អ្នកដែលត្រូវគេរំលោភជួបបញ្ហាអ្វីខ្លះ - Health Risks After Sexual Assault

[English Below]
 
ខ្ញុំធ្លាប់បានលឺរឿងជាច្រើនមកហើយ។

រឿងដែល​ពិតជាមិនគួរឲ្យចង់ជឿ ប៉ុន្តែក៏មិនមានអ្វីគូរឲ្យភ្ញាក់ផ្អើលដែរ​នៅក្នុងសង្គម​ដែលយើងរស់​នៅ​រាល់ថ្ងៃនេះ។​ រឿងទាំងនេះ​វាមិនមានប្រភពជាក់លាក់ ឬកើតឡើងលើតែមនុស្សម្នាក់នោះទេ ហើយវាក៏មិនមែនជារឿងដែលកម្រមាននោះដែរ។ ខ្ញុំបានលឺ​ពីរឿងដែលស្រ្តីត្រូវបាន​រំលោភបំពាន​ផ្លូវភេទ ហើយឪពុកម្តាយរបស់ជនរងគ្រោះនោះមិនហ៊ានយកកូនទៅពេទ្យ​ដោយសារតែ​ខ្លាច​អ្នក​ជិតខាងនឹងដឹងថាកូនខ្លួនឯងបាត់បង់ព្រហ្មចារីយ៍ ឬ ក៏ត្រូវបានអសោចកេរ្តិ៍ឈ្មោះគ្រួសារ ហើយ​មិន​មានអ្នកណាយកកូននោះទៅធ្វើប្រពន្ធ។ ពេលដែលលឺរឿងនេះហើយ ក្នុងចិត្តខ្ញុំពោរពេញ​ដោយ​កំហឹង លាយឡំជាមួយនឹងការអាណិតដែរ តែភាគច្រើនគឺខឹងតែម្តង​ ហើយនិងការងឿង​ឆ្ងល់​យ៉ាងសម្បើម។ 


ពិតណាស់ដែល​ខ្ញុំសោកស្តាយលើសពីអ្វីទៅទៀតដែលគាត់ត្រូវបានគេរំលោភបំពាន តែអ្វីដែល​ខ្ញុំមិនយល់នោះគឺហេតុអ្វី ក្នុងករណីនេះ កិត្តិយស កេរ្តិ៍ឈ្មោះមានសារៈសំខាន់ជាងសុខភាព និង ភាពសុខុមាលភាពនៃរាងកាយ និង ផ្លូវចិត្តរបស់ជនរងគ្រោះទៅវិញ? ចុះការដែលរកជំនួយ​ដល់​ជន​រងគ្រោះនោះ? បន្ទាប់មកខ្ញុំក៏យល់។ ខ្ញុំគិតថាប្រហែលជាពួកគាត់មិនដឹង ពួកគាត់មិនដឹង​ពី​គ្រោះថ្នាក់ និង ហានិភ័យផ្នែកសុខភាពទាំងអស់ដែលអាច​កើតមានទៅ​លើជនរងគ្រោះនៃអំពើ​រំលោភ​បំពានផ្លូវភេទ។ នេះមិនមែនខ្ញុំលើកលែងឲ្យទង្វើរបស់ពួកគាត់នោះទេ តែខ្ញុំត្រូវបូកផ្សំ​ជាមួយ​នឹងកត្តាសង្គម ក៏ដូចជាការបង្រៀនតៗគ្នានៅក្នុងប្រទេសកម្ពុជា។

ដូចនេះ​ហើយ ថ្ងៃនេះខ្ញុំក៏សម្រេចចិត្តចង់សរសេរពីបញ្ហានេះ។ តើអ្វីខ្លះដែលអាចជាផលវិបាក​សុខភាព​ទាក់ទងនឹងជនរងគ្រោះនៃអំពើរំលោភបំពានផ្លូវភេទ?

ផលប៉ះពាល់ដល់សុខភាពផ្លូវកាយ

និយាយអំពីសុខភាពរាងកាយជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ ជាពិសេសពីការរំលោភ​សេពសន្ថវៈ​មានការប្រឈមនឹងការឆ្លងមេរោគអេដស៍ ជម្ងឺកាមរោគ និង ការមិនគភ៌​ដែល​មិន​ចង់​បាន។

ការសិក្សាមួយបានរកឃើញថាស្ត្រី​ដែលមានប្រវត្តិនៃធ្លាប់រងនូវការ​រំលោភបំពានផ្លូវភេទនា​ពេល​ថ្មីៗ មានអត្រាប្រឈមនឹងការកើតជំងឺកាមរោគច្រើនជាង​អ្នកដែលមិនដែលត្រូវបាន​រំលោភ​បំពាន​ផ្លូវភេទពីមុនមក។

យ៉ាងណាក៏ដោយ ចង់បញ្ជាក់ថាមិនមែនជនរងគ្រោះនៃអំពើហឹង្សា​ផ្លូវភេទទាំងអស់​សុទ្ធសឹង​ជា​ស្ត្រី​នោះទេ គ្រាន់តែស្រ្តីជាជនរងគ្រោះភាគច្រើន។​ ជនរងគ្រោះការរំលោភសេពសន្ទវៈតាមរន្ធគូទ ប្រឈមមុខកាន់តែខ្លាំងមួយកម្រិតទៀតជាមួយនឹងការឆ្លងមេរោគអេដស៍។

ការមានផ្ទៃពោះ​ដែលមិនចង់បាន ក៏គឺជាហានិភ័យចម្បងមួយដែរដែលធ្វើឲ្យមាន​ការប៉ះពាល់​ដល់​ជនរងគ្រោះដែលជាស្រ្តីយ៉ាងខ្លាំង។

ចូរចងចាំថាមេរោគអេដស៍​និងជំងឺកាមរោគ​ក៏អាចឆ្លងតាមរយៈការរួមភេទ​តាមមាត់ដោយ​បង្​ខំផងដែរ។

ពេលវេលា​គ្រប់ម៉ោងទាំងអស់សុទ្ធតែមាន​សារៈសំខាន់សម្រាប់ជនរងគ្រោះពីការរំលោភ និង​ការ​បំពានផ្លូវភេទ។ ក្នុងរយះពេល ៧២ ម៉ោង (ល្អបំផុតត្រឹម ២៤ ម៉ោង) ជនរងគ្រោះគួរ​ទទួល​ថ្នាំ​ព្យាបាល​បង្កា​ក្រោយពេលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ (PEP)  និងទទួលថ្នាំ​ការពារ​កំណើត​បន្ទាន់ពីការមានផ្ទៃពោះដែលមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល ១២០ម៉ោង និងអាចមាន​ប្រសិទ្ធភាពក្នុងរយៈពេល ១២០ម៉ោង (ឬ ៥ថ្ងៃ)។ 

វាមានសារសំខាន់ណាស់ក្នុងការទៅមណ្ឌលសុខភាព ក្នុងរយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃកើតហេតុ ដើម្បីធានានូវសុខុមាលភាពរាងកាយរបស់ជនរងគ្រោះ។

ផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត

ខ្ញុំតែងតែនិយាយថាការប៉ះពាល់ផ្នែកផ្លូវចិត្តគឺជាពេជ្ឈឃាតស្ងប់ស្ងាត់ ហើយវាជាអ្វីដែលគេតែង​តែ​មើលរំលង និង ​មិនខ្វាយខ្វល់ជាងគេ។ នេះគឺដោយសារតែកង្វះការយល់ដឹង និង ការអប់រំទាក់ទង​ទៅនឹង​ប្រធានបទទាំងអស់នេះ។

ជនរងគ្រោះ ឬ អ្នកដែលធ្លាប់រងនូវអំពើហិង្សាផ្លូវភេទអាចមាននូវការបាក់ទឹកចិត្ត ជម្ងឺស្លុតអារម្មណ៍​ដោយ​សារតែឆ្លងកាត់ហេតុការណ៍អាក្រក់ណាមួយ (PTSD) ​និង ការនឹកឃើញហេតុការណ៍​អាក្រក់​នោះម្តងហើយម្តងទៀត (Flashbacks) ហើយទាំងអស់នេះសុទ្ធតែអាចនាំឲ្យ​ពួកគាត់មាន​គំនិត​សម្លាប់ខ្លួន ឬ ធ្វើបាបខ្លួនឯងបាន។ ហេតុនេះហើយបានជាការជួយស្វែង​រកអ្នកជំនាញ​ផ្នែក​ព្យាបាល​ផ្លូវចិត្ត និង អ្នកពិគ្រោះយោបល់គឺជាជំហានមួយដ៏សំខាន់បំផុត​ក្នុងការជួយឲ្យ​ជន​រងគ្រោះ​កសាងស្មារតីឡើងវិញ។ តើអ្នកដឹងទេថាអ្វីទៀតអាចជួយបាននោះ? ការយល់ពី​ស្ថានភាពរបស់​អ្នកជម្ងឺ ក៏ដូចជាការរៀនសូត្រ និង អំពាវនាវអំពីសារៈ​សំខាន់នៃ​ចំណេះដឹង​ទៅលើសុខភាពផ្លូវចិត្ត។

ខ្ញុំបាននិយាយជាច្រើនដងហើយអំពី​រឿងនេះ ប៉ុន្តែខ្ញុំតែម្នាក់ឯងមិនមានអំណាចគ្រប់គ្រាន់ទេ។ សម្លេងរួបរួមគ្នារបស់យុវជន យុវនារី មានអំណាចអាចរីករាលដាល​ពាសពេញសង្គម​ដែលយើង​រស់នៅ គួបផ្សំជាមួយការអប់រំគ្នាទៅវិញទៅមក ជាពិសេសអ្នកដែលមិនទទួលស្គាល់​ភាពធ្ងន់ធ្ងរ​នៃជំងឺផ្លូវចិត្ត។

ខ្ញុំមិនចង់ឮរឿងដែលគួរឲ្យខឹងទាំងអស់នោះទៀតទេ។ ខ្ញុំចង់ឮគេនិយាយថាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទបានទទួលបានជំនួយដែលពួកគេត្រូវការ។ ខ្ញុំចង់ឃើញនូវភាពក្លាហានរបស់ពួកគេនៅចុះលើកាសែតនៅពេលដែលពួកគេដាក់ជនល្មើសនៅក្នុងគុក។ ខ្ញុំចង់ឃើញពួកគេចែករំលែកស្មារតីនៃការងើបឈរឡើងវិញប្រឆាំងនឹងឧបសគ្គក្នុងជីវិត។ ទោះបីជាពួកគេចំណាយពេលយូរព្យាបាលផ្លូវកាយ និង ចិត្តរបស់ពួកគេ ខ្ញុំចង់ឃើញជនរងគ្រោះដែលដឹងពីតម្លៃរបស់ខ្លួនឯង ដឹងថាវាមិនមែនជាកំហុសរបស់ខ្លួននោះទេ ហើយក្រោកឈរដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សនៅក្នុងសង្គមអំពីបញ្ហាទាក់ទងនឹងរឿងទាំងនេះ។
 
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះក៏ដូចជាប្រធានបទទាក់ទងនឹងការរស់នៅប្រចាំ
ថ្ងៃដែលមានសារៈសំខាន់ចំពោះអ្នក សូមទាក់ទងមកកាន់លេខ ៣--១។


I’ve heard stories.

Ridiculous stories, but not hard to believe when you grew up in a society such as the one we have.

These stories were not specific nor were they rare stories. I heard stories of girls getting sexually assaulted, and their parents being too scared to take them to the hospital lest the whole neighborhood knew that she had lost her virginity or that her reputation (or her family’s reputation) be ruined and no one would take her as a wife. These stories didn’t invoke in me as much sadness as it invoked anger – and a general feeling of being dumb-founded. Of course, I was sad that she was cruelly violated, but I could not for the life of me understand how someone would think that reputation was more important than a person’s well-being, health, and getting them the help that they need. Professional help and support. Then, I realized that perhaps they did not know. They did not know all the health risks that came with victims of such crimes. That did not excuse their behavior, but I had to factor in our lack of sex education to account for their ignorance.

Hence, today I’m bringing you this topic. What are the possible health risks associated with sexual assault and rape?

Physical Health Risks

Talking about the physical health, victims of sexual violence, especially rape, are at risk of HIV infection, STDs/STIs, and unwanted pregnancy.

A study found that women with a recent history of abuse are at significantly increased risk of STI incidence than those who have never been sexually abused before. [1]

Nevertheless, not all victims of sexual violence are women, although the majority are. HIV can be transmitted more effectively through anal intercourse; therefore, male victims that were sexually violated by male perpetrators also face this predicament.

Unwanted pregnancy is obviously one of the leading risks that haunt victims of sexual violence.

Keep in mind that HIV and STIs/STDs can also be transmitted through forced oral intercourse.

Every hour matters for survivors of rape and sexual assault. You have 72 hours (ideally 24 hours), to receive post-exposure prophylaxis (PEP) to prevent HIV infection and 120 hours to receive emergency contraception to prevent unwanted pregnancy.

It is vital to visit a health facility within 3 days of an incident to ensure your physical well-being.

Mental Health Risks

Now, mental health afflictions are the true silent killers, and they are the ones that are most often overlooked or ignored due to the stigma and lack of education regarding these topics.
Victims or should I say survivors of sexual violence experience depression, post-traumatic stress disorder, and flashbacks – all of which can lead to suicide and self-harm.[2] That is why helping victims get professional help from therapists and clinical psychologists is an extremely important step in helping victims heal. You know what other things can help? Empathy, and getting others and yourself informed about mental health.

I have spoken out many times about this, but I, alone, do not have enough power. The collective voices of young people have immense power, spread the word, educate each other, and reprimand those who willingly choose to dismiss mental health.

I don’t want to hear those ridiculous stories anymore. I want to hear stories of survivors getting the help that they need. I want to see their courageous faces on newspaper putting perpetrators behind bars. I want to see them spreading the message of resilience and power. Even if they take a long time to rehabilitate from their abuse, I want to see survivors that know they are not at fault, that they’re still valuable, and fight against the system that tell them otherwise.

For more information about this topic and other everyday topics that are important to you, please dial 3-2-1.
 

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale