ម៉េចទៅបានគេហៅថារំលោភ - Sexual Assault vs. Sexual Harassment

នៅក្នុងប្លុកមុនៗរបស់ខ្ញុំ យើងបានសិក្សាអំពីអំពើហិង្សាលើផ្លូវភេទ ការបៀតបៀនផ្លូវភេទ ថាតើអ្នកណា ខ្លះជាជនរងគ្រោះ និង អ្នកប្រព្រឹត្តនៃអំពើទាំងនេះ។ អ៊ីចឹង ថ្ងៃនេះយើងនឹងបន្តពិភាក្សាអំពីប្រធានបទនេះ ជាមួយនឹងពាក្យដែលយើងតែងតែនិយាយថា «ការបំពានខាងផ្លូវភេទ»។ ដូចនេះ ខ្ញុំនឹងព្យាយាមវែក ញែក អត្ថន័យរបស់ពាក្យនេះ ពីព្រោះខ្ញុំធ្លាប់បានឃើញមនុស្សច្រើនណាស់ដែលប្រើពាក្យនេះមិនត្រឹមត្រូវ ឬ ប្រើប្រាស់ពាក្យនេះជំនួសពាក្យមួយទៀតដែលមិនមានអត្ថន័យដូចគ្នាទាល់តែសោះ។ ទាល់តែ ពេល ដែល យើងដឹងពីអត្ថន័យរបស់ពាក្យទាំងនេះ ទើបយើងអាចយល់ពីបញ្ហានៅជុំវិញ អំពើហិង្សាលើ ផ្លូវភេទបានច្បាស់លាស់។ ខ្ញុំតែងតែជឿជាក់ថា យើងគួរព្យាយាមរៀនសូត្រពីបញ្ហាមួយឲ្យបានអស់ ពី សមត្ថភាពមុននឹងពេលដែលយើងវាយតម្លៃទៅលើវា ឬ បង្កើតមតិជុំវិញបញ្ហាទាំងអស់នោះ។ ហើយ អត្ថបទនេះគឺជាកំណត់ត្រានៃអ្វីដែលខ្ញុំបានស្រាវជ្រាវឃើញទៅលើប្រធានបទនេះ។



ខ្ញុំនឹង និយាយពីអត្ថន័យ ទូទៅនៃការបំពានខាងផ្លូវភេទ និង អត្ថន័យតាមច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
 
«ការបំពានខាងផ្លូវភេទ» នៅក្រោមអត្ថន័យទូទៅ

បើអាស្រ័យទៅលើ បណ្តាញការរំលោភ ការបំពាន និង ស្មន្ធការ (Rape, Assault, and Incest Network) ការបំពាន ខាង ផ្លូវភេទត្រូវបានកំណត់អត្ថន័យដូចតទៅ៖

«ការប៉ះពាល់ក្នុងបំណងផ្លូវភេទ ឬ អាកប្បកិរិយានៃផ្លូវភេទណាមួយដែលកើតឡើង ដោយមិន មាន ការ ព្រមព្រៀងដោយស្ម័គ្រចិត្តពីជនរងគ្រោះ។ ការបំពានខាងផ្លូវភេទមានដូចជា៖


  • ·       ការប៉ុនបងរំលោភ
  • ·       ការប៉ះពាល់ខ្លួនប្រាណក្នុងលក្ខណៈផ្លូវភេទ
  • ·       ការបង្ខំឲ្យជនរងគ្រោះប្រព្រឹត្តនូវសកម្មភាពផ្លូវភេទផ្សេងៗដូចជាការួមភេទតាមមាត់ ឬ ការលុកលុយប្រដាប់ភេទរបស់ជនរងគ្រោះ
  • ·       ការលុកលុយចូលខ្លួនប្រាណរបស់ជនរងគ្រោះ (ឬការបង្ខំឲ្យជនរងគ្រោះ លុកលុយ ចូល ប្រដាប់ភេទរបស់ខ្លួន) នេះគេហៅថា «រំលោភ» ។» [1]


ហេតុនេះហើយ ការរំលោភគឺជាអំពើមួយដែលគេចាត់ទុកថាជាការបំពានខាងផ្លូវភេទ ប៉ុន្តែ មិនមែនគ្រប់ករណីនៃការបំពានខាងផ្លូវភេទគឺសុទ្ធតែករណីរំលោភនោះទេ។ ការរំលោភ នៅក្នុង បរិបទនេះ មិនចាំបាច់តែមានការលុកលុយចូលប្រដាប់ភេទដោយប្រដាប់ភេទមួយទៀតនោះទេ ឧបរណ៍ផ្សេងៗក៏អាចជាវត្ថុលុកលុយចូលក្នុងប្រដាប់ភេទដែរ ឲ្យតែមានអ្វីចូលទៅក្នុងប្រដាប់ភេទ ឬ បង្ខំឲ្យចូលក្នុងប្រដាប់ភេទ (ក្នុងករណីដែលអ្នកប្រព្រឹត្តជានារីភេទ) នោះគឺសុទ្ធតែចាត់ទុកជាការរំលោភ។ ដូចនេះពិតណាស់ដែលការបំពានខាងផ្លូវភេទអាចកើតឡើងលើអ្នកណាៗទាំងអស់ មិនថាប្រុស ឬស្រីនោះទេ។

«ការបំពានខាងផ្លូវភេទ» នៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពាក្យថា «ការបំពានខាងផ្លូវភេទ» គឺមិនត្រូវបានគេ កំណត់ អត្ថន័យផ្ទាល់តែម្តងទេ។ ផ្ទុយទៅវិញ ជំពូកទៅ ៣ ទាំងមូលត្រូវបានតាក់តែង ឡើងនៅក្រោម ប្រធានបទនេះ នៅក្នុងករណីនេះ ពាក្យថា «ការបំពានខាងផ្លូវភេទ» រួមមានទាំង ការរំលោភ ការ ប្រទូស្តកេរខ្មាស ការបង្ហាញកេរភេទ ការបៀតបៀនផ្លូវភេទ (ឬបទរុកកួនខាងផ្លូវភេទ) និង ការប៉ុនប៉ង ប្រព្រឹត្តអំពើទាំងនេះ។

ខាងក្រោមជាអត្ថន័យរបស់អំពើបំពានខាងផ្លូវភេទនីមួយៗ បើផ្អែកទៅតាមក្រមព្រហ្មទណ្ឌ៖
·       ការរំលោភ៖ គ្រប់អំពើបញ្ចូលអង្គជាត (ឬប្រដាប់ភេទនេះឯង) តាមបែបណាក៏ដោយ ឬអំពើបញ្ចូល ឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នា ក៏ដោយ ដោយប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោយការឆ្មក់ឱកាស គឺជាបទរំលោភ សេពសន្ថវៈ។

·       ការប្រទូស្តកេរខ្មាស៖ គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬ ផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬបង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ អ្នកដទៃក្នុងបំណង ដើម្ បីធ្វើឲ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។

·       បទបង្ហាញកេរភេទ៖ អំពើបង្ហាញកេរភេទ ដែលនាំឲ្យអ្នកដទៃមើលឃើញនៅក្នុង ទីកន្លែង មួយដែល សាធារណជនអាចមើលឃើញ។ [2]

·       បទរុកកួនខាងផ្លូវភេទ៖ អំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឲ្យធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលខាងអនុគ្រោះខាងផ្លូវភេទ (ដើម្បីឲ្យជនរងគ្រោះប្រព្រឹត្ត សកម្មភាពផ្លូវភេទ មក លើខ្លួន)។

ការយល់ដឹងពីការព្រមព្រៀង

ឥឡូវយើងបានយល់ពី ការបំពានខាងផ្លូវភេទហើយ ប៉ុន្តែនៅពេលដែលយើងមើលអត្ថន័យរបស់វា យើងឃើញពាក្យមួយដ៏សំខាន់។ នោះគឺ «ការព្រមព្រៀងដោយស្ម័គ្រចិត្ត»។ តើវាមានន័យដូចម្តេចទៅ? ហើយធ្វើយ៉ាងម៉េចបានដឹងថាមនុស្សម្នាក់បង្ហាញពី ការព្រមព្រៀងដោយស្ម័គ្រចិត្ត?

តើអ្នក ទាំងអស់គ្នាចាំឃ្លាមួយដែលគេតែងតែនិយាយប្រាប់យើងកាលនៅរៀន ដែលគេថា «ទេគឺទេ» នោះដែរឬទេ? តាមពិតទៅគ្រាន់តែឃ្លានេះមួយឃ្លាមិនគ្រប់គ្រាន់នោះទេ។ ហេតុអ្វី? ពីព្រោះ មិនមែន ជនរងគ្រោះទាំងអស់សុទ្ធតែអាចនិយាយថាទេតាមចិត្តចង់នោះទេ។ ពេលខ្លះពួកគេអាចភ័យតក់ស្លុត រហូតមិនអាចនិយាយអ្វីបាន។ អត្ថន័យទាន់សម័យនៃការព្រមព្រៀងគឺត្រូវបានកំណត់ថា ទាល់តែ ភាគីទាំងពីបង្ហាញពីការព្រមព្រៀងដោយស្ម័គ្រចិត្ត ដោយសប្បាយរីករាយ និង មិនមានការបង្ខំ ទាល់ តែសោះ ទើបអាចហៅថាការព្រមព្រៀងពិតប្រាកដមែន។

យ៉ាងណាមិញ បើមើលទៅលើផ្លូវច្បាប់ មិនទាន់មានប្រទេសជាច្រើនដែលបានទទួលស្គាល់ ឬ ធ្វើការ កែប្រែច្បាប់ដើម្បីចាត់ទុកថានេះជាអត្ថន័យផ្លូវការដែលអាចផ្តន្ទាទោសបាននោះទេ។ រហូតមកដល់ សព្វថ្ងៃ មានតែប្រទេសប្រមាណ ១១ ដែលបានបញ្ចូលអត្ថន័យនៃការ ព្រមព្រៀងនេះ នៅក្នុងច្បាប់ របស់គេ។ [3]

ការព្រមព្រៀងដែលពិតមិនក្លែងក្លាយ គប្បីគួរតែមានន័យថា សកម្មភាពផ្លូវភេទនោះប្រកប ដោយដៃគួ ផ្លូវភេទដែលព្រមព្រៀងដោយស្មោះ មិនមានការគំរាមកំហែង ការក្លែងបន្លំ ឬ ត្រូវទទួលឥទ្ធិពលពី សារធាតុ ពង្វក់អារ្មមណ៍ និង សតិស្មារតីផ្សេងៗ។ ភាគីទាំងអស់ត្រូវតែមានស្មារតី និង សតិ គ្រប់គ្រាន់នៅពេលដែលធ្វើការសម្រេចចិត្តថា «ទេ» ឬ «បាទ/ចាស»។

In our previous blogs, we’ve learned about sexual violence, sexual harassment, and who their survivors and perpetrators are. Let’s continue this series with its blanket term “sexual assault”. Let’s try to differentiate what this means, because I’ve seen people who use it incorrectly or synonymously with other terms that shouldn’t be used in place of one another. Only when we have comprehensive knowledge of something will we begin to understand it. I’ve always been a believer of learning all you could learn about a certain subject before forming a complete opinion of it. And here’s me sharing what I’ve discovered so far.
I will try to map out sexual assault as seen generally, and also how we, Cambodians, see it.

Sexual Assault under Standard Definition

According to the Rape, Assault, and Incest Network (RAINN), sexual assault is defined as the following:
“The term sexual assault refers to sexual contact or behavior that occurs without explicit consent of the victim. Some forms of sexual assault include:
·       Attempted rape
·       Fondling or unwanted sexual touching
·       Forcing a victim to perform sexual acts, such as oral sex or penetrating the perpetrator’s body
·       Penetration of the victim’s body, also known as rape “ [1]

Therefore, rape is a form of sexual assault, but not all sexual assaults are rape. Rape in this definition, doesn’t require direct penetration from the male genital or the direct contact from the female genital, as long as there is penetration of the victim’s body, whether they be objects or whatnot.
Concerning the point “or penetrating the perpetrator’s body”, this applies to cases where the victim is a male and the perpetrator is female. Yes, sexual assault can happen to anybody. I just need to clarify that before we go even further.

Sexual Assault under the Laws of the Kingdom of Cambodia

In the Criminal Code of the Kingdom of Cambodia, the term “sexual assault” isn’t defined specifically. An entire sector in the code is dedicated to the term, and it covers all forms of sexual assault (by definition of the criminal code of the Kingdom of Cambodia) which includes: rape, indecent assault, indecent exposure, sexual harassment, and the attempt to commit these misdemeanors. I guess, in a way, since this is a legal definition, it covers a much wider spectrum.

Here are the meaning of each act as defined in the code:
·       Rape: shall mean any act of sexual penetration with a sexual organ or an object committed against another person of either sex by violence, coercion, threat or by being opportunistic.
·       Indecent Assault: Touching, fondling or caressing the sexual organs or other part of a person without that person’s consent or coercing another person to perform such acts on the perpetrator himself or herself or a third person for the purpose of arousing the perpetrator or providing sexual pleasure to the perpetrator constitutes indecent assault.
·       Indecent exposure: Any indecent exposure to others in a public place
·       Sexual Harassment: as learned from the previous blog “Sexual harassment” shall mean the abuse by one person of the authority conferred by his or her functions against another person for the purpose of applying pressure repeatedly in order to obtain sexual favors. [2]

Understanding Consent

Now that we’ve defined sexual assault, we shall seek to dissect this very important aspect in the definition – Consent. We see the terms above “explicit consent”, but what does it all mean? How does one show “explicit consent”?

Remember the phrase, “no means no”? Well, that is old school consent. Not every victim can muster up the courage to say no. They could say nothing at all due to fear and sometimes, shock in that moment. Modern definition have upgraded consent to only be classified as such only if each partner expressed enthusiastic affirmation to any sexual act. This is called “affirmative consent”.

Legally though, this is a challenge still. Only a handful of countries around the world have legally inducted “affirmative consent” to be a threshold on ascertaining whether an act is sexual assault. [3]
However, true consent should be defined as when all parties involved in a certain sexual act enthusiastically engage in said act without coercion, threat, or under the influence of anything. They should be conscious that they’re making that decision.
 



[2] ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale