តើការរកស៊ីផ្លូវភេទគួរតែស្របច្បាប់ដែរឬទេ?
ការ រក ស៊ី ផ្លូវ ភេទ ត្រូវ បាន គេ ចាត់ ទុក ថា ជា ការងារ ដែល មាន អាយុ កាល ចំណាស់
ជាង គេ ក្នុង
ពិភពលោក។ ទោះ ជា យ៉ាង នេះ ក៏ ដោយ ក៏ មនុស្ស ភាគ ច្រើន នៅ តែ មើល ងាយ ស្រ្តី (ឬ បុរស)
ដែល រក ស៊ី ផ្លូវ ភេទ ហើយ គិត ថា ការងារ នេះ ជា ការងារ ដែល ថោក ទាប និង កង្វក់។ ប៉ុន្តែ
ពេល ដែល យើង គិត មក វិញ តើ ការ រក ស៊ី ផ្លូវ ភេទ ខុស ពីការងារ ផ្សេង ទៀត ត្រង់ ណា?
ការងារ ទាំង អស់ គឺ សុទ្ធ តែ ទាម ទារ ឲ្យ យើង «លក់» ផ្នែក ណា មួយ នៃ រាង កាយ របស់
យើង។ ការ លក់ ភេទ និង ការ លក់ កម្លាំង ពលកម្ម គឺ សុទ្ធ តែ «លក់ ខ្លួន» ដូច គ្នា ទេ។
(តែបើនិយាយឲ្យច្បាស់ទៅ គឺត្រឹមតែជួលខ្លួនទេ។ ពួកគាត់មិនមែនលក់ខ្លួនធ្វើទាសករឲ្យភ្ញៀវទេ។)
អ្នកចម្រៀងលក់សម្លេង និងបំពង់ក។ អ្នកសម្តែងលក់ទឹកមុខ និងសម្រស់។ អ្នកធ្វើការនៅការិយាល័យលក់ខួរក្បាល។
អ្នករកស៊ីផ្លូវភេទលក់ជំនាញ និងសម្រស់របស់ពួកគាត់។ ប្រសិនបើមិនមានជំនាញក្នុងការរួមភេទ
តើអ្នករកស៊ីផ្លូវភេទម្នាក់អាចរកស៊ីបានប៉ុន្មាន?
Credit: hellenicinsider.com |
អ្វីដែលធ្វើឲ្យមនុស្សភាគច្រើនស្អប់ខ្ពើ់មមុខងារនេះ គឺដោយសារតែពួកគាត់ប្រើប្រាស់ប្រដាប់ភេទរបស់ពួកគាត់។
តើប្រដាប់ភេទខុសពីផ្នែកផ្សេងៗទៀតរបស់ខ្លួនមនុស្សម្នាក់ត្រង់ណា? ផ្នែកណាមួយនៃខ្លួនមនុស្សសុទ្ធតែមានមុខងារផ្សេងៗ
ហើយប្រដាប់ភេទក៏មានមុខងារសម្រាប់រួមភេទ និងបង្កើតកូន។ តើមានរឿងអ្វីត្រូវស្អប់ខ្ពើម?
ឬមួយក៏ដោយសារតែវប្បធម៌របស់យើងណែនាំថា ប្រដាប់ភេទ គឺជារឿងសម្ងាត់ រឿងកង្វក់ដែលគួរតែបិតបាំង?
ម៉េចបានជាវប្បធម៌ និងសង្គមចេះតែបង្រៀនមនុស្សឲ្យមើលងាយអ្នកដែលប្រើប្រាស់ប្រដាប់ភេទរបស់ខ្លួនគេបែបនេះ?
ខ្ញុំ ក៏ដូចជាប្រទេសមួយចំនួនដូចជា Finland, France, Italy, Panama, Canada និង New Zealand យល់ថា ការរកស៊ីផ្លូវភេទ
គួរតែស្របច្បាប់។ ប្រទេសខ្មែរយើងទើបតែដាក់ច្បាប់ឲ្យការរកស៊ីផ្លូវភេទខុសច្បាប់ប៉ុន្មានឆ្នាំក្រោយនេះទេ។
ប៉ុន្តែការដាក់ឲ្យខុសច្បាប់នេះ គឺមានផលវិបាកច្រើនណាស់សម្រាប់អ្នកដែលរកស៊ីផ្លូវភេទ។
ខ្ញុំធ្លាប់បានស្តាប់ការសម្ភាសន៍របស់អ្នករកស៊ីផ្លូវភេទជាច្រើន ដោយពួកគាត់បានប្រាប់ថា
ពេលខ្លះពួកគាត់ត្រូវរត់គេចពីប៉ូលីស ហើយពេលខ្លះ ពេលដែលប៉ូលីសចាប់គាត់
ប៉ូលីសថែមទាំងរំលោភគាត់ទៀត។ ហើយគាត់ធ្វើអ្វីមិនបានទេ។ តើឲ្យពួកគាត់ទៅប្តឹងអ្នកណា
បើការងាររបស់គាត់ខុសច្បាប់។ ប្រសិនបើការរកស៊ីផ្លូវភេទស្របច្បាប់ ពួកគាត់អាចយកករណីនេះទៅប្តឹងបន្ត
ឬយ៉ាងហោចណាស់ ក៏ប៉ូលីសមិនទៅរំលោភគាត់ទាំងស្រស់ៗដែរ។
Credit: onmogul.com |
ប្រសិនបើការរកស៊ីផ្លូវភេទស្របច្បាប់ ពួកគាត់ច្បាស់ជាមានសិទ្ធិការងារ
ហើយមេខ្យល់របស់គាត់ ក៏មិនអាចរំលោភបំពានគាត់បានទេ។ ពួកគាត់អាចមានសិទ្ធិទទួលការថែទាំសុខភាព
អាចទៅពិនិត្យសុខភាព និងការពារជំងឺឆ្លងដោយពុំបាច់ខ្មាស់អៀន។ ការលក់ភេទនឹងមិននៅក្នុងទីផ្សារងងឹតដូចពេលនេះ
ហើយការជួញដូរមនុស្ស ក៏ប្រហែលជាអាចថយចុះដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋក៏អាចបានផលប្រយោជន៍ដែរ
ព្រោះពួកគាត់ត្រូវបង់ពន្ធដូចមនុស្សធម្មតា។
ប្រសិនបើមនុស្សពេញវ័យ២នាក់យល់ព្រមរួមភេទដោយមានការដោះដូរប្រាក់
នេះគឺជារឿងរបស់មនុស្ស២នាក់នោះ មិនមានអ្វីដែលត្រូវខុសនោះទេ។ ការងាររបស់គាត់
គឺមិនមានប៉ះពាល់ដល់សិទ្ធិអ្នកណាម្នាក់នោះឡើយ។ ប្រសិនបើយើងមិនពេញចិត្ត
មិនចង់ឃើញ និងមិនចង់ធ្វើជាអ្នករកស៊ីផ្លូវភេទ កុំធ្វើ កុំទៅរកសេវាពីពួកគាត់ទៅបានហើយ។
តើមានអ្នកណាមកបង្ខំ? ចាំាបាច់មើលងាយគេធ្វើអ្វី?
អ្នកដែលកំពុងតែអាននេះ ប្រហែលជាប្រកែកថា ប៉ុន្តែការលក់ភេទខុសពីវប្បធម៌យើង
បើបើកឲ្យសេរី ច្បាស់ជាបំផ្លាញវប្បធម៌យើងហើយ។ តើខុសវប្បធម៌ត្រង់ណា? ខ្មែរយើង
ជំនាន់ណាក៏មានអ្នកលក់ភេទដែរ។ បើបំផ្លាញវប្បធម៌ គឺវប្បធម៌ខ្ទេចតាំងពីរាប់ពាន់ឆ្នាំមុនហើយ។
កាលពីសម័យក្រិច និងរ៉ូម ក៏មានការលក់ភេទខ្លាំងដែរ។ តើបើយើងមើលវប្បធម៌គេ
វាមិនត្រឹមតែសម្បូរបែបទេ តែវាស្ថិតក្នុងចំណោមវប្បធម៌ដែលចំណាស់ និងមានឥទ្ធិពលជាងគេក្នុងលោក។
គ្រាន់តែរួមភេទហើយបានលុយមកវិញ បំផ្លាញវប្បធម៌ដែរ? ម៉្យាង ឥឡូវមនុស្សចេះដឹងជាងមុនច្រើនហើយ
គួរតែដឹងហើយថា មិនមែនគ្រប់ចំណុចក្នុងវប្បធម៌សុទ្ធតែបម្រើផលប្រយោជន៍មនុស្សទេ។
អ្នកខ្លះនិយាយថា បើបើកឲ្យសេរី ម្នាក់ៗច្បាស់ជាទៅលក់ភេទអស់ហើយ។ តើឥឡូវនេះ
មិនមានអ្នកលក់ភេទឬ? ខុសច្បាស់ ឬមិនខុសច្បាប់ ក៏ពួកគាត់នៅតែធ្វើដែរ។
អ្នកទៅរកសេវាកម្ម នៅតែទៅរកអ៊ីចឹង។ សំខាន់គ្រាន់តែមួយ គាត់មានសិទ្ធិការពារខ្លួនគាត់
មួយមិនមាន។ មើលការងារសំណង់ទៅមើល។ ព្រោះតែការងារមួយស្របច្បាប់ មិនមែនគ្រប់គ្នាសុទ្ធតែនាំគ្នាទៅធ្វើទេ។
បើគេចង់លក់ភេទ ជារឿងរបស់គេ។ គេរកលុយចិញ្ចឹមជីវិតគេ។ យើងពេញចិត្ត ឬមិនពេញចិត្ត
ក៏នៅតែជារឿងគេ។
Credit: mongul.com |
អ៊ីចឹងពេលដែលអ្នកនិយាយមើលងាយអ្នកលក់ភេទ ឬប្រៀបធៀបថាដូចជា «ស្រីខូច»
ត្រូវដឹងថា ស្រីខូចក៏មិនមានអ្វីខុសដែរ។ ការងារគឺការងារ។ ពួកគាត់មិនមានទៅលួចប្លន់អ្នកណាទេ។
(Besides, politicians fuck you
up more than sex workers ever could.) ពេលដែលអ្នកទៅធ្វើការក្នុងការិយាល័យម៉ាស៊ីនត្រជាក់
អ្នកក៏កំពុងតែលក់ កាយ លក់ ពេល វេលា លក់ ខួរ ក្បាល លក់ ជំនាញ ឲ្យ គេ ដូច តែ គ្នា
ទេ។
Love, Catherine
XOXO
Related articles:
5 reasons why legalizing prostitution protects & empowers women, Mongul Why it's time to legalize prostitution, The Daily Beast
Comments
Post a Comment