នគរបាលបានប្រាប់ពួកខ្ញុំថាការបណ្តើរឆ្កែជាក្រុមខុសច្បាប់នៅប្រទេសកម្ពុជា

We were excited to go, not knowing what awaited us
រសៀលថ្ងៃទី ៥​ ខែ មេសា នេះ មិត្តភក្តិខ្ញុំប៉ុន្មាននាក់បានរៀបចំកម្មវិធី "Say No To Dog Meat" ដែលជាកម្មវិធីដើម្បីបញ្ឈប់ការញ៉ាំសាច់សត្វឆ្កែ និងឆ្មា។
ប្រទេសកម្ពុជាជាប្រទេសមួយដែលនិយមញ៉ាំសាច់សត្វឆ្កែ និងឆ្មា។ ខ្ញុំធ្លាប់ឃើញកន្លែងលក់សាច់ឆ្កែមានតាំងក្បាលឆ្កែហើយក៏ធ្លាប់លឺគេលួចចាប់សត្វឆ្កែ និងអូសឲ្យគ្នាស្រែកតាមផ្លូវដែរ។ ដោយសារតែខ្ញុំជាអ្នកស្រលាញ់សត្វ ខ្ញុំក៏បានចូលរួមជាមួយសង្សារខ្ញុំ។ យើងយកកូនឆ្កែ Joey ទៅជាមួយដើម្បីទៅលេងជាមួយឆ្កែផ្សេង។ Joey គ្រាន់តែឡើងលើ Tuk Tuk ក៏សប្បាយចិត្តដែរ។

We knew something wasn't right
គ្រាន់តែដើរដល់សួន យើងបានឃើញមនុស្សមួយក្រុម ហើយមានប៉ូលីសព័ទ្ធជុំវិញមនុស្សមួយក្រុមនោះ។ សង្សារខ្ញុំគ្រាន់តែឃើញក៏ថា ប៉ូលីសច្បាស់ជាចាប់មិនឲ្យធ្វើហើយ ព្រោះប្រទេសកម្ពុជានេះធ្លាប់បានហាមឃាត់ការបាតុកម្មប៉ុន្មានដងហើយ។ ខ្ញុំធ្លាប់ឃើញវីដេអូហាមឃាត់បាតុកម្មព្រៃអារែង ដែលបាតុករនោះគ្រាន់តែលាបខ្លួនពណ៌បៃតង ក៏នគរបាលថាខុសច្បាប់ដែរ។ ដល់ថ្នាក់ប៉ុន្មានខែមុន មានច្បាប់ហាមឃាត់មិនឲ្យមនុស្សលើសពី១០នាក់ប្រមូលផ្តុំគ្នាទៀត។
ពេលដែលពួកខ្ញុំដើរទៅដល់ ឃើញសកម្មភាពរញ៉េរញ៉ៃ ខ្ញុំឃើញមិត្តភក្តិខ្ញុំ ក៏សួរថាមានរឿងអី បានជារញ៉េរញ៉ៃអញ្ចឹង។ មិត្តភក្តិខ្ញុំថា ក្រុមនគរបាលមិនអនុញ្ញាតឲ្យធ្វើកម្មវិធីនេះទេ។ ក្រុមនគរបាលទាំងនោះថែមទាំងស្រែកដេញពួកខ្ញុំឲ្យចេញពីសួនទៀត។ អ្នកចូលរួមមួយចំនួនធំក៏ជនបរទេស។ ពួកគាត់ឈរមើលមុខគ្នា មិនដឹងថាហេតុអ្វីបានក្រុមនគរបាលនោះស្រែកឲ្យពួកយើងទេ។
Confusion filled the air

Some people felt threatened, so they started leaving
ពេលដែលមិត្តភក្តិខ្ញុំដែលរៀបចំកម្មវិធីនោះបានពន្យល់បកស្រាយទៅក្រុមនគរបាលនោះ ពួកគាត់យកលេសថា មិនឲ្យធ្វើទេ ព្រោះខ្លាចឆ្កែបន្ទោរបង់នៅក្នុងសួន។ ពេលពួកខ្ញុំបង្ហាញថង់ដែលប្រើសម្រាប់រើសលាមក ក្រុមនគរបាលនោះបែរជាស្រែកឲ្យពួកយើងចេញពីសួន។ មិត្តភក្តិខ្ញុំដែលបានទៅដល់សួនមុនខ្ញុំបានប្រាប់ខ្ញុំថា ក្រុមនគរបាលបាននិយាយថា "គ្មានច្បាប់ណាដែលឲ្យជួបជុំគ្នាបណ្តើរឆ្កែក្នុងសួនទេ។"

ប៉ូលីសនគរបាលមួយថែមទាំងសំឡឹងមុខមិត្តខ្ញុំ ហើយនិយាយថា "ឆ្កែហ្នឹង ធាក់តែមួយជើងងាប់ហើយ។" ក្រុមនគរបាលខ្លះចេះតែស្រែកដេញពួកយើងចេញពីសួន។ ពួកខ្ញុំគ្រាន់តែនៅនិយាយអ្វីក៏ពួកគាត់មិនស្តាប់ដែរ។ គ្រាន់តែសត្វឆ្កែដែលចូលរួមក៏ភ័យខ្លាចដែរ។


Police officers telling us to get off the public park
ដោយសារតែរឿងដែលមិនគួរឲ្យជឿនេះកើតឡើង ពួកយើងសម្រេចថាឈប់ហើយទៅផ្ទះ។ គ្រាន់តែឈរនៅចញ្ចើមថ្នល់រង់ចាំឆ្លងថ្នល់ នគរបាលដែលពាក់មួកសុវត្ថិភាពពណ៌សខាងក្រោមនេះ ស្រែកដេញពួកខ្ញុំថា "កុំបណ្តើរឆ្កែនៅហ្នឹង។ បើចង់បណ្តើរ ទៅបណ្តើរកណ្តាលថ្នល់ទៅ។" បើផ្លូវសុទ្ធតែឡានម៉ូតូ តើពួកគាត់ចង់ប្រាប់ប្រជាជនដែលពួកគាតមានភារកិច្ចការពារនោះទៅឲ្យឡានបុកស្លាប់ឬ?

Innocent bystander was told that she wasn't allowed to walk her dog
I had to cross the road for fear that they would take my camera
និយាយតាមត្រង់ទៅ ខ្ញុំខឹងឡើងញរខ្លួន។ គ្រាន់តែបណ្តើរឆ្កែជាក្រុមខុសត្រង់ណា? ពួកយើងមិនទាំងធ្វើកម្មវិធីអ្វីទាក់ទងនឹងនយោបាលផងហ្នឹង? គ្រាន់តែចង់បញ្ឃប់ការញ៉ាំសាច់សត្វឆ្កែនិងឆ្មា តើមានអ្វីខុស? ពួកគាតខ្លាចអ្វីបានជាមិនឲ្យធ្វើ? ក្រែងសួនច្បារនោះជាសួនច្បារសាធារណៈដែលប្រើលុយបង់ពន្ធបានពីប្រជាពលរដ្ឋមកធ្វើ មែនទេ? ខ្ញុំចង់បញ្ជាក់ថា នគរបាលនោះខ្លះមានកាំភ្លើងទៀត? យកកាំភ្លើងមកគំរាមដើម្បីអ្វី? ពួកគាត់ប្រាប់ថា គ្មានដែលមានច្បាប់ណាឲ្យបណ្តើរឆ្កែក្នុងសួនទេ។ ច្បាប់មួយណា? 
សូម្បីតែប្រទេសរៀតណាម និងប្រទេសចិនដែលជាប្រទេសកុំម្មុយនីសក៏ធ្វើកម្មវិធីនេះបានសម្រេចដែរ។ ចុះប្រទេសកម្ពុជាវិញ? ប្រជាធិបតេយ្យឬយ៉ាងណាវិញ? តើប្រជាជនទាំងអស់ត្រូវតែរស់នៅក្រោមគំនាប់របស់ច្បាប់ដែលក្រុមអាជ្ញាធរចេះតែបង្កើតនោះឬ? គ្រាន់តែបណ្តើរឆ្កែក៏ខុសច្បាប់ដែរ មានតែនៅដេកផ្ទះរហូតបានមិនខុសច្បាប់។

Comments

  1. Very terrible news. But in one way good because say no to dog meat. net is a scam. The man steals all the money meant for the dogs. Lucky no one promoted him.

    ReplyDelete
    Replies
    1. Regardless, what the officers did was very barbaric and an abuse of power. Things that should not have happened in a so-called "democratic" country.

      Delete

Post a Comment

Popular posts from this blog

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

My IELTS Tale