តើស្រឡាញ់ ឬហួងហែង - Toxic Relationship

ពេលណាដែលអ្នកត្រូវចាកចេញពីដៃគូរបស់អ្នក៖
ការចងសម្ព័ន្ធស្នេហាដែលល្អ និង សញ្ញានៃដៃគូដែលរំលោភបំពាន​លើសិទ្ធិសេរីភាព​របស់អ្នក
តាំងពីតូចមក ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ដូចខ្ញុំដែរ គឺតែងតែគិតថានឹងទទួលបានស្នេហា  ចប់​ដោយ​បរិបូណ៌ដែលសប្បាយរីករាយ ហើយអង្គុយមើលព្រះអាទិត្យអស្តង្គតជាមួយនឹង​មនុស្ស​ដំបូងដែលយើងស្រលាញ់តរៀងទៅ។ តែតាមពិតវាមិនមែនសុទ្ធតែបែបនឹងទេ អាចថាកម្រនឹង​កើត​ឡើងទៀតផង។ ខ្ញុំគិតថាការដែលយើងជឿទៅលើ​គំនិតខាងលើនេះធ្វើឲ្យយើងបង្ខំ​ចិត្តនៅក្នុងទំនាក់ទំនងដែលមិនល្អ ដែលមានដៃគូបំផ្លិចបំផ្លាញផ្នែកផ្លូវចិត្តរបស់អ្នកទៀតផង។ តែសួរថា ធ្វើម៉េចបានយើងដឹងថាដៃគូរបស់យើងបង្កហិង្សាផ្នែកផ្លូវចិត្ត និង រំលោភបំពានសិទ្ធិ​សេរីភាពរបស់យើង? ហើយថាតើធ្វើបែបម៉េចបានយើងអាចកសាងទំនាក់ទំនងមួយដែលល្អបាន?

សញ្ញាខ្លះៗដែលអាចឆ្លុះបង្ហាញពីដៃគូដែលរំលោភបំពានសិទ្ធិសេរីភាព និង ធ្វើហិង្សាលើផ្លូវចិត្

សូមសារភាពថាកាលពីមុនក៏ខ្ញុំចូលចិត្តមើលរឿងទះថើបដែរ។ ខ្ញុំចាប់អារម្មណ៍រឿងមួយ ភាគច្រើនក្នុងរឿងទះថើប តួឯកណាមួយតែងតែបង្ហាញពីការប្រច័ន្ឌលក្ខណៈជ្រុលហួសហេតុ ដល់ថ្នាក់ឃុំដៃគូមិនឲ្យទៅណា កំណត់មនុស្សដែលដៃគូអាចជួបឬនិយាយជាមួយបាន ហើយ​បញ្ជាឲ្យដៃគូស្លៀកពាក់តាមអ្វីដែលខ្លួនចង់បានទៀត។ ពួកគេដើរតាម និង គម្រាមកំហែងដល់​ដៃគូខ្លួន ប្រើប្រាស់ពាក្យមិនល្អ ជេរប្រទិច ហើយដឹកមុខទៅវិញទៅមកស្រេចតែចិត្តរបស់គេ។ សកម្មភាពទាំងអស់នេះ ត្រូវបានរឿងទះថើបស្តែងឲ្យមើលថាជាឆុតឆាកដ៏រូម៉េនទិច ធ្វើឲ្យ​ទស្សនិកជនយល់ច្រឡំថាតួឯកនោះជាមនុស្សមាត់រឹងមិនចេះនិយាយអ្វីនៅក្នុងចិត្ត ទើប​ធ្វើបាបដៃគូខ្លួនបែបនេះ ហើយទស្សនិកជនក៏និយាយផងដែរថា ចុងក្រោយគេកែខ្លួនទេតើ! អ្វីដែលរឿងទាំងនេះតែងតែឆ្លុះបញ្ចាំង គឺគេស្រឡាញ់យើងពេក បានជាគេធ្វើបែបនឹង។

ខ្ញុំសុំប្រាប់មួយណាថានេះមិនពិតទេ។ នៅក្នុងពិភពលោកពិតវិញ នេះគឺជាសញ្ញានៃហិង្សាហើយ។ នៅពេលដែលខ្ញុំនិយាយថាហិង្សា ឬ ការរំលោភសិទ្ធិសេរីភាព ខ្ញុំមិនមែនចង់និយាយពីការ​ប្រច័ណ្ឌ​តិចតួចធម្មតាពីដៃគូរបស់យើងនៅពេលដែលគេឃើញយើងស្និទ្ធិស្នាលជាមួយអ្នកដទៃនោះទេ។ ខ្ញុំ​យល់ថាការប្រច័ណ្ឌគឺជាអារម្មណ៍ធម្មជាតិមួយ ដែលយើងមិនអាចហាមឃាត់បាន ប៉ុន្តែវាមិន​មែនជា​រឿងធម្មតាទេនៅពេលដែលមនុស្សម្នាក់ព្យាយាមដាក់ច្រវាក់លើជីវិត និង សកម្មភាព​ប្រចាំថ្ងៃរបស់យើងដើម្បីធ្វើឲ្យគេមានអារម្មណ៍ល្អ ឬ បំពេញតម្រូវការរបស់គេ។ ដៃគូរបស់អ្នក​មិនមែនជាទ្រព្យវត្ថុរបស់អ្នកនោះទេ។ ជាមនុស្សដូចតែគ្នាតើ។ អ្នកជាបុគ្គលពីរនាក់ដែលចាប់​ដៃគ្នាដោយសារតែសេចក្តីស្រលាញ់ និង ការគោរពចូលចិត្ត។ អ្នកទាំងពីរនៅតែមានព្រំដែន និង សិទ្ធិសេរីភាពផ្ទាល់ខ្លួន ហើយសំខាន់បំផុតនោះទំនាក់ទំនងដែលល្អគឺមាន​ការទុកចិត្តទៅ​លើគ្នា​ទៅវិញទៅមក។

នេះគឺជាសញ្ញាមួយចំនួនដែលឆ្លុះបញ្ចាំងពីដៃគូដែលរំលោភសិទ្ធិសេរីភាព ដោយផ្អែកទៅលើ The National Domestic Violence Hotline នៃសហរដ្ឋអាមេរិក៖
·        
  • និយាយទម្លាក់ទឹកចិត្តអ្នក និង ជេរស្តីថាអ្នកធ្វើអ្វីក៏មិនដែលត្រូវ ឬ បានការ
  • បង្ហាញពីការច្រណែន ប្រច័ណ្ឌលើសលប់ចំពោះមិត្តភក្តិរបស់អ្នក និង ពេលវេលាដែលអ្នកមិននៅជាមួយដៃគូរបស់អ្នក
  • ឃាត់ឃាំងអ្នកមិនឲ្យជួបមិត្តភក្តិ ឬ ក្រុមគ្រួសាររបស់អ្នក
  • ជេរប្រទិច បញ្ជា ឬ ធ្វើឲ្យអ្នកមានភាពអាម៉ាសដោយប្រើពាក្យសម្តីអាក្រក់
  • រឹតត្បិតលុយកាក់គ្រប់សេននៅក្នុងផ្ទះ ទោះបីជាចំណូលរកទាំងពីរនាក់ក៏ដោ
  • យកលុយរបស់អ្នក ហើយមិនឲ្យលុយអ្នកដើម្បីទិញរបស់ចាំបាច់ (ដូចជាចំណីអាហាររបស់កូន​ជាដើម)
  • មើលមកអ្នកក្នុងខ្សែភ្នែក ឬ មានអាកប្បកិរិយាដែលធ្វើឲ្យអ្នកភ័យខ្លាច
  • គ្រប់គ្រងអ្នកគ្រប់ជំហាន ទាំងពីមនុស្សដែលអ្នកជួប កន្លែងដែលអ្នកទៅ ឬ អ្វីដែលអ្នកធ្វើ
  • ·       ហាមមិនឲ្យអ្នកធ្វើការសម្រេចចិត្តដោយខ្លួនឯង
  • ·       ស្តីបន្ទោសថាអ្នកជាឪពុកម្តាយមិនល្អ ឬ គម្រាមថានឹងយកកូនរបស់អ្នកចេញពីអ្នកដើម្បីចង់បានអ្វីមួយ
  • ·       មិនឲ្យអ្នកទៅរៀន ឬ ធ្វើការ
  • ·       បំផ្លាញទ្រព្យសម្បត្តិរបស់អ្នក គម្រាមអ្នកថានឹងធ្វើបាប ឬ សម្លាប់សត្វចិញ្ចឹមរបស់អ្នក
  • ·       ធ្វើការគម្រាមកំហែងដោយប្រើប្រាស់អាវុធ
  • ·       ដាក់សម្ពាធឲ្យអ្នករួមសង្វាស ឬ ធ្វើសកម្មភាពផ្លូវភេទណាមួយដែលអ្នកមិនចង់ធ្វើ
  • ·       ដាក់សម្ពាធឲ្យអ្នកប្រើប្រាស់គ្រឿងញៀន ឬ គ្រឿងស្រវឹង​ [[1]]

តើត្រូវធ្វើដូចម្តេចដើម្បីកសាងសម្ព័ន្ធភាពរវាងដៃគូបានល្អ
ពាក្យថាការជឿទុកចិត្ត គឺជាពាក្យដ៏ពិរោះមួយនៅក្នុងទំនាក់ទំនងស្នេហា។ វាតំណាងឲ្យរបស់ជាច្រើន តែសំខាន់ជាងគេគឺវាតំណាងឲ្យការគោរព និង ការយកចិត្តទុកដាក់ដែលពិតប្រាកដ។ ប្រសិនបើពេលណាមួយនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក អ្នកមានអារម្មណ៍ថាដៃគូរបស់អ្នកមានអាកប្បកិរិយាចម្លែក ឬគួរឲ្យសង្ស័យ អ្នកត្រូវពិភាក្សាគ្នាពីបញ្ហានោះ។
ការពិភាក្សា និង ការនិយាយជាមួយគ្នាទៅវិញទៅមកក៏ជាគន្លឹះនៃទំនាក់ទំនងដែលល្អផងដែរ។ អ្នកគួរតែលើករឿងដែលអ្នកមិនពេញចិត្តមកនិយាយជាមួយដៃគូរបស់អ្នកតាមសម្រួល ជាជាងការរំលោភបំពានលើឯកជនភាពរបស់គេ។ អ្នកគួរតែដោះស្រាយបញ្ហារួមគ្នា មិនមែនប្រឆាំងគ្នានោះទេ។ តែចង់បញ្ជាក់ថានេះមិនមែនប្រើប្រាស់ចំពោះដៃគូដែលប្រើហិង្សា ឬ មានសញ្ញាខាងលើនោះទេ ប្រសិនបើដៃគូរបស់អ្នកជាមនុស្សបែបនេះ ការផ្តាច់ទំនាក់ទំនងជាមួយគេជារឿងដែលប្រសើរបំផុត។
ដូច្នេះហើយ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ខ្ញុំដឹងថាអ្នកខ្លះបានចាប់អារម្មណ៍ពីសញ្ញាខាងលើនេះនៅក្នុងដៃគូរបស់អ្នក តែអ្នកស៊ូទ្រាំនៅជាមួយគេដោយសារតែកាលៈទេសៈមិនអំណោយផល ឬ អ្នកគិតថាគេនឹងផ្លាស់ប្តូរ ឬ មួយទៀតអ្នកគិតថាវាជាភាពអាម៉ាសដែលអ្នកមានដៃគូលើសពីមួយនៅក្នុងជីវិតរបស់អ្នក។ សូមយល់ថាអ្នកមានសិទ្ធិក្នុងការរក្សាព័ត៌មានឯកជនរបស់អ្នកនៅក្នុងទំនាក់ទំនងគ្រប់ប្រភេទ។ អ្នកមិនមែនជាវត្ថុដែលត្រូវមានម្ចាស់គ្រប់គ្រង ចាត់ចែង ឬ បញ្ជានោះទេ។ អ្នកគ្រាន់ជាមនុស្សម្នាក់ដែលសម្រេចចិត្តនៅជាមួយមនុស្សដែលអ្នកស្រឡាញ់ និង ខ្វាយខ្វល់ ដូចនេះគេគួរធ្វើដាក់អ្នកដូចដែលអ្នកជាមនុស្ស មិនមែនសត្វ ឬ វត្ថុនោះឡើយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ និង ប្រធានបទប្រចាំថ្ងៃដទៃទៀតដែលមានសារៈសំខាន់ចំពោះអ្នក សូមចុចទៅកាន់លេខ ៣--១ ។


Most of us were raised on the idea that in life, you should get a happy ending with the first person you fall in love with or the man you think is your “one true love”. I think that that idea fuels many to stay in a relationship that is not exactly healthy and can even be emotionally abusive. However, the question begs: how do we know it’s an abusive relationship? And how does one maintain a healthy one at that?


Signs of an abusive partner


I used to watch those slap and kiss dramas, too. One of the main romantic leads exhibit extremely jealous behaviors such as limiting who their partner talks with, or where their partner goes, or even the choice of their clothing. They stalk and threaten their love interests, blatantly insult them or push them around. All of these actions were masked as a romantic ideal – he/she changed in the end. The narrative is, it’s because he/she loved you so much, that’s why they did all these things.


Let me tell you that those are false, and they may very well be signs of an emotionally abusive relationship. When I say abusive, I don’t mean the normal reaction you get when you see your girlfriend/boyfriend being close to somebody else. Jealousy is a natural emotion, but it is wrong when you try to restrict a person’s freedom to satisfy your own needs. Your partners are not your belongings. You two are individuals who have come together on the basis of love and respect. There should be boundaries and space for the both of you, and most importantly, a healthy relationship is built upon trust.


These are just some signs of an abusive partner courtesy of The National Domestic Violence Hotline of the United States:


The National Domestic Violence Hotline in the US

  • Tells you that you can never do anything right
  • Shows extreme jealousy of your friends and time spent away
  • Keeps you or discourages you from seeing friends or family members
  • Insults, demeans or shames you with put-downs
  • Controls every penny spent in the household
  • Takes your money or refuses to give you money for necessary expenses
  • Looks at you or acts in ways that scare you
  • Controls who you see, where you go, or what you do
  • Prevents you from making your own decisions
  • Tells you that you are a bad parent or threatens to harm or take away your children
  • Prevents you from working or attending school
  • Destroys your property or threatens to hurt or kill your pets
  • Intimidates you with guns, knives or other weapons
  • Pressures you to have sex when you don’t want to or do things sexually you’re not comfortable with
  • Pressures you to use drugs or alcohol [1]

How to maintain a healthy relationship


Trust is a beautiful word in my dictionary. It embodies a lot of things. Mostly, it embodies respect and genuine care. If at any point of your relationship, you find that your partner is perhaps acting suspiciously or not giving you the attention that you deserve, you both sit down and talk about it.


Which brings me to communication. This is another thing that helps you maintain a relationship. Talk about things you’re dissatisfied about, instead of making your issue into an excuse for you to violate your partner’s privacy and space. Solve your problems together instead of against each other. This does not apply to problems that blatantly points towards your partner being an abusive person, if your partner shows abusive patterns like the one mentioned above, leave your relationship immediately.


So, my dear readers, I know that some of you will be able to notice some of these signs in your partner and you’re choosing to stay with him/her because you believe that they will change or you think that there is shame in having more than one partner in your life. Please understand that you have the right to your personal space and privacy even in a relationship. You are not objects to be conquered or contained by anyone. You’re a human being who chooses to attach themselves to a person they care about and love, and you should be treated as such.


For more information about this topic and other everyday topics that are important to you, please dial 3-2-1.









Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale