តើការរៀបចំផែនការគ្រួសារជាតួនាទីរបស់អ្នកណា? Who has the rights to decide the family planning?
[English Below]
សិទ្ធិក្នុងការរៀបចំផែនការគ្រួសារគឺជាសិទ្ធិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
មាត្រា ៤៥ នៃសេចក្តីប្រកាសនៃសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ»។ បើយោងតាមសេចក្តីប្រកាសនេះ ផែនការគ្រួសារ គឺជាសិទ្ធិមនុស្សដែលចាំបាច់មួយសម្រាប់បុរស និង ស្រ្តីស្មើៗគ្នា ហើយវាជាសិទ្ធិដែលមិនអាចបំបាត់ចោល រំលោភបំពាន ឬ គម្រាមគំហែងនៅក្រោមលក្ខខណ្ឌណាៗទាំងអស់ មិនថាដោយបុគ្គលណាម្នាក់ឡើយ។
តើអ្វីទៅដែលគេចាត់ទុកថាជាផែនការគ្រួសារ?
ដើម្បីវិនិច្ឆ័យទៅលើប្រធានបទនេះឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកំណត់នូវសារៈសំខាន់របស់ផែនការគ្រួសារ ដំបូងយើងត្រូវផ្តល់និយមន័យឲ្យជាក់លាក់ទៅកាន់ឃ្លាមួយនេះ។ ការយល់ស្របជាសកលថាផែនការគ្រួសារគឺជាសិទ្ធិមនុស្សត្រូវបានសម្រេចជាផ្លូវការ នៅសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍ (ICPD) នៅឆ្នាំ ១៩៩៤។ នៅក្នុងគោលការណ៍ទី ៨ នៃកម្មវិធីសកម្មភាព៖ «គូស្វាម៉ីភរិយានិងបុគ្គលទាំងអស់ មានសិទ្ធិសម្រេចចិត្តដោយសេរី និងប្រកបដោយទំនួលខុសត្រូវត្រូវចំពោះចំនួននិង គម្លាតអាយុនៃកូនរបស់ពួកគេ ក៏ដូចជាសិទ្ធិក្នុងការទទួលបានបានព័ត៌មានពេញលេញ ការអប់រំ និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ»។
បើនិយាយឲ្យស្រួលយល់ វាមានន័យថាគូស្វាមីភរិយា និងបុគ្គលម្នាក់ៗ អាចសម្រេចចិត្តថាតើនៅពេលណាដែលពួកគេអាចមានកូន ហើយចំនួនកូនប៉ុន្មាន ដែលពួកគេចង់បាន។ នេះអាចសម្រេចបានតាមរយៈកម្មវិធីផែនការគ្រួសារ ដែលមានមូលដ្ឋានផ្អែកលើសិទ្ធិ ដែលជាផ្នែកមួយនៃសុខភាព និង សិទ្ធនៃការបន្តពូជ និង ផ្លូវភេទ។
ស្តាប់ទៅ ដូចជាងាយនឹងយល់ទេត្រូវទេ? តែតាមពិតទៅ នៅក្នុងប្រទេសកម្ពុជា ការរៀបចំផែនការគ្រួសារនេះអាចជាទស្សនៈមួយដែលពិបាកក្នុងការផ្សព្វផ្សាយទៅកាន់មនុស្សវ័យក្មេង និងដៃគូនៅតំបន់មិនសូវមានការអភិវឌ្ឍ។
ដូច្នេះថ្ងៃនេះខ្ញុំនឹងរៀបរាប់លម្អិត ថាតើផែនការគ្រួសានេះក្តោបទៅលើមធ្យោបាយអ្វីខ្លះ ហើយវាផ្តល់អីឲ្យប្រាកដ។ ការរៀបចំផែនការគ្រួសារ គឺជាផ្នែកមួយនៃសិទ្ធិផ្លូវភេទនិងការបន្តពូជរបស់មនុស្ស ដែលអនុញ្ញាតឲ្យគូស្វាមីភរិយានិងបុគ្គលម្នាក់ៗធ្វើការសម្រេចចិត្តដោយសេរីនិងមានទំនួលខុសត្រូវថាតើពួកគេគួរមានកូនឬអត់ តើពេលណាគួរមានកូន ហើយគួរមានកូនប៉ុន្មានអ្នក។ វារួមបញ្ចូលទាំងការប្រើថ្នាំពន្យារកំណើតជាវិធីសាស្រ្តសម្រាប់គូស្វាមី ភរិយា និងបុគ្គលដើម្បីសម្រេចតាមជម្រើសរបស់ពួកគេ បន្ទាប់ពីទទួលបានព័ត៌មានពេញលេញ និងត្រឹមត្រូវហើយនោះ។ វិធីសាស្រ្តពន្យាកំណើត អាចចែកចេញជា ២ ប្រភេទធំៗ គឺជាអាចទាក់ទងនឹងការកែសម្រួលអរម៉ូន ឬក៏មិនទាក់ទង។ វិធីសាស្រ្តអរម៉ូនមានដូចជា ថ្នាំគ្រាប់ពន្យាកំណើត ការបិទ បន្ទះអរម៉ូន ការចាក់ថ្នាំ ឬ ការដាក់សម្ភារៈសម្រួលអរម៉ូនចូលទៅក្នុងខ្លួន។ វិធីសាស្រ្តដែលមិនទាក់ទងនឹងអរម៉ូនអាចមានដូចជា ស្រោមអនាម័យបុរស និងស្រ្តី ការដាក់កងក្នុងស្បូន និង cervical cap ជាដើម។
ត្រូវចងចាំថា ដៃគូ និង បុគ្គលមានសិទ្ធិក្នុងការសម្រេចចិត្តដោយសេរី និងមានទំនួលខុសត្រូវ ទៅលើថាតើពួកគេគួរមានកូនឬអត់ មានកូនពេលណា និង ចំនួនកូនប៉ុន្មាននាក់។ នេះគឺជាការណែនាំជាមូលដ្ឋាននៃគោលការណ៍សិទ្ធិបន្តពូជ និងផ្លូវភេទ។ នៅពេលដែលបុគ្គល និងដៃគូមានជម្រើសក្នុងការកំណត់ចំនួនកូន ភាគច្រើនពួកគេជ្រើសរើសគ្រួសារដែលមានសមាជិកតិច ជាជាងគ្រួសារសមាជិកច្រើន។
តួនាទីដ៏សំខាន់នៃផែនការគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឃ
គោលការណ៍ផែនការគ្រួសារដែលផ្អែកលើសិទ្ធិមនុស្ស គឺជាការអភិវឌ្ឍដ៏ជោគជ័យមួយក្នុងចំណោមភាពរីកចម្រើនទាំងអស់នៅក្នុងវិស័យសុខាភិបាលនៅកំឡុងពេល ៥០ ឆ្នាំកន្លងមកនេះ។ វាបានផ្លាស់ប្តូរ និងសង្គ្រោះជីវិតរបស់ស្រ្តី និង កុមាររាប់លាននាក់ វាបានជួយក្នុងការកាត់បន្ថយល្បឿននៃកំណើនប្រជាជន ក៏ដូចជាជួយគ្រួសារក្នុងការបែកខ្លួនចេញពីវដ្តនៃភាពក្រីក្រ។
ផែនការគ្រួសារក៏ដើរតូនាទីយ៉ាងសំខាន់ក្នុងផ្នែកសេដ្ឋកិច្ចនៅក្នុងគ្រួសារផងដែរ។ ការរៀបចំផ្នែកហិរញ្ញវត្ថុ និងផែនការគ្រួសារ គឺដើរទន្ទឹមគ្នា។ យកល្អ ដៃគូថ្មីថ្មោងគួរតែមានការរៀបចំឲ្យហើយនូវផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីឲ្យស្របទៅជាមួយនឹងចំនួនកូនដែលពួកគេចង់មាន ក៏ដូចជាពេលវេលាដែលពួកគេយកកូនផងដែរ។ នេះគឺដើម្បីធានាថាកូនរបស់ពួកគេដែលកើតមកមានសិទ្ធិពេញលេញ ក្នុងការរស់រានមានជីវិត ក៏ដូចជាគុណភាពជីវិតដែលសមរម្យដែលរួមមានទាំងលទ្ធភាពក្នុងការៀនសូត្រ និង ថែទាំសុខភាព។
នៅពេលដែលលើកឡើងពីប្រធានបទនៃការធ្វើផែនការគ្រួសារមនុស្សមួយចំនួនឆាប់តបមកប្រាប់ខ្ញុំវិញ ថាយុវវ័យមិនចាំបាច់ដឹងរឿងទាំងនេះទេលុះត្រាតែពួកគេមានគម្រោងរៀបការ។ ទោះជាយ៉ាងណាក៏ដោយបញ្ហានេះគឺខុសគ្នាសម្រាប់មនុស្សវ័យក្មេងដែលមកពីជីវភាពមានចំណូលទាប ជាមួយនឹងមនុស្សវ័យក្មេងដែលមានចំនូលពីល្មមទៅខ្ពស់។ ការអង្កេតប្រជាសាស្ដ្រនិងសុខាភិបាលកម្ពុជាឆ្នាំ ២០១៤ បានរកឃើញអត្រានៃអាពាហ៍ពិពាហ៍វ័យជំទង់ក្នុងតំបន់ភូមិភាគឬតំបន់ដាច់ស្រយាលមានអត្រាខ្ពស់ជាងមនុស្សវ័យជំទង់ដែលនៅក្នុងទីក្រុងឆ្ងាយណាស់ រហូតទៅដល់ ៣៦ ភាគរយនៅខេត្តមណ្ឌលគិរីនិងរតនគិរី។ ហើយស្ត្រីទាំងនេះមានហានិភ័យខ្ពស់នៃប្រឈមមុខនឹងការស្លាប់របស់របស់មាតានិងទារកបើប្រៀបធៀបទៅនឹងស្ត្រីដែលមកពីក្រុមដទៃទៀត។
ការសន្ទនាទាក់ទងទៅនឹង ការរៀបចំផែនការគ្រួសារនៅប្រទេសកម្ពុជា
មានស្រ្តីម្នាក់ធ្លាប់ប្រាប់ខ្ញុំថា មធ្យោបាយពន្យាកំណើតគឺជាជញ្ជាំងរារាំងកំណើនប្រជាជននៅប្រទេសកម្ពុជា ដែលនឹងនាំឲ្យជនអន្តោប្រវេស្តន៍មកដណ្តើមទឹកដី។ ពេលដែលខ្ញុំលឺពាក្យបែបនេះ ខ្ញុំសឹងតែមិនចង់ជឿដែលគាត់មានទស្សនៈបែបនេះ ព្រោះដូចដែលខ្ញុំបាននិយាយខាងលើ ការរៀបចំផែនការគ្រួសារគឺជាសិទ្ធិមនុស្សជាសកល និងជាសិទ្ធិបន្តពូជដែលចាំបាច់បំផុត។ វាមិនមែនជាកាតព្វកិច្ចរបស់ស្រ្តីក្នុងការបង្ខំឲ្យខ្លួនយកកូនដែលខ្លួនមិនទាន់ត្រៀមខ្លួនក្នុងការយក ឬមិនពេញចិត្តនោះទេ ជាពិសេសក្នុងករណីដែលគ្រួសារនោះជាគ្រួសារក្រីក្រដែលមិនអាចផ្គត់ផ្គង់ការអប់រំ ចំណីអាហារ ឬកត្តាចាំបាច់មួយចំនួនក្នុងការរស់រានមានជីវិតសមរម្យ ឬក៏បណ្តាលឲ្យម្តាយនោះប្រឈមមុខទៅនឹងគ្រោះថ្នាក់ដល់ជីវិតព្រោះតែមានកូនជាប់គ្នាច្រើនពេកនោះទេ។ បុគ្គលគ្រប់រូបទាំងអស់សាកសមក្នុងការទទួលបានសិទ្ធិក្នុងការសម្រេចចិត្តថាចង់បានកូនពេលណា ឬ កូនប៉ុន្មាននាក់។ មិនមានស្រ្តីណាម្នាក់គួរបាត់បង់ជីវិត ដោយការកើតជីវិតមួយទៀតមកនោះទេ!
នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើ Vlog របស់ខ្ញុំដំបូង នេះគឺជាគោលដៅមួយដ៏សំខាន់របស់ខ្ញុំ ការរីករាលដាលនៃអ៊ីនធឺណិតគឺមានលក្ខណៈជាសកល រហូតដល់ថ្នាក់ក្មេងស្រ្តីដែលនៅតំបន់ដាច់ស្រយាលក៏អាចមើលវីដេអូរបស់ខ្ញុំ ហើយទទួលបានព័ត៌មានស្តីពីសុខភាពបន្តពូជដែលមិនមានអ្នកបង្រៀនឬបកស្រាយប្រាប់ដល់ពួកគេដែរ។ ប៉ុន្តែព័ត៌មាន និងចំនេះដឹងអំពីផែនការគ្រួសារមិនគួរជាអ្វីដែលប្រណិតខ្ពស់ដែលមានតែមនុស្សមួយចំនួនអាចទទួលបាននោះទេ។ ចំនេះដឹងទាំងនេះមិនអាចពន្យាដល់ទាល់តែពេលរៀបការតែម្តងនោះទេ។ វាគួរតែជាផ្នែកមួយដ៏សំខាន់នៃការអប់រំនៅក្នុងផ្ទះ និងនៅសាលា។ ត្រឹមត្រូវហើយ ខ្ញុំបាននិយាយថា ជាការអប់រំក្នុងផ្ទះ ព្រោះផ្ទះជាកន្លែងមួយដែលក្មេងៗដែលមិនមានលទ្ធភាពក្នុងការទៅសាលាអាចទទួលបានព័ត៌មាន និងការអប់រំពីសិទ្ធិរបស់ពួកគេបាន ថាពួកគេមានសិទ្ធិក្នុងការសម្រេចចិត្តថាគួរមានកូន ១ កូន ២ ឬ កូន ៣ ឬមិនមានកូនតែម្តង ហើយថាតើពួកគេធ្វើការសម្រេចចិត្តនោះតាមមធ្យោបាយណា។
Family Planning as a constitutional right
Under Article 45 in the Declaration of Human Rights in the Cambodian Constitution states, “Men and women have equal rights in all respects, especially in marriages and matters of the family.” This, by direct reference, puts family planning an essential human rights for both men and women – a right that can neither be revoked, sabotaged, nor threatened under any circumstances by anyone.
What is considered Family Planning?
To delve deeper into the issues and necessity of family planning, first we must define it.
Global consensus that family planning is a human right was secured at the 1994 International Conference on Population and Development (ICPD), in Principle 8 of the Programme of Action: “All couples and individuals have the basic right to decide freely and responsibly the number and spacing of their children and to have the information, education and means to do so.”
It simply means that couples and individuals, upon their own choices, can decide when and how many children they want to have. This can be achieved through rights-based family planning programme which is a part of sexual reproductive health and rights.
. Sounds easy enough to understand right? However, Family Planning in a country such as Cambodia is sometimes a difficult concept to disseminate to young people and couples in rural areas
So, today I’ll be detailing what family planning really entails. Family planning is an integral part of one’s sexual and reproductive right, a basic human right that enables couples and individuals to decide freely and responsibly whether, when and how many children to have. It includes the use of contraceptives as methods for couples and individuals to realize their choice through informed decision-making. Contraceptives can be categorized into hormonal and non-hormonal methods. Hormonal methods include pills, patch, injection, or implantable devices. Non-hormonal methods or barriers includes, condoms, copper IUD, diaphragm, cervical caps, etc.
Remember” Couples and individuals have the right to freely and responsibly decide if they want to have children, if so, how many and when to have them. This is the fundamental guiding principle of sexual and reproductive rights. When individuals and couples are able to make these decisions for themselves they tend to choose smaller families.
The crucial role Family Planning plays in developing Cambodia
Right-based family planning is one of the greatest development and public health successes of the past 50 years. It has transformed and saved the lives of millions of women and children, it has helped to slow down population growth, and it has supported families to break the cycle of poverty.
Family planning also plays an economic role in families. Financial and family planning goes hand in hand. , It should be wise for young married couples to know that their financial decisions and preparations should coordinate with the number of children they choose to raise and when to have them, so that their children can enjoy basic human rights and have a better quality of life with access to better education and healthcare.
When raising the topic of family planning, some people are quick to comment that young people do not need to know these things unless they’re planning to get married. However, the problem is different for young people from a low-income background and young people from a high-income background. The 2014 Cambodia Demographic and Health Survey found a higher prevalence of adolescent marriages in rural or remote geographic locations, with a high rate of 36 per cent in Mondulkiri and Ratanakiri province. And these women are at a much higher risk of maternal and infant deaths compared to women from other groups
Conversations regarding Family Planning in Cambodia
One woman once told me, that contraception was the barrier to population growth in Cambodia that allows immigrants to take over our land. I scoffed in disbelief because, and I repeat again, family planning is a basic human right and sexual reproductive health and rights. It’s not the responsibility of women to force themselves to bear children that may suffer the consequences of a poverty-stricken family and/or become mothers risking their own lives . All individuals deserve have the right to decide and plan how many children they want to have and when. No woman should die giving life!
When I started my vlog, this was one of my main goals, internet penetration is so worldwide now that even girls in rural areas can see my videos and learn something from it. Knowledge of family planning should NEVER be a luxury! Knowledge of Family Planning should never be delayed. It should be the most important aspect of education in households and schools. Yes, households, because that’s where children whose education has been denied can learn about their rights on whether or not they should bear their 1st or 2nd or 3rd child or have children at all, and how to make that choice.
Source:
- The Declaration of Human Rights in the Cambodian Constitution (2008)
- Family Planning Fact Sheet – UNFPA (2014)
- UINFPA Family Planning Strategy 2012 – 2020 – Choices not Chance
- International Conference on Population and Development (ICPD) Programme of Action
Comments
Post a Comment