post ហើយ​គាត់​បាន​និយាយ​ថា សម្លៀក​បំពាក់​នារី​ម្នាក់​នោះ​គឺ​បំផ្លាញ​ប្រពៃណី​ខ្មែរ ហើយ​ថែម​ទាំង​ប្រៀប​ធៀប​គាត់​នឹង​ស្រី​បារ​ទៀត។ គិត​ទៅ​ខ្មែ​យើង ឲ្យ​តែ​គេ​ធ្វើ​អ្វី​ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ដឹង​តែ​បំផ្លាញ​ប្រពៃណី​តែ​ម្តង។ គួរ​តែ​មាន​ពាក្យ​រិះ​គន់​ថ្មី​ហើយ។

Halloween vs. បុណ្យជាតិខ្មែរ

Image
ថ្ងៃ​សៅរ៍​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺ​បុណ្យ Halloween ដែល​ជា​បុណ្យ​របស់​ជនជាតិ Celtic តាំង​ពី​បុរាណ ដោយ​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ការ​បញ្ចប់​នៃ​រដូវ​កាល​ប្រមូល​ផល ហើយ​គេ​មាន​ជំនឿ​ថា នៅ​ថ្ងៃ​៣១ ខែ​តុលា​ ពិភព​មនុស្ស និង​ខ្មោច​មាន​លក្ខណៈ​ជាន់​គ្នា​( the veil thins) ហើយ​ខ្មោច​ទាំង​នោះ​អាច​នឹង​រស់​ឡើង​វិញ ឬ​មក​ព្យាបាទ​មនុស្ស។ ពិធី​បុណ្យ Halloween នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប សហរដ្ឋ​អាមេរិច ប្រទេស​អូស្រ្តាលី និង​ប្រទេស​ញ៉ូហ្សេឡង់។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ថា នៅ​ប្រទេស​ខ្មែរ​ក៏​មាន​ការ​ប្រារព្ធ​ពិធី​នេះ​ដែរ តែ​ក្នុង​ឆ្នាំ​នេះ ពិធី​បុណ្យ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ធំ​ជាង​ឆ្នាំ​មុនៗ។