ថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះ តើការរួមភេទជារឿងអាក្រក់ឬយ៉ាងណា - This Valentine’s Day: Sex is not the devil


នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ៖ ការរួមភេទមិនមែនជាបិសាចនោះទេ តែការរួមភេទដែលមិនមានការព្រមព្រៀងដោយស្ម័គ្រចិត្តទើបជាបិសាចពិតប្រាកដ

មនុស្សនីមួយៗតែងមានរបៀបសប្បាយផ្សេងៗគ្នានៅពេលដែលពួកគេចង់អបអរសាទរអ្វីមួយ។ ទិវានៃក្តីស្រឡាញ់គឺមិនខុសគ្នាទេ។ ដំបូងបង្អស់ ខ្ញុំមិនគិតថាថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺផ្តាច់ មុខសម្រាប់តែគូស្នេហ៍ទេ។ ខ្ញុំធ្លាប់មើលរឿងភាគអាមេរិកមួយដែលមានឈ្មោះថា «Parks and Recreation» ហើយតួឯកស្រី Leslie Knope បានប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងលក្ខណៈមួយយ៉ាងប្លែក គឺគាត់នាំមិត្តស្រីៗរបស់គាត់ទាំងអស់ទៅញ៉ាំអីជាមួយគ្នា ហើយនិយាយពីភាពសំខាន់ របស់ ពួកគេនៅក្នុងជីវិតរបស់នាង។ សប្បាយម្យ៉ាងដែរ។ និយាយពីរឿងនេះហើយ ខ្ញុំនៅតែថាភាព សប្បាយរីករាយនៃទិវានៃក្តីស្រឡាញ់គួរតែអាស្រ័យលើបុគ្គលម្នាក់ៗថានឹងប្រារព្ធពិធីនេះជាមួយ
អ្នកណា ហើយតាមរបៀបណា។ អ្នកខ្លះធ្វើវាជាមួយគ្រួសារ ខ្លះជាមួយមិត្តភក្តិ ហើយភាគច្រើន ជាមួយនឹងគូស្នេហា។

ប៉ុន្តែមានចំនុចមួយដែលអាចនាំឲ្យបទពិសោធន៍ដែលគួរឲ្យសប្បាយរីករាយក្លាយជាជូរចត់ទៅវិញ នៅពេលដែលមានមនុស្សយកថ្ងៃនេះទៅរំលោភបំពានផ្លូវភេទនរណាម្នាក់ ។ ទោះជាយ៉ាងណា ក៏ដោយនៅពេលដែលរឿងនេះកើតឡើង ពួកយើងរហ័សណាស់ក្នុងការនិយាយថា «នេះហា៎គឺ ដោយសារក្មេងសម័យឥឡូវចូលចិត្តពពាក់ពពូនគ្នា» ហើយបន្ទោសការរួមភេទ។ 

តើការរួមភេទពិតជាឧក្រិដ្ឋជនពិតមែនទេក្នុងករណីនេះ?

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលនិយាយថាប្រទេសកម្ពុជានិយាយអាក្រក់ពីការរួមភេទ ហាក់ បី ដូចការនិយាយពីរឿងឃាតករឬចោរប្លន់អ៊ីចឹង។ នេះតាងដោយរឿង មួយដែល កើតឡើង ក្នុងជីវិតពិតមិនប្រដិត ដែលសឹងតែរាល់ឆ្នាំ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ មន្រ្តីរដ្ឋាភិបាល នឹងចេញ អំពាវនាវកុំឲ្យមាតាបិតាឲ្យកូនចេញពីផ្ទះនៅថ្ងៃនោះ។ ការភ័យខ្លាចទាំងនេះ មិនមានជាអ្វីដែល មិនសមហេតុផល ១០០ ភាគរយទេ តែវាក៏មិនមែនជាអ្វីដែលដោះស្រាយ បញ្ហានៅចំពោះមុខ ដែលជាការបំពានផ្លូវភេទដែរ។ ការរួមភេទនៃក្មេងមិនទាន់គ្របអាយុអាចជាបញ្ហាមួយ ប៉ុន្តែនោះ មិនមែនជាអ្វីដែលខ្ញុំលើកមកជំទាស់នៅថ្ងៃនេះទេ។ 

នៅក្នុងគំនិតរបស់ខ្ញុំគិតថាយើងកំពុងចង្អុលការភ័យខ្លាចរបស់យើងទៅក្នុងទិសដៅខុស។ អាច និយាយថាការរួមភេទមិនមែនជាបិសាចនៅក្នុងសេណារីយ៉ូនេះទេ។ អ្វីដែលអាក្រក់ជូរជាតិ នោះ គឺការរួមភេទដោយការបង្ខំ។

ដូចដែលយើងបាននិយាយ នៅអត្ថបទប្លុកមុននេះ លើអ្វីដែលជាការព្រមព្រៀង ដោយស្ម័គ្រចិត្ត នោះ មនុស្សវ័យក្មេងហើយជាទូទៅមនុស្សទាំងអស់ត្រូវតែយល់ពីទស្សនៈមួយនេះឲ្យបានច្បាស់ ដើម្បីមានស្វ័យភាពពេញលេញលើរាងកាយ ការវែកញែកបែងចែក និងការ សម្រេចចិត្តរបស់ ពួកគេ។ គ្រាន់តែមិននិយាយថា «ទេ» គឺមិនគ្រប់គ្រាន់នោះទេ។ ការព្រមព្រៀងដោយ ស្ម័គ្រ ចិត្តគឺត្រូវតែមានពាក្យថា «ព្រម» ដោយភាគីទាំងពីរសប្បាយចិត្តនឹងការទទួលយក និង សម្រេច ចិត្តដោយមានស្មារតីពេញលេញ។

នោះហើយជាមូលហេតុដែលខ្ញុំគិតថាការច្រានចោល និង ការវាយប្រហារទៅលើការរួមភេទ ប្រហែលជាមិនអាចជួយដល់បញ្ហានេះបានទេ វាអាចនឹងមានផលវិបាក ផ្ទុយពីគោលដៅរបស់ យើងទៅវិញ ព្រោះតែយើងមិននិយាយអំពីវាមនុស្សវ័យក្មេងអាចធំ ឡើងមកដោយ ដឹងតិចតួច បំផុតអំពីអ្វីដែលពួកគេគួរតែពិចារណាឬព័ត៌មានដែលពួកគេត្រូវដឹងមុនពេលនឹងសម្រេចចិត្ត
រួមភេទ។ របៀបការពារខ្លួនឯង ភាពម៉ឺងម៉ាត់ក្នុងការសម្រេចចិត្ត និងការយល់ថាការ ដែលដៃគូ របស់អ្នកធ្វើឲ្យអ្នករអៀសចិត្តព្រោះចង់ឲ្យអ្នកនិយាយថាព្រម ឬការគំរាមកំហែងអ្នកឲ្យ រួមភេទ មិនមែនជាអ្វីដែលមនុស្សទូទៅអនុវត្តនៅក្នុងជីវិតជាគូស្នេហានោះឡើយ។ ការរួមភេទមិនគួរ ក្លាយជាបទពិសោធន៍ដ៏អាក្រក់ ឬ ក៏កំណាចនោះទេ វាអាចជាអ្វីមួយដែលភាគីទាំងពីរ អាចប្រព្រឹត្តិទៅបានដោយភាពរីករាយ ក្រោយពីពួកគេយល់ដឹងពីទំនួលខុសត្រូវរបស់វា និង សិទ្ធិក្នុងការជំទាស់របស់ពួកគេ។

អ្នកខ្លះប្រហែលជាហើយថាគិតថា «អើយ ម្នាក់នឹងកំពុងលើកទឹកចិត្តក្មេងៗរួមភេទទៀតហើយ! ពិតជាមនុស្សយ៉ាប់មែន»។ ចំពោះជនទាំងនោះ ខ្ញុំសូមតបទៅវិញថា សូមជួយស្តាប់ នូវការ ស្រាវជ្រាវរបស់ស្ថិតិរបស់ខ្ញុំ និងមូលហេតុរបស់ខ្ញុំផង។ គ្មានប្រទេសណាមួយក្នុងពិភពលោក ដែលអនុវត្តការអប់រំផ្លូវភេទដោយប្រាប់កុំឲ្យយុវវ័យមានទំនាក់ទំនងផ្លូវភេទនោះមានប្រសិទ្ធិភាពឡើយ ហើយមិនដែលកាត់បន្ថយអត្រានៃការមានផ្ទៃពោះនិងការរំលោភផ្លូវភេទបាននោះទេ។ តើអ្វីជួយ បាន? ការអប់រំនិងការផ្តល់ព័ត៌មាន។ បង្រៀនមនុស្សវ័យក្មេងអំពីរាងកាយរ បស់គេ សិទ្ធិរបស់ ពួកគេក្នុងការនិយាយថាទេ និងការការពារ។

ការលាក់បាំង មហាជន ពីការពិតនិងព័ត៌មានត្រឹមត្រូវ នឹងនាំពួកគេទៅរកផ្លូវដែលពួកគេ មិនដឹងថា ដើររបៀបណា ហើយនឹងបន្សល់ទុកនូវស្លាកស្នាម និង ដំបៅទៅលើពួកគេ។ ត្រូវតែ ណែនាំ ពួកគេ។ បង្ហាញវិធីដែលពួកគេអាចរួមភេទដោយបទពិសោធន៍វិជ្ជមានក្នុងនាមជាមនុស្សពេញវ័យ ដែលអាចដឹងពីអ្វីដែលខ្លួនចង់បាន និង ចំណង់ចំណូលចិត្តរបស់ពួកគេយ៉ាងពេញលេញ ដើម្បីឲ្ យពួកគេក្លាយជាអ្នកគ្រប់គ្រងរូបរាងកាយរបស់ពួកគេ ជាជាងការនៅស្ងៀមហើយរង់ចាំតែទទួល ទង្វើ ដែលគេធ្វើមកលើខ្លួន ។ នៅក្នុងទំនាក់ទំនងគួស្វាមីភរិយា និងទំនាក់ទំនងចំណេះដឹង របស់ ពួកគេនឹងបណ្តាលឲ្យពួកគេដឹងថាខ្លួនមានសិទ្ធិនិយាយថាទេចំពោះការរំលោភសេពសន្ថវៈឬការរួមភេទដែលមិនត្រូវបានទទួលដោយស្ម័គ្រចិត្ត ឬក៏ក្នុងករណីដែលដៃគូរបស់ពួកគេប្រាប់ពួកគេថា «បើមិនរួមភេទមានន័យថាអ្នកមិនស្មោះត្រង់» នេះគឺជាការធ្វើឲ្យជនរងគ្រោះរអៀសខ្លួន។យើងគួរបង្រៀន ពួកគេឱ្យធ្វើការសម្រេចចិត្តដោយ ខ្លួនឯង ហើយមានភាពប្រាកដប្រជា ក្នុងការ សម្រេចចិត្តនោះ។ នេះជាកន្លែង ដែលខ្ញុំសូម សំណូមពរ ឲ្យអ្នកពិចារណាឡើងវិញក្នុងអត្ថបទនេះ ។


ត្រូវចាំថាការរួមភេទមិនមែនជាបិសាចនោះទេ។ បិសាចពិតប្រាកដគឺជាការរួមភេទដោយ មិនមាន ការព្រមព្រៀងដោយស្ម័គ្រចិត្ត។



This Valentine’s Day: Sex is not the devil; Non-consensual sex is


People celebrate things in different ways. Valentine’s Day is no different. First of all, I don’t think Valentine’s day is exclusive to lovers. I once watched a show called “Parks and Recreation” and the main protagonist Leslie Knope celebrates Valentine’s day in a unique way – bonding with her girlfriends and appreciating them. That said, I still think the interpretation of Valentine’s Day should be up to whomever is celebrating it. Some do it with family, some with friends, and the majority with their sweethearts. Here’s where the celebration can go sour very quickly…when it turns into a day for sexual assault. However, when this happens, we’re quick to blame sex. Is that really the true culprit?

It’s not surprising the least to say that Cambodia demonizes intercourse the way we demonize say, murderers or robbers. It is most evident on Valentine’s day when government officials would go so far as to ask parents to keep their children at home during Valentine’s day. These fears are not unfounded, and I’m not going to say that it’s completely nonsensical. Under-age intercourse can be a problem, but that’s not what I’m here to dispute. In my humble opinion, I think we’re pointing our fears into the wrong direction. If I may be so bold, I’d like to say that sex is not the monster in this scenario. The monster is forced or unwilling sex.

As we have previously discussed in our last blog on what exactly is consent or even better affirmative consent. Young people and basically, all people, must understand this concept to have full autonomy over their bodies, their minds, and their decisions. Just not saying “no” isn’t enough. Consent needs to be voiced.  A resounding, enthusiastic affirmation.
That’s why I think our demonization of sex might not help the cause but may even backfire, since we’re so afraid to talk about it young people might grow up knowing little to nothing about what they should consider or be informed about before engaging in intercourse: how to protect themselves, how to stand by their decision, to understand that your partner guilt-tripping or threatening you to engage in sexual encounter is not something that people do in relationships. Sex shouldn’t be a bad experience, it could be something that both parties can enjoy knowing fully their responsibilities and rights.

Some of you might be thinking, “Oh, she’s encouraging young people to have intercourse again! What a deranged person.” I say, please listen to my facts, my statistics, and my reasons. No country in the world that advocates for abstinence-only program ever staves off the rate of teenage pregnancies and sexual assault. What does help? Education and information. Teaching young people about their bodies, their rights to say no, and protection.
Shielding them from the truth and the facts will only lead them to a path they do not know how to tread, which may end in bruises and wounds. Guide them. Show them the way to experience sex in a positive light as an adult, one where they fully realize their wants and preferences, one where they direct what is happening to their bodies instead of passively receiving whatever is imposed upon them.  In marriage and relationships, their knowledge will prevent them from resigning themselves to marital rape or intercourse that isn’t willingly received, or having his/her partner telling them, “not having sex means you’re not faithful”. We should teach them to make their own decisions and to be absolutely sure of it. This is where I urge you to rethink.

Sex isn’t the devil. Non-consensual sex is.

Source:
Advocates for Youth - Abstinence-Only-Until-Marriage Programs:
Ineffective, Unethical, and Poor Public Health
https://www.advocatesforyouth.org/wp-content/uploads/storage//advfy/documents/pbabonly.pdf

Comments

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale