តើគួរយ៉ាងណាពេលដែលត្រូវបានគេរំលោភបំពានផ្លូវភេទ - What to Do After Being Sexually Assaulted
តាមពិតទៅខ្ញុំបានសង្កេតឃើញជាយូរមកហើយ
ថាមនុស្សជាច្រើនតែងតែមិនដឹងថាត្រូវធ្វើ ឬ
និយាយអ្វីនៅពេលដែលនរណាម្នាក់ដែលគេស្គាល់ទទួលរងការរំលោភបំពានផ្លូវភេទ។ វាកាន់តែលំបាកនៅពេលដែលបុគ្គលនោះជាជនរងគ្រោះផ្ទាល់ពីការរំលោភបំពានផ្លូវភេទ។
បន្ទាប់ពីទទួលរងអំពើដ៏ស្មោគគ្រោកនោះភ្លាមៗ
ខ្ញុំមិនហ៊ានសូម្បីតែស្រម៉ៃពីអ្វីដែលជនរងគ្រោះជួបប្រទះនៅពេលនោះ ភាពភ័យខ្លាច
ភ្លាមអស់សង្ឃឹម ការភាំងស្មារតីមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ពីហេតុការណ៍នោះ
គឺជាបទពិសោធន៍ដែលគួរឲ្យខ្លាចមួយដែលមិនអាចស្មានបាន។
បើនិយាយឲ្យត្រង់ទៅ ទាំងគេ
ទាំងខ្ញុំ និង
មនុស្សមួយភាគធំមិនដែលត្រូវបានគេបង្រៀនថា គួរធ្វើអ្វីខ្លះនៅពេលដែលជួបស្ថានការណ៍បែបនេះនោះទេ។
គេចេះតែនិយាយថាឲ្យទៅប្តឹងប៉ូលីស ទៅប្តឹងប៉ូលីស តែតាមពិតទៅការទៅប្តឹងអាជ្ញាធរមានន័យដូចម្តេច?
តើពួកគាត់ដោះស្រាយបញ្ហាបានទាំងអស់នោះទេ?
ចុះបើសិនជាយើងមានភាពភ័យខ្លាចក្នុងការត្រូវគេសើចចំអក ឬ សួរសំណួរផ្ទាល់ខ្លួន?
ចុះបើអ្នកប្រព្រឹត្តជាមនុស្សម្នាក់ដែលមានអំណាចសង្កត់ទៅលើជីវិតរបស់យើង ឬ
គម្រាមកំហែងដល់ជីវិតរបស់យើង?
ប៉ុន្តែសំនួរមួយដែលគួរឲ្យខ្លាចបំផុតនោះគឺ៖
ចុះធ្វើយ៉ាងម៉េចវិញបើគេមិនជឿយើង?
កាលពីអត្ថបទមុនៗ
ខ្ញុំបានជជែកវែកញែកបញ្ហាទាក់ទងនឹងការរំលោភបំពានផ្នែកផ្លូវភេទនេះ
ដោយប្រើប្រាស់មធ្យោបាយស្រាវជ្រាវ ដោយផ្អែកលើអង្គហេតុ និង ស្ថិតិ និងព័ត៌មានដែលខ្ញុំបានទទូលបានដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នា។ លើកនេះ វាជាប្រធានបទដែលពិបាកនឹងបរិយាយបន្តិច
វាជាប្រធានបទដែលបង្កឲ្យរំលឹកនូវរឿងរ៉ាវឈឺចាប់របស់អ្នកអានមួយចំនួន។
ខ្លួនខ្ញុំផ្ទាល់ មិនធ្លាប់ជួបប្រទះនឹងការរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរនោះទេ
ប៉ុន្តែខ្ញុំដឹងថា វាប្រាកដជាពិបាកក្នុងការដែលជនរងគ្រោះ និង គ្រួសាររបស់ពួកគេ ត្រូវមកស្តាប់ប្រធានបទនេះម្តងហើយម្តងទៀត។
យ៉ាងណាមិញ ដោយសារតែវាជាអំពើដែលព្រៃផ្សៃបែបនោះហើយ ទើបខ្ញុំ និង
សកម្មជនជាច្រើនទៀតព្យាយាមចែកចាយព័ត៌មានជាមួយនឹងសារធារណៈជន
ហើយបើកចំហកិច្ចពិភាក្សានៃប្រធានបទនេះឡើង។ ទីមួយ គឺអាចដោយសារតែថ្មីៗនេះ
មានអត្រានៃបទល្មើសរំលោភបំពានច្រើនជាងឆ្នាំមុនៗ។[1] ហេតុនេះ
ហើយខ្ញុំបានប្តេជ្ញាចិត្តមកនិយាយពីរឿងនេះម្តងទៀត
ហើយចង់ផ្តល់ជាអនុសាសន៍ខ្លះៗទៅលើអ្វីដែលយើងគួរធ្វើនៅពេលដែលខ្លួនផ្ទាល់ ឬ
នរណាម្នាក់ដែលយើងស្គាល់ជួបប្រទះការរំលោភបំពានផ្លូវភេទ។
ប្រសិនបើអ្នកជួបប្រទះការរំលោភបំពានផ្លូវភេទ៖
១. ទៅកន្លែងដែលមានសុវត្ថិភាព! បន្ទាប់ពីរងការរំលោភ
ឬការបំពានផ្លូវភេទ អ្វីដែលសំខាន់បំផុតគឺ សុវត្ថិភាពរបស់អ្នក និងទទួលបានជំនួយពីគ្រូពេទ្យ។
២. ជាទម្លាប់
បន្ទាប់ពីទទួលរងការរំលោភ ឬការបំពានផ្លូវភេទហើយ សកម្មភាពបន្ទាប់ភ្លាមៗ គឺ ជនរងគ្រោះ
នឹងលាងសម្អាត ប្តូរសំលៀកបំពាក់ ឬងូតទឹក។ល។ ប្រសិនបើអ្នកចង់ធ្វើការដាក់ពាក្យបណ្តឹង ព្រោះការរំលោភគឺជាអំពើឧក្រិដ្ឋ
ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់ចែងសំណុំក្តីនេះបានប្រសិនបើអ្នកចង់ ព្យាយាមកុំលាងសម្អាត
ឬប្តូរសម្លៀកបំពាក់ ពីព្រោះសកម្មភាព/សំភារៈទាំងនេះ
វាជាភស្តុតាងដ៏សំខាន់ ដែលអាជ្ញាធរមានសមត្ថកិច្ច អាចប្រមូល និងប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណ
និងចាប់ជនប្រព្រឹត្ត ដើម្បីកសាងសុំរឿង ចោទប្រកាន់ និងកាត់ទោសជនល្មើស។
៣. ទទួលការថែទាំសុខភាព៖
ទូរស័ព្ទទៅលេខ ១១៩ ឬទៅមន្ទីរពេទ្យ ឬ ឆ្ពោះទៅកាន់កន្លែងថែទាំសុខភាពដែលនៅជិតអ្នកបំផុត។
បើសិនជាអ្នកមានសុវត្ថិភាព អ្នកអាចទៅពិនិត្យ និងព្យាបាលរបួសអ្នកបាន។ គ្រូពេទ្យ ឬគិលានុបដ្ឋាយិកានឹងផ្តល់ដំបូន្មាន
និងផ្តល់ការថែទាំសុខភាពដល់អ្នកដើម្បីព្យាបាលរបួសរបស់អ្នក បង្ការពីការឆ្លងមេរោគអេដស៍
និងជំងឺកាមរោគផ្សេងៗ (STIs) និងថ្នាំការពារកំណើតបន្ទាន់ពីការមានផ្ទៃពោះ។
សូមសួរអ្នកឯកទេសខាងវេជ្ជសាស្រ្តណាម្នាក់ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពីការថែទាំ
ក្រោយការរងការរំលោភ
ឬការបំពានផ្លូវភេទ ។ គ្រូពេទ្យជំនាញនឹងប្រើឧបករណ៍ធ្វើកោសលវិច្ឆ័យនៃការរំលោភសេពសន្ថវៈ
និងអាចប្រមូលភស្តុតាង ដែលនៅជាមួយជនរងគ្រោះ អាចជា សរសៃសក់ ទឹកកាម ឬសម្លៀកបំពាក់ដែលនៅសល់ ក្រោយពីទទួលរងការរំលោភ។
ប្រសិនបើអ្នកគិតថា អ្នកត្រូវបានគេដាក់ថ្នាំ សូមប្រាប់បុគ្គលិកពេទ្យអំពីការធ្វើតេស្តថ្នាំ
សម្រើបអារម្មណ៍នេះ ដូចជាថ្នាំ Rohypnol និង GHB (អាហ្គាតហ្កាម៉ា hydroxybutyric) ជាដើម។ ថ្នាំសម្រើបអាចឆ្លងកាត់រាងកាយបានយ៉ាងឆាប់រហ័ស
និងអាចពិនិត្យមិនឃើញទេអំឡុងពេលធ្វើតេស្តនេះ ។
៤. ចំនុចដែលសំខាន់បំផុត៖ គ្រប់ម៉ោងសុទ្ធតែមានសារៈសំខាន់ចំពោះអាយុជីវិតរបស់ជនរងគ្រោះនៃការរំលោភ
ឬការបំពានផ្លូវភេទ។ អ្នកមានរយៈពេលប្រមាណ ៧២ ម៉ោង (យកល្អក្នុងកំឡុង ២៤ ម៉ោង) ដើម្បីទទួលបានការព្យាបាលបង្ការក្រោយពេលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍
post-exposure prophylaxis (PEP) និងក្នុងរយៈពេល ១២០ម៉ោង
(ឬ៥ថ្ងៃ)ដើម្បីទទួលថ្នាំការពារកំណើតបន្ទាន់ពីការមានផ្ទៃពោះ
។
វាមានសារៈសំខាន់ណាស់ក្នុងការទៅមណ្ឌលសុខភាពក្នុងរយៈពេល
៣ ថ្ងៃ បន្ទាប់ពីទទួលរងការរំលោភបំពាន ដើម្បីធានាសុខុមាលភាពរាងកាយរបស់អ្នក។
សេវាថែទាំសុខភាពផ្លូវចិត្ត និង
សេវាកម្មសង្គម៖
វាជារឿងធម្មតាទេដែលជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ
មានអារម្មណ៍តក់ស្លុត អាម៉ាស់មុខ ឬ ខ្មាសអៀន ។ នេះគឺជាលទ្ធផលនៃវប្បធម៌បន្ទោសជនរងគ្រោះ
ដែលបានចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងសង្គមនីមួយៗ ។ សូមកុំព្យាយាមទទួលរងសម្ពាធ ឬ លាក់បាំងអារម្មណ៍ទាំងនេះតែម្នាក់ឯង។
សូមស្វែងរកជំនួយអ្នកឯកទេសឬពិគ្រោះជាមួយមនុស្សដែលអ្នកទុកចិត្តពីអ្វីដែលបានកើតឡើងនិង
ដោះស្រាយវាជាមួយគ្នា។
ខ្ញុំដឹងថាវាជាការលំបាកខ្លាំងណាស់ក្នុងការជឿជាក់លើនរណាម្នាក់ហើយប្រាប់ពួកគេពីរឿងរ៉ាវដែលបានកើតឡើងមកលើអ្នក
ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថារឿងរ៉ាវរបស់អ្នកមិនមែនជាភាពទន់ខ្សោយនោះទេ រឿងរបស់អ្នកគឺជាអំណាចដ៏អស្ចារ្យមួយដែលអាចតភ្ជាប់អ្នកជាមួយនឹងជនរងគ្រោះផ្សេងទៀត
ដើម្បីងើបឈរតតាំងនឹងសត្រូវរបស់អ្នកគឺ អ្នកប្រព្រឹត្តការរំលោភ និងជនល្មើសនៃការបំពានផ្លូវភេទ។
ពួកគេជាមនុស្សអាក្រក់និងឃោរឃៅហើយរឿងរបស់អ្នកអាចមានឥទ្ធិពលក្នុងការដាក់មនុស្សទាំងនោះក្នុងគុកបាន
ហើយបង្ការកុំឲ្យពួកគេដើរធ្វើបាបអ្នកដទៃតទៅទៀត។
តែដូចដែលខ្ញុំនិយាយពីមុននឹងអ៊ីចឹង
ចូរកុំព្យាយាមរុញច្រានអារម្មណ៍របស់អ្នក ហើយ ទុកនៅក្នុងខ្លួនតែម្នាក់ឯង។
ប្រសិនបើអ្នកគិតថាមិនអាចទុកចិត្តអ្នកណាសោះតែម្តង អ្នកអាចទាក់ទងទៅកាន់ស្ថាប័នខាងក្រោមបាន៖
- អង្គការ LICADHO សូមទូរស័ព្ទទៅកាន់លេខ 023 727 102
- សម្រាប់អង្គការ ADHOC សូមទូរស័ព្ទទៅកាន់លេខ 012 832 069
- សម្រាប់ Child Helpline Cambodia សូមទូរស័ព្ទទៅកាន់លេខ 1280
- សម្រាប់ប៉ូលីសជាតិកម្ពុជា (NPC) មន្ទីរប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស និងការពារអនិតិជន សូមទូរស័ព្ទទៅកាន់លេខ 1288
ប្រសិនបើសិនជាមនុស្សដែលអ្នកស្គាល់ជួបប្រទះការរំលោភបំពានផ្លូវភេទ
បើសិនជាអ្នកជាបងប្អូន ឬ
មិត្តភក្តិរបស់ជនរងគ្រោះ ខ្ញុំសុំសំណូមពរតែមួយទេ៖ កុំវាយតម្លៃគេ
ត្រូវស្តាប់រឿងរបស់គេឲ្យយកចិត្តទុកដាក់។
ខ្ញុំមិនខ្វល់ថាអ្នកមានគំនិតបែបណានោះទេ
តែចូរកុំបន្ទោសបង្អាប់ ឬ
ជេរប្រទិចជនរងគ្រោះនៅពេលដែលគេព្យាយាមប្រាប់រឿងរបស់គេឲ្យអ្នកស្តាប់។
កុំបន្ទោសពួកគាត់ ថាដោយសារតែគាត់ស្លៀកពាក់ខោអាវចេញសាច់ ឬ ដើរលេងពេលយប់ ឬ យ៉ាងណា។
ការរំលោភបំពានផ្លូវភេទ គឺជាកំហុសរបស់ជនល្មើស មិនមែនជនរងគ្រោះនោះទេ!
លើកទឹកចិត្តឲ្យគាត់ធ្វើតាមបម្រាប់ដែលបានរៀបរាប់នៅខាងលើ។
ជួយជូនគាត់ទៅពិនិត្យសុខភាព និង ចាក់ថ្នាំការពារត្រឹមត្រូវ។
ត្រូវលួងលោមគាត់ថាអ្វីដែលបានកើតឡើងមិនមែនជាកំហុសរបស់គាត់នោះទេ
ដើម្បីកុំឲ្យគាត់មានការប៉ះពាល់ដល់ផ្លូវចិត្តរឹតតែខ្លាំង។
សម្រាប់ព័ត៌មានបន្ថែមទៅលើប្រធានបទនេះ
និង ប្រធានបទជីវិតប្រចាំថ្ងៃផ្សេងៗដែលមានសារៈសំខាន់សម្រាប់អ្នក សូមហៅទៅកាន់លេខ ៣-២-១។
I have long
realized that not a lot of people know what to say or do when someone they know
experiences sexual assault. It’s even harder when a person experiences sexual
assault first-hand. The traumatic experience coupled with the dawning reality
of “what to do” is such a scary thought that I’m frightened to even try to
comprehend what the victim might be going through during those first hours.
I’ve never been taught such lessons, you see – what to do when you get sexually
assaulted. I’ve only been told to “go to the police”, but what does it all mean
to go to an authority? Will they solve all my problems? What if I’m scared of
being shamed and questioned? What if the perpetrator is a person who has power
over me? Who threatens me and my life?
WHAT IF THEY
DON’T BELIEVE ME?
Previously,
I have tackled the issues of sexual assault using methods of research and
finding information to share with the public. This time, it’s more personal and
difficult to talk about. Personally, I’ve yet to experience any serious sexual
assault on my person, and I know that it’s hurtful for victims of sexual
assault and their families to hear about it again and again. However, I also
think it’s extremely important for us to discuss about it and try to engage
with the public regarding such sensitive issues. One, namely, because there’s
been a surge of rape and sexual assault in recent years.[1]
Therefore, with a heavy but determined heart, I’m here to advise you on what to
do if you or someone you know experiences sexual assault.
If you experience
sexual assault:
- Get to a safe place! The most important thing after a rape or sexual assault is to ensure your safety and get medical help.
- After an assault often a survivor’s first reaction is to wash or shower. If you want to prosecute, as rape is criminal and a prosecutor can process this case if you would like, try to avoid doing this as there are maybe important evidence that the authorities can use to charge and convict the perpetrator.
- Get medical care. Call 119 or go to your nearest hospital/health facility. If it is safe, you can go to be examined and treated for injuries. The doctor or nurse will provide counsel and give your health care to treat your injuries, prevent HIV and some other sexually transmitted infections (STIs) and emergency contraception to prevent pregnancy. Ask for a medical professional who has been trained in post-rape care to examine you. A doctor or nurse will use a rape kit to collect evidence. This might be fibers, hairs, saliva, semen, or clothing left behind by the attacker. You do not have to decide whether to press charges while at the hospital. You do not need to press charges in order to have evidence collected with a rape kit. If you think you were drugged, talk to the hospital staff about testing for date rape drugs, such as Rohypnol and GHB (gamma-hydroxybutyric acid). Date rape drugs pass through the body quickly and may not be detectable by the time you get tested.
- This is very important: Every hour matters for survivors of rape and sexual assault. You have 72 hours (ideally 24 hours), to receive post-exposure prophylaxis (PEP) to prevent HIV infection and 120 hours to receive emergency contraception to prevent unwanted pregnancy។
It is vital to visit a health facility within
3 days of an incident to ensure your physical well-being.
Mental
Care and social services:
It’s normal
for a survivor of sexual assault to feel shocked, shameful or embarrassed. This
is the result of years of our deep-rooted culture of victim blaming. Please do
not try to shoulder all these emotions by yourself. Please seek professional
help, or consult with a person you trust about what happened and deal with it
together. I know that it’s extremely hard to trust anyone with your story, but
your story isn’t a weakness, your story is a super power, one that is able to
connect survivors alike and help you stand up to our collective enemy – rapists
and perpetrator of sexual assaults. They are vile and cruel, and your story has
the ability to put them behind bars and prevent them from hurting anyone else.
However, you
must remember not to force yourself to suppress your emotions or your sadness.
If you find that you can’t trust anyone, please seek help from various NGOs,
such as:
- LICADHO call 023 727 102
- ADHOC call 012 832 069
- Child Helpline Cambodia call 1280
- The National Police of Cambodia (NPC) Department of Anti-Human Trafficking and Juvenile Protection call 1288
If
someone you know experience sexual assault:
If you’re a
friend and family of a survivor, I have a simple request of you: Don’t judge,
just listen.
I don’t care
what your impulses are, please do not doubt or shame survivors when they’ve
mustered up enough courage to tell you their story. Absolutely DO NOT blame
them: for their clothing choices, for going out at night, or ANYTHING. Rape is
the fault of rapists, NOT VICTIMS.
Encourage
them to go to a healthcare facility and follow the steps mentioned above. Help
them get the required check-ups, report to authorities, and so on. Reassure
them that it’s not their fault that they shouldn’t feel shame or embarrassment
about what happened to them.
For more information about this topic and
other everyday topics that are important to you, please dial 3-2-1.
Comments
Post a Comment