ហេតុអ្វីបានជាជនរងគ្រោះអំពើហិង្សាផ្លូវភេទមិនរាយការណ៍ទៅកាន់ប៉ូលីស - Why Survivors Don't Report

 [English below]

ក្នុងនាមជាអ្នកធ្វើប្លុកវីដេអូដែលប្រឆាំងតទល់ទៅនឹងការមិនជឿនូវពាក្យសម្តីរបស់ជនរងគ្រោះខ្ញុំមិនដឹងថា
ប៉ុន្មាន​ដងទេដែលគេមកសួរខ្ញុំថា​ «បើម្នាក់នឹងត្រូវគេរំលោភមែន ហេតុអ្វីបានមិនទៅប្តឹងប៉ូលីសឲ្យលឿនៗ?» ហើយគេតែងតែនិយាយទៀតថាជនរងគ្រោះនោះកុហកដើម្បីចង់បានលុយ។


ប៉ុន្តែអ្វីដែលពួកគាត់មិនដឹងនោះ​គឺសំនួរទាំងអស់នេះហើយដែលរារាំងមិនឲ្យស្រ្តីចេញ​មកនិយាយពីរឿងរ៉ាវ​របស់ពួកគេ? វាពិតជាគួរឲ្យអស់សំណើចណាស់មែនទេ?​ខ្ញុំសង្ឈឹមថាព័ត៌មានបន្ថែមអំពីបញ្ហានេះនឹងជួយ​បកស្រាយបំភ្លឺហើយបញ្ឈប់មនុស្សកុំឲ្យនិយាយពាក្យខាងលើនោះតទៅទៀត ពីព្រោះខ្ញុំហត់នឿយនឹងវា​ខ្លាំងណាស់។

ហេតុអ្វីបានជាអំពើហិង្សាផ្លូវភេទមិនសូវត្រូវបានគេរាយការណ៍

បទរំលោភស្ថិតក្នុងចំណោមបទល្មើសដែលមិនត្រូវបានគេរាយការណ៍ច្រើនជាងគេបង្អស់។ ជាក់ស្តែង​នៅ​សហរដ្ឋអាមេរិក គេបានរកឃើញថាមានតែ ១៥.៨ % ទៅ ៣០% នៃបទល្មើសរំលោភទាំងអស់ ដែលត្រូវបាន​រាយការណ៍ទៅកាន់ប៉ូលីស។

Credit: HuffPost
វាមើលទៅហាក់ដូចជាការមិនរាយការណ៍​ពីបទល្មើសពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទ គឺជាបញ្ហាមួយដែល​កើត​ឡើងនៅទូទាំងពិភពលោក ហើយបញ្ហានេះវារឹតតែយ៉ាប់យឺនទៀតបើយើងគិត​ពីកុមារដែលរងអំពើហិង្សា​ផ្លូវភេទ នេះគឺដោយសារភាពភ័យខ្លាចទៅកាន់ជនប្រព្រឹត្តដែលជាមនុស្សធំពេញវ័យ។ នៅប្រទេសកម្ពុជា CVAS (The Cambodian Violence Against Children Survey)បានរាយការណ៍ថា ៤៦% នៃ ស្រ្តី និង ៨៧% នៃបុរសដែលបានឆ្លងកាត់ការរំលោភបំពានផ្លូវភេទនៅវ័យកុមារភាពរវាងអាយុ ១៣-១៧ ឆ្នាំ គឺមិន​ដែល​បានដាក់ពាក្យបណ្តឹងពាក្យព័ន្ធនឹងរឿងនេះទៅកាន់ផ្នែកនគរបាលនោះទេ។ នេះគឺដោយសារ​តែផ្នត់គំនិត​សង្គមដែលចូលចិត្តបន្ទោសជនរងគ្រោះ និង មានគំនិតរិះគន់ទៅកាន់ផ្នែកផ្លូវភេទ ជាពិសេសទៅលើស្រ្តី ឯ​បុរសវិញអាចនឹងរងការមើលងាយនិងសើចចំអកប្រសិនបើពួកគេធ្វើការរាយការណ៍ពីរឿងរ៉ាវដែលពួកគេបាន
ឆ្លងកាត់។ ដូចនេះហើយ ជនល្មើសនៅក្រៅគុក រីឯជនរងគ្រោះគឺជាអ្នកដែលត្រូវឈឺចាប់ ហើយរង​ការ​អាម៉ាស់​ទៅវិញ ដោយមានករណីខ្លះពួកគេត្រូវបានបង្ខំឲ្យរៀបការជាមួយនឹងជនល្មើសទៀតផង។ ទាំងអស់​នេះហើយ​ដែល​ជាកត្តាជំរុញមិនឲ្យជនរងគ្រោះរាយការណ៍។

បទ​ល្មើសប្រភេទនេះទៀតសោត គឺភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយអ្នកដែលជនរងគ្រោះស្គាល់ ហើយ​នេះ​ក៏ជាកត្តាមួយដែលធ្វើឲ្យពួកគេមិននិយាយអ្វីដែរ។ ការសិក្សាមួយដោយអង្គការ P4P បានរកឃើញ​ថា​ស្រ្តីចំនួន ៤១៧ នាក់ដែលធ្លាប់មានដៃគូ បានបង្ហាញថា មនុស្សស្រី ម្នាក់ ក្នុងចំណោមមនុស្សស្រី ១០ នាក់​បាន​រងអំពើហិង្សាផ្លូវភេទពីដៃគូរបស់ពួកគេ។

នៅពេលជនរងគ្រោះ​នៃបទល្មើសទាំងនេះជាមនុស្សដែលត្រូវសង្គមគាបសង្កត់ស្រាប់ដូចជា អ្នករងស៊ីផ្លូវភេទ និង ជនក្រីក្រ ឬ អ្នកដែលនៅក្នុងសហគមន៍ LGBTQ+ វារឹតតែមានការលំបាកសម្រាប់ពួកគេក្នុងការរាយកាណ៍​ទៅ​កាន់ប៉ូលីសទៅទៀត ដោយសារតែឥរិយាបទសង្គម ដែលមានចិត្តចង្អៀត ចូលចិត្តវាយ​តម្លៃទៅកាន់​ពួកគេ។ ក្នុងការសិក្សារបស់អ្នករកស៊ីផ្លូវភេទដែលដូរភេទ (Transgender) ចំនួន ៥០ នាក់ ក្នុងនោះ ៧២% បានប្រាប់ថាពួកគេត្រូវបានរងអំពើហិង្សាផ្លូវភេ​ទ។

គុណភាពនៃការអនុវត្តន៍ច្បាប់ក្នុងការធ្វើអន្តរាគមន៍ករណីរំលោភបំពានផ្លូវភេទ

កង្វះសមត្ថភាពក្នុងការដោះស្រាយករណីរំលោភបំពានផ្លូវភេទដោយការអនុវត្តច្បាប់ ស្ថិតក្នុងចំណោម​ហេតុផល​ជាច្រើនដែលស្ត្រីមិនរាយការណ៍។ យោងតាមក្រសួងកិច្ចការនារីនៅក្នុងការស្ទង់មតិតាមដានឆ្នាំ ២០០៩ អាជ្ញាធរដែនដីជាងមួយភាគបី យល់ថាប្ដីគួរមានសិទ្ធិប្រើអំពើហិង្សា​កម្រិតខ្លាំង​ប្រសិនបើប្រពន្ធ​មិន​ព្រមធ្វើតាម។ ប្រភេទនៃអំពើហិង្សាខ្លាំងដែលអាចរួមបញ្ចូលទាំងអំពើហិង្សាផ្លូវភេទនេះផងដែរ។ ផ្នត់គំនិត​ចាស់គំរិលបែបនេះ គឺជាអ្វីដែលធ្វើឲ្យអន្តរាគមន៍របស់ប៉ូលីសក្នុងករណីបែបនេះត្រូវបានគេអនុវត្ត​ដោយមិន​មាន​គុណភាព។ ចុងក្រោយជនរងគ្រោះមានអារម្មណ៍អស់សង្ឃឹម ថាខ្លួនមិនសំខាន់និងមិនត្រូវបាន​នគរបាល​យកចិត្តទុកដាក់។

នៅក្នុងឆ្នាំ ២០១២ ក្រួសងកិច្ចការនារីបានអនុវត្តការសិក្សាលទ្ធភាពនៃមជ្ឈមណ្ឌល​សេវាកម្មជួយជន​រង​គ្រោះអំពើហិង្សាផ្លូវភេទ បានរងឃើញឧបសគ្គមួយចំនួនដែលរារាំងស្រ្តីមិនឲ្យស្វែងរកសេវាកម្មជំនួយ៖
·         អាជ្ញាធរដែនដីខ្វះសមត្ថភាពក្នុងការផ្តល់អន្តរាគមន៍ដែលមានសុវត្ថិភាព កក់ក្តៅ ហើយយកជនរងគ្រោះជាធំ
·         ប៉ូលីស និង តុលាការមិនសូវយកអំពើហិង្សាលើផ្លូវភេទជារឿងធំ ដូចនេះហើយគឺមិនសូវយកចិត្តទុកដាក់ ឬ មិនសូវឆ្លើយតបទៅនឹងពាក្យបណ្តឹងបានត្រឹមត្រូវ
·កង្វះ​ការរក្សាការ​សម្ងាត់ ដែលនាំឲ្យអាជ្ញាធរពាក់ព័ន្ធពិភាក្សាពីករណី​ទៅក្រៅដោយមិនសុំការអនុញ្ញាត​ពីជន​រងគ្រោះ។

ស្រ្តីអាចត្រូវការរយៈពេលយូរក្នុងការចេញមករាយការណ៍

បន្ថែមទៅលើករណីរំលោភដែលមិនត្រូវបានរាយការណ៍ជនរងគ្រោះមួយចំនួនអាចមិនរាយការណ៍
ពី​ករណី​របស់ពួកគេ ហើយរងចាំពេលជាយូរមុននឹងសម្រេចចិត្តថានឹងរាយការណ៍។ 
ការរាយការណ៍យឺតបែបនេះ ភាគច្រើនត្រូវបានមហាជននាំគ្នារិះគន់ ហើយទៅ​អាណិតអ្នកប្រព្រឹត្ត​ទៅ​វិញ​ដោយយកលេសថា ជនរងគ្រោះប្រាកដជាកុហកហើយបានជាអស់ពេលជាច្រើនហើយទើបតែរាយការណ៍។ ដូចនេះ​ជនរងគ្រោះនឹងរងការវាយតម្លៃពីសង្គមដដែល។ ហើយពួកគេនឹងត្រូវបានទទួលការឆ្លើយ​តប​អវិជ្ជមាន​កាន់តែខ្លាំងប្រសិនបើពួកគេចង់ដោះស្រាយបញ្ហានេះនៅតុលាការ។

បើផ្អែកទៅតាមរបាយការណ៍មួយរបស់ LICADHO តុលាការប្រទេសកម្ពុជាត្រូវបានកាន់អំណាចភាគ ច្រើន​ដោយអង្គចៅក្រមដែលមានភេទជាបុរស ដោយក្នុងនេះទៀតសោតការកាត់ក្តីករណីរំលោភគឺមិនមាន បែង​ចែកបានត្រឹមត្រូវ និង ច្បាស់លាស់នោះឡើយ។ ការរំលោភត្រូវបានបែងចែកងាយៗទៅជា ករណីរំលោភ «ស្រាល» ដែលមិនបន្សល់ស្លាកស្នាម និង ករណីរំលោភ «ធ្ងន់» ដែលបន្សល់ស្លាកស្នាម។ កង្វះ​ការយល់ដឹង​ទូលំទូលាយ និង ការយកចិត្តទុកដាក់ទៅលើភាពល្អិតល្អន់នៃករណីរំលោភ នេះហើយដែលធ្វើឲ្យ​ប្រជាជន​បាត់បង់ទំនុកចិត្ត ហើយបទរំលោភដែលមិនសាហាវឃោរឃៅខ្លាំងគឺ គេមិនសូវចង់ឲ្យកាត់ក្តីក្នុង​តុលាការ​នោះទេ។

ស្ថានភាពការអនុវត្តន៍ច្បាប់ និង តុលាការមិនមានលក្ខណៈលើកទឹកចិត្តឲ្យជនរងគ្រោះចេញមកបកស្រាយ ពីរឿងរ៉ាវរបស់ពួកគេនោះទេ ព្រោះពួកគេខ្លាចបាត់បង់កាន់តែច្រើន លើសពីអ្វីដែលពួកគេ​បាន​បាត់បង់​រួច​ស្រេចទៅហើយ។

វាមានសារៈសំខាន់ខ្លាំងណាស់ដែលឥរិយាបទសង្គមត្រូវតែផ្លាស់ប្តូរក្នុងការវាយតម្លៃអំពើហិង្សាផ្លូវភេទ ជនរងគ្រោះ និង ជនប្រព្រឹត្ត។ យ៉ាងណាមិញ វាចាំបាច់ត្រូវតែមានបម្លាស់ប្តូរពីមូលដ្ឋាន​ គឺការអនុវត្តន៍ច្បាប់ និង ប្រព័ន្ធផ្លូវច្បាប់ទាក់ទងទៅនឹងករណីអំពើហិង្សាផ្លូវភេទ ដែលមិនគិតពីអាយុ ឬ ភេទនោះឡើយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ និង ប្រធានបទប្រចាំថ្ងៃដែលមាន​សារៈសំខាន់​ទៅ​នឹង​លោកអ្នក សូមហៅមកកាន់លេខ ៣--១។

---
Being a vlogger that is vehemently against the general distrust of victims of sexual assault, I can’t tell you how many times I was asked the question “why don’t victims report earlier then?” after which I would be bombarded with every other subsequent jabs at how I’m unable to comprehend the slyness of MOST sexual assault survivors, and how they are only interested in making money off of those poor accused people.
 
However, what people don’t know is that questions like these are exactly the barriers to prevent women from reporting sexual assault. That is kind of ironic, isn’t it?
Which brings us to the topic at hand: WHY ON EARTH DON’T VICTIMS REPORT THEIR SEXUAL ASSAULT?

Perhaps some information on the matter can shed some light and pull ignorant questions like above from some people’s mouth and lay it down to rest in a peaceful grave somewhere; because as you can see, I’m absolutely sick of it.

Why sexual violence is under-reported

Rape is actually one of the most under-reported crimes. In fact, in the United States it was found that only 15.8 to 30 percent of all sexual assaults are reported to law enforcement.[1]
It seems like under-reported sexual violence related crimes is a global problem, and it is especially worse for abused children since they fear the threats of adult perpetrators. In Cambodia, CVAS (The Cambodian Violence against Children Survey) reported that 46 percent of females and 87 percent of males who experienced childhood sexual abuse between the ages of 13-17 never reported the crime. This is owing to the social attitude of people especially where victim-blaming and shaming and negative attitude about sexuality is concerned, and this is especially true for women. While perpetrators continue to live their lives, most victims are branded as worthless or shameful, and some are forced into marriage with the perpetrators, all of these led to the victims’ decision to forgo reporting the crime.[2]
Most of these crimes are perpetrated by people whom the victim knows, which is also one of the factors that victims usually keep quiet about their sexual assaults. A P4P study of 417 women who had been in a relationship showed that 1 in 10 women reported having been assaulted sexually by their partner in their lifetime.2

When victims of such crimes are marginalized people such as sex workers and poor people, especially those in the LGBTQ+ community, it’s even harder for them to report due to rigid social mindset against sex workers and LGBTQ+ people. In a study of 50 transgender sex workers, 72% reported being sexually assaulted or harassed.2

The quality of law enforcement in dealing with sexual assault cases
Credit: San Antonio Express-News
The lack of competency in dealing with sexual assault cases by law enforcement is amongst the many reasons why women don’t report. According to the ministry of women’s affairs in a 2009 follow-up survey, more than one-third of local authorities felt that a husband is justified to use extreme types of violence if his wife were to disobey.[3] Extreme types of violence that may include sexual violence. This type of backward thinking is what made police interventions in such cases so poorly executed. Victims are left feeling helpless, unimportant, and neglected.

In 2012, The Ministry of Women’s Affairs (MoWA) feasibility study for a one-stop service center for survivors of sexual assault found some challenges which prevent women from seeking support services:
·         Local authorities lack the skills in providing safe, survivor centered interventions
·         Police and courts minimize the number of cases of violence against women resulting in a routine lack of response except for cases that involve injuries
·         Lack of confidentiality as violence against women are routinely discussed without the victims’ permission [4]
Women can take a long time to come forward
In addition to unreported rape, sometimes victims may feel compelled to come forward with their stories years later. This is often met with vehemence from perpetrators empathizers. 
The victims are mostly denied the trust and confidence from the general public. And if the victim does take the case to court, they will be faced with more harsh judgment and discrimination.

According a LICADHO report, the court is dominated by male judges, and who mostly have a shallow understanding of sexual assault in general and rape legislation in general. Rape is distinguished crudely in to “serious” or “simple” rape. This “simple” rape is referred to victims without obvious physical injury.[5] This lack of comprehensive legal classification on rape even though there is clear definition of sexual violence on paper (Criminal Code of Cambodia), anything other than absolutely horrific cases of rape is not taken seriously.
The condition of law enforcement and court does not allow victims to feel like they can come forward and reveal their assault without losing more than they have already lost.
It is important that there be a change of attitude in regards to how people perceive sexual assault, victims, and perpetrators. However, there has to be a fundamental change in the way law enforcement and the legal system treat victims of sexual assault regardless of age, gender, or sexuality.


For more information about this topic and other everyday topics that are important to you, please dial 3-2-1.




[1] MCASA (Maryland Coalition Against Sexual Assault) – Reporting Sexual Assault: Why Survivors Often Don’t
[2] Neary Rattanak 4 – Violence Against Women and Girls: Cambodia Gender Assessment (2014)
[3] Neary Rattanak 4 – Violence Against Women and Girls: Cambodia Gender Assessment (2014)
[4] Ministry of Women’s Affairs – National Action Plan to Prevent Violence against Women 2014-2018 (2014)
[5] LICADHO – Rape and Indecent Assault in Cambodia (2001)
 

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale