អ្វីដែលចង់និយាយទៅកាន់អ្នកដែលត្រូវបានគេរំលោភ - A Message to Sexual Assault Survivors


[English Below]
 
ជូនចំពោះជនរងគ្រោះទាំងអស់

ខ្ញុំសរសេរលិខិតមួយនេះ មិនមែនក្នុងនាមជាអ្នកជ្រោមជ្រែងជនរងគ្រោះអំពើហិង្សាផ្លូវភេទ ឬ ជាអ្នកគាំពារសិទ្ធិមនុស្សអ្វីធំធេងនោះទេ ខ្ញុំគ្រាន់តែចង់និយាយពីរឿងនេះក្នុងនាមជាបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ អ្នកអាចគិតថាខ្ញុំដូចជាមិត្តភក្តិម្នាក់ក៏បាន តែខ្ញុំមិនមែន​សរសេរលិខិតនេះ​ដើម្បីចង់បង្ខំឲ្យអ្នកបំផ្លេច ឬ បោះបង់គំនិតរបស់អ្នក ឬក៏យ៉ាងម៉េចនោះទេ។ ខ្ញុំគ្រាន់តែ​ចង់ផ្តល់ការ​គាំទ្រមួយផ្នែកតូចតែប៉ុណ្ណោះ។


តាមពិតទៅ វាមិនមានវិធីល្អឥតខ្ចោះណាមួយដើម្បីលើកយកប្រធានបទរសើប​ដូចជាអំពើហិង្សា​លើ​ផ្លូវភេទយកមកនិយាយនោះទេ។​ មនុស្សម្នាក់ៗមានបទពិសោធន៍​ទាក់ទងនឹង​អំពើហិង្សា​ផ្លូវភេទខុសៗគ្នា ហើយមនុស្សក៏ប្រឈមមុខ ដោះស្រាយ និង រស់នៅជាមួយនឹងបទពិសោធន៍​ដ៏ជូរចត់របស់ពួកគេខុសៗគ្នាដែរ។ ហេតុនេះហើយ ហេតុតែខ្ញុំមិនអាចសរសេរលិខិតជាក់លាក់ និង ចំពោះជនរងគ្រោះម្នាក់ៗខុសៗគ្នាក៏ដោយ ក៏ខ្ញុំអាចផ្តល់ក៏គាំទ្រដល់អ្នកទាំងអស់គ្នាដែរ។

អ្នក បទពិសោធន៍ជូរចត់របស់អ្នក និង អារម្មណ៍របស់អ្នក

ខ្ញុំគិតថាជនរងគ្រោះភាគច្រើនដែលកំពុងតែអានប្លុកមួយនេះ ប្រាកដជាលាក់ទុកអំពើហិង្សា​ដែល​ខ្លួនបានឆ្លងកាត់នៅក្នុងខ្លួនដោយមិនហ៊ានប្រាប់នរណាម្នាក់ ឬ មួយក៏ព្យាយាមរឹតត្បិត និង លាក់​បាំងអារម្មណ៍របស់ខ្លួនដោយសារតែពួកគេខ្លាចមនុស្ស​ជាទីស្រលាញ់ព្រួយបារម្ភ ឬ ខ្លាចអ្នកដទៃ​សើច​ចំអក មិនទុករឿងរបស់អ្នកជារឿងធ្ងន់ធ្ងរ ឬមួយក៏បង្ខំឲ្យអ្នកធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ។
គ្នាននរណាម្នាក់មានសិទ្ធិក្នុងការចាត់ចែងពីរបៀបដែលអ្នកគួរតែនិយាយពីរឿងរបស់អ្នក ឬ របៀបដែលអ្នកប្រឈមទៅនឹងការចងចាំដែលឈឺចាប់របស់អ្នកនោះទេ។ មានតែអ្នកប៉ុណ្ណោះ​ដែល​មានសិទ្ធិផ្តាច់មុខទៅលើបទពិសោធន៍ និង សតិអារម្មណ៍របស់អ្នក។ 

យ៉ាងណា​មិញ ខ្ញុំគ្រាន់តែចង់ណែនាំថា វាអាចជួយអ្នកបានច្រើនប្រសិនជា​អ្នកចែករំលែក​រឿង​របស់អ្នកជាមួយមនុស្សដែលអ្នកទុកចិត្ត ហើយព្យាយាមកុំលាក់ទុកអារម្មណ៍អាក្រក់ៗរបស់អ្នក គួរតែបញ្ចេញការសោកសៅ ឬ កំហឹងរបស់អ្នកចេញមកក្រៅប្រសិនបើអ្នក​មានអារម្មណ៍​ទាំងអស់​នោះ។ ការពិបាកចិត្ត ឬ ការយំគឺជាផ្នែកមួយនៃការធ្វើជាមនុស្ស វាមិនមែនធ្វើឲ្យអ្នកអន់ ឬ ទន់​ខ្សោយ​នោះទេ វាអាចទាំងផ្តល់កម្លាំងចិត្ត និង ភាពរឹងមាំដល់អ្នកមួយកម្រិតទៀត​ផងព្រោះអ្នក​បាន​ទទួលយកពីការពិតដែលបានកើតឡើង ហើយនៅពេលដែលយើង​បានទទួលស្គាល់​ការ​ពិតនោះហើយ យើងនឹងអាចស្វែងរកវីធីដែលអាចនាំឲ្យយើងព្យាបាលផ្លូវចិត្ត និង ផ្លូវកាយរបស់​ខ្លួនបាន ហើយចៀសផុតពីភាពខ្មៅងងឹតនៃផ្លូវចិត្ត។

មនុស្សត្រូវបានបង្កើតមកដើម្បី​ទ្រាំទ្រទៅនឹងការលំបាកជាច្រើន ដូចនេះហើយអ្នកត្រូវជឿជាក់​ថា​អ្នកក៏អាចយកឈ្នះឧបសគ្គនេះដែរ។ ផ្នែកមួយនេះការងើបឈរឡើងវិញ គឺការដែល​យើង​ដឹងថា​យើងបានរអិលដួលហើយតែអាចងើបឡើងវិញបាន អ្នកមិនចាំបាច់​អង្គុយលើឥដ្ឋជារៀង​រហូត​នោះ​ទេ អ្នកតែងតែអាចឈរឡើងវិញបានជានិច្ច។

អ្នកមានតម្លៃជានិច្ច

បើសិនជាអ្នកសម្រេចចិត្តថាអ្នកនឹងចែករំលែករឿងរបស់អ្នកជាមួយអ្នកដទៃ បន្ទាប់មកពួកគេ​មិន​ជឿរឿងរបស់អ្នក ឬ ធ្វើការលេងសើច សូមអ្នកចងចាំក្នុងចិត្តអ្នករហូតថាអ្នកនៅតែមានតម្លៃជានិច្ច ទោះបីជាអ្នកដទៃនិយាយម៉ាក់ងាយអ្នកយ៉ាងណាក៏ដោយ។ ហើយនេះជាអ្វីដែលសំខាន់បំផុត៖  អ្វីដែលបានកើតឡើងមិនមែនជាកំហុសរបស់អ្នកនោះទេ។

អំពើហឹង្សាផ្លូវភេទមិនកើតឡើងដោយសារតែជនដែលរងអំពើហិង្សានោះទេ វាកើតឡើង​ដោយ​សារតែ​ជនល្មើសចង់អោយវាកើតឡើង។ អ្នកគ្មានចំណែកអ្វីក្នុងអំពើស្មោគគ្រោក​ដែលបានកើត​ឡើង​ចំពោះអ្នកនោះទេ ដូច្នេះសូមឈប់ស្តីបន្ទោសខ្លួនឯង។ វាអាចកើតឡើង​ចំពោះអ្នកណាៗ​ទាំង​អស់។ មិនខ្វល់ថាជនរងគ្រោះបិទបាំងខ្លួនពីក្បាលដល់ចុងជើង ឬពួកគេមិនដែលចេញ​ដើរ​ពេលយប់ស្អីនោះទេ អំពើហិង្សានៅតែកើតឡើងលើពួកគេ។ តម្លៃរបស់អ្នកនឹងមិនផ្លាស់ប្តូរ ដោយ​សារតែមានរឿងអាក្រក់បែបនេះកើតឡើងចំពោះអ្នកនោះទេ។ អ្នកនៅតែជាខ្លួនអ្នក។
មិនមាន​អ្នក​ណា​អាចយកតម្លៃរបស់អ្នកចេញពីខ្លួនអ្នកបានទេ។

កុំភ្លេចថាមានជំនួយចាំជួយអ្នកជានិច្ច

ការមានអារម្មណ៍ថាមិនមានអ្នកដែលអាចជួយបានគឺជាអ្វីដែលជនរងគ្រោះទាំងអស់តែងតែជួប
ប្រទះ។ ការដែលមានអារម្មណ៍បែបនេះវាធ្វើឲ្យជនរងគ្រោះជាច្រើនអ្នកអស់សង្ឃឹម​ហើយក៏ធ្លាក់​ចូល​ក្នុង​រណ្តៅបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរមួយ។

ខ្ញុំចង់ប្រាប់អ្នកថា​នេះមិនមែនជាការពិតទេ។ ប្រសិនបើអ្នកមិនទុកចិត្តប៉ូលីសនគរបាល អ្នកអាច​ទាក់ទង​អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ឬអាចផ្ញើសារមកទំព័ររបស់ខ្ញុំហើយខ្ញុំនឹង​ប្រាប់អ្នក​ពី​អង្គការក្រៅរដ្ឋាភិបាលដែលអ្នកអាចជឿទុកចិត្តបាន។

ការរាយការណ៍អំពីបទពិសោធន៍នៃអំពើ​ហឹង្សា​ផ្លូវភេទរបស់អ្នកនឹងជួយឱ្យជនរងគ្រោះដទៃទៀត មានអារម្មណ៍ថាពួកគេអាចចេញមកប្រាប់រឿងរ៉ាវរបស់ពួកគេផងដែរ។ នេះជាអ្វីដែលខ្ញុំ​ចង់​និយាយ​នៅពេល​ដែលខ្ញុំនិយាយថារឿងដ៏ជូរចត់របស់អ្នកមានអំណាច​ឥទ្ធិពលក្នុង​ការនាំឲ្យ​មាន​ការផ្លាស់ប្តូរ។ អ្នកមានអំណាចក្នុងកណ្តាប់ដៃរបស់អ្នក។ អ្នកធ្លាប់ឆ្លងកាត់អំពើហិង្សា​ផ្លូវភេទ​ជា​ច្រើន មានបទពិសោធន៍ដូចអ្នកដែរ​ ប៉ុន្តែពួកគេមិនអាចបញ្ចេញសម្លេងរបស់ពួកគេ​បានទេដោយ​សារ​ពួកគេជឿជាក់ថាពួកគេនៅម្នាក់ឯង ហើយគ្មាននរណាម្នាក់អាចយល់​ពីស្ថានភាព​របស់​ពួកគេ​បានទេ។

ដូចនេះអ្នកអាចផ្លាស់​ប្តូរផ្នត់គំនិតនេះបាន។

ថ្ងៃដែលថ្មីស្រឡាងមួយ
«ថ្ងៃស្អែកគឺជាថ្ងៃដែលថ្មីស្រឡាង ដែលមិនទាន់មានកំហុសអ្វីនោះទេ»។

នៅពេលដែលខ្ញុំកំពុង​សរសេរលិខិតនេះ ខ្ញុំត្រូវបានរំលឹកឡើងពីឃ្លាខាងលើដែលខ្ញុំ​បានអាន​នៅ​ក្នុងសៀវភៅ Anne of Green Gables ។ វាជាឃ្លាមួយដែលខ្ញុំចង់ឲ្យអ្នក​ទាំងអស់គ្នាជឿជាក់​ទៅលើ​បំផុត។ ថ្ងៃស្អែកមិនទាន់មានរឿងអាក្រក់ ឬ កំហុសអ្វីនោះទេ វាជាថ្ងៃដែលថ្មីស្រឡាង​មួយដែល​អ្នក​អាច​ចាប់យកជានិច្ច។

អ្នកធ្លាប់ជាជនរងគ្រោះនៃអ្វី​ដែល​គួរ​ឲ្យខ្លាចប៉ុន្តែ អ្នកមិនមែនជាជនរងគ្រោះមួយជីវិតនោះទេ។ អ្នកអាចជាអ្នកប្រយុទ្ធតតាំង ឬ អ្នកដែលធ្វើការផ្លាស់ប្តូរ។ អ្នកអាចប្រើប្រាស់កំហឹងនិងភាពតប់​ប្រមល់របស់អ្នកដើម្បីក្លាយជាជើងឯកសម្រាប់ជនរងគ្រោះដទៃទៀត។ ពិតណាស់ដែល​មនុស្ស​ម្នាក់ប្រហែលជាមិនអាចជួយសង្រ្គោះមនុស្សគ្រប់គ្នាពីអំពើហឹង្សាផ្លូវភេទ ប៉ុន្តែអ្វីដែលអ្នក​អាច​ធ្វើ​បានគឺការក្លាយជាប្រព័ន្ធគាំទ្រ ដោយធ្វើជាក្តីសង្ឃឹមរបស់ពួកគេ។ បង្ហាញពួកគេថាទោះបីជាអ្វីៗ​មានភាពលំបាកនៅពេលនេះក៏ដោយ ពួកគេអាចក្រោកឈរឡើង ហើយរស់នៅថ្ងៃស្អែក​ដែល​ថ្មី​ស្រឡាងបាន។

ដោយក្តីស្រលាញ់ និង​ការគាំទ្រជានិច្ច

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ និង ប្រធានបទដទៃដែល​មានសារៈសំខាន់​ចំពោះ​​អ្នក ចូរហៅទៅកាន់លេខ ៣​--១។

Dear survivors,

I’m addressing you not as an ambassador of sexual violence survivors or a champion of human rights of any kind, I’m just a person talking to a person. You can think of me as a friend if you’d like, but I will not impose any ideas on you or force you to think in any way. I’m only here to offer you support.

There is not one perfect way to address a topic such as sexual violence. People experience sexual violence differently, people cope with sexual violence differently, and on that note, how a person processes sexual violence vary according to each unique situation. Therefore, since I can’t write a specialized letter to each survivor, I can at least become someone that will believe and support you when nobody else does.

YOU, YOUR EXPERIENCE, AND YOUR EMOTIONS

I’m sure most of the survivors reading this are either keeping their experiences to themselves or suppressing their emotions for fear that they would worry their loved ones or that somehow people would ridicule your story or force you to do things that you don’t want to do.

No one gets to decide how you tell your stories or how you deal with your trauma. You and you alone monopolize on your experiences and your emotions. However, I’d like to suggest that it would be helpful for you and others if you relieve your burden by sharing your experiences with people you trust and not to push down or bottle up all of your emotions. Being sad or crying is part of being human, it doesn’t make you weak or fragile, and if anything, it gives you strength because you finally acknowledge your reality and you’ll do well to heal and overcome your emotional struggle.

Humans are designed to withstand a lot of things, and so you shall weather through this, too. Part of getting up is to accept that you’ve already tripped and fell down, and you don’t have to lay still on the floor forever, you can always stand tall and firm.

YOU’RE WORTHY

If you do decide to share your stories with others, and they end up invalidating your experiences and trauma, please always remember that you are worthy. And this is very important: IT WAS NOT YOUR FAULT.

Sexual violence does not occur because of the survivor, it happens because the perpetrator wants it to happen. You had no part in whatever happened to you, so please stop blaming yourself. It could have happened to anyone. It doesn’t matter if they cover themselves from head to toe or they never stray too far at night, sexual violence is never the survivor’s fault. Your value is not any less just because something horrible happened to you. You are still you.

Nobody can take that away from you.

HELP IS OUT THERE

Helplessness is something that survivors are burdened with. This burgeoning weight pulling you down telling you that no one is out there for you, that nobody will help you, that you are all alone in the world.

I’m here to tell you that that isn’t true. If you don’t trust law enforcement, you can contact various NGOs or even send a message to my page and I’ll refer you to the NGOs that you can trust.

Reporting about your sexual violence experience will help other survivors feel like they can come out and tell their stories, too. This is what I meant when I said that your stories have power. YOU have power. Many survivors share your stories but they are unable to raise their voice due to the belief that they are all alone and no one would understand their situation.
You can change that.

A NEW DAY

“Tomorrow is always fresh, with no mistakes in it yet.”

While I was writing this letter, this quote from Anne of Green Gables popped into my mind. It is something that I hope many of you would believe. Tomorrow doesn’t have any mistakes in it yet and it is a new day.

You were a victim of something awful but you don’t always have to be. You can be a survivor. You can be a fighter. Use your anger and trauma to become a champion for other survivors. Perhaps you can’t save everyone from sexual violence, but what you can do is becoming the support system by being their beacon of hope. Show them that even though things are difficult now, they will survive, they will stand tall, and live a new day.

Love and support,
 
For more information about this topic and other everyday topics that are important to you, please dial 3-2-1.

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale