រូបអាក្រាត - Nude Leaks

Note: My blog is now bilingual. Please scroll down for the English version.

កាលពីថ្ងៃព្រហស្បតិ៍នេះ ពេលខ្ញុំមកដល់ Office ខ្ញុំក៏បើកមើល Facebook ដូចរាល់ដង។យើង​ដឹង​ស្រាប់​ហើយថា សម័យឥឡូវនេះ បើបើកកុំព្យូទ័រភ្លាម មនុស្សភាគច្រើនដឹងតែចូលទៅ Facebook ហើយ។ ឲ្យតែខ្ញុំបើក Facebook ដឹងតែមានរឿងអ្វីមួយកើតឡើងដែលធ្វើឲ្យខ្ញុំខឹងហើយ តែធ្វើម៉េច បើ​មិនចូល Facebook ព័ត៌មានដឹងមិនទាន់គេ។ ពេលចូលទៅលើកនេះ ក៏ឃើញគេនាំគ្នា Share រឿង​រូប​អាក្រាតរបស់ ទេព បូព្រឹក្ស។


គ្រាន់តែឃើញរឿងនេះភ្លាម ខ្ញុំក៏នឹកឃើញដល់កាលពីប្រហែលជាកន្លះឆ្នាំមុន ដែលមានគេ Hack ហើយ​​យករូបអាក្រាតរបស់តារាល្បីប៉ុន្មាននាក់ដូចជា Jennifer Lawrence និង Kate Upton ពី Account iCloud ឯកជនរបស់ពួកគាត់។ កាលហ្នឹង អ្នកលេងអ៊ីនធឺណេតហ្នឹង គេនាំគ្នាហៅថា "Fappening" ជាពិសេសអ្នកនៅ 9GAG។ គ្រាន់តែរូបអាក្រាតប៉ុណ្ណឹងសោះ ស្ទើរតែធ្វើ​ឲ្យ​គាំង​អ៊ីនធឺណេត​ទៅហើយ។

ចៃដន្យអី កាលពីយប់ថ្ងៃពុធនេះ ខ្ញុំបានមើលវីដេអូរបស់ Monica Lewinsky នៅក្នុង TED​ ដែល​គាត់​បាន​និយាយអំពី វប្បធម៌នៃការបំបាក់មុខគេ ឬធ្វើឲ្យគេអាម៉ាស់ (the "culture of humiliation")។ សម្រាប់​អ្នកដែលមិនស្គាល់ Monica Lewinsky គាត់ធ្លាប់ជា Intern នៅ White House កាល​ពីឆ្នាំ​១៩៩៦ ហើយគាត់បានមានទំនាក់ទំនងស្នេហាជាមួយនឹងប្រធានាធិបតី Bill Clinton ។ ២ឆ្នាំ​ក្រោយ​មក មិត្តភក្តិរបស់គាត់បានក្បត់គាត់ហើយប្រាប់រឿងនេះទៅអ្នកកាសែត។ Monica Lewinsky ត្រូវបានសាធារណជនបំបាក់មុខ និងស្តីថា តិះទៀន​គាត់រហូតដល់គាត់មិន​អាចចេញមុខ​ជា​សាធារណៈបានអស់ជាង១០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ មានពេលមួយ គាត់ស្ទើរ​តែ​ចង់​សម្លាប់​ខ្លួន​ទៀត។

នៅក្នុង TED Talk នោះដែរ Monica Lewinsky បាននិយាយថា ពួកយើងកំពុង​តែរស់នៅ​ក្នុង​សង្គម​មួយ​ដែលការបំបាក់មុខប្រៀបដូចជាទំនិញ ហើយភាពអាម៉ាស់គឺជាឧស្សាហកម្មមួយ។ យើង​នាំគ្នា​គិត​មើលទៅ។ ពេលដែលរូបអាក្រាតរបស់ ទេព បូព្រឹក្ស លេចចេញមក តើអ្នក​ណាជាអ្នក​ដែល​ចំណេញ​ជាងគេ? ប្រាកដជាអ្នកដែលសារព័ត៌មានដែលចុះផ្សាយនោះហើយ។ ពេលដែល​យើង​ចុច​មើល​ព័ត៌មាននោះកាន់តែច្រើន​ គេកាន់តែបានលុយច្រើន។ ឲ្យគេឈប់លេចចេញ​រូបអាក្រាត​យ៉ាង​ម៉េចបើពួកយើងចេះតែចុចមើលព័ត៌មានអស់នោះ ហើយគេបានលុយអញ្ចឹង។

នៅក្នុងសប្តាហ៍នេះ ខាង​ NASA បានថតរូបភព Pluto ដែលរូបនេះជារូបដែលច្បាស់ និងជិតជាង​គេ​បង្អស់​ដែលយើងមាន បើនិយាយពីភពនេះ។ នេះជាការស្រាវជ្រាវមួយដែល​បង្ហាញ​ពីភាព​ជឿន​លឿន​ដ៏ខ្លាំងរបស់វិទ្យាសាស្រ្ត តែអ្វីដែលកាន់តែមិនគួរឲ្យជឿនោះ គឺមាន​មនុស្សដែលដឹង​ពីការ​រក​ឃើញ​នេះតិចជាងមនុស្សដែលបានដឹងពីរូបអាក្រាតរបស់ ទេពបូព្រឹក្ស ទៅវិញ។ យើងគិតមើល​ទៅ​​ថា យើងខុសពីចៀមត្រង់ណា? គេឃ្វាលយើងទៅណា យើងក៏នាំគ្នា​រត់ទៅ​ខាង​នោះ​តាម​គេ​ដែរ។

មនុស្សដែលប៉ះពាល់បំផុត ភាគច្រើនគឺជាមនុស្សស្រី។ មនុស្សស្រីធ្វើអ្វីក៏គេវាយតម្លៃ ចាំចាប់​កំហុស​ដែរ។ យើង​ឈ្លក់វង្វេងនឹងរឿងជីវិតឯកជនរបស់អ្នក​ដ៏ទៃដោយ​​មិនទាំងគិត​ថា​ តើការ​ចង់​
ដឹង ចង់ឭរបស់យើងនោះធ្វើឲ្យប៉ះពាល់ដល់ជីវិតគេបែបណានោះទេ។

Credit: http://cdn.parentsware.com
ឥឡូវ សាកស្រមៃជាមួយខ្ញុំមួយភ្លែតចុះ។ ស្រមៃថាអ្នកមានអាយុ១៣ឆ្នាំ នៅក្មេង ហើយព្យាយាម​ចូល​ក្នុងសង្គម។ អ្នកចង់មានមិត្តភក្តិ ចង់ឲ្យមានគេចូលចិត្ត។ អ្នកលេងអ៊ិនធឺណេត ហើយនិយាយ​ជាមួយ​អ្នកដែលនៅក្នុងនោះ។ គេសរសើរថាអ្នកស្អាត។ យូរៗទៅ ក៏មានមនុស្ស​ប្រុសម្នាក់​បញ្ចុះ​បញ្ចូល​ឲ្យអ្នកដោះអាវនៅមុខកាម៉េរ៉ា។ អ្នកក៏ធ្វើតាមគេ ព្រោះអ្នកទើបតែអាយុ១៣ឆ្នាំទេ។ អ្នកមិន​ទាន់​ដឹងទេថាមនុស្សអាចអាក្រក់ប៉ុណ្ណា។ មិនយូរក្រោយមក គេក៏ចាប់ផ្តើមផ្ញើ​រូប​អ្នក​នោះ​ទៅ​ឲ្យ​មិត្ត​ភក្តិរបស់អ្នក។ គេនាំគ្នាថាឲ្យអ្នក។ គេធ្វើបាបអ្នក។ គេហៅអ្នកថា អ្នកជាមនុស្សស្រីអាស ជា​មនុស្ស​ស្រីចិត្តងាយ ហើយអ្នកខ្លះអាចហៅអ្នកថាអ្នកជាស្រីសំផឹងទៀត។ អ្នកអាម៉ាស់មុខណាស់។ អ្នក​ទ្រាំមិនបានក៏រើទៅសាលាផ្សេង ដើម្បីចាប់ផ្តើមសាជាថ្មី។ ប៉ុន្តែគេនៅតែផ្ញើរូបអាក្រាត​ទាំងនោះ​ទោះ​បីជា​អ្នករើទៅទីណាក៏ដោយ។ អ្នកដែលលួចថតរូបអ្នកពេលដែល​អ្នកកំពុង​និយាយជាមួយ​គេ​តាម​វីដេអូនោះនៅតែតាមចងពៀរអ្នក។ ថ្ងៃមួយ អ្នកសម្រេចចិត្តថាអ្នកលែងចង់ទ្រាំទៀតហើយ។ អ្នកក៏សម្រេចចិត្តថានឹងសម្លាប់ខ្លួន​ ទាំងដែលអ្នកទើបតែមានអាយុ១៥ឆ្នាំ។ ស្តាប់ទៅសឹងតែ​មិនគួរ​ឲ្យ​ជឿថាគ្រាន់តែរឿងប៉ុណ្ណឹងអាចធ្វើឲ្យមនុស្សម្នាក់សម្លាប់ខ្លួនឯងទេ មែនទេ? ប៉ុន្តែនេះគឺជារឿង​ពិត​របស់ Amanda Todd។ អ្នកមានដែលគិតទេថា អំពើរបស់អ្នកអាចធ្វើឲ្យមនុស្សម្នាក់ខ្មាសគេ អាម៉ាស់​មុខ និងឈឺចាប់រហូតដល់គេគិតថាការស្លាប់ជាវិធីមួយដែលល្អជាង?

ខ្ញុំធ្លាប់និយាយច្រើនដងហើយថា ខ្ញុំមិនខ្វល់ពីរឿងការស្លៀកពាក់ទេ។ ការស្រាតមិនមែន​ជា​រឿង​អ្វី​ដែល​ខុសទេ។ ប្រសិនបើមនុស្សម្នាក់ចងដើរស្រាត ឬថតរូបស្រាតក៏ខ្ញុំមិនខ្វល់ដែរ ព្រោះ​វាមិនមែន​ជា​រឿង​អ្វីដែលត្រូវខ្មាស់អៀនទេ។ ម៉្យាងវាក៏មិនមែនជារឿងខ្ញុំដែរ។ ប៉ុន្តែពេលដែលមនុស្សម្នាក់​សម្រេច​ចិត្ត​យករូប​ឯកជនរបស់មនុស្សម្នាក់ទៀតទៅផ្សព្ធផ្សាយ​ជាសាធារណៈដោយមិនមានការ​អនុញ្ញាត​ពី​ម្ចាស់រូប នេះបានជារឿងមួយដែលខុស។ គ្រាន់តែគោរពដល់សិទ្ធិអ្នកដទៃ​មាន​ត្រង់​ណា​ពិបាក​យល់? រូបដែលគេថតនោះគឺជារូបផ្ទាល់ខ្លួន រូបឯកជនរបស់គេ។ ហេតុអ្វីបានជាគិតថាការ​រំលោភ​លើ​សិទ្ធិ​ផ្ទាល់ខ្លួនរបស់អ្នកដទៃជាដែលមិនខុស? បើគេថតរូបស្រាតហើយគេបង្ហោះ នោះ​ជា​រឿងគេព្រោះវាជាសិទ្ធិគេ។ តែពេលដែលអ្នកយករូបរបស់គេ យើងកំពុងតែ​រំលោភ​លើ​សិទ្ធិ​គេ​ហើយ។ សួរវិញថា បើអ្នកនៅផ្ទះរបស់អ្នកសុខៗ ស្រាប់តែមានគេលួចមកថតរូបអ្នក សួរថា​តើ​យើង​មានអារម្មណ៍យ៉ាងម៉េច? បើទោះជារូបនោះគ្រាន់តែជារូបអ្នកញ៉ាំបាយក៏ដោយ ប៉ុន្តែអ្នកក៏ប្រហែលជាមានអារម្មណ៍ថាគេមករំលោភបំពានអ្នកដែរ។

ប៉ុណ្ណឹងមិនអស់ទេ តែមានអ្នកខ្លះទៅបន្ទោសអ្នករងគ្រោះទៀត។ គេថា បើមិនចង់​ឲ្យរូប​ទាំង​នោះ​លេច​ចេញមក តើថតរូបអញ្ចឹងធ្វើអ្វី? គេថតព្រោះតែគេចង់ ព្រោះតែគេមានសិទ្ធិអាចថតបាន។ គេ​ថត​រូប អត់មានប៉ះពាល់អ្នកណាទេ។ ការបន្ទោសបែបនេះគឺដូច​ការបន្ទោសអ្នក​ដែលត្រូវ​គេរំលោភ​ផ្លូវ​ភេទអញ្ចឹង។ និយាយអញ្ចឹងគឺដូចនិយាយថា បើមិនចង់ឲ្យគេលួចទូរស័ព្ទដៃ ទៅទិញ​មក​ប្រើ​ធ្វើ​អ្វី? ត្រូវអត់? បើមិនមានទូរស័ព្ទក៏មិនមានអ្វីឲ្យគេលូចដែរ? បើមិនថតរូបអាក្រាតក៏មិន​មានរូបឲ្យ​គេ​លួច​ចែកចាយដែរ ត្រូវទេ? គំនិតបែបនេះចេះមកពីណា?

យើងដែលជាអ្នកដែលចាំឈរមើលនេះក៏ខុសដែរ។ ពេលដែលយើងកាន់តែចង់មើល​រូបជីវិត​ឯកជន​របស់អ្នកដទៃ អ្នកដែលលួចរូបគេនោះក៏លួចកាន់តែច្រើនដែរ ព្រោះគេបាន​លុយ​មក​ពី​យើង។ ដល់ពេលយូរៗទៅ ការរំលោភជីវិតឯកជនរបស់អ្នកដទៃក៏ក្លាយទៅជារឿងធម្មតា ហើយ​យើង​លែង​ចេះខ្វល់ពីអារម្មណ៍របស់អ្នកដទៃ។ ឈប់បំបាក់មុខគេទៀតទៅ។ ចេះយក​ចិត្ត​គេដាក់​ចិត្ត​យើងផង។ ពេលដែលយើងអង្គុយនៅពីមុខកុំព្យូទ័រ យើងប្រហែលជាមិនសូវបានគិតទេថា ទង្វើ​របស់យើងអាចធ្វើឲ្យប៉ះពាល់ដល់គេដល់ថ្នាក់ណា ប៉ុន្តែវាគួរ​តែជា​ពេលមួយ​ដែលយើង​ត្រូវ​ចាប់​ផ្តើមខ្វល់ហើយ៕



I went to work this Thursday afternoon and logged onto my Facebook as usual. I think it's become an unspoken agreement that Facebook is the first website that most of us go on as soon as we're connected to the internet. And of course, as usual, something on Facebook enraged me. There's always something on Facebook that enrages me, but this time, it was the leak of nude photos of a local celebrity, Tep Boprek.

Immediately, I was reminded of a similar incident about half a year back. It was dubbed as the "Fappening". If you're on 9GAG, you would be more than familiar with this. Basically, some female celebrities such as Jennifer Lawrence's and Kate Upton's iCloud accounts were hacked, and nude photos of them were leaked, almost breaking the internet.

Coincidentally, the night before, I was watching a video of Monica Lewinsky on TED about what she called, the "culture of humiliation". She said we're living in a culture in which, "public humiliation is a commodity and shame is an industry." Think about it? When the nudes of Ms. Boprek were leaked, who benefited from it the most? That's right, the tabloids. They got clicks. And clicks mean money. And us, being humans -- curious beings, we are led right into the traps.

We feed from people's private lives and we barely take a moment to reflect on what we're doing. The media is becoming a giant global gossip village. Stories that actually matter are eclipse by celebrity gossips. We got up close and clear photos of Pluto this week. The closest we've ever been to this planet. But here in my city of Phnom Penh, more people care about the nude leaks than the photos of Pluto. It just goes to show how sheep-like we're becoming.

In the midst of it all, women are the most scrutinized. We see the photos, we hear the stories, we read about them on the news, but have we ever thought about what the victims are going through? Let me paint a picture for you.
Credit: http://www.toonpool.com

Imagine being 13, young and trying to find your place in this world. You want to belong. You want to
have friends. You turn to the internet to talk to people in chat rooms. People start complimenting you on your looks. Eventually, a guy convinces you to bare your breasts on the cam. You do so, after all, you're only 13. You're still innocent to how cruel people can be. Soon afterwards, photos of your bare breasts start to surface. The photos are sent to people at your school. You're bullied. You're being called names like "slut" and "whore". You're humiliated. You move to another town, to another school, hoping for a new start. But the photos keep coming. The person who leaked your photos keep on tainting you and going after you. Destroying every attempt you make at a fresh start. One day, you just decide that you've had enough. You choose to end your life, and you're only 15. Bleak, right? This is what happened to Amanda Todd. Can you even imagine how awful it must've been for her that she actually reached the point where death was better than being alive and humiliated?

I've said this before and I'll keep on saying it again and again: there is nothing wrong with nudity. A person can choose to walk around stark naked or send take photos of them to their little heart's content. It's none of my business and I don't care. BUT when someone else decides to send those photos out of the public with the person's consent, now that is wrong on so many levels. Is the concept of respect of other's privacy so hard to grasp? Those photos are their personal photos and they get to choose what to do with them. Why do people think it's okay to violate someone else's privacy like that? I'm okay with nudity and nude photos when that person is given a choice. But when the choice is taken from them as in this case, then why the heck would it even be remotely okay? How would you like it if a peeping tom goes to your room and leak photos of you? Even a photo of you enjoying dinner in your private time would make you feel violated somehow. At least I know that's true for me.

And to rub salt into the wound, some people even blame the victims. They would go, "Oh, if you don't want your nudes to leak, then why take them in the first place?" Uh, because they can? Because they have the freedom to take whatever photos of themselves that they want. They're not hurting anyone. Isn't it bad enough that the victim is already publicly ridiculed? How is it helping anyone to blame them, too? This is like the whole victim-blaming in rape cases. It's like saying, "If you don't want your phone to be stolen, then maybe you shouldn't own one in the first place." What kind of logic is that?

And we, the bystanders, are to blame as well. The more we want to see private photos of other people's lives, the more leaks there will be. The more fuzz we make about nude leaks, the more there will be because someone somewhere out there is making profits off of it. Eventually, we're desensitized and we lose our compassion. Stop with the humiliation and ridicule. Leave people be. Try walk a mile in their shoes. Have some empathy. It's easy to feel detached when we're behind our screens because we can't actually see what goes on with the victims of cyber-bullying and the victims of the culture of humiliation, but maybe it's time that we open our eyes to it.


More Notes: This blog was first written in English, so the Khmer might seem a bit awkward. But if you're reading this until the end, thank you. :D

Link to Ms. Lewinsky's TED Talk:
https://www.youtube.com/watch?v=H_8y0WLm78U

Comments

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

A Letter to Dreamers: Just Keep Swimming

Snow Cookies - Short Story