Posts

Showing posts from February, 2016

យុវវ័យគួរនិយាយពីរឿងផ្លូវភេទ

Image
Credit: telegraph.co.uk ទោះ​ជា​នៅ​សម័យ​នេះ​ក៏​ដោយ នៅ​ក្នុង​សង្គម​មួយ​ចំនួន ក៏​ដូច​ជា​សង្គម​ខ្មែរ រឿង​ផ្លូវ​ភេទ​ជា​រឿង​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​រឿង​មួយ​កខ្វក់ និង​មិន​គួរ​និយាយ។​ ជា​ពិសេស​ដោយ​ខ្ញុំ​នៅ​ក្មេង ហើយ​ជា​មនុស្ស​ស្រី​ទៀត ពេល​ណា​ដែល​ខ្ញុំ​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ហ្នឹង ច្បាស់​ជា​មាន​គេ​និយាយ​ហើយ​ថា ខ្ញុំ​ជា​មនុស្ស​មិន​ល្អ មនុស្ស «អាស» ឬ​មិន​គោរព​តាម​ប្រពៃណី​ដ៏​ផូរ​ផង់​របស់​ខ្មែរ​យើង។ ប៉ុន្តែ​បើ​គិត​មក​វិញ វា​គួរ​តែ​ជា​ពេល​មួយ​ដែល​ក្មេងៗ យុវវ័យ​គួរ​តែ​ចាប់​ផ្តើម​បើក​ចំហ និង​និយាយ​ពី​រឿង​ផ្លូវ​ភេទ​នេះ​ហើយ។