ម៉េចបានគេចូលចិត្តនិយាយថា ក្មេងៗជំនាន់នេះ «បំផ្លាញវប្បធម៌ខ្មែរ» ម៉្លេះ?
ពាក្យ «វប្បធម៌» ជាពាក្យដែលខ្ញុំឧស្សាហ៍ឃើញខ្មែរយើងប្រើណាស់ ជាពិសេសនៅពេលដែលអ្នកណាម្នាក់ធ្វើអ្វីដែលខុសប្លែកពីគេ ឬខុសប្លែកពីសង្គម មិនថាការស្លៀកពាក់ ឬពិធីបុណ្យណាមួយទេ គឺច្បាស់ជាមានគេនិយាយថា៖ «បំផ្លាញវប្បធម៌ជាតិ» ឬ «ឈ្លក់វង្វេងនឹងវប្បធម៌បរទេស»។ ប៉ុន្តែតើពាក្យថា «វប្បធម៌» នេះមានន័យយ៉ាងម៉េចឲ្យប្រាកដ? តើអ្នកដែលចូលចិត្តលើកវប្បធម៌មកធ្វើជាឈ្នាន់ដើម្បីវាយតម្លៃអ្នកដទៃ មានដឹងពីអត្ថន័យពាក្យនេះទេ មុននឹងប្រើ?