ស្រ្តីមានសិទ្ធិទទួលបានព័ត៌មានអំពីការរំលូតកូន - A Free and Informed Woman


[English Below]
នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ អង្គការ Marie Stopes Cambodia បានបើកសម្ភោធយុទ្ធនាការមួយដែលមានបំណងចង់លើកកម្ពស់ការយល់ដឹងរបស់ស្រ្តីអំពីសិទ្ធិបន្តពូជ និង សិទ្ធិក្នុងការសម្រេចចិត្ត ដែលមានឈ្មោះថា «សិទ្ធិក្នុងការជ្រើសរើស»។ យុទ្ធនាការនេះតម្រង់ទិសដៅរបស់ខ្លួនទៅកាន់ការជម្រុញឲ្យស្រ្តីធ្វើការសម្រេចចិត្តទៅលើរាងកាយរបស់ខ្លួន និង ផ្ទៃពោះរបស់ខ្លួន ក៏ដូចជាផ្តល់ព័ត៌មានពេញលេញ និង គ្រប់គ្រាន់អំពីការរំលូតកូន ដែលជានីតិវិធីវះកាត់មួយដែលស្របច្បាប់ និងប្រកបដោយសុវត្ថិភាពប្រសិនបើអនុវត្តដោយបុគ្គិលិកសុខាភិបាល និង គ្លីនិក ប្រកបដោយជំនាញ និង វិជ្ជាជីវៈ។ និយាយឲ្យខ្លីទៅ យុទ្ធនាការនេះគាំទ្រ និង លើកទឹកចិត្តឲ្យស្រ្តីមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត និង ទទួលបានព័ត៌មានគ្រប់គ្រាន់។


ស្រ្តីដែលមានសិទ្ធិសេរីភាព និង ទទួលបានព័ត៌មានពេញលេញ

អ៊ីចឹងអ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថាតើខ្ញុំចង់មានន័យថាម៉េច? ហើយតើស្រ្តីដែលមានសិទ្ធិសេរីភាព និង ទទួលបានព័ត៌មានពេញលេញនេះវាយ៉ាងម៉េចខ្លះទៅ?
បើនិយាយទៅ ឲ្យតែលើកឡើងប្រធានបទនៃការរំលូតកូន មនុស្សជាច្រើនគឺមានភាពប្រតិកម្មខ្លាំង។ អ្វីដែលចម្លែកនោះគឺរឿងនេះជារឿងដែលពាក់ព័ន្ធនឹងស្រ្តី និង អ្នកដែលអាចមានផ្ទៃពោះទេ តែបុគ្គលដែលនឹងមិនឆ្លងកាត់ការមានគភ៌នេះគឺប្រឆាំងខ្លាំងជាងគេជាងឯងតែម្តង។ សួរថាតើហេតុអ្វី? 

មូលដ្ឋាននៃសេរីភាពបុគ្គលរបស់ស្រ្តីក្នុងករណីនេះ គឺគាត់សាកសមគួរតែទទួលបានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសដោយខ្លួនឯង។ ពីព្រោះការមានផ្ទៃពោះ និង លទ្ធផលដែលកើតចេញពីការមានផ្ទៃពោះនោះមានឥទ្ធិពលទៅលើជីវិត និង អនាគតរបស់ស្រ្តីដោយផ្ទាល់។ ដូចនេះនាងគួរតែមានជម្រើសក្នុងការបញ្ឈប់ការមានគភ៌នោះ ឬមួយក៏ទុកគភ៌ ព្រោះនាងជាបុគ្គលឯករាជ្យ និង មានសេរីភាពម្នាក់។ ការដែលសង្គមមានអំណាចហើយរឹតត្បឹតការសម្រេចចិត្តដែលមានផលវិបាកទៅលើ ជីវិតរបស់ស្រ្តីគឺមិនត្រឹមតែមិនសមហេតុផលទេ គឺវាជាអ្វីដែលមិនត្រឹមត្រូវទាល់តែសោះ។ ខ្ញុំគាំទ្រការផ្តល់ជម្រើសជាច្រើនទៅដល់ស្រ្តីក្នុងការធ្វើការជ្រើសរើស។

ស្រ្តីដែលទទួលបានព័ត៌មានគ្រប់គ្រាន់អាចធ្វើការសម្រេចចិត្តដែលគ្រប់ជ្រុងជ្រោយ និង ល្អជាងមុន។ ដូចមនុស្សដទៃទៀតដែរ កាលណាយើងទទួលបានចំណេះដឹង និង ព័ត៌មានកាន់តែច្រើន យើងអាច ថ្លឹងថ្លែង ចំណុចល្អ និង ចំណុចមិនល្អ ដែលផ្តល់ផលប្រយោជន៍ច្រើនបំផុតមកដល់យើង ក៏ដូចជាដឹកនាំដំណើរការសម្រេចចិត្តរបស់យើងបានជាក់លាក់ជាងមុន។ ស្រ្តីគួរតែត្រូវបានផ្តល់ព័ត៌មានពីជម្រើសសុខភាពបន្តពូជរបស់គាត់ឲ្យបានច្រើនបំផុតតាមអ្វីដែលអាចមាន។

នៅពេលដែលស្រ្តីប្រឈមមុខនឹងការមានផ្ទៃពោះដោយចៃដន្យ ឬ មិនចង់បាន ស្រ្តីត្រូវបានបង្ខំចិត្តឲ្យទៅរំលូតកូនដោយមិនមានសុវត្ថិភាព តាមមធ្យោបាយផ្សេងៗ ដែលមិនមានអនាម័យ មិនមានការអនុញ្ញាត ឬ គ្រប់គ្រងដោយអ្នកជំនាញ នៅក្នុងសង្គមដែលចាត់ទុកការរំលូតកូនថាជាអំពើបាប។ បើផ្អែកលើការសិក្សាឆ្នាំ ២០១៤ ពីការអង្កេតប្រជាសាស្រ្តសុខភាពកម្ពុជា (CDHS)  

ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រារំលូតកូនខ្ពស់បំផុតនៅប្រទេសប៉ែកអាស៊ីអាគ្នេយ៍ ដែលមានស្រ្តីចំនួន ១២% ធ្លាប់ធ្វើការរំលូតកូនយ៉ាងហោចណាស់ម្តង ប្រមាណ ៧% បានធ្វើការរំលូតកូនក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ហើយ ២៧% ក្នុងចំណោមនោះបានធ្វើការំលូតកូនលើសពីមួយដង។ យ៉ាងណាមិញ គឺមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព និង គុណភាពនៃសេវារំលូតកូនដែលស្រ្តីទាំងនេះអាចរកបាន។
·       ៦% នៃអត្រាការស្លាប់ដែលទាក់ទងទៅនឹងការមានគភ៌អាចបណ្តាលមកពីការរំលូតកូនមិនមានសុវត្ថិភាព
·       ៤៤% នៃការរំលូតកូនគឺធ្វើឡើងនៅកន្លែងថែទាំសុខភាពលក្ខណៈឯកជន ដែលមួយចំនួននៅក្នុងនោះមិនត្រូវបានគ្រប់គ្រងតាមដានត្រឹមត្រូវឡើង ដែលបណ្តាលឲ្យមានថ្លៃសេវាខ្ពស់ និង មានគុណភាពមិនច្បាស់លាស់
·       ៤០% នៃការរំលូតកូនគឺធ្វើឡើងនៅផ្ទះរបស់អ្នកជម្ងឺផ្ទាល់ ហើយ ៤០% នៃការរំលូតកូនគឺមិនត្រូវបានត្រួតពិនិត្យដោយបុគ្គលិកសុខាភិបាលជំនាញនោះឡើយ

ដូច្នេះអ្នកបានឃើញហើយថា ការបិទបាំងស្រ្តីពីការទទួលបានព័ត៌មានពេញលេញដែលមានភាពចាំបាច់ទៅលើសុខភាពបន្តពូជរបស់ពួកគេគឺធ្វើឲ្យមានភាពខូចខាតយ៉ាងខ្លាំងទៅលើធនធានមនុស្សដ៏សំខាន់របស់យើង។ ពួកគេមិនគួរប្រថុយប្រថានជីវិតរបស់ខ្លួនក្នុងការទទួលបានសេវាប្រកបដោយសុវត្ថិភាព ដែលមានហានិភ័យតិចតួច ព្រោះតែការម៉ាក់ងាយពីសំណាក់មហាជននោះទេ។ ស្រ្តីដែលមានសិទ្ធិសេរីភាព និង ទទួលបានព័ត៌មានពេញលេញ នឹងមិនងាយក្លាយជាស្ថិតិអត្រាការស្លាប់នោះទេ ព្រោះពួកគេស្គាល់ពីកន្លែងដែលផ្តល់សេវាកម្មរំលូតកូនដែលប្រកបដោយអនាម័យ សុវត្ថិភាព វិជ្ជាជីវៈ និង ជំនាញច្បាស់លាស់។

ច្បាប់ទាក់ទងនឹងការរំលូតកូននៅប្រទេសកម្ពុជា

ការរំលូតកូនមានភាពស្របច្បាប់ចាប់តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ តែមិនមានមនុស្សច្រើនទេដែលដឹងពីរឿងនេះ។

 នៅប្រទេសកម្ពុជា ការរំលូតកូនគឺស្របច្បាប់បើគោរពតាមលក្ខខណ្ឌខាងក្រោម៖
·       ការរំលូតកូនអាចផ្តល់ជូនស្រ្តីដែលមានផ្ទៃពោះក្រោម ១២ សប្តាហ៍
·       ការរំលូតកូនដោយប្រើប្រាស់ថ្នាំ ត្រូវបានអនុញ្ញាតដល់ស្រ្តីដែលមានផ្ទៃពោះក្រោម ៩ សប្តាហ៍ រីឯការវះកាត់យកកូនចេញគឺសម្រាប់ស្រ្តីដែលមានផ្ទៃពោះក្រោម ១២ សប្តាហ៍

ប្រសិនបើគភ៌មានអាយុលើសពី ១២ សប្តាហ៍ ការរំលូតកូនអាចប្រព្រឹត្តទៅបានលុះត្រាតែ៖
·        មានមូលហេតុណាមួយដែលបណ្តាលឲ្យវេជ្ជបណ្ឌិតជឿជាក់ថាគភ៌មិនអាចលូតលាស់បាន ឬ មានគ្រោះថ្នាក់ដល់ជីវិតម្តាយ
·        ប្រសិនបើទារកដែលនឹងកើតនោះមានជម្ងឺដែលធ្ងន់ធ្ងរ និង មិនអាចព្យាបាលបាន
·        ប្រសិនបើស្រ្តីនោះត្រូវបានទទួលរងការរំលោភសេពសន្ទេវៈ នាងត្រូវបំពេញឯកសារដែលបញ្ជាក់ថានាងយល់ព្រមនឹងការរំលូតកូន។ បើសិនជានាងមានអាយុក្រោម ១៨ ឆ្នាំ នាងចាំបាច់ត្រូវតែទទួលការយល់ព្រមពីសំណាក់អាណាព្យាបាលផងដែរទៅលើការរំលូតកូន។ ការសម្រេចចិត្តរំលូតកូនឲ្យស្រ្តីដែលបានទទួលរងការរំលោភសេពសន្ទេវៈត្រូវការការអនុម័តពីវេជ្ជបណ្ឌិត ២ ទៅ ៣ នាក់។

អ្នកមិនមែននៅម្នាក់ឯងទេ៖ ការស្វែងយល់ព័ត៌មានបន្ថែមពីជម្រើសសុខភាពបន្តពូជ

ប្រសិនបើអ្នកនៅតែមិនដឹងអំពីព័ត៌មានជាក់លាក់ទាក់ទងនឹងជម្រើសថែទាំសុខភាពបន្តពូជ កុំបារម្ភអីគឺមានអ្នកដែលអាចជួយអ្នកបាន ។ សង្គម និង មនុស្សនៅជុំវិញខ្លួនអ្នកមិនគួរឲ្យអ្នកមានអារម្មណ៍ថាឯកោម្នាក់ឯង មិនមានអ្នកជួយ ឬអាម៉ាសនោះទេ។ អ្នកមិនមែនជាមនុស្សអាក្រក់នោះទេ អ្នកមិនមែនជាមនុស្សដែលកំពុងប្រព្រឹត្តអំពើបាបស្អីនោះទេ។ អ្នកមានការគ្រប់គ្រងលើរូបរាងកាយរបស់អ្នកហើយអ្នកមានសិទ្ធិសម្រេចចិត្តលើវាផងដែរ។
អ្នកអាចផ្ញើសារទៅសួរអង្គការ Marie Stopes តាមរយៈគេហទំព័រ Facebook របស់ពួកគេ (Marie Stopes Cambodia) ឬទំនាក់ទំនងទៅកាន់លេខ (012 999 002 or 098 999 102) ក្នុងការសម្រាយចម្ងល់របស់អ្នកដើម្បីទទួលបានព័ត៌មានពេញលេញ និង ត្រឹមត្រូវសម្រាប់ការសម្រេចចិត្ត។

សិទ្ធិក្នុងការជ្រើសរើស

ជាចុងក្រោយ យុទ្ធនាការសិទ្ធិក្នុងការជ្រើសរើសនេះជាការទទួលស្គាល់ និង យល់ដឹងថាស្រ្តីមានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ថាតើពួកគេចង់បន្តការមានគភ៌ ឬមួយបញ្ឈប់វាប្រកបដោយសុវត្ថិភាព និង ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ មិនមានអ្នកណាអាចដកយកអំណាចក្នុងការសម្រេចចិត្តពីអ្នកបានឡើយ។ មិនមានអ្នកណាអាចកំណត់ជម្រើសលើរាងកាយរបស់អ្នកបានឡើយ។ នេះជាសិទ្ធិក្នុងការជ្រើសរើស។




On the 28th of September 2018, Marie Stopes Cambodia launched a campaign to raise awareness about women being informed of their reproductive rights and choices called “The Power of Choice”. The campaign aimed to promote choices for women, encourage them to have the rights over their body and their pregnancy, and last but not least to inform them of abortion and that it’s a procedure that is legal and safe if performed by qualified clinics and health professionals. In short, the campaign supports the idea of a free and informed woman.


A Free and Informed Woman


So, what do I mean by this? What does a free and informed woman entail?

The thing is the topic of abortion is…touchy to say the least. People are always up in arms about the subject and is ready to fight whoever dare to say that abortion is women’s rights. The topic on what a woman chooses to do with her body and pregnancy is strangely a topic so vehemently fought for by people who never has to go through pregnancy in their life. Why is that? The basis of freedom or a free woman in this case, is that she should have the rights to make her own choices. The implications of her pregnancy affects HER life and her future. She can decide to keep her pregnancy or terminate it because she is a free being. The fact that society can have authority over her decisions on topics that affect her and her life alone is not only illogical, it’s wrong. I believe women should have options, and to choose one that is best for her.


An informed woman makes better decisions. Not unlike any other human, knowing more means you can weigh the pros and cons, direct your decision-making process with more clarity. Women should be informed about the reproductive options that are available.


When facing unwanted or unplanned pregnancy, a woman is driven into the corner of back-alley or unsafe abortion in a society that considers the act sinful or wrong. According to the 2014, Cambodia demographic health survey, Cambodia could have one of the highest rates of abortion in Southeast Asia – 12% of women have had at least 1 abortion, 7% in the last five years, 27% of these having had more than one. However, there are concerns around the safety and quality of the abortion services available.


·       6% of pregnancy related deaths are estimated to be attributed to unsafe abortion complications[1]


·       44% of abortions take place in private health care facilities[2], and for some facilities, quality may be unregulated resulting in high service price with unknown quality and safety of services


·       40% of abortions take place at home and nearly 40% of women who have had an abortion were not supervised by a healthcare professional[3]



So you see, shielding women from information that is essential to their well-being is detrimental to people that are part of our valued human resources. They shouldn’t have to risk their life to perform a simple surgical procedure just because people shame them. A free and informed woman is for the most part, ALIVE because she knows where to find a safe place for a procedure.



Abortion law[4] in Cambodia

Abortion has been legal in Cambodia since 1997, but not many people are aware of that fact.

In Cambodia, abortion is legal under the following circumstances:

·       An abortion can be provided to any women who is in her first trimester, less than 12 weeks of pregnancy.

·       Medical Abortion with medicines is allowed for less than 9 weeks of pregnancy and Surgical Abortion is allowed for less than 12 weeks of pregnancy.



If the foetus is over 12 weeks old, an abortion can only be performed if:

·       There is probable cause the foetus will not develop as usual or may cause danger to the mother's life.

·       The baby who is going to be born may have a serious and incurable disease.

·       If the woman was raped and completes a consent form. If she is under 18 years old she must have guardian or parent support via the completion of a consent form. The decision to perform an abortion for any woman who was raped requires approval from 2 to 3 doctors.

You’re not alone – More information regarding your reproductive choices


If you are still unsure about information regarding your reproductive healthcare choices, you should know that there is help out there. You shouldn’t be made to feel alone, and helpless, and ashamed. You are not a bad person, you are not a sinful person. Please know that. You have agency over your body and you have the rights to decide over your own body.

You can message Marie Stopes on their Facebook page (Marie Stopes Cambodia) or call their number (012 999 002 or 098 999 102) to further inquire what you need to know to make the best decision for yourself.

The Power of Choice

In conclusion, the power of choice campaign is about recognizing women’s rights to make their own choices. Whether they want to continue their pregnancy or terminate it under the regulations of the law. It is legal, it is safe, and it is your decision. No one can take your power away from you. No one can make your choices for you. This is The Power of Choice.




[1] Connell, Sarah Elizabeth, "Maternal Mortality in Cambodia: Efforts to Meet the Millennium Development Goal for Maternal Health." Thesis, Georgia State University, 2011
[2] Cambodian Demographic and Health Survey, 2014
[3] Cambodian Demographic and Health Survey, 2014



Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale