ថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះ តើការរួមភេទជារឿងអាក្រក់ឬយ៉ាងណា - This Valentine’s Day: Sex is not the devil
នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ៖ ការរួមភេទមិនមែនជាបិសាចនោះទេ តែការរួមភេទដែលមិនមានការព្រមព្រៀងដោយស្ម័គ្រចិត្តទើបជាបិសាចពិតប្រាកដ មនុស្សនីមួយៗតែងមានរបៀបសប្បាយផ្សេងៗគ្នានៅពេលដែលពួកគេចង់អបអរសាទរអ្វីមួយ។ ទិវានៃក្តីស្រឡាញ់គឺមិនខុសគ្នាទេ។ ដំបូងបង្អស់ ខ្ញុំមិនគិតថាថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺផ្តាច់ មុខសម្រាប់តែគូស្នេហ៍ទេ។ ខ្ញុំធ្លាប់មើលរឿងភាគអាមេរិកមួយដែលមានឈ្មោះថា « Parks and Recreation » ហើយតួឯកស្រី Leslie Knope បានប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងលក្ខណៈមួយយ៉ាងប្លែក គឺគាត់នាំមិត្តស្រីៗរបស់គាត់ទាំងអស់ទៅញ៉ាំអីជាមួយគ្នា ហើយនិយាយពីភាពសំខាន់ របស់ ពួកគេនៅក្នុងជីវិតរបស់នាង។ សប្បាយម្យ៉ាងដែរ។ និយាយពីរឿងនេះហើយ ខ្ញុំនៅតែថាភាព សប្បាយរីករាយនៃទិវានៃក្តីស្រឡាញ់គួរតែអាស្រ័យលើបុគ្គលម្នាក់ៗថានឹងប្រារព្ធពិធីនេះជាមួយ អ្នកណា ហើយតាមរបៀបណា។ អ្នកខ្លះធ្វើវាជាមួយគ្រួសារ ខ្លះជាមួយមិត្តភក្តិ ហើយភាគច្រើន ជាមួយនឹងគូស្នេហា។