ហេតុអ្វីបានជាមានការរំលោភ - Victim-Blaming and Causes of Rape
[English Below]
តើហេតុអ្វីបានជាមនុស្សម្នាក់ប្រព្រឹត្តអំពើហិង្សាលើផ្លូវភេទ?
និយាយមែន សាកគិតមួយប្រហែលមួយនាទីអំពីមូលហេតុវាទៅមើល។ តើហេតុអីទៅ?
នេះមិនមែនជាសំនួរសួរចោលនោះទេ ព្រោះខ្ញុំនឹងព្យាយាមរ៉ាយរ៉ាប់ប្រាប់ពីមូលហេតុ ឬ
ឬសគល់នៃបញ្ហាតាមការស្រាវជ្រាវរបស់ខ្ញុំ។
សាកមើលទៅមើលថាតើចម្លើយរបស់អ្នក
មានរួមបញ្ចូលកត្តាខាងក្រោមនេះដែរឬទេ?
- ចំណង់តណ្ហា
- ស្រ្តីដែលពាក់ខោអាវវាល លេចលើលេចក្រោម (ស្រ្តីទាំងនោះពិតណាស់ដែលចូលចិត្តពង្វក់ជនប្រព្រឹត្តឲ្យធ្វើអំពើដែលគេចង់ធ្វើ តើមែនដែរឬទេ?)
- ស្រ្តីដែលចូលចិត្តដើរលេងយប់ (តើពួកគេមានសិទ្ធិអីក្នុងការដើរលេងពេលយប់ ហើយអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេបែបនឹង? ធ្វើឲ្យគេចង់តែប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទ យ៉ាប់មែន។)
ហេតុអ្វីបានជាការបន្ទោសជនរងគ្រោះគឺជាវប្បធម៌ដែលមិនគួរមាន
ហើយជាវប្បធម៌ដ៏ឃោរឃៅ
ការបន្ទោសជនរងគ្រោះគឺជាផ្នែកមួយនៃអ្វីដែលយើងតែងតែហៅថា
«វប្បធម៌រំលោភ»។ វប្បធម៌រំលោភ គឺជាផ្នត់គំនិត និងចង្កោមនៃឥរិយាបទសង្គម ដែលរួមដៃក្នុងការលើកកម្ពស់ការរំលោភ
ឬ កាត់បន្ថយស្ថានទម្ងន់ទោសរបស់អំពើរំលោភ ដែលនៅក្នុងសង្គមមួយនោះ
មនុស្សនាំគ្នាគិតថាការរំលោភ គឺជាអ្វីដែលធម្មតាមិនអាចទប់ស្កាត់បាន ជាជាងអំពើមួយដែលអាចកំចាត់ចោលបាន។
មិនចាំបាច់ពន្យល់ក៏យើងអាចដឹងបានដែរ ថាវប្បធម៌រំលោភ គឺជាអ្វីដែលគ្រោះថ្នាក់បំផុត ហើយនៅចំកណ្តាលចលនានេះគឺការដែលយើងនាំគ្នាចោទជនរងគ្រោះថាវាជាកំហុសរបស់ពួកគេដែលពួកគេត្រូវបានបៀតបៀន
ឬ ទទួលរងអំពើហិង្សាផ្លូវភេទបែបនេះ។ មិនមែនដោយសារតែជនដែលប្រព្រឹត្តនោះទេ
ពួកគេគ្រាន់តែទប់ចិត្តមិនបាន។ ខ្ញុំសុំសួរមួយ៖ តើនិយាយបែបនេះចេញមក ដូចជាមិនបានគិតតាម
logic អ៊ីចឹង។
ប្រសិនបើអ្នកនិយាយថា
ស្រ្តីដែលផុសរូបស៊ីចស៊ីនៅលើអ៊ីនធឺណិតជាមូលហេតុទោះបីខំប្រឹងនាំគ្នាស្រមើស្រមៃថាពិភពលោកនេះ
ស្រ្តីត្រូវបានបៀតបៀនដោយសារតែការពាក់ខោអាវលេចលើលេចក្រោម ដែលធ្វើឲ្យគេមានអារម្មណ៍ផ្លូវភេទ
វានៅតែជាមិនមែនកំហុសរបស់ជនរងគ្រោះនោះទេ។ សិទ្ធិសេរីភាពមនុស្សមិនគួរត្រូវបានគេទាត់ចោល
ព្រោះតែការឡើងអារម្មណ៍ផ្លូវភេទរបស់បុរសនោះទេ។
ចុះអ្វីវិញដែលជាមូលហេតុដែលមានការរំលោភស្រ្តីស្លៀកពាក់ ខោអាវជិតៗនោះវិញ?
វារឹតតែមិនសមហេតុសមផលទៀតបើសិនជាយើងគិតទៅលើស្ថិតិអ្នកដែលត្រូវរងគ្រោះពីអំពើហិង្សាផ្លូវភេទ។
ជនរងគ្រោះ និង ជនប្រព្រឹត្តអាចជាអ្នកណាក៏បានដែរ៖ មិនថាភេទជាបុរស ស្រ្តី ឬ
ភេទមិនច្បាស់លាស់។ ហេតុនេះហើយ មិនមានចម្លើយណាមួយសោះដែលអ្នកអាចយកមកដើម្បីបន្ទោសជនរងគ្រោះនោះទេ។
ព្រោះវាអាចកើតឡើងទៅលើមនុស្សប្រភេទណាណាទាំងអស់។
«សិទ្ធិសេរីភាពបុគ្គលមិនគួរត្រូវបានគេទាត់ចោល
ព្រោះតែការឡើងអារម្មណ៍ផ្លូវភេទរបស់បុរសនោះទេ។»
ផលវិបាកនៃការបន្ទោសជនរងគ្រោះ
យើងនាំគ្នានិយាយពីរឿងនេះឲ្យបានច្បាស់លាស់។
ការបន្ទោសជនរងគ្រោះ ដោយសារតែទង្វើរបស់ជនប្រព្រឹត្តជាអ្វីដែលជម្រុញឲ្យមានអំពើហិង្សាផ្លូវភេទ
និង ព្យាយាមលុបបំបាត់សម្លេងរបស់ជនរងគ្រោះ។ វាជម្រុញឲ្យមានអំពើហិង្សាផ្លូវភេទដោយសារតែឥរិយាបទរបស់សង្គម
ដែលអាចមានឥទ្ធិពលទៅលើការសម្រេចចិត្ត និង ការកាត់ទោសក្តីពាក់ព័ន្ធទៅនឹងអំពើហិង្សាផ្លូវភេទពីសំណាក់នគរបាល
និង អំណាចពាក់ព័ន្ធ។ សង្គមមួយដែលពោរពេញទៅដោយវប្បធម៌រំលោភ នឹងសម្រាលការដាក់ទោស ឬ
ក្នុងករណីខ្លះមិនទាំងដាក់ទោសជនប្រព្រឹត្តហើយបង្ខំឲ្យជនរងគ្រោះបិទមាត់ អត់សម្លេង ហើយបំផ្លាញជីវិតរបស់ពួកគេ។
មានហេតុផលអីក្នុងការដែលអ្នកផ្តន្ទាទោសទៅផ្តន្ទាទោសជនប្រព្រឹត្ត បើសិនជាវប្បធម៌រំលោភនាំឲ្យសង្គមគិតថា វាមិនមានភាពសំខាន់ផងនឹង?
ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ
នឹងមានភាពភ័យខ្លាចក្នុងការនិយាយអំពើអ្វីដែលបានកើតឡើងមកលើពួកគេ ដោយសារតែពួកគេខ្លាចត្រូវរងការបន្ទោសបង្អាប់ពីសង្គម។
បន្ថែមទៅលើបទពិសោធន៍ឃោរឃៅដែលពួកគេបានឆ្លងកាត់ពីជនប្រព្រឹត្ត ពួកគេត្រូវតទល់ប្រឈមជាមួយនឹងភាពអាម៉ាស់
និង ការអារម្មណ៍ថាអ្វីដែលបានកើតឡើងជាកំហុសរបស់ពួកគេមួយជាន់ទៀត។
នេះហើយបានជាជនរងគ្រោះអំពើហិង្សាផ្លូវភេទមានហានិភ័យខ្ពស់ក្នុងការចង់សម្លាប់ខ្លួន។
ប្រសិនបើអ្នកចូលរួមក្នុងវប្បធម៌បន្ទោសជនរងគ្រោះនេះ
អ្នកកំពុងតែចូលរួមក្នុងវប្បធម៌ពិសពុលដែលគាបសង្កត់ធ្វើបានជនរងគ្រោះអំពើហិង្សាផ្លូវភេទ
ហើយនិយាយពាក្យថា «វាជាកំហុសរបស់អ្នក សមមុខហើយ»។
ឬសគល់នៃអំពើហិង្សាផ្លូវភេទ
ត្រឡប់ទៅចម្លើយដំបូងរបស់យើង។
តើអ្វីដែលធ្វើឲ្យមនុស្សប្រព្រឹត្តអំពើហិង្សាផ្លូវភេទ?
តើចម្លើយរបស់វាសាមញ្ញៗ ដូចជាការមើលរូបស្រ្តីស៊ីចស៊ីនៅលើអ៊ីនធឺណិត?
ការស្រាវជ្រាវមួយដែលត្រូវបានគេបោះពុម្ពនៅឆ្នាំ
២០១៧ នៅក្នុងកាសែត «Frontier in Psychology» បានរកឃើញថា
អំពើហិង្សាផ្លូវភេទ នៅក្នុងករណីដែលស្រ្តីជាជនរងគ្រោះ ពាក់ព័ន្ធនៅនឹងការចាត់ទុកស្រ្តីជាវត្ថុ។
នៅក្នុងករណីនេះ ស្រ្តីមិនត្រូវបានជនប្រព្រឹត្តនោះមើលឃើញថាជាមនុស្សដែលមានគំនិត
ចេះគិត ចេះមានអារម្មណ៍នោះទេ តែពួកគេចាត់ទុកស្រ្តីជាឧបករណ៍បម្រើផ្លូវភេទទៅវិញ។
ដូចនេះហើយ ពួកគេមិនមានអារម្មណ៍អាណិត ឬ ខ្វាយខ្វល់នៅពេលដែលពួកគេធ្វើបាបស្រ្តីនោះទេ។
មានការសិក្សាជាច្រើនទៀតដែលសន្មតថា
ការរំលោភគឺជាការបង្ហាញនូវអំណាចរបស់ជនប្រព្រឹត្ត ដែលពួកគេចង់បញ្ចេញថាពួកគេមានកម្លាំងខ្លាំងក្លា
ព្រោះពួកគេមានសមត្ថភាពក្នុងការធ្វើឲ្យមនុស្សម្នាក់ភ័យខ្លាច និង ក្លាយជាជនរងគ្រោះបាន
នេះអាចជាវិធីមួយសម្រាប់ឲ្យពួកគេលួងលោមខ្លួនឯង ព្រោះតែតំណែង ឬអំណាចរបស់ខ្លួនមិនសូវខ្ពង់ខ្ពស់នៅក្នុងសង្គម
ឬ ការមិនពេញចិត្តនឹងជីវិតរបស់ខ្លួនឯង។ វាមិនមែនសុទ្ធសឹងតែដោយសារចំណង់ផ្លូវភេទ ឬ
តណ្ហានោះទេ ប៉ុន្តែវាជាការសម្ងែងខ្លួនដើម្បីប្រាប់ខ្លួនថាខ្លួនមិនអន់ដូចដែលគេថា ឬ
ខ្លួនគិតនោះទេ។
ពិតណាស់
វាមានកត្តាតូចៗជាច្រើនទៀតដែលជម្រុញឲ្យមនុស្សម្នាក់ទៅប្រព្រឹត្តអំពើហិង្សាផ្លូវភេទ
ប៉ុន្តែអ្វីដែលសំខាន់នោះគឺអំពើហិង្សាផ្លូវភេទមិនមែនជាកំហុសរបស់ជនរងគ្រោះ ឬ
ដោយសារតែស្រ្តីស្លៀកពាក់ខោអាវវាលនៅលើអ៊ីនធឺណិតនោះទេ។ វាជាបញ្ហាមួយដែលមានឬសគល់ជ្រៅខ្លាំងណាស់
ដែលបង្កឡើងពីរាប់រាយឆ្នាំនៃការរើសអើងផ្លូវភេទ របបបិតាធិបតេយ្យ ការសម្ងែងភាពជាបុរសខ្លាំងក្លា
និង វប្បធម៌រំលោភ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ
និង ប្រធានបទប្រចាំថ្ងៃផ្សេងៗទៀតដែលសំខាន់ចំពោះអ្នក សូមហៅទៅកាន់លេខ ៣-២-១។
---
Why does a person commit sexual violence?
No, seriously. Think about it for a minute.
Why do they? This isn’t a rhetorical question for I will
provide a list of answers that I’ve done laborious research over. Did your
reasons include any of the following?
·
- -Lust
·
- Women wearing revealing clothing (bewitching the
perpetrators to stray from their righteous ways)
·
- Women going out late at night (how dare they
live their life and enjoy the moderate freedom of staying out)
If your reasons included any of the above, I’m sorry to
disappoint you, but they may not be correct. If your reasons were the last two
points, I can firmly say that you’re participating on what we call
“Victim-Blaming”.
Why
victim-blaming is a completely illogical and cruel culture
Victim-blaming is a part of what we call “Rape Culture”.
Rape culture is basically a concept that describes a set of ideas or behaviors
that help to normalize rape or creates a society where sexual violence is seen
as something inevitable instead of something that needs to be stopped. [[1]] Needless
to say, rape culture is extremely dangerous and the core of this toxic culture
is telling victims of sexual violence that it’s their fault for being sexually
assaulted. Not because of the perpetrators who literally PERPETRATE sexual
violence. Let me ask you: where is the logic in that?
If you say that women posting revealing pictures of
themselves on the internet is the cause of sexual violence, then what is the
reason for the rape of fully-clothed women?
Even if it were true, let’s say that in your imaginary
world, women are sexually assaulted because their revealing clothes caused men
to get sexually aroused, it’s still not their fault. Human rights shouldn’t be
discounted on account of male erection.
It’s even more illogical when you think about the victims
and perpetrators of rape. Victims and perpetrators could be anyone: Male,
female, straight, queer. Therefore, there is not one definitive and universal
answer that you could use to place the blame on victims of sexual violence. The
reason being that it could happen to anyone.
“Human rights and freedom shouldn’t be
discounted, on account of male erection.”
The problem with victim-blaming
Let’s get this straight. Blaming victims for the actions of
perpetrators encourages sexual violence and suppresses the voice of victims. It
encourages sexual violence because this involves the attitude of society and
how that impact the decisions of authorities who have the power to convict and
punish perpetrators. A society that runs rampant with rape culture will provide
leniency to perpetrators of sexual violence and neglect the cries of victim.
Why would authorities go out of their way to punish perpetrators if the issue
is seen as something “unimportant”?
Victims of sexual violence will be afraid to speak of their
sexual violence experience due to fears of being blamed. As if their trauma
wasn’t enough for them to bear, they had to deal with the shame and the guilt
of thinking that perhaps whatever happened was because of them. That is why
victims of sexual assault are at a higher risk of having suicidal thoughts. [[2]]
If you take part in victim-blaming, you’re taking part of a
toxic culture that eats away at an already traumatized victim and saying, “You
are at fault and you deserve it.”
The root
cause of sexual violence
Going back to our initial answers. What makes people commit
sexual violence? Is it as simple as sexual desires brought upon by sexual images?
A 2017 paper published in the journal “Frontier in
Psychology” found that perhaps sexual violence, in the case where a woman is a
victim, could be attributed to the sexual objectification of women. In this
manner, women aren’t seen as living, breathing, thinking, and sentient
human-beings, rather they are sexual objects. Therefore, perpetrators have no
care or remorse in hurting women for their own sexual or non-sexual gratifications
(Awasthi, 2017). [[3]]
Several studies concluded that rape is the result of a
demonstration of power (or abuse of power) by showing that they (perpetrators)
are powerful because they are able to subject a person to the position of a victim,
either to compensate for their low position in society or insecurity. It’s not
a question of lust or sexual desire, rather it’s the need to insert dominance
and boosting their ego. [[4]]
Of course, there are many other smaller constituents in
between that drives someone to commit rape, but in the end, rape or sexual
violence is not the fault of victims or women wearing revealing clothes online.
It is a much deeply rooted and complicated problem resulting from centuries of
sexism, patriarchy, toxic masculinity, and rape culture.
For more information about this topic and
other everyday topics that are important to you, please dial 3-2-1.
[3] Awasthi B (2017) From Attire to Assault:
Clothing, Objectification, and De-humanization – A Possible Prelude to Sexual
Violence? Front. Psychol. 8:338. doi: 10.3389/fpsyg.2017.00338
This comment has been removed by the author.
ReplyDeleteHow long do you take to finish one article, generally?
ReplyDelete