ការព្រមព្រៀងដោយស្ម័គ្រចិត្ត - Affirmative Consent
នៅខែឧសភាឆ្នាំ ២០១៨ ប្រទេសស៊ុយអ៊ែតបានអនុម័តច្បាប់ស្តីពីការព្រមព្រៀងដោយស្ម័គ្រចិត្ត (Affirmative Consent Law) ដែលចែងថា មនុស្សត្រូវផ្តល់ការយល់ព្រមតាមរយៈការប្រើប្រាស់ ពាក្យសម្តី ឬកាយវិការ ក្នុងទំនាក់ទំនង ផ្លូ វភេទណាមួយ។ បើសិនជាគ្មានការយល់ព្រមបែបនេះទេ គឺចាត់ទុកថាជាការរំលោភ សេពសន្ថវៈ ។ ច្បាប់នេះខុសគ្នា ១៨០ ដឺក្រេពីច្បាប់ស្តីពីការចាប់រំលោភ នៅក្នុងប្រទេសភាគច្រើន ដែលដាក់បន្ទុកលើជនរងគ្រោះឲ្យរកភស្តុតាងបង្ហាញ។ នៅក្រោមច្បាប់នៃការព្រមព្រៀងដោយការស័្ម គ្រចិត្តនេះវិញ ជនត្រូវបានចោទប្រកាន់ ត្រូវបង្ហាញភស្តុតាងថា ជនរងគ្រោះបានព្រមព្រៀងដោយ ស្ម័គ្រចិត្តហើយ។ ទោះបីជាយ៉ាងនេះក្តី ការព្រមព្រៀងដោយស័្មគ្រចិត្តនេះមិនមែនជាគំនិតថ្មីនោះទេ គឺវាមានតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅឆ្នាំឆ្នាំ ២០១៨ មានតែប្រទេសចំនួន ១០ ក្នុងចំណោម ៣៣ ប្រទេសនៅអឺរ៉ុបប៉ុណ្ណោះ ដែលទទួលស្គាល់ថា ការរួមភេទដោយគ្មានការព្រមព្រៀងដោយ ស្ម័គ្រចិត្ត គឺជាការចាប់រំលោភ។ ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញអ្នកអានអំពីប្រធានបទ នៃការព្រមព្រៀង ដោយ ស្ម័គ្រចិត្ត ថាតើ ការព្រមព្រៀងដោយស្ម័គ្រចិត្តជាអ្វី ហើយអ្វីដែលមិនមែន ជាការ ព្រមព្រៀងដ...