មានដឹងពីការបៀតបៀនផ្លូវភេទទេ - Sexual Harassment

[English Below]


ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំមកនេះដែលខ្ញុំបានធ្វើការនៅក្នុងវិស័យអប់រំផ្លូវភេទ និង សកម្មជនសិទ្ធិ ស្មើគ្នា ខ្ញុំតែងតែត្រូវបានគេសួរខ្ញុំថា៖ តើខ្ញុំអាចបែងចែកអាកប្បកិរិយារួសរាយរាក់ទាក់ធម្មតាពីការ បៀតបៀនផ្លូវភេទតាមរបៀបណា?  


ជួនកាលអ្នករួមការងាររបស់អ្នកប៉ះដៃអ្នកក្នុងលក្ខណៈរួសរាយហើយអ្នកមិនប្រាកដថានេះជាការបៀតបៀន
ផ្លូវភេទឬអត់ទេ ទោះបីអ្នកមានអារម្មណ៍មិនស្រួលក៏ដោយ ឬនៅពេលសាស្ត្រាចារ្យរបស់អ្នកប្រាប់អ្នកថា អ្នកអាច ទទួលបានពិន្ទុ A + បើសិនជាអ្នកបំពេញសំណើរផ្លូវភេទមួយចំនួន។ ប៉ុន្តែតើធ្វើយ៉ាងម៉េច ទៅបានដឹងថា វាជាបទល្មើស ឬអំពើដែលមិនត្រឹមត្រូវ? តើក្នុងករណីណាដែលអ្នកអាច រាយការណ៍ពីទង្វើ ទាំងនេះថា វាជាការរំខានយាយីផ្លូវភេទ ឬ កំណត់សកម្មភាពណាមួយក្នុងអត្ថន័យនោះ?  

កុំ បារម្ភ។ ថ្ងៃនេះខ្ញុំសរសេរអត្ថបទមួយនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាហើយ។
ការបៀតបៀន ឬយាយីផ្លូវភេទនេះមាននិយមន័យច្រើនណាស់។ និយមន័យខ្លះអាចមានលក្ខណៈ ពេញលេញនិងទូលំទូលាយ ហើយទៀតអាចមានការខ្វះខាត។ នៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ២៥០ បាន កំណត់ការរុកកួន ឬ បៀតបៀនផ្លូវភេទនេះថា៖ ជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងារ របស់ខ្លួនប្រគល់ឲ្យ ហើយធ្វើការគៀបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណង ទទួលបានការអនុគ្រោះខាងផ្លូវភេទ។ ការអនុគ្រោះខាងផ្លូវភេទក្នុងករណីនេះសម្តៅទៅលើសំណើរ ផ្លូវភេទនេះឯង។

ការរំលោភបំពានផ្លូវភេទអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃដល់ ៣ (បី) ខែនិងពិន័យជាប្រាក់ចន្លោះពី ១០០,០០០ រៀលនិង ៥០០,០០០ រៀល (ប្រាំសែនរៀល) ។ នេះជាការបកប្រែជាផ្លូវការនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា តែបើសិនជា យើងនិយាយក្នុងន័យអន្តរជាតិ ការបៀតបៀនផ្លូវភេទ អាចរួមបញ្ចូលទាំងការបង្ហាញកេរ្តិ៍ភេទ និង ការប្រទូស្តកេរ្តិ៍ខ្មាសផងដែរ។ ប៉ុន្តែការបៀតបៀនផ្លូវភេទត្រូវបានគេបែងចែង និង សរសេរជាលម្អិតជាងនេះទៅទៀត។ ដោយការរួមបញ្ចូលព័ត៌មានពីប្រភពទាំងអស់ដែលខ្ញុំបានស្រាវជ្រាវ ការបៀតបៀនផ្លូវភេទ អាចបែងចែកជា ២ ធំៗ នោះគឺ «Quid Pro Quo» និង «ការបង្កជាបរិយាកាសដែលរារាំងដល់សុកមាលភាពរបស់ជនរងគ្រោះ» ។

Quid Pro Quo

Quid Pro Quo គឺជាឃ្លាភាសាឡាតាំងដែលមានន័យថា «ធ្វើអ្វីមួយដើម្បីទទួលបានអ្វីមួយ»។ ផ្អែកតាម EEOC និងសាកលវិទ្យាល័យ Michigan ការបៀតបៀនផ្លូវភេទបែប Quid Pro Quo គឺនៅពេលដែលលទ្ធផលនៃការសិក្សាឬការងាររបស់បុគ្គលនោះគឺផ្អែកលើថាតើអ្នកមានអំណាចនិងឋានៈ
តូចតាចជាងយល់ព្រមធ្វើសកម្មភាពផ្លូវភេទដែលស្នើដោយអ្នកដែលមានឋានៈខ្ពស់ជាងខ្លួនឬអត់។ ខ្ញុំដឹងថាអ្នកខ្លះក្នុងពេលឥឡូវនេះកំពុងតែគិតថា ហេតុអីបាននេះជាអំពើដែលខុសសីលធម៌ដែរ បើវាមាន ការព្រមព្រៀងគ្នាពីបុគ្គលទាំងសងខាង?

ចំនុចដែលយើងត្រូវចងចាំ គឺជនល្មើសបង្កើតបរិយាកាសមួយដែលដាក់សម្ពាធ អ្នកដែលធ្វើការ នៅក្រោមខ្លួន ឬសិស្សានុសិស្សឲ្យបង្ខំចិត្តប្រព្រឹត្តនូវសំណើរផ្លូវភេទទាំងនោះ ដើម្បីវិវត្តទៅមុខនៅក្នុង ជីវិតការងារ ឬការរៀនសូត្ររបស់គេ។ នេះគឺជាឧទាហរណ៍មួយនៃភាព អយុត្តិធម៌និងការរំលោភបំពាន អំណាច ហើយវាមិនសំខាន់លើជនរងគ្រោះយល់ស្រប ឬមិនយល់ស្របធ្វើសកម្មភាព ផ្លូវភេទទាំងនោះ នោះទេ នៅពេលដែលឱកាសនៃការរីកចម្រើនឬការឈានទៅ មុខមានន័យថាពួកគេ ចាំបាច់ត្រូវតែធ្វើ សកម្មភាព ផ្លូវភេទទាំងនេះ។

ការបៀតបៀនដោយបង្កជាបរិយាកាសដែលរារាំងដល់សុកមាលភាពរបស់ជនរងគ្រោះ

ការបៀតបៀនប្រភេទនេះ កើតឡើងនៅពេលដែលជនល្មើសបង្កើតបរិយាកាស មួយដែលធ្វើឲ្យ ជនរងគ្រោះ មានភាពលំបាកក្នុងការអនុវត្តការងារ ឬ ធ្វើការរៀនសូត្រដោយការនិយាយស្តី ក្នុងបរិបទ ដែល ទាក់ទងនឹងជីវិតផ្លូវភេទរបស់ខ្លួន ឬអ្នកដទៃ ការប៉ះពាល់រាងកាយដោយមិនមានការអនុញ្ញាត ឬ សកម្មភាព ផ្សេងៗ ទាក់ទងនឹងប្រធានបទផ្លូវភេទ។ អ្នកធ្វើសកម្មភាព ឬបង្កើតបរិយាកាសបែបនេះមិនមែន សំដៅចំពោះតែអ្នកដែលមានឋានៈខ្ពស់ជាងជនរងគ្រោះ ឬ ទាបជាងជនរងគ្រោះនោះទេ ជនប្រព្រឹត្ត អាចជា អ្នកធ្វើការឋានៈ ស្មើគ្នា អ្នករៀនជាមួយគ្នាផងដែរ។

អ្នកទាំងអស់គ្នា ត្រូវចងចាំថា ការបៀតបៀនផ្លូវភេទមិនមែនប្រព្រឹត្ត ដោយជនល្មើស ដែលមាន ភេទជាបុរសតែមួយក្រុមនោះទេ។ អ្នកប្រព្រឹត្តបទល្មើសនេះអាចមានមានភេទជាស្រ្តី ជាបុរស ជានិយោជិក ឬ និយោជក។

ទម្រង់នៃការបៀតបៀនផ្លូវភេទផ្សេងៗទៀត

នេះគ្រាន់តែជាឧទាហរណ៍នៃករណីដែលអាចចាត់ទុកថាជាការបៀតបៀនផ្លូវភេទតែប៉ុណ្ណោះ ត្រូវចងចាំថា ករណីទាំងនេះ កើតឡើងក្នុងកាលៈទេសៈផ្សេងៗគ្នា ប៉ុន្តែវាចាត់ទុកថាជាការបៀតបៀនផ្លូវភេទ នៅពេល ដែល សកម្មភាពនេះ ត្រូវបានដាក់ បង្ខំទៅលើជនរងគ្រោះ ទោះបីជាជនរងគ្រោះមិនយល់ព្រម ឬ មិនពេញចិត្តក៏ដោយ៖
·      

  • ការប៉ុនប៉ង ឬ ការប្រព្រឹត្តការរំលោភ បំពានលើផ្លូវភេទ
  • ការដាក់សម្ពាធលើជនរងគ្រោះឲ្យប្រព្រឹត្តសកម្មភាពជាសំណងផ្លូវភេទ
  • ការប៉ះពាល់ដោយចេតនា ការឱនខិតជិត ការផ្អិបជនរងគ្រោះទៅនឹងជញ្ជាំង ឬការក្តិច ដែលជនរងគ្រោះមិនព្រមព្រៀង ឬ មិនពេញចិត្ត
  • ការសម្លឹងរាងកាយ ឬ ធ្វើកាយវិការក្នុងន័យផ្លូវភេទ
  • ការផ្ញើសារ ការហៅតាមទូរស័ព្ទទៅជនរងគ្រោះ ក្នុងន័យផ្លូវភេទ
  • ការដាក់សម្ពាធឲ្យជនរងគ្រោះទៅដើរលេង ឬ ញ៉ាំអី ក្រៅពីការងារ ឬការរៀនសូត្រ
  • ការធ្វើសម្លេងថើប ឬ ការហួចដាក់
  • ការស្រែកហៅតាមផ្លូវ ពីអ្នកដែលមិនស្គាល់មុខ
  • ការនិយាយដើមអ្នកដទៃ ឬការក្រឡៃរឿងទាក់ទងនឹងប្រវត្តិរឿងផ្លូវភេទរបស់អ្នកធ្វើការ ឬរៀនសូត្រជាមួយគ្នា
  • ការម៉ាស្សា ឬ ប៉ះពាល់ខ្លួនប្រាណអ្នកណាម្នាក់នៅពេលដែលមិនមានការអនុញ្ញាត
  • ការបៀតខ្លួនជាមួយអ្នកណាម្នាក់នៅពេលដែលជនរងគ្រោះមិនពេញចិត្ត
  • ការធ្វើសញ្ញាផ្លូវភេទ

ការរកដំណោះស្រាយទៅកាន់បញ្ហាទាំងនេះ
 
អ្នកខ្លះប្រហែលជាពិបាករាយការណ៍ឬដោះស្រាយបញ្ហាបែបនេះនៅពេលអ្នកជួបនឹងករណីបៀតបៀនផ្លូវភេទ។ ហើយខ្ញុំដឹងថាមិនមែនកន្លែងធ្វើការ និង ស្ថាប័នអប់រំទាំងអស់ ដាក់ទណ្ឌកម្មទៅលើជនល្មើស ឬមាន គោលនយោបាយតឹងរ៉ឹងទៅលើបញ្ហានេះទេ។ ទោះយ៉ាងណាក៏ដោយខ្ញុំចង់ឱ្យអ្នកយល់ថាអ្នកជានីតិបុគ្គល ហើយសិទ្ធិរបស់អ្នកត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ 

ប្រសិនបើអ្នកជួបប្រទះសកម្មភាពបែបនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកសូមកុំស្ទាក់ស្ទើរក្នុងការរាយការណ៍
ទៅនាយកដ្ឋានធនធានមនុស្សរបស់ស្ថាប័នអ្នក។ ប្រសិនបើពួកគេមិនឆ្លើយតប ឬ មិនដោះស្រាយ សូមរកជំនួយពីអង្គការមិនមែនរដ្ឋាភិបាល ឬអាជ្ញាធរ មូលដ្ឋាន។ ប្រសិនបើរឿងនេះនៅតែមិនដំណើរការទៅមុខ សូមព្យាយាមរកភស្តុតាង ឬចងក្រង ឯកសារ សកម្មភាពរបស់អ្នកដែលប្រព្រឹត្តបទល្មើស ប្រមូលសាក្សីនិងអតីតជនរងគ្រោះរបស់ជនល្មើស ។ អ្នកមាន អំណាច ក្នុងការក្រោកឈរតតាំងនឹងជនប្រព្រឹត្តការបៀតបៀនផ្លូវភេទ!

សម្រាប់ព័ត៌មានបន្ថែមពីប្រធានបទនេះ និង ប្រធានបទប្រចាំថ្ងៃផ្សេងៗទៀត ដែលមានសារៈសំខាន់ ចំពោះអ្នក សូម ហៅទៅកាន់លេខ ៣--១។


For as long as I’ve worked in the activism/sexual educator field, I’ve always gotten the question: How do I distinguish normal friendly behavior from sexual harassment? You know, sometimes your co-worker touches your arm in a friendly manner, and you’re not sure if this is sexual harassment or not, even though you feel uncomfortable; or when your creepy professor tells you, that you could get an A+ in exchange for some “favors”. BUT HOW DO YOU KNOW IT’S WRONG? In what circumstances can you report these acts as sexual harassment or register it as such? No worries. I’m here to ease your mind.

There are various definitions for sexual harassment. Some are complete and comprehensive, some can be lacking. In the Cambodia Criminal Code, article 250 states, “Sexual harassment” shall mean the abuse by one person of the authority conferred .by his or her functions against another person for the purpose of applying pressure repeatedly in order to obtain sexual favors. Sexual Harassment is punishable by an imprisonment of between 6(six) days to 3(three) months and a fine of between 100,000 (one hundred thousand) Riels and 500,000 (five hundred thousand) Riels.” This is the official translation of the criminal code although I believe the Cambodian law written in Khmer aim to include unwanted sexual advances listed in the “Indecent Assault” article as well. Still, sexual harassment is more than this. By combining all of the sources I’ve researched, Sexual harassment can be classed into Quid Pro Quo and Hostile Environment Harassment.

Quid Pro Quo

Quid Pro Quo is a Latin word that means, “This for that” as in, in exchange for something you have to do this. According to the EEOC and the University of Michigan, Quid Pro Quo harassment is when the outcome of that person’s academic or employment decision is based on whether the person of less power agrees to do their superior’s bidding which is of sexual nature. I know some of you right now are registering this question: What if she/he consented to the sexual favors?
  
The point is that the perpetrator creates an environment that pressures an employee or student to accept these sexual favors in order to get ahead. This is an instance of injustice and abuse of power, and it matters not if the victim agrees whether willingly or forcibly, when their chances of advancement or getting ahead means they have to give sexual favors.

Hostile Environment Harassment

Hostile Environment Harassment occurs when the perpetrator or offender creates an unwelcome or uncomfortable environment for someone else by making sexual verbal remarks, unwelcome advances, and such actions of sexual nature that may affect another person’s ability to learn or work. This isn’t an action that is exclusively committed by a superior onto a person of less power, but it could be an action committed by peers, colleagues, or the harasser may harass a person that has power over them.

You must keep in mind that sexual harassment isn’t exclusively committed by the male gender. The harasser could be anyone, male or female, superior or subordinate.

More forms of sexual harassment
These are just some examples of sexual harassment:
· Actual or attempted rape or sexual assault.
·  Unwanted pressure for sexual favors.
·  Unwanted deliberate touching, leaning over, cornering, or pinching.
·  Unwanted sexual looks or gestures.
·  Unwanted letters, telephone calls, or materials of a sexual nature.
·  Unwanted pressure for dates.
·  Unwanted sexual teasing, jokes, remarks, or questions.
·  Referring to an adult as a girl, hunk, doll, babe, or honey.
· Whistling at someone.
· Cat calls.
·  Sexual comments.
·  Turning work discussions to sexual topics.
·  Sexual innuendos or stories.
·  Asking about sexual fantasies, preferences, or history.
·  Personal questions about social or sexual life.
·  Sexual comments about a person's clothing, anatomy, or looks.
·  Kissing sounds, howling, and smacking lips.
·  Telling lies or spreading rumors about a person's personal sex life.
·  Neck massage.
·  Touching an employee's clothing, hair, or body.
·  Giving personal gifts.
·  Hanging around a person.
·  Hugging, kissing, patting, or stroking.
·  Touching or rubbing oneself sexually around another person.
·  Standing close or brushing up against a person.
·  Looking a person up and down (elevator eyes).
·  Staring at someone.
·  Sexually suggestive signals.
·  Facial expressions, winking, throwing kisses, or licking lips.
· Making sexual gestures with hands or through body movements.

Addressing the problem

Some of you may find it hard to report or address such problems when you encounter them. And I know that not all work places and learning institutions punish the perpetrators or have strict policies regarding the matter. However, I want you to understand that you are a legal person and your rights are protected by the laws of the Kingdom of Cambodia. If you encounter such actions in your daily life, don’t hesitate to report to your Human Resources department. If they do not respond, seek help from NGOs or local authorities. If that still does not work, try to find evidence or document the harasser’s actions, gather witnesses and past victims of the harasser. You have the power to stand up to them!
 
For more information about this topic and other everyday topics that are important to you, please dial 3-2-1.

References:
1What is Sexual Harassment – United Nations
Cambodia Criminal Code


Comments

  1. វេបសាយរឿងជប៉ុនដែលល្អសំបូររឿងថ្មីៗបំផុត
    www.khmersexy.com

    ReplyDelete

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale