តើអ្នកឆ្លងកាត់អំពើហិង្សាផ្លូវភេទមានមុខមាត់បែបណាទៅ - The Faces of Survivors
បម្រាម៖ ខ្លឹមសារខាងក្រោមអាចនឹងរំលឹកនូវការចងចាំនៃអំពើហិង្សាផ្លូវភេទរបស់មនុស្សមួយចំនួន អ្នកទាំងអស់គ្នាសាកគិតមួយភ្លែតទៅមើល។ តើអ្នកដែលធ្លាប់ទទួលរងអំពើហិង្សាផ្លូវភេទមានរូបរាងមុខមាត់ដូចម្តេច ? ពួកគេជាអ្នកណា ? តើពួកគេមានភេទអ្វី ? ហើយមានបុគ្គលិកលក្ខណៈដូចម្តេច ? ខ្ញុំជឿថាមិនមានមនុស្សច្រើនអ្នកទេដែលស្រម៉ៃឃើញបុរសមាឌធំម្នាក់ដែលមានកម្ពស់ជិត ២ ម៉ែត្រ ហើយទម្ងន់ ១១១ គីឡូទេមែនទេ ? ប៉ុន្តែលោក Terry Crews ដែលមានរូបរាងបែបនេះ បានជួបប្រទះហេតុការណ៍បៀតបៀនផ្លូវភេទមួយនៅពេលដែលគាត់ត្រូវបានចាងហ្វាងផលិតកម្មហូលីវូឌម្នាក់ចាប់ស្ទាបប្រដាប់ភេទរបស់គាត់នៅពិធីជប់លៀងដ៏ធំមួយ។