តើស្រឡាញ់ ឬហួងហែង - Toxic Relationship
ពេលណាដែលអ្នកត្រូវចាកចេញពីដៃគូរបស់អ្នក៖ ការចងសម្ព័ន្ធស្នេហាដែលល្អ និង សញ្ញានៃដៃគូដែលរំលោភបំពានលើសិទ្ធិសេរីភាពរបស់អ្នក តាំងពីតូចមក ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ដូចខ្ញុំដែរ គឺតែងតែគិតថានឹងទទួលបានស្នេហា ចប់ដោយបរិបូណ៌ដែលសប្បាយរីករាយ ហើយអង្គុយមើលព្រះអាទិត្យអស្តង្គតជាមួយនឹងមនុស្សដំបូងដែលយើងស្រលាញ់តរៀងទៅ។ តែតាមពិតវាមិនមែនសុទ្ធតែបែបនឹងទេ អាចថាកម្រនឹងកើតឡើងទៀតផង។ ខ្ញុំគិតថាការដែលយើងជឿទៅលើគំនិតខាងលើនេះធ្វើឲ្យយើងបង្ខំចិត្តនៅក្នុងទំនាក់ទំនងដែលមិនល្អ ដែលមានដៃគូបំផ្លិចបំផ្លាញផ្នែកផ្លូវចិត្តរបស់អ្នកទៀតផង។ តែសួរថា ធ្វើម៉េចបានយើងដឹងថាដៃគូរបស់យើងបង្កហិង្សាផ្នែកផ្លូវចិត្ត និង រំលោភបំពានសិទ្ធិសេរីភាពរបស់យើង? ហើយថាតើធ្វើបែបម៉េចបានយើងអាចកសាងទំនាក់ទំនងមួយដែលល្អបាន?