អ្វីដែលចង់និយាយទៅកាន់អ្នកដែលត្រូវបានគេរំលោភ - A Message to Sexual Assault Survivors
[English Below] ជូនចំពោះជនរងគ្រោះទាំងអស់ ខ្ញុំសរសេរលិខិតមួយនេះ មិនមែនក្នុងនាមជាអ្នកជ្រោមជ្រែងជនរងគ្រោះអំពើហិង្សាផ្លូវភេទ ឬ ជាអ្នកគាំពារសិទ្ធិមនុស្សអ្វីធំធេងនោះទេ ខ្ញុំគ្រាន់តែចង់និយាយពីរឿងនេះក្នុងនាមជាបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ អ្នកអាចគិតថាខ្ញុំដូចជាមិត្តភក្តិម្នាក់ក៏បាន តែខ្ញុំមិនមែនសរសេរលិខិតនេះដើម្បីចង់បង្ខំឲ្យអ្នកបំផ្លេច ឬ បោះបង់គំនិតរបស់អ្នក ឬក៏យ៉ាងម៉េចនោះទេ។ ខ្ញុំគ្រាន់តែចង់ផ្តល់ការគាំទ្រមួយផ្នែកតូចតែប៉ុណ្ណោះ។