ការព្រមព្រៀងដោយស្ម័គ្រចិត្ត - Affirmative Consent
នៅខែឧសភាឆ្នាំ ២០១៨ ប្រទេសស៊ុយអ៊ែតបានអនុម័តច្បាប់ស្តីពីការព្រមព្រៀងដោយស្ម័គ្រចិត្ត(Affirmative Consent Law) ដែលចែងថា មនុស្សត្រូវផ្តល់ការយល់ព្រមតាមរយៈការប្រើប្រាស់ ពាក្យសម្តី ឬកាយវិការ ក្នុងទំនាក់ទំនង ផ្លូ វភេទណាមួយ។ បើសិនជាគ្មានការយល់ព្រមបែបនេះទេ គឺចាត់ទុកថាជាការរំលោភ សេពសន្ថវៈ ។ ច្បាប់នេះខុសគ្នា ១៨០ ដឺក្រេពីច្បាប់ស្តីពីការចាប់រំលោភ នៅក្នុងប្រទេសភាគច្រើន ដែលដាក់បន្ទុកលើជនរងគ្រោះឲ្យរកភស្តុតាងបង្ហាញ។ នៅក្រោមច្បាប់នៃការព្រមព្រៀងដោយការស័្ម គ្រចិត្តនេះវិញ ជនត្រូវបានចោទប្រកាន់ ត្រូវបង្ហាញភស្តុតាងថា ជនរងគ្រោះបានព្រមព្រៀងដោយ ស្ម័គ្រចិត្តហើយ។ ទោះបីជាយ៉ាងនេះក្តី ការព្រមព្រៀងដោយស័្មគ្រចិត្តនេះមិនមែនជាគំនិតថ្មីនោះទេ គឺវាមានតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅឆ្នាំឆ្នាំ ២០១៨ មានតែប្រទេសចំនួន ១០ ក្នុងចំណោម ៣៣ ប្រទេសនៅអឺរ៉ុបប៉ុណ្ណោះ ដែលទទួលស្គាល់ថា ការរួមភេទដោយគ្មានការព្រមព្រៀងដោយ ស្ម័គ្រចិត្ត គឺជាការចាប់រំលោភ។ ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញអ្នកអានអំពីប្រធានបទ នៃការព្រមព្រៀង ដោយ ស្ម័គ្រចិត្ត ថាតើ ការព្រមព្រៀងដោយស្ម័គ្រចិត្តជាអ្វី ហើយអ្វីដែលមិនមែន ជាការ ព្រមព្រៀងដោយស្ម័គ្រចិត្ត ព្រមទាំង សារៈសំខាន់របស់វា ក្នុងការផ្តន្ទាទោសជនប្រព្រឹត្ត បទល្មើសរំលោភបំពានផ្លូវភេទ។
ច្បាប់នៃប្រទេសកម្ពុជាទាក់ទងនឹងបទរំលោភសេពសន្ថវៈ និង ការព្រមព្រៀង
ដូចដែលបានសរសេរនៅក្នុងក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា (២០០៩) ការរំលោភសេពសន្ថវៈ ត្រូវបានកំណត់ថា «គ្រប់អំពើបញ្ចូលអង្គជាតិ តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយ ទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីភេទដូចគ្នា ឬ ផ្ទុយគ្នាក្តី ដោយប្រើអំពើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។
ទាក់ទិននឹងការរំលោភសេពសន្ថវៈរវាងស្វាមី ភរិយា កម្ពុជាមានច្បាប់ដែលប្រសើរជាងប្រទេស អភិវឌ្ឍន៍ មួយចំនួននៅលើពិភពលោក បើទោះបីជាច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិង ការការពារជនរងគ្រោះមិនបញ្ជាក់ជាក់លាក់អំពីការរំលោភសេពសន្ថវៈរវាងស្វាមី ភរិយា ក៏ដោយ ក៏មិនមានច្បាប់ប្រទេសកម្ពុជាណាមួយ បានបញ្ជាក់ថា ការរំលោភសេពសន្ថវៈរវាងស្វាមី ភរិយា ចាត់ទុកជាទង្វើស្របច្បាប់ដែរ។ លើសពីនេះទៀត បើយើងយកច្បាប់នេះមកបូកបន្ថែមនឹងផ្នែកទី ៤ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា គេអាចសន្មតបានថា ជនល្មើសនៃការចាប់រំលោភ ក្នុងចំណងអាពាហ៏ពិពាហ៏ អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។
ច្បាប់ទាំងនេះអាចមើលទៅថាគ្រប់គ្រាន់ហើយ បើសិនជាយើងវិនិច្ឆ័យដោយផ្អែកលើស្ថានភាព ឬ ប្រៀបធៀបជាមួយនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេស លីបង់ ដែលចាត់ទុកថា ប្រសិនបើជនល្មើសយល់ព្រមរៀបការជាមួយជនរងគ្រោះ នោះមិនមែនជាបទល្មើសទេ។
ប៉ុន្តែតាមពិតវាមិនគ្រប់គ្រាន់នោះទេ បើយើងមើលស្ថានភាពជាក់ស្តែង ក្នុងករណីរំលោភសេពសន្ថវៈ មួយចំនួនធំនៅកម្ពុជា ព្រោះគេមិនបានវែកញែក និងផ្តន្ទាទោសអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ រំលោភ សេព សន្ថវៈ បាន ត្រឹមត្រូវនៅឡើយ ឬក៏ មានការបន្ទោសជនរងគ្រោះ និង មិនបានយកចិត្តទុក ដាក់ ចំពោះសារៈសំខាន់នៃការព្រមព្រៀងដោយស្ម័គ្រចិត្ត ដែលយើងនឹងសិក្សាបន្ថែមទៀតនោះទេ។
តើអ្វីទៅគឺជាការព្រមព្រៀងដោយស្ម័គ្រចិត្ត?
សរុបសេចក្ដីឲ្យខ្លីមក ការព្រមព្រៀងដោយស្ម័គ្រចិត្ត ត្រូវបានគេកំណត់យ៉ាងងាយស្រួលថា ជាការ ព្រមព្រៀងច្បាស់លាស់ ដែលទទួលព័ត៌មានបានពេញលេញ និងបានស្ម័គ្រចិត្តក្នុងសកម្មភាពផ្លូវភេទ ឬ យើងអាចនិយាយថា «បើព្រម គឺមានន័យថាព្រម!»។ ដូចនេះ មានន័យថា ទង្វើផ្លូវភេទ អាចប្រព្រឹត្ត ទៅបាន លុះត្រាតែមានការស្នើសុំ និងព្រមព្រៀងពីដៃគូទាំងសងខាង។ ស្តាប់ទៅយើងគិតថា គ្មានអីពិបាកទេ តែតាមពិត ការព្រមព្រៀងដោយស្ម័គ្រចិត្តនេះ ត្រូវ តែមានគ្រប់ដំណើរការ នៃការ រួមភេទ និមួយៗ។ វាងាយនឹងយល់ ប្រសិនបើខ្ញុំប្រៀបធៀបសេណារីយ៉ូនីមួយៗទៅការញុំាមី! សូមស្រមៃថាទង្វើទាំងអស់គឺការញុំាមី
- អ្នកកំពុងតែឆុងមី ឲ្យដៃគួអ្នកញុំា ហើយគាត់ក៏ចង់ញុំាវាដែរ។ នេះគឺជាការព្រមព្រៀងដោយស្ម័គ្រចិត្ត!
- អ្នកសួរដៃគូរបស់អ្នកថា តើចង់ញុំាមី ឬអត់ តែដៃគូរបស់អ្នកគាត់មិនទាន់សម្រេចចិត្តបាននោះទេ។ ក្នុងករណីនេះ អ្នកគួរតែរងចាំឲ្យដៃគូរបស់អ្នកសម្រេចចិត្ត ហើយអ្នកត្រូវគោរពការសម្រេចចិត្តរបស់គេ។ កុំបង្ខំឲ្យគេញុំាមី ទាំងដែលគេមិនប្រាកដថា ចង់ញ៉ាំឲ្យសោះ!
- អ្នកសួរដៃគូរបស់អ្នកថា តើចង់ញុំាមី ឬអត់ ដំបូងគេឆ្លើយថា គេចង់ញុំា តែពេលឆុងរួច គេក៏ដូរចិត្តវិញ នេះមានន័យថា អ្នកមិនគួរបន្តបង្ខំឲ្យគេហូបមីតទៅទៀតនោះទេ!
- អ្នកចង់សួរ ដៃគូរបស់អ្នកថា ញុំាមីឬអត់ ប៉ុន្តែពេលងាកទៅឃើញគេដេកលក់បាត់ ឬគេស្រវឹងឡើងធ្វើអីមិនបាន អ្នកមិនគួរសន្មតថា គេចង់ញុំាមី ហើយបញ្ចុកមីគេពេលគេកំពុង លង់លក់ ឬកំពុងរវើរវាយ ឬ មិនដឹងខ្លួន ដោយមិនអាចឆ្លើយតបការសុំអនុញ្ញាត ឬសួររបស់អ្នក បាននោះទេ។
- កាលពីសប្តាហ៍មុនអ្នកឆុងមី ហើយដៃគូរបស់អ្នកក៏ញុំារួចហើយដែរ។ សប្តាហ៍នេះអ្នកឆុងមី ទៀត មិនមានន័យថាគេចង់ញុំាទៀតនោះទេ ត្រូវសួរគេម្តងទៀតថា គេចង់ញុំាឬអត់ មិនមែនសន្មតហើយបង្ខំឲ្យគេញុំាទៀតនោះទេ។
តើឃើញទេ? វាងាយយល់នោះទេ។ នៅពេលដែលចង់ឲ្យគេញុំាមី ដែលយើងឆុង សួរគេមុនទៅ ទាល់តែគេយល់ព្រម ចាំឲ្យគេញុំា។ មិនមានអ្វីពិបាកនោះទេ។
តើអ្វីទៅដែលគេមិនចាត់ទុកថា ជាការព្រមព្រៀងដោយស្ម័គ្រចិត្ត?
យើងរៀបរាប់លក្ខខណ្ឌមួយចំនួន ខាងលើរួច ហើយ តែនៅមានករណីមួយចំនួនទៀតដែលគេមិនចាត់ទុកថា ជាការព្រមព្រៀងពិតប្រាកដ ឬដោយស្ម័គ្រចិត្តនោះទេ៖
- ប្រព្រឹត្តទង្វើផ្លូវភេទណាមួយដែលដៃគូមិនបានយល់ព្រមជាមុន។ ឧទាហរណ៍៖ បង្ខំដៃគូឲ្យរួមភេទតាមរន្ធគូទ ពេលដែលដៃគូរបស់ខ្លួន បានព្រមព្រៀង រួមភេទ តាមទ្វារមាសប៉ុណ្ណោះ។
- បង្ខំឲ្យដៃគូប្រព្រឹត្តទង្វើផ្លូវភេទណាមួយដោយប្រើប្រាស់ អាវុធដើម្បីគំរាមកំហែង។
- ប្រើប្រាស់អំណាច ឋានៈ ឬឥទ្ធិពល ដែលខ្លួនមានលើជនរងគ្រោះដើម្បីបង្ខំឲ្យគេព្រមព្រៀង ជាមួយខ្លួន។
- ឲ្យដៃគូ ប្រើប្រាស់ថ្នាំងងុយដេក គ្រឿងស្រវឹង ឬថ្នាំសម្រើបដើម្បីឲ្យគេព្រមព្រៀងក្នុងពេលគេមានបញ្ញាស្មារតីមិនគ្រប់គ្រាន់ ឬមិននឹងនរ។
ការប្រើប្រាស់ពាក្យដែលមានសុវត្ថិភាព
ប្រការដែលមានសារៈសំខាន់បំផុតក្នុងទំនាក់ទំនងផ្លូវភេទ គឺការប្រើពាក្យដែលមានសុវត្ថិភាព។ សុវត្ថិភាពគឺជាពាក្យដែល ដៃគូទាំងពីរ គួរកំណត់ និងយល់គ្នា នៅពេលដែលពួកគេមានអារម្មណ៍ថា ពួកគេ ចង់ ឬមិនចង់បន្តការរួមភេទឬសកម្មភាពផ្លូវភេទណាមួយ ។ មានន័យថា «ឈប់» ឬ «ចាំបន្តិចសិន» ។ ដៃគូគួរតែគោរពការសម្រេចចិត្តនិងព្រំដែនរបស់គ្នាទៅវិញទៅមក ដើម្បីធានាថា ទំនាក់ទំនងនោះ ពោរពេញដោយសុភមង្គល និងការឲ្យតម្លៃគ្នា។ សុវត្ថិភាពគឺជាអ្វីមួយដែលត្រូវបានបង្កើតឡើង រវាង មនុស្ស ពីរនាក់ដែលជាដៃគូផ្លូវភេទ ។ អ្នកអាចកំណត់ពាក្យតាមុន័យ ប្រដូច សម្រាប់ជាការលេងសើចបាន ។ ឧទាហរណ៍អ្នកអាចជ្រើសរើសពាក្យដូចជា «មេគង្គ» ឬ «ត្រីឆ្លាម» ដែល ដៃគូរបស់អ្នកអាចយល់បានថា តើអ្នកចង់សំដៅទៅលើអ្វី ។
ហេតុអ្វីបានជាការព្រមព្រៀងដោយស្ម័គ្រចិត្តមានសារៈសំខាន់?
នៅពេលដែលអ្នកអានដល់កថាខណ្ឌចុងក្រោយនៃអត្ថបទនេះអ្នកនឹងបានយល់ច្រើនជាងមុនបន្តិចហើយថា ហេតុអ្វីបានជាការព្រមព្រៀងដោយស្ម័គ្រចិត្តមានសារៈសំខាន់ចំពោះសុវត្ថិភាពដល់ដៃគូទាំងសងខាង ដើម្បីចៀសផុតពី ការយាយីផ្លូវភេទឬការរំលោភផ្លូវភេទ។ អ្នកអាចមើលឃើញថា មានកាលៈទេសៈ និងស្ថានភាពជាច្រើន ដែលមនុស្សម្នាក់មិនអាចនិយាយ ពាក្យ «ទេ» ឬក៏តបតប្រឆាំងនឹងជនល្មើសបាន។ ជនរងគ្រោះអាចនៅស្ងៀម ដោយសារការភ័យខ្លាច ឬបញ្ហាស្មារតី ឬជាយន្តការការពារខ្លួន។ ជនរងគ្រោះអាចសន្លប់មិនដឹងស្មារតី ឬមិននឹងនរដោយសារប្រការណាមួយ។ ជនរងគ្រោះអាចត្រូវបានគេគំរាមកំហែង ឬបង្ខិតបង្ខំឲ្យ និយាយថា «ព្រម» ។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ណាស់ ក្នុងការធានាថា ការរួមភេទ ឬសកម្មភាពផ្លូវភេទអាចប្រព្រឹត្តទៅបានលុះត្រាតែមាន ពាក្យថា «ព្រម» ដោយស្ម័គ្រចិត្តពីដៃគូទាំងទ្វេ ។ វាមិនពិបាកក្នុងការយល់ថា ហេតុអ្វីបានជាអ្នកត្រូវសុំការអនុញ្ញាតពីអ្នកដទៃដើម្បីធ្វើអ្វីមួយទៅលើរាងកាយរបស់ គេនោះទេ។ វាជាការគោរព ជាសុជីវធម៌ និង ភាពជាមនុស្សដែលមនុស្សគ្រប់រូបចាំបាច់ត្រូវតែមាន ហើយក៏មានការការពារដោយច្បាប់ផងដែរ។
[English]
In May, 2018, Sweden passed a law on affirmative consent that says a person must give verbal, physical, consent in order to proceed with a sexual act – without consent, its considered rape. This is a 180 degrees turn from the standard rape law in most countries that places the burden of proving that a rape has occurred on the victim. Under the affirmative consent law, the accused would have to prove that the victim fully consented. However, affirmative consent is not a new idea, it’s been around for quite a while, yet, in 2018, only 10 of the 33 European countries recognizes that sex without consent is rape. Therefore, this blog is dedicated into diving into the topic of affirmative consent: what it is, what it isn’t, and why it’s so important.
Laws on rape and consent in Cambodia
As written in Cambodia’s Criminal Code (2009), rape is defined as, “any act of sexual penetration with a sexual organ or an object committed against another person of either sex by violence, coercion, threat or by being opportunistic.”
Regarding marital rape, Cambodia is surprisingly more progressive than some of the more developed countries in the world, although the Law on the Prevention of Domestic Violence and the Protection of Victims doesn’t cover marital rape, it also did not state that marital rape is deemed legal. Moreover, when the law is read together with section 4 of Cambodia’s criminal code, it can be induced that perpetrators of marital rape might face five to ten years of prison sentence.
These laws may scream proper and just once we judge them through the lens of a third-world country, or in comparison with countries like Lebanon, where rape isn’t considered rape if the perpetrator agrees to marry the victim, it seems as if most rape cases in Cambodia is filled with inconsistent punishment on the part of the perpetrators, victim-blaming, and a general disregard for the importance of affirmative consent.
What is affirmative consent?
In short, affirmative consent can be easily defined as explicit, informed, and voluntary agreement to participate in a sexual act; i.e. yes means yes! That means that a sexual act should only be performed if the permission is asked of both partners, and both partners agree. As simple as that sounds, affirmative consent is required in a lot of different intercourse scenarios that would be easier to understand if explained by comparing each scenario to eating cup noodles: Imagine that any sexual act is cup noodles.
- You’re making someone a cup noodle, and they want to eat it. This is affirmative consent!
- You’re making someone a cup noodle, and they’re not sure whether they want to eat it. So, you wait for them to make a decision on whether they want a cup noodle or not. Don’t force them to eat noodles when they’re not sure!
- You’re making someone a cup noodle. At first, they said yes, they want to eat, then they changed their mind. You must not force them to continue eating cup noodle if they want to stop when they’re eating it.
- You’re making a cup noodle, and then the other person falls asleep, or can’t function properly to eat cup noodle or can’t answer your question of whether or not they want to eat cup noodle, so don’t force the cup noodle on them.
- The person ate the cup of noodle that you made last week, but when you make them again this week, it doesn’t mean that you can assume that they’ll eat it again, so ask first before you make your second or third cup of noodle.
See? It’s easy to understand. Whenever you want someone to eat your cup of noodles, just ask first! There’s no harm in that.
What isn’t considered affirmative consent?
As some scenarios of things that aren’t considered affirmative consent have already been mentioned above, it’s strictly not affirmative consent when:
- You perform other sexual acts than what the other partner has agreed to. For example, you force anal intercourse on your partner when they agreed to vaginal intercourse.
- You force your partner to agree to sexual acts with the use or threatened use of a weapon.
- You abuse the authority you have over the other partner and inducing them to agree to sexual acts.
- By using narcotics or any substance that influences your partner inability to consent with their own free will.
Safe word
One of the most important things in a sexual relationship with a partner is the existence of a safe word. A safe word is uttered by a partner when they feel like they can’t handle the ongoing intercourse or sexual acts anymore for any reason whatsoever. It essentially means “stop”. Partners should be able to respect each other’s decisions and boundaries to ensure a healthy and loving relationship. A safe word is something that is established between two people and it can be anything. You can play with words that have a special meaning between the two of you, or something funny, anything at all. For example, you can choose words like “Mekong” or “shark”, and inform your partner beforehand.
Why is affirmative consent important?
Once you reach this part of the blog, you would have understood a little bit more now of why affirmative consent is essential to the safety of partners, victims of sexual harassment or sexual assault. You can see that there are many variations of why a person could not utter the word “no” or physically resist the perpetrator. They can either freeze due to fear or psychological reasons or a personal defense mechanism. They can be rendered unconscious or incomprehensive by the perpetrator. They can be threatened or coerced into saying “yes”. That is why it’s so important for sexual acts to proceed only when there’s a resounding “yes!” from both partners. It’s not hard to understand why you need permission from the other person to do something to their bodies. It is common respect, decency, and humanity.
Supported by UNFPA with the help of Havas Champagne.
Source:
- https://www.pri.org/stories/2018-05-26/swedens-new-law-affirmative-consent-hailed-questions-remain
- Criminal Code of Cambodia – 2009
- Violence Against Women: How Cambodia Discriminate Against Women – The Cambodian Committee of Women (CAMBROW), 2007.
- Tea Consent – Blue Seat Studios, 2015: https://youtu.be/oQbei5JGiT8
Comments
Post a Comment