តើអ្នកឆ្លងកាត់អំពើហិង្សាផ្លូវភេទមានមុខមាត់បែបណាទៅ - The Faces of Survivors
បម្រាម៖
ខ្លឹមសារខាងក្រោមអាចនឹងរំលឹកនូវការចងចាំនៃអំពើហិង្សាផ្លូវភេទរបស់មនុស្សមួយចំនួន
អ្នកទាំងអស់គ្នាសាកគិតមួយភ្លែតទៅមើល។ តើអ្នកដែលធ្លាប់ទទួលរងអំពើហិង្សាផ្លូវភេទមានរូបរាងមុខមាត់ដូចម្តេច? ពួកគេជាអ្នកណា? តើពួកគេមានភេទអ្វី? ហើយមានបុគ្គលិកលក្ខណៈដូចម្តេច?
ខ្ញុំជឿថាមិនមានមនុស្សច្រើនអ្នកទេដែលស្រម៉ៃឃើញបុរសមាឌធំម្នាក់ដែលមានកម្ពស់ជិត ២ ម៉ែត្រ ហើយទម្ងន់ ១១១ គីឡូទេមែនទេ? ប៉ុន្តែលោក Terry
Crews ដែលមានរូបរាងបែបនេះ បានជួបប្រទះហេតុការណ៍បៀតបៀនផ្លូវភេទមួយនៅពេលដែលគាត់ត្រូវបានចាងហ្វាងផលិតកម្មហូលីវូឌម្នាក់ចាប់ស្ទាបប្រដាប់ភេទរបស់គាត់នៅពិធីជប់លៀងដ៏ធំមួយ។
ដោយឡែក នៅប្រទេសកម្ពុជាវិញ
ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយត្រូវបានកត់ត្រានៅក្នុងការសិក្សាស្រាវជ្រាវអំពីហិង្សាផ្លូវភេទលើបុរសដ៏សំខាន់មួយដែលមានចំណងជើងថា «ខ្ញុំមិនដែលគិតសោះថាវាកកើតឡើងលើបុរសដែរ» ដោយលោក Alistair
Hilton។
យុវជនវ័យក្មេងម្នាក់បានរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងលើមិត្តរបស់គេដែលជាប្រុសស្រលាញ់ភេទគ្នាឯង។ ក្មេងប្រុសនោះត្រូវបានរំលោភបូកយ៉ាងសាហាវ នៅពិធីរាំលេងក្នុងភូមិមួយ ត្រូវបានជនល្មើសស៊ូកដបទឹកក្រូចចូលរន្ធគូទដែលនាំឲ្យគេហូរឈាមរហូតដល់ស្លាប់ នៅពេលប៉ូលីសមកដល់ពួកគេក៏សន្មតថាក្មេងប្រុសនោះស្លាប់ដោយសារករណី «ចោរប្លន់»។ អ្នកមិនដែលលឺពីរឿងនេះ ពីព្រោះរឿងរ៉ាវបែបនេះជាច្រើនមិនត្រូវបានគេប្តឹង ឬ កត់ត្រាទុកនោះទេ។ ហេតុដោយសារជនរងគ្រោះមិនហ៊ានរាយការណ៍ ឬ និយាយចេញមកក្រៅ។
គោលបំណងរបស់ខ្ញុំគឺមិនមែនចង់បង្វែរចំណាប់អារម្មណ៍របស់អ្នកពីជនរងគ្រោះដែលជាស្រ្តីនោះទេ។
ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាជនដែលឆ្លងកាត់ហិង្សាផ្លូវភេទអាចជាអ្នកណាក៏បានដែរ មិនខ្វល់ថាជាភេទអ្វី មានចរិកបែបណា ឬ បុគ្គលិកលក្ខណៈយ៉ាងម៉េចនោះទេ។ ភាពខុសគ្នាតែមួយគឺគ្រាន់តែហិង្សាផ្លូវភេទកើតឡើងចំពោះមនុស្សស្រីច្រើនជាងមនុស្សប្រុស តែវាមិនមែនមានន័យថា យើងគួរច្រានចោលរឿងរ៉ាវនៃហិង្សាផ្លូវភេទដែលកើតឡើងលើមនុស្សដែលមិនមែនជានារីភេទនោះទេ។
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយទៅករណីហិង្សាផ្លូវភេទលើបុរស
ប្រសិនបើអ្នកធំឡើងជាមួយកាសែត និង ប្រព័ន្ធផ្សព្វផ្សាយប្រទេសកម្ពុជា ខ្ញុំជឿថាយ៉ាងហោចណាស់ក៏អ្នកធ្លាប់អានប៉ះចំណងជើងដែលនិយាយជនរងគ្រោះដែលជាបុរសក្នុងន័យជាកំប្លែងឬរឿងមិនគួរឱ្យជឿន ឬរឿងគួរឲ្យអស់សំណើចហើយ អ្នកប្រាកដជាយល់ហើយពាក្យដែលគេនិយមប្រើប្រាស់ក្នុងកាលៈទេសៈជាច្រើនថា «វាគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ»។
ជួនកាលពួកគេក៏រាយការណ៍បែបនេះចំពោះជនរងគ្រោះជាស្រ្តីភេទដែរ ប៉ុន្តែវាកាន់តែពិបាកភ្នែកនៅពេលដែលជនរងគ្រោះនោះជាបុរស ព្រោះពួកគេគិតថាទស្សនិកជនភាគច្រើនពិតជាគិតថារឿងនេះ «គួរឲ្យអស់សំណើច» ។ អ្វីដែលកំប្លែងចំពោះខ្ញុំក្នុងករណីនេះគឺថាវាហាក់ដូចជាមិនមានការយល់ចិត្តឬអាណិតអាសូរចំពោះអ្នកដែលបានរងគ្រោះហិង្សាផ្លូវភេទទាំងនេះទាល់តែសោះ។ មិនមានសូម្បីតែការគ្រវីក្បាល ឬក៏ដកដង្ហើមធំ នោះទេ គឺគ្រាន់តែជាអ្វីដែលគួរឲ្យសើចតែប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់យើងហាក់បីដូចជានាំគ្នាប្រតិបត្តិមធ្យោបាយក្នុងការសរសេរព័ត៌មានរបៀបនេះសឹងតែគ្រប់គ្នា ដើម្បីទាញយកសំណើច និងភាពកំប្លែងសម្រាប់ទស្សនាវដ្តី ឬ កាសែតរបស់ពួកគេ។ សម្រាប់ខ្ញុំ ធ្វើបែបនេះមើលទៅវាអាក្រក់មើលណាស់។ ដូចនេះយើងគួរព្យាយាមស្វែងយល់ឲ្យបានកាន់តែជ្រាលជ្រៅទៀតថា ហេតុអ្វីបានជាយើងរាយការណ៍ការបៀតបៀនផ្លូវភេទរបស់មនុស្សប្រុសបែបនេះ?
ស្ថិតិ និង របាយការណ៍
ក្នុងឆ្នាំ ២០១៣ អង្គការយូនីសេហ្វ បានសហការជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំមួយ ស្តីពីអំពើហឹង្សាទៅលើកុមារ ការសិក្សានេះបានរកឃើញថាអត្រានៃការរំលោភបំពានផ្លូវភេទកុមារភាពមានកម្រិតគួរឱ្យកត់សម្គាល់៖ ៤.៤% នៃស្ត្រីនិង ៥.៦% នៃបុរសអាយុពី ១៨ ទៅ ២៤ ឆ្នាំបានទទួលរងការរំលោភបំពានផ្លូវភេទណាមួយមុននឹងពួកគេឈានដល់អាយុ ១៨ ឆ្នាំ។ ហើយមានស្រ្តីជាង ៦% បុរសជាង ៥% មានអាយុពី ១៣ ទៅ ១៧ ឆ្នាំបានរាយការណ៍យ៉ាងហោចណាស់នូវបទពិសោធន៍មួយនៃការរំលោភបំពានផ្លូវភេទនៅក្នុងកុមារភាពរបស់ពួកគេ។ ត្រូវចំណាំថាជនល្មើសទាំងនេះមិនមែនមានតែមនុស្សប្រុសទេ អាចមានទាំងប្រុសទាំងស្រី ជាបរទេសឬជាជនជាតិខ្មែរ។
ការកំណត់តួនាទីយេនឌ័រ និង ការធ្វើបុរេវិនិច្ឆ័យទៅលើក្មេងប្រុស
ឥឡូវនេះយើងមកដល់សំណួរដែលសាកសួរអំពីមូលហេតុដែលបុរសនិងក្មេងប្រុសមានអារម្មណ៍ថាពួកគេមានភាពភ័យខ្លាច ឬ មិនហ៊ាននិយាយអំពីការរំលោភបំពានផ្លូវភេទរបស់ពួកគេ។ តាមពិតទៅនេះគឺបណ្តាលមកពីសង្គមដែលតែងតែដាក់សម្ពាធលើក្មេងប្រុស និង កំណត់តួនាទី និងបុគ្គលិកលក្ខណៈភេទនីមួយៗ ដែលតែងតែប្រាប់ក្មេងប្រុសម្តងហើយម្តងទៀតថាក្មេងប្រុសមិនគួរមានភាពភ័យខ្លាច មិនគួរងាយរងគ្រោះ មិនគួរសុំជំនួយនៅពេលធ្វើបង្ហាញពី «ភាពទន់ខ្សោយ» របស់ពួកគេនោះឡើយ បើមិនដូច្នោះទេ ពួកគេមិនមែនជាបុរសពិតនោះទេ ។
ក្មេងប្រុសទាំងអស់តែងតែត្រូវបានគេវាយតម្លៃថាមានចិត្តពុះកញ្ច្រូលរហូត ចង់តែរួមភេទទោះបីជាឱកាសនៃការរួមភេទនោះផ្តល់ឲ្យក្នុងលក្ខណ្ឌណាក៏ដោយ។ ការគិតដ៏ចាស់កម្រិលរបស់យើងលើតួនាទីភេទ និងបុរេវិនិច្ឆ័យបានដាក់គំនាបយ៉ាងខ្លាំងទៅលើជនរងគ្រោះនៃអំពើរំលោភបំពានផ្លូវភេទ ហាក់បីដូចជាសង្គមកំពុងតែប្រើប្រាស់ស្កុតបិទមាត់អរូបី ដែលរារាំងមិនឲ្យជនរងគ្រោះចេញមកនិយាយពីបទពិសោធន៍ឈឺចាប់ដែលខ្លួនបានឆ្លងកាត់។
នេះក៏ជាលទ្ធផលនៃផ្នត់គំនិតរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសរបស់យើងដែរ។
ការសិក្សា «ខ្ញុំមិនដែលគិតសោះថាវាកកើតឡើងលើបុរសដែរ» បាននិយាយផងដែរថាបុរសស្រឡាញ់បុរស (បុរសរួមភេទជាមួយបុរស) ត្រូវបានគេមិនយកចិត្តទុកដាក់លើសបុរសដែលស្រលាញ់ភេទផ្ទុយគ្នាមួយកម្រិតទៀតក្នុងករណីរំលោភបំពានផ្លូវភេទ ដោយមានមនុស្សជឿថាពួកគេប្រាកដជារីករាយនឹងការទទួលយកការរួមភេទនោះហើយ ។ ពួកគេត្រូវបានគេច្រានចោល ហើយមិនខ្វាយខ្វល់ ហើយភាគច្រើនគឺមិនមានការអន្តរាគមន៍ត្រឹមត្រូវពីខណៈសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។ ការដែលពួកគេស្រលាញ់ភេទគ្នាឯង បែរជាបណ្តាលឲ្យមហាជនខ្លះគិតថា ពួកគេគួរតែយល់ព្រមប្រសិនបើបុរសម្នាក់មានចំណាប់អារម្មណ៍ចង់រួមភេទជាមួយពួកគេ ទោះបីជាមានឬគ្មានការព្រមព្រៀងពីពួកគេក៏ដោយ។
តើយើងអាចធ្វើអ្វីបានខ្លះ?
អ្វីដែលយើងអាចធ្វើបានគឺត្រូវស្ដាប់រឿងរ៉ាវរបស់អ្នកដែលបានឆ្លងកាត់ការរំលោភបំពានផ្លូវភេទទាំងនេះ ដោយមិនសើចចំអកទៅលើពួកគេ។
នាំគ្នារិះគន់ប្រព័ន្ធផ្សព្វផ្សាយណាដែលរាយការណ៍អំពីរឿងរំលោភបំពានផ្លូវភេទក្នុងទម្រង់ជារឿងកំប្លែង។ យើងត្រូវចងចាំថាអ្នកដែលធ្លាប់ឆ្លងកាត់ការរំលោភបំពានផ្លូវភេទ មិនមានចរិតលក្ខណៈ អត្តសញ្ញាណសម្គាល់ ឬ ភេទដូចគ្នាទាំងអស់នោះទេ។
ចំនុចរួមមួយរបស់ពួកគេគឺការដែលពួកគេធ្លាប់រងនូវអំពើរំលោភបំពានផ្លូវភេទបែបណាមួយ។ ពួកគេអាចមានភេទជាប្រុស ជាស្រី ជាមនុស្សស្រលាញ់ភេទដូចគ្នា ជាមនុស្សស្រលាញ់ភេទទាំងពីរ ហើយអាចមានសញ្ជាតិ និង ភេទផ្សេងៗទៀត ។ មុខរបស់អ្នកដែលឆ្លងកាត់អំពើហិង្សាផ្លូវភេទគឺមិនអាចកំណត់បាននោះទេ។
TRIGGER WARNING
The Faces of
Survivors
Think for a minute. What’s the face
of survivors of sexual violence? Who are they? What is their gender? What
characteristics do they have?
I bet not many of you thought of a
burly man at 1.91 meters tall and weighing 111 kilograms, do you? But that’s
exactly what Terry Crew had experienced when a high level Hollywood executive
groped his genitals without his consent at a fancy party.
Meanwhile in Cambodia, as reported
in the ground-breaking study by Alistair Hilton for Hagar International and
funded by World Vision “I Thought It Could Never Happen to Boys”, a boy
recounted a story of the rape and death of a homosexual boy, who was violently
gang-raped at a dancing ceremony, had a soda bottle inserted into his anus and
bled to death, the police came and rules the death as “robbery”. You have not
heard of such cases because they went unreported. They were not even officially
documented in police files. They were afraid and scared to speak out.
My point is not to divert people
from survivors that are female. My point is that survivors can be anyone,
regardless of sexual orientation, personality, or characteristics. The only
difference is that it’s more predominant in females; however, we shouldn’t
exclude or dismiss the experience of other survivors outside of the female
gender.
Media on male sexual violence
survivors
If you grew up with Cambodian
tabloids and newspapers, you are almost guaranteed to have witnessed at least
one headline on male rape victims being made into a joke or something
incredulous and unbelievable, you know the term “just for laughs”. Granted,
they sometimes do it to female survivors, too, but male survivors as a joke are
more widely received by the audience as being “funny”. What’s funny to ME, in
this case, is that it doesn’t seem to elicit any empathy or sympathy for the
survivor. Not even a single head-shake or a sad sigh, it was just something to
be brushed off after a laugh.
Our media sort have adopted this
kind of reporting as a tradition to draw incredulity and a humorous drama for
their newspaper. To me, it’s sickening. And we must dig deeper as to why the
media and its audience perceive sexual violence on men this way?
Statistics and facts
In
2013, Unicef partnered up with the Cambodian government and did a comprehensive
study on violence against children found that, rates of childhood sexual abuse
are significant: 4.4% of females and 5.6% of males aged 18 to 24 experienced
some form of sexual abuse prior to age 18. More than 6% of females and 5% of
males aged 13 to 17 reported at least one experience of childhood sexual abuse.
It must be noted that, these perpetrators can be anyone, male or female,
foreigner or native.
Enforced gender roles and
stereotypes on our boys
Now we come to the question of why
men and boys feel discouraged to speak out and speak up about their sexual
abuse. Most likely, this is the result of a childhood being told repeatedly
that boys shouldn’t have fear, shouldn’t be vulnerable, and to never ask for
help, as doing demonstrates “weakness”. That boys are always sexually charged
and jump at the first opportunity of sexual encounters. Our backward thinking
on gender roles and stereotypes forced male victims into a corner and place a
culture-induced duct tapes over their mouth.
This is also somewhat a result of
the collective homophobia in our country. “I Thought It could Never Happen to
Boys” also mentioned the fact that MSM (men who have sex with men) are even
more neglected when it comes to such cases, as people believe that they must
have “wanted” the assault. They are marginalized and dismissed, and largely
ignored by authorities. Their being homosexuals somehow meant that they should
readily consent if a man were even remotely interested in engaging in
intercourse with them, with or without their consent.
What we can do
The most that we can do as
individuals is to listen to survivors’ story without ridiculing them. Call out
media that reports stories of male sexual abuse as a joke. We must keep in mind
that survivors don’t come with a set of characteristics in which we can
identify them. Survivors are people who have experienced rape and sexual abuse.
They can be male, female, homosexuals, bisexuals, a person of any race and
sexuality. The faces of survivors are impossible to define.
Sources:
-
I Thought It Could Never Happen to Boys –
Hagar International (2008)
-
Findings from Cambodia’s Violence Against
Children Survey – Unicef (2013)
Comments
Post a Comment