តើការរៀបចំផែនការគ្រួសារជាតួនាទីរបស់អ្នកណា? Who has the rights to decide the family planning?
[English Below] សិទ្ធិក្នុងការរៀបចំផែនការគ្រួសារគឺជាសិទ្ធិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រា ៤៥ នៃសេចក្តីប្រកាសនៃសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា « បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ » ។ បើយោងតាមសេចក្តីប្រកាសនេះ ផែនការគ្រួសារ គឺជាសិទ្ធិមនុស្សដែលចាំបាច់មួយសម្រាប់បុរស និង ស្រ្តីស្មើៗគ្នា ហើយវាជាសិទ្ធិដែលមិនអាចបំបាត់ចោល រំលោភបំពាន ឬ គម្រាមគំហែងនៅក្រោមលក្ខខណ្ឌណាៗទាំងអស់ មិនថាដោយបុគ្គលណាម្នាក់ឡើយ។