Posts

Showing posts from January, 2016

ស្រីដែលលាបសក់ពណ៌ក្រហម គឺសុទ្ធតែជាសំផឹង

Image
កាល ពី ថ្ងៃ អាទិត្យ មុន ខ្ញុំ បាន ឃើញ វីដេអូ ពូ មួយ នៅ ប្រទេស បារាំង ដែល គាត់ និយាយ ថា មនុស្ស ស្រី ដែល លាប សក់ ពណ៌ ក្រហម គឺ ជា សំផឹង ។ ពេល​ដែល​មើល​ហើយ ខ្ញុំ​ហួស​ចិត្ត​បន្តិច ឆ្ងល់​បន្តិច។ So many questions. ចង់​សួរ​ទៅ​ពូ​ថា ពូ​នៅ​សុខៗ​ម៉េច​ទៅ​នឹក​ឃើញ​ថា អ្នក​ដែល​លាប​ពណ៌​សក់​ក្រហម គឺ​ជា​សំផឹង? ចុះ​ពណ៌​ផ្សេង ដូច​ជា​ពណ៌​លឿង ស្វាយ ខៀវ បៃតង ស វិញ? តើ​ម៉េច​ជា​វា​ទៅ​អ៊ីចឹង? ខ្ញុំ​អាន​ច្រើន​ដែរ តែ​មិន​ដែល​ឃើញ​អ្នក​ណា​និយាយ​ដូច​ពូ​សោះ។ ឬ​មួយ​ក៏​ពូ គឺ​ជា​អ្នក​វិទ្យាសាស្រ្ត​ថ្មី?

ច្បាប់ចរាចរណ៍ថ្មីអាចនឹងជួយជីវិតអ្នកដំណើរ

Image
នៅ​ដើម​ឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល​ប្រទេស​ខ្មែរ​បាន​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ធ្វើ​ឲ្យ​គេ​នាំ​គ្នា​រិះ​គន់​ពេញ Facebook ។ ខ្ញុំ​ចង់​បញ្ជាក់​ជា​មុន​ថា ខ្ញុំ​បាន​រក​មាត្រា​ច្បាប់​ថ្មី​នោះ​ដែរ តែ​រក​មិន​ឃើញ​ជា​ភាសា​អង់គ្លេស អ៊ីចឹង​ខ្ញុំ​និយាយ​នេះ គឺ​តាម​អ្វី​ដែល​ខ្ញុំ​បាន​អាន បាន​ឃើញ និង​បាន​ជួប​ផ្ទាល់។ បើ​តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​គឺ​មិន​មាន​អ្វី​ខុស​ទេ។